ភាគទី១១: តើនណាជាអ្នកធ្វើ?
< អ្នកណាជាសាច់ញាតិអ្នកជំងឺ? > គ្រូពេទ្យ
< គឺខ្ញុំ > ជុងគុក ក៏តបទៅគ្រូពេទ្យវិញយ៉ាងលឿន
< អ្នកជំងឺត្រូវការការវះកាត់ជាបន្ទាប់តើលោកយល់ព្រមទេ? > លោកគ្រូពេទ្យក៏ងាកមកនិយាយជាមួយ ជុងគុក ធ្វើឲ្យនាយស្ទើរតែទន់ជង្គង់ទៅហើយនេះម៉ាក់នាយធ្ងន់ធ្ងរដល់ម្លឹងឬឯ ថេយ៉ុង នឹង អ្នកស្រីគីម ក៏នាំគ្នាបើកភ្នែកធំៗ ភ្ញាក់ផ្អើលមែនទែនដែលអាការះគាត់ដល់ថ្នាក់ត្រូវវះកាត់បែបនឹងនោះ ។
< នេះម៉ាក់ខ្ញុំធ្ងន់ធ្ងរដល់ម្ល៉ឹងឬគ្រូពេទ្យ? > នាយក្រាស់សួរនាំគ្រូពេទ្យសង្ហារនោះទាំងរលីងរលោងគាត់មិនដែលឈឺសោះដល់ពេលឈឺម្ដងសុទ្ធតែត្រូវវះកាត់តែម្ដង ។
< ត្រូវហើយព្រោះតែសរសៃរឈាមនៅម្ដុំបេះដូងរបស់អ្នកស្រីកក់ស្ទើរទើបត្រូវវះកាត់វាចេញជាបន្ទាប់ដើម្បីកុំឪ្យវាធ្ងន់ធ្ងរលើសនឹង > គ្រូពេទ្យក៏ប្រញាប់រៀបរាប់ឲ្យនាយបានដឹងពីអាការះរបស់លោកស្រីមើលទៅនាយសឹងតែមិនចង់ជឿនឹងត្រចៀកទៅហើយថាម៉ាក់របស់នាយត្រូវវះកាត់នោះ ។
< ធ្វើចុះគ្រូពេទ្យធ្វើយ៉ាងមិចក៏បានឲ្យម៉ាក់ខ្ញុំជាហើយឆាប់ដឹងខ្លួនមកវិញទោះអស់ប៉ុន្មានកក៏ខ្ញុំហ៊ានដែល > ជុងគុក ចូលទៅចាប់ដៃពេទ្យហើយប្រាប់គាត់នាយស្ទើរតែយំនៅនឹងមុខគាត់ទៅហើយ
< ខ្ញុំមិនហ៊ានធានាទេតែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពសូមលោកទុកចិត្តចុះ > បន្ទាប់ទទួលបានការយល់ព្រមពីក្រុុមសាច់ញាតិអ្នកជំងឺហើយគ្រូពេទ្យរូបសង្ហារក៏ប្រញាប់ចូលទៅបំពេញភារកិច្ចរបស់គាត់វិញនៅសល់តែសាច់ញាតិដែលនៅខាងក្រៅម្នាក់ៗមានទឹកមុខមិនសូវល្អសោះជាពិសេសគឺ ជុងគុក តែម្ដងមើលទៅនាយដូចជាហេសហាងក្នុងខ្លួនខ្លាំងណាស់ ថេយ៉ុង ឃើញអ្នកជាប្ដីមើលទៅគេដូចជាបារម្ភពីម៉ាក់ខ្លាំងណាស់គេក៏ចូលទៅអោបលួងលោមនាយដើម្បីផ្ដល់កម្លាំងចិត្តឲ្យចំណែករឿងដែលខឹងនឹងប្ដីនោះក៏ទុកមួយឡែកសិបដែលចាំរួចរាល់ចាំជម្រះបញ្ចីប្ដីចេញម្ដង ។
< ជុងគុក ហាបងកុំពិបាកចិត្តពេកអីណាអ្នកម៉ាក់ច្បាស់ជាមិនអីទេ > ថេយ៉ុង ចាប់នាយលួងលោមអង្អែលខ្នងមនុស្សមាឌធំដែលយំងូវៗមិនបាត់នោះតិចៗនាយគឺដូចជាក្មេងចឹងចំណែកអ្នកស្រីគីម គាត់ក៏ធ្វើអ្វីមិនបានទេមានតែនាំម៉ាថាយ ចេញទៅខាងក្រៅរកទិញអ្វីឲ្យពួកគេញាំមើលទៅម្នាក់ៗដូចជាមិនាទាន់បានញាំអ្វីទេ ។
< ថេយ៏ ហុឹកៗ!បងបារម្ភពីអ្នកម៉ាក់ខ្លាំងណាស់បងខ្លាចហុឹកៗ! ថេយ៏ > នាយនិយាយទាំងអណ្ដឺតអណ្ដក់ហើយរុលខ្លួនទៅអោប ថេយ៉ុង យ៉ាងណែនទាំងពេបមាត់យំសស្រាក់លើស្មាររបស់ ថេយ៉ុង ឃើញទេថាអ្នកដែលនៅចាំលួងលោមនាយពេលមានបញ្ហារជាអ្នកណា?គឺជាប្រពន្ធរបស់នាយនឹងហើយមានស្រីរបស់នាយឯណាមកជួយជ្រុំជ្រែងនាយនោះគឺអត់ទេពួកនាងគ្រាន់តែចង់បានលុយប៉ុណ្ណោះ ។
២ម៉ោងក្រោយមកពេលនេះនៅមន្ទីពេទ្យគឺនៅសល់តែប្ដីប្រពន្ធមួយគូរប៉ុណ្ណោះព្រោះ អ្នកស្រីគីម និង ម៉ាថាយ ត្រូវ ថេយ៉ុង ដេញឲ្យទៅសម្រាក់មុនហើយពេលនេះ ថេយ៉ុង ក៏កំពុងតែលង់លក់លើស្មារស្វារមីបាត់ទៅហើយប្រហែលជាហាត់ណាស់ហើយបានអស់កម្លាំងហើយគេលក់បែបនឹងនោះ ។
< ក្រាក > សម្លេងទ្វារបន្ទាប់សង្គ្រោះបន្ទាន់បានបើកបង្ហាញឡើងធ្វើឲ្យ ជុងគុក ក៏ប្រញាប់ក្រោកទៅសួរគាត់ទាំងអារម្មណ៏ភិភ័យ ។
< លោកគ្រូពេទ្យ ម៉ាក់ខ្ញុំយ៉ាងមិចទៅហើយ > ជុងគុក ដាក់ ថេយ៉ុង ឲ្យគេងបានត្រឹមត្រូវរួចក៏ប្រញាប់ក្រោកឈរពេញកម្ពស់ហើយសួរនាំគាត់ ។
< អ្នកជំងឺផុតគ្រោះថ្នាក់ហើយ ពេលនេះពេទ្យបានបញ្ចូនគាត់ទៅបន្ទប់ធម្មតាវិញហើយអាចទៅចូលមើលបានលោកកុំបារម្ភពេកអី > គាត់និយាយទាំងញញឹមហើយគោះស្មា ជុងគុក បន្ដិចនាយក្រាស់ក៏ឪនទៅអរគុណគ្រូរពេទ្យទាំងសប្បាយចិត្តទីបំផុតម៉ាក់របស់នាយផុតគ្រោះថ្នាក់ហើយហើយ ជុងគុក នឹង ថេយ៉ុង ក៏ចូលមើលលោកស្រីចនទាំងពីរអ្នកនាយក្រាស់ចូលទៅទាញកៅអីអង្គុយជាប់គ្រែអ្នកជំងឺលូកចាប់កាន់ដៃជ្រួវជ្រួញរបស់គាត់មកកានថើបថើរៗដឹងទេថានាយស្រលាញ់ម៉ាក់នាយប៉ុណ្ណាតាំងពីរតូចដល់ធំមានតែអ្នកស្រីចន ទេតែងតែនៅក្បែរលួងលោមគេរហូតព្រោះលោកប៉ាគាត់រវល់មិនសូវមានពេលមើលថែគេឡើយ ។
< ម៉ាក់! ម៉ាក់ឆាប់ដឹងខ្លួនណាខ្ញុំស្រលាញ់ម៉ាក់ > នាយនិយាយហើយក៏ថើបដៃគាត់ថើរៗ ថេយ៉ុង នៅឈរខាងក្រោយក៏មិនហ៊ានមាត់អ្វីដែលព្រោះមិនចង់រំខាន់ពេលម៉ាក់កូនគេនិយាយគ្នាគេក៏ដើរទៅចិត្តផ្លែឈឺយកមកឲ្យនាយញាំវិញព្រោះពេលនេះម៉ោង៨យប់ហើយនាយនៅមិនទានបានអ្វីចូលពោះទេ ។
< ជុង ញាំអ្វីបន្ដិចទៅបងនៅមិនទាន់បានអ្វីចូលពោះនៅឡើយទេណាបន្ដិចទៀត បីន នឹងយកសម្លៀកបំពាក់នឹងអាហារមកហើយបងញាំផ្លែឈឺសិនទៅ > ថេយ៉ុង យកផ្លែឈើមកឲ្យនាយក្រែងល៎នាយញាំបានខ្លះ ។
< ហ្ហឹម បងអរគុណអូនហើយដែលបារម្ភពីបង > នាយក្រាស់ក៏ទាញកាយតូចមួយរបស់ភរិយាយកមកអោបផ្ដល់កម្ដៅឲ្យគ្នាទៅវិញទៅមកចុងក្រោយអ្នកដែលនៅក្បែរយើងមានតែគ្រួសារយើងប៉ុណ្ណោះ ។
< មិនអីទេ មកញាំទ្រាប់ពោះសិនទៅណា > ក្រោយពីលែងចេញពីការអោបហើយពួកគេទាំងពីរក៏ញាំផ្លៃឈឺទាំងនោះអារម្មណ៍ដែលខឹងគុំនឹងប្ដីពេលនេះក៏បាត់ទៅឯងៗយ៉ាងណាមូលហេតុក៏កម្ចាត់បានហើយគ្មានអ្វីត្រូវខឹងគ្នាទៀតទេ.........? មួយសន្ទុះក្រោយមកនាយ បីន ក៏មកដល់មានទាំងសម្លៀកបំពាក់សម្រាប់អ្នកទាំងពីរនឹងអាហារដែលយកមកពីវិមាត្រផងដែលបន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាហើយពួកគេទាំងពីក៏ញាំបាយហើយងូតទឹកផ្លាស់សម្លៀកបំពាក់រាងខ្លួននឹងចូលទៅគេងគ្រែងមួយទៀតដែលខាងមន្ទីពេទ្យបានរៀបចំឲ្យព្រោះវាជាបន្ទាប់VIPអ៊ឹចឹងបន្ទប់នឹងគ្រែងគេងក៏ធំល្មមអាចគេងគ្នា៤ ៥នាក់អីបាន ។
ព្រឹកថ្ងៃថ្មី
ពន្លឺព្រះអាទិត្យចាំងចូលមកក្នុងតាមចន្លោះបង្អួចនៃមន្ទីពេទ្យទំនើបមួយកន្លែងរាងកាយរបស់មនុស្សប្រុសមួយគូរកំពុងតែគេងអោបគ្នាលង់លក់ក្នុងសុបិន្ដគ្មានអ្នកណាចង់ភ្ញាស់សោះឡើយ ដៃមាំរឹតបណ្តឹងកាយរាងតូចស្ទើរតែលិចកប់ចូលទៅក្នុងទ្រូងមាំរបស់នាយទៅហើយ ។
< ហ្ហឹម > សំឡេងក្រហឹមដើមកររបស់កាយតូចដែលកំពុងតែរើសបម្រាស់ពិការអោបរឹតតបស់ម្ចាស់កាយមាំញីមុខញីមាត់នឹងទ្រូងហាបណែននោះដូចជាកូនក្មេង ។
< ថេយ៏ សឺត!ប្រពន្ធសម្លាញ់ក្រោកឡើង > អ្នកដែលដឹងខ្លួនមុននោះក៏ចូលទៅថើបថ្ពល់ប្រពន្ធខ្សឺតៗហើយដាស់គេឲ្យក្រោកឡើងព្រោះពេលនេះគឺម៉ោង6:30 នាទីហើយគ្រូពេទ្យគឺត្រូវការចូលមកពិនិត្យអាការះម៉ាក់របស់គេ ។
< អូនសុំ15នាទីទៀត > ថេយ៏ ងាកមុខចេញហើយគេងបន្ដគេអស់កម្លាំងខ្លាំងណាស់
< មិនបានទេបន្ថិចទៀតលោកគ្រូពេទ្យត្រូវការចូលមកពិនិត្យអាការះរបស់អ្នកម៉ាក់ហើយ អូនចង់ឲ្យគេឃើញអូនគេសើយអាវបែរគូទដាក់គេណាស់ឬ? > នាយសួរទាំងមិនពេញចិត្តគេងបម្រាស់យ៉ាងនេះចុះបើចៃដន្យគ្រូពេទ្យចូលមកឃើញនោះមិនខ្មាស់គេស្លាប់ទៅហើយទេហី
< អា៎!អូនក្រោកក៏បានបងនេះរឿងច្រើនពិតមែន > ថេយ៉ុង និយាយហើយក៏ទាញកន្សែងចូលបន្ទប់ទឹកយ៉ាងលឿនបើថាប្រច័ណ្ឌក៏ថាទៅស្មានគេមិនដឹងហីថានាយហួងហែងគេនោះតែទោះជានាយមិនហួងហែងក៏គេគ្មានថ្ងៃឲ្យអ្នកណាមកប៉ះពាល់រាងកាយនេះក្រៅពីនាយដែល ។ ក្រោយពី ថេយ៉ុង ចូលទៅងូតទឹកបាត់ ជុងគុក ក៏ឆ្លៀតពេលទាញទូរស័ព្ទយកមកមើលព័ត៌មាននៅក្នុងសង្គមចៃដន្យនាយក៏ចុចប៉ះចំឃាតកម្មរបស់មនុស្សស្រីម្នាក់ចងក.សម្លាប់ខ្លួនមើលទៅគួរឲ្យខ្លាច ជុងគុក ស្រាប់តែបើកភ្នែកធំៗព្រោះម្នាក់នោះគឺ.....
< ក្លារ៉ា!!!....... > នាយកំលោះឧទានទាំងបើកភ្នែកធំៗនេះនាងមានរឿងអីបានជាធ្វើនាងហ៊ានអត្តឃាត្តខ្លួនឯងបែបនឹង...
< ជុង បងមានរឿងអីហេស? > ថេយ៉ុង ចេញមកពីបន្ទប់ទឹកវិញឮសម្លេងស្រែកមិញនេះក៏ប្រញាប់សួរនាំនាយក្រែងល៎មានរឿអីកើតឡើងព្រោះនាយស្រែកស្ទើរតែភ្ញាស់លោកស្រីចន ដែលកំពុងសន្លប់នោះទៅហើយ ។
< អរ ថេយ៏ គ្មាន....គ្មានអីទេបង...បងសុំទៅងូតទឹកម្ដងណាអូនរួចរាល់ហើយមែនទេ > ជុងគុក និយាយបន្លប់ហើយប្រញាប់យកទូរស័ព្ទទុកក្រោយខ្នងហើយធ្វើមុខភ័យៗនាំឲ្យ ថេយ៉ុង ក៏រៀងឆ្ងល់នឹងនាយបន្ដិចដែលតែក៏ធ្វើធម្មតាមកវិញ ។
< អាឡូ វិត យ៉ាងមិចហើយរៀបរយហើយមែនទេ > ថេយ៉ុង ក្រោយពី ជុងគុក ចូលបន្ទប់ទឹកបាត់នោះ ថេយ៉ុង ក៏ងើបងាកឆ្វេងស្ដាំហើយចុចខលនៅចំនិតរបស់គេយ៉ាងលឿន
" រៀបរយហើយចៅហ្វាយតូចគ្មានសល់ដានទេពេលនេះប្រហែលពត៌មានកំពុងផ្ទុះហើយក៏មិនដឹង " វីត
< ល្អណាស់ ប៉ុណ្ណឹងហើយណា > ថេយ៉ុង ញញឹមចុងមាត់តើមានអ្នកណាដឹងទេថាគេកំពុងតែធ្វើអ្វីនោះ?សូមរង់ចាំភាគបន្ត☺️
គីម ជុងកា🐼🌸❄️💜
ŞİMDİ OKUDUĞUN
មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑
Fantastikយើងគឺយើងនាងគឺនាងកុំប្រៀបធៀបគ្នាព្រោះនាងគ្រាន់តែជាធូលីប៉ុណ្ណោះក្នុងកែវភ្នែកយើង