EP16:សាងអនុស្សាវរីយ៍💗

1.2K 71 0
                                    

      ភាគទី១៦: សាងអនុស្សាវរីយ៍💗
  
     ពេលយប់នៅក្នុងភូមិគ្រឹះចន រាងកាយមាំមួនរបស់អ្នកកំលោះ ចន ជុងគុុ កំពុងអង្គុយគង់ពាក់ខ្លាដៃក្រវីស្រាក្រហមសម្លឹងមើលទៅមាត់ច្រកទ្វារភូមិគ្រឹះរងចាំដំណើរភរិយាត្រឡប់មកវិញថ្ងៃនេះនាយខំគិតថាមកពីធ្វើការឲ្យលឿនដើម្បីបានផ្សះផ្សារនឹងនាយតូចតែពេលមកដល់ក៏ត្រូវអ្នកបម្រើប្រាប់ថាគេចេញទៅខាងក្រៅបាត់ហើយនាយអង្គុយចាំតាំងពីម៉ោង៥ល្ងាចឥឡូវម៉ោង៧យប់ទៅហើយនៅតែមិនឃើញ ថេយ៉ុង ចូលផ្ទះទៀត ។
    ងុឺត/ សម្លេងហ្វ្រាំងឡានបានបន្លឺឡើងកាយតូចច្រឡឹងចុះពីលើរថយន្ដតម្លៃថ្លៃរបស់ខ្លួនថ្ងៃនេះគេមិនបានឲ្យ វីត បើកឡានជូនទៅដូចរាល់ដងទេគឺគេទៅតែម្នាក់ឯងនឹងបើកឡានតែម្នាក់ឯងតែម្ដង ។
    < ថេយ៏ អូនទើបមកពីណា?មានញាំអីហើយឬនៅ ? > គ្រាន់តែកាយតូចដើរចូលមកខាងក្នុងភ្លាម ជុងគុក ក៏រហ័សទុកកែវស្រានៅលើតុកហើយដើរទៅសួរនាំ ថេយ៉ុង ដែលខុសពីរាល់ដងដែលនាយតែងតែដាច់យប់មកផ្ទះយប់ជ្រៅតែថ្ងៃនេះគឺនាយកំពុងអង្គុយចាំបាយ ថេយ៉ុង ទៅវិញ
    < អូនមកពីលេងអ្នកម៉ាក់ហើយក៏មិនទាន់ញាំបាយដែលនេះបងមកពីធ្វើការវិញហើយឬ ? > ថេយ៉ុង ក៏តបទៅនាយវិញឃើញនាយមកលឿនហើយអង្គុយចាំបាយគេទៀតយ៉ាងណានាយខំអង្គុយចាំបាយទៅហើយបើថាមិនញាំជាមួយវាដូចជាយើងនេះចិត្តអាក្រក់ពេកយ៉ាងណា ថេយ៉ុង មិនដូចជា ជុងគុក ស្រាប់ទៅហើយដែលឲ្យគេអង្គុយចាំបាយរហូតដល់គេងលក់នៅនឹងតុកនោះ
    < បាទ ចឹងយើងញាំបាយជុំគ្នាទៅ ម៉ៃ ដួសបាយមក > និយាយហើយអ្នកបម្រើក៏រៀបចំដួសបាយនឹងលើកម្ហូបមកអ្នកទាំងពីរក៏ញាំអាហារពេលល្ងាចជាមួយគ្នាសង្ឃឹមថាអ្វីៗនឹងដូចពីមុនទៅចុះទាំងសុភមង្គលក្ដីសុខផ្លូវកាយផ្លូវចិត្តដូចពេលដែលរៀបការហើយដំបូងៗទៅចុះ
    < ស្អែកអូនទំនេរទេ ថេយ៏ ? > ក្រោយញាំអាហារជាមួយគ្នាបានមួនសន្ទុះដោយភាពស្ងាប់ស្ងាត់ហើយនោះ ជុងគុក ក៏សម្រេចចិត្តនិយាយដើម្បីទម្លុះភាពតានតឹង
    < ទំនេរតើ ? បងមានអីឬ? > រាងតូចក៏ងាកមកតបជាមួយស្វារមីវិញម្ដងហាងរបស់គេគឺសាងសងរួចរាល់ហើយតែអាទិត្យទើបចាប់ដំណើរការនឹងចាប់ផ្ដើមសម្ភោធជាផ្លូវការដូច្នេះអាទិត្យនេះគឺគេអាចមានពេលទំនេរនៅផ្ទះខ្លះ
    < អឺ..គឺបងបានកក់សំបុត្រយន្ដហោះសម្រាប់ដំណើរកំសាន្ដរបស់យើងថ្ងៃស្អែកនេះនៅកោះជេជូណាមួយការងារបងដល់ពេលត្រូវធ្វើវិស្សមកាលឈប់សម្រាក់ដូចគ្នាទើបបងចង់យកពេលដើរលេងជាមួយអូនខ្លះ > ថេយ៉ុង ងាកមើលមុខស្វារមីទាំងញញឹមមានអីយូរៗដើរលេខជាមួយគ្នាខ្លះក៏ល្អដែលនឹងបានសាងអនុស្សារី៍ជាមួយគ្នាឲ្យបានច្រើននោះអី ។
    < អឹម ល្អតើចឹងបងឆាប់ទៅងូតទឹកចូលគេទៅស្អែកនឹងមានកម្លាំងធ្វើដំណើរនោះអី > នាយតូចនិយាយហើយក៏យកទឹកមកញាំ ជុងគុក ក៏ក្រោកឈរហើយទាញដៃភរិយាឲ្យបុកនឹងទ្រូងមាំរបស់ខ្លួននឹងពោលពាក្យដ៏សែនកម្សត់ដែលធ្វើឲ្យ ថេយ៉ុង អត់នឹងអាណិតមិនបាន
    < មកគេងបន្ទប់យើងវិញទៅណាបងគេងមិនលក់ទេបើគ្មានអូនទេនោះ > ជុងគុក និយាយទាំងធ្វើទឹកមុខកម្សត់នាយតូចឃើញបែបនេះក៏លោរមុខនៅថើបមាត់នាយតិចៗហើយថើបថ្ពាល់នាយខ្សឺតស្មានតែនាយម្នាក់ឯងឬដែលគេងមិនលក់នោះសូម្បីតែ ថេយ៉ុង ខ្លួនឯងផ្ទាល់ក៏គេងមិនលក់ដែលនឹកណាស់នឹករង្វង់ដៃមួយនេះខ្លាំងណាស់រង្វង់ដៃដែល់កក់ក្ដៅទ្រូងមាំដែលអាចឲ្យគេត្រដុសមុខបានយ៉ាងស្រួលជាពិសេសនឹកចុងស្រួចពីនោះដែលគេតែងជញ្ចក់រាល់យប់នោះឯង 🌚
    < បាទអូនដឹងហើយ ជុប! > និយាយហើយក៏បន្លំថើបថ្ពាល់ប្ដីមួយខ្សឺតទើបគេឡើងទៅប្រមូលរបស់ដែលគេយកទៅបន្ទប់មួយទៀតនោះទៅដាក់បន្ទប់ធំវិញចំណែក ជុងគុក គេរវល់និយាយរឿងការងារមួយចំនួនទើបឡើងទៅតាមក្រោយក៏ចំពេលដែល ថេយ៉ុង ចេញពីក្នុងបន្ទប់ទឹកមកគេចង់ពុងចំណែកដៃវិញជូតសក់ដែលសើមនោះកាយវិការរបស់គេស្ទើរតែធ្វើឲ្យ ជុងគុក ឯណោះស្ទះខ្យល់ទៅហើយម៉ែអើយសាច់ឡើងសខ្ចីសាយភាយក្លិនក្រអូបប្រហើរជើងតូចស្រឡូនទាំងគូរគង់ពាក់ខ្លាមុខតុកសម្អាងមើលពីជ្រុងណាក៏ទាក់ទាញដែល ។
    < ថេយ៏ ខ្សឺតៗ អូនក្រអូបណាស់ > នាយក្រាស់ចូលទៅអោបកាយតូចច្រឡឹងពីខាងក្រោយហើយឈ្មុសឈ្មុលកញ្ចឹងករសខ្ចីនៅទៅមកទៅមករហូតអ្នកខាងនោះត្រូវលេចសម្លេងចម្លែកចេញមកទាំងមិនដឹងខ្លួន ។
   < ជុង បានហើយលែងអូនទៅក្រែហស្អែកត្រូវធ្វើដំណើរហេស៎ ប្រយ័ត្នស្អែកខកជើងហោះហើរណា > នាយតូចព្យាយាមរមួលខ្លួនចេញពីស្វារមីនៅពេលដែលដឹងដល់ដៃកំហូចនោះលូកចូលក្នុងកន្សែងពោះគោររបស់គេហើយច្របាច់ទ្រូងគេខ្លាំងៗនោះធ្វើឲ្យគេមានអារម្មណ៏ថាមិនសូវស្រួលទេបើមិនឃាត់អាចនឹងមានសង្គ្រាមចម្លែកកើតឡើងមិនខាន ។
    < ខ្សឺតៗ ! អូនក្រអូបគ្រប់កន្លែងបងមិនចង់លែងសោះ > ទម្រាំដាច់ចិត្តដកដៃចេញនាយរាវផងច្របាច់ផងស្ទាប់ផងអោបផងថើបផងនៅជាមួយនាយមានតែខាតនឹងខាតប៉ុណ្ណោះមនុស្សប្រុសព្រាននារីបែបនេះទុកចិត្តមិនបានទេ ។
    < លែងទៅអូនរសើបណាស់ឆាប់គេងយកកម្លាំងទៅរាត្រីសួស្ដីលោកប្ដីសម្លាញ់ > និយាយហើយគេក៏បេះដៃមឹក ជុងគុក ចេញហើយដើរទៅស្លៀកពាក់វិញដោយទុកឲ្យកូនទន្សាយសាច់ដុំជាអ្នករៀបចំកន្លែងគេងវិញពេលរួចរាល់ហើយទាំងពីអ្នកក៏គេងអោបគ្នាស្អិតរមួតដោយសារតែម្នាក់ៗសុទ្ធតែនឹកគ្នាចឹងហើយពួកគេក៏បន្ដឹងកម្លាំងដៃអោបគ្នាស្ទើរតែរលាយខ្លួនចូលគ្នាអស់ទៅហើយកាយស្អិតរមួតដែលផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកសង្ងំបិទភ្នែកគេងទាំងស្នាមញញឹមនៅលើមុខមិនរលុបម្នាក់ៗតាមពិតស្រលាញ់គ្នាសឹងអីនឹងហើយចុះចាំបាច់អីត្រូវមានអ្នកទីបីធ្វើអី?បើម្នាក់ៗសុទ្ធមិនអាចរស់ខ្វះគ្នាបានដដែលនឹងចាំបាច់អីយកជនទីបីចូលមកនាំឲ្យស្នេហារវាងពួកគេសោះអង្គើយដាក់គ្នាធ្វើអី?តើគួរបន្ទោសអ្នកណា?
       ព្រឹកថ្ងៃថ្មីរាងកាយមនុស្សប្រុសមួយគូរដែលត្រូវជាប្ដីប្រពន្ធនឹងគ្នាហើយក៏ទើបតែនឹងត្រូវរូវគ្នាថ្មីៗនេះឯងពេលនេះកំពុងតែលង់លក់ម្នាក់ៗគ្មានអ្នកចង់ក្រោកសោះ
   < រោទី៍ៗ ! > សម្លេងនាឡិកានៅលើតុក រោទ៍ឡើងមិនដឹងជាលើកទីប៉ុន្មានទៅហើយទេព្រោះតែអ្នកទាំងពីររវល់តែគេងអោបគ្នាមិនខ្ចីភ្ញាស់សោះ កាយតូចរបស់ ថេយ៉ុង រើខ្លួនចេញពីរង្វង់ដៃស្វាមីតិចៗព្រោះតែថ្លង់នឹងសម្លេងនាឡិកាដែលរោទ៍ឥតឈប់នោះពេក ។
    < ហ៊ឹម! ជុង ភ្លឺហើយក្រោកឡើងប្រយ័ត្នខកពេលណា នេះម៉ោង៧ព្រឹកហើយណា > នាយតូចងើបអង្រួនដៃស្វាមីតិចៗតាមកម្លាំងដែលមានតែនាយមិនព្រមក្រោកសោះមិនដឹងជាសុបិន្ដដល់ណាណីទៅហើយទេ
     < ថេយ៏ បងសុំគេងតិចទៀតមកណា បងងងុយណាស់ > នាយនិយាយទាំងបិទភ្នែកហើយក៏ទាញភួយមកសណ្ដប់ដើម្បីគេងបន្ដ តែកូនខ្លាតូចមិចនឹងអាចឲ្យនាយគេបាននោះ ថេយ៉ុង លែងដៃចេញពីនាយហើយហក់ឡើងលើនាយអុកលើពោះសាច់ដុំនោះគ្មានសំចៃពូកែមិនងើបហេស៎ចាំមើលអុកឲ្យចេញបាយកក់មកម្ដង ។
     < អុស៍! ថេយ៏ អួយ.....ឈឺ...អួយបានហើយអូន...អួយ > ទីបំផុត ថេយ៉ុង ក៏ព្រមចុះមែនតែអ្នកខាងក្រោមវិញចង់ចេញក្អួតទៅហើយមិនមែនស្រាលឯណាលោកអើយមួយផឹបៗចង់បែកពោះដែលនឹងហាស៎
      < ឆាប់ទៅងូតទឹកទៅ តែអូនឡើងមកមិនឃើញបងហើយបងស្លាប់មិនខានទេ > ថេយ៉ុង និយាយហើយឆ្លៀតយកស្មាហាលខោអាវមកគម្រាមនាយទៀតផងបញ្ជាក់ថាតែហ៊ានលួចគេទៀតនាយសុីរំពាត់មិនខានទើបគេចុះទៅខាងក្រោមរៀបចំរបស់របស់ដែលគួរយកទៅសម្រាប់ការដើរលេងនៅកោះជេជូនោះ ។ ក្រោយពីរៀបចំខ្លួនរួចរាល់អស់ហើយពួកគេទាំងពីក៏ចាប់ផ្ដើមចេញដំណើរទៅដោយនាំជំនិតទាំងពីទៅជាមួយទៀតផងដើម្បីការពារសុវត្ថិភាពរបស់គេ ជុងគុក ជាអ្នកជំនួញបែបនេះរឿងមានសត្រូវលបខាំអីគឺមើលមិនឃើញទេចឹងហើយចេះតែប្រយ័ត្នៗទៅ ។ ពួកគេចំណាយពេលជាង៤ម៉ោងក្នុងការហោះហើរដើរតែវារៀងឆ្ងាយគួរសមដែលទម្រាំមកដល់ក៏ដល់ម៉ោងបាយល្មម ជុងគុក បណ្ដើរភរិយាចូលទៅក្នុង អាផាតមិន ដែលគេបានកក់ហើយ វីត និង ប៊ីន ជាអ្នកលើករបស់របបពួកគេចូលទៅខាងក្នុង ទីនេះគឺជាប់នឹងមាត់ទឹកអាចឲ្យយើងបានឃើញពីទេសភាពដ៏ស្រស់ស្អាតនៅខាងក្រៅនឹងស្ដាប់សម្លេងទឹកសមុទ្រដែលជោនាចតាមកម្លាំងដែលខ្យល់បោកបក់បានយ៉ាងច្បាស់ ។
       < ហ្ហើយ! ស្រស់ស្រាយខ្លាំងណាស់ហិហិ! > ថេយ៉ុង បើកបង្អួចឡើងហើយត្រដាងដៃទាំងសងខាងទោះជាពេលនេះជាពេលថ្ងៃពិតមែនតែមេឃមិនសូវក្ដៅទេខ្យល់បក់មកតិចភាយក្លិនរុក្ខជាតិមកប៉ះកាយតូចមើលទៅក៏ដឹងថារាងតូចចូលចិត្តអាកាសធាតុបែបនឹងដែល ។
      < អូនចូលចិត្តទេបងបានត្រៀមវាសម្រាប់អូនណា > ជុងគុក ចូលមកអោបភរិយាពីក្រោយហើយឱនថើបថ្ពាល់គេខ្សឺតៗ
    < អឹម!ចូលចិត្តណាស់អរគុណហើយណាដែលនាំអូនមកទីនេះ > ថេយ៉ុង ចាប់កាន់មុខស្វាមីហើយនិយាយទាំងញញឹមលឹមភ្នែកធ្វើឲ្យអ្នកដែលឃើញហើយសែនខ្នាញនឹងបបូរមាត់ស្រួចៗនោះមែនទែនអត់មិនបាននាយក៏ឱនមុខសន្សឹមៗទៅរកបបូរមាត់របុិចរប៉ូចនោះហើយបឺតជញ្ចក់តាមអារម្មណ៏ដែលត្រេកត្រអាលរបស់នាយ ជុងគុក សន្សឹមៗផ្ដួលកាយតូចទៅលើពូកហើយក៏....🌚🔥

     គីម ជុងកា🐼❄️🌸💜

មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑Место, где живут истории. Откройте их для себя