EP8:ទាក់ទងស្អីនឹងពូ!!

1.3K 90 0
                                    

ភាគទី8: ទាក់ទងស្អីនឹងពូ!!

    ក្រឡេកមកមើលកំលោះសស្លេកដែកកំពុងតែញាប់ដៃញាប់ជើងនឹងការងាររបស់ខ្លួនឯណេះម្ដងនាយសង្ហារប្រឹងសេញ៉េឯកសារជាច្រើនដែលគរគ្នាពេញលើតុកធ្វើការរបស់ខ្លួនយ៉ាងញាប់ដៃស្អេកព្រោះថាល្ងាចនេះនាយត្រូវទៅញាំបានភូមិគ្រឹះPark តាមកាលអញ្ជើញរបស់បងប្រុសនាយក៏នឹងបានទៅជួបនឹងក្មេងតូចពូកែងរខ្លះដែលធ្វើជាស្អប់នាយផងដែល ។
« ហុឹសៗ!ទីបំផុតរួចហើយ » និយាយកំលោះសង្ហារក៏ប្រញាប់រៀបចំឯកសាររបស់ខ្លួនទុកដាក់ឱ្យបានត្រឹមត្រូវហើយក៏ប្រញាប់ដើរចេញពីបន្ទាប់ធ្វើការរបស់ខ្លួនទាំងស្នាមញញឹមឥតរលុបពីលើផ្ទៃមុខសង្ហាររបស់នាយ នាយកម្ររនឹងញញឹមណាស់តែថ្ងៃនេះនាយដើរញញឹមតែម្នាក់ឯងនាំឱ្យបុគ្គលិនៅក្រោមបង្គាប់របស់នាយគិតថានាយឆ្គួតថែមទៀតផងព្រោះតែនាយចម្លែកខ្លាំងពេកនៅសុខៗក៏ដើរញញឹមម្នាក់ឯងតែថាពេលនាយញញឹមបែបនេះគឺសង្ហារខ្លាំងណាាស់(ទោះឆ្គួតក៏អូនយកដែល🤧)ចំណែកស្រីល្អ អុីនចុង នោះក៏បានបានបែកគ្នាតាំងពីម្សិលមិញមកម្លេះព្រោះតែ យ៉ុងហ្គី ខឹងនឹងនាងដែលហ៊ានប្រមាថមើលងាយ ជីមីន កាលពីម្សិលមិញនោះ ។
« ជីមីនចុះបងឬនៅអូន? » លោកPark
« កូនគេកំពុងរៀបចំខ្លួនហើយបងអូនថាកូនកំពុងតែខូចចិត្តរឿងអីហើយបងមើលគេចុះបាយក៏នឹកទឹកក៏មិនស្រែកអូនបារម្ភខ្លាចតែកូនឈឺទេបង » លោកស្រីPark ពោលទាំងបារម្ភពីសុខភាពកូនទោះមិនដឹងថាកូនគាត់អ្វីតែគេក៏គួរតែញាំអីខ្លះគាត់ជាម្ដាយឱពុកខំចិញ្ចឹមគេមករាប់ឆ្នាំច្បាស់ជាដឹងច្បាស់ណាស់ពីអត្តចរិករបស់ ជីមីន ឱ្យតែខឹងរឿងអីកុំសង្ឃឹមថាគេនឹងញាំបាយឱ្យសោះនោះមានម្ដងនោះគេខឹងនឹង យ៉ុងហ្គី ហើយបង្អាត់អាហារខ្លួនឯងឡើងចូលពេទ្យ ។
« បងថាកូនមិនអីទេដឹងអូនកុំគិតច្រើនអីម៉ោសទៅអង្គុយចុះទៅណាថ្ងៃនេះបងបានហៅ យ៉ុង ឱ្យមកញាំបាយទីនេះដែលសង្ឃឹមថាកូន មីន នឹងសប្បាយចិត្តទៅចុះណា » គាត់និយាយនេះព្រោះតែដឹងច្បាស់ពី ជីមីន មាត់ថាស្អប់គេណាស់តែធាតុពិតឱ្យតែអ្នកខាងនោះមកលេងផ្ទះម្ដងៗមុខរីកដូចគ្រាប់ជីអ៊ឹចឹង ។
« អូនសង្ឃឹមចឹងចុះ » លោកស្រីPark
« ងុឺត/ » សម្លេងជាន់ហ្រ្វាំងឡានឈប់ងក់ធ្វើឱ្យលោកស្រីPark នឹងលោកPark គិតថាប្រហែលជា យ៉ុងហ្គី ហើយតែខុសអីបែរជាកំលោះសង្ហារកូនកាត់ចិន វ៉ាង ហ៊ុនអុី ទៅវិញគេចុះពីលើឡានដោយដៃកាន់របស់ជាច្រើនដូចជាចង់យកឱ្យអ្នកណាអ៊ឹងចឹង ។
« ជម្រាមបាទ!លោកពូអ្នកមីង តើជីមីន នៅដែលទេ? » វ៉ាង ហ៊ុនអី កំលោះសង្ហារកូនកាត់កូរ៉េចិនអាយុ២៦ឆ្នាំជាសិស្សច្បងដែលរៀននៅវិទ្យាល័យជាមួយនឹង ជីមីន ជាកូនប្រុសពៅរបស់អ្នកជំនួយជាន់ខ្ពស់ហើយក៏ជាដៃគូសហការរបស់លោកPark ផងដែលអាចនិយាយបានថានាយគឺជាកូនអភិជនអីបែបនឹងហើយគេក៏លួចស្រលាញ់ ជីមីន ផងដែលតែអ្នកខាងនោះអត់មានដឹងអីទេ ។
« អរ ហ៊ុនអុី ទេហេស៎ក្មួយមកអង្គុយលេងសិនក្មួយ ជីមីន នៅខាងលើឯណោកណាក្មួយ » លោកស្រីPark ប្រញាប់ចូលទៅរាក់ទាក់កូនប្រុសម្ចាស់ភាគហ៊ុនជាមួយនឹងស្នាមញញឹមពព្រាយទៅនាយកំលោះគាត់ក៏ពេញចិត្តនៅអត្តចរិករបស់នាយដែលគេជាមនុស្សដែមុឺងម៉ាត់នឹងការងារណាស់ម្យ៉ាងនាយគឺជាសុភាពបុរសថែមទៀតផង ។
« អរបាទ!នេះខ្ញុំបានទិញរបស់ខ្ញុំមកផ្ញើរអ្នកមីងនឹងលោកពូផងដែលហើយក៏បានទិញនំដែល ជីមីន ចូលចិត្តថែមទៀតផងបាទ » ហ៊ុនអុី ក៏ហុចរបស់ទាំងនោះទៅឱ្យលោកស្រីគាត់ក៏បញ្ជារឱ្យអ្នកបម្រើយកទៅដាក់ចានហើយយកមកទុកលើតុកបាយតែម្ដង ។
« អរគុណហើយណាក្មួយលើកក្រោយមិនបាច់ទិញអ្វីមកទេណាមីងក្រែងចិត្តណាស់ » អ្នកស្រីPark
« មិនអីទេអ្នកមីង » ហ៊ុនអុី
« អូរ!នោះ ជីមីន ចុះមកហើយ » លោកPark
« សិស្សច្បង ហិហិ » ជីមីនសើចស្ញេញដាក់នាងកំលោះព្រោះតែខានជួបគ្នាយូរហើយគេនឹកអើយសែននឹក🌚
« ជីមីន ហីយ៉ាឯងនេះមិនលូតកម្ពស់ទាល់តែសោះ » នាយកំលោះកម្ពស់ចូលទៅបង្អាប់គ្នាលេងតែអ្នកទៅដឹងទៅថា ជីមីន ខឹងមែននោះ ។
« យ៉ា!បងថាអ្នកណាមិនលូតកម្ពស់ហាស៎ វ៉ាង ហ៊ុនអុី » ជីមីន និយាយទាំងខឹងហើយចង្អុលមុខអ្នកកំលោះមាឌខ្ពស់មាត់ក៏ក្របួចចូលគ្នាអីយ៉ាហេតុអីក៏ធ្វើចឹងទៅ ជីមីន គួរឱ្យស្រលាញ់យ៉ាងនេះ ។
« អាល៎បងនិយាយលេងតើនេះខឹងបងហើយហីហិហិ » នាយនិយាយហើយក៏លូកដៃទៅក្ដិចថ្ពាល់គេសងខាងហើយសើចឱ្យកក្អឹកតែភ្លាមនោះស្រាប់តែមានសម្លេងមួយមកកាត់ធ្វើឱ្យបរិយាកាសមុននេះប្រែជាតានតឹងព្រោះតែអ្នកដែលចូលមកនោះចាប់កញ្ឆក់ដៃនាយតូចទៅជិតខ្លួនឡើងអឹមនឹងទ្រូងមាំរបស់នាយហើយម្នាក់គ្មានអ្នកណាក្រៅពី....
« ពូ យ៉ុង លែងខ្ញុំ! » ជីមីន ប្រឹងរមួលដៃចេញពីការចាប់របស់នាយមាឌធំមនុស្សកំពុងតែស្អប់មុខផងមកចាប់ដៃចាប់ជើងស្អី ។
« យ៉ាងមិចឱ្យវាចាប់ដៃជើងបែបនេះមិនឃើញរមួលផងចេញផង តែនៅជាមួយយើងហេតុអីក៏កំណាចម្លេះ » នាយក្រាស់និយាយទាំងមុខមាំផ្ទៃមុខសង្ហារសស្លេកនោះក៏ប្រែជាក្រហមរងាលប្រៀបបីដូចជាកំពុងតែឆេះឆាប់ក្នុងដើមទ្រូងរបស់នាយព្រោះតែកំហឹង តែហេតុអីក៏នាយខឹងក្រែងនាយមិនស្រលាញ់ ជីមីន ណាហី?ក្រែងនាយមិនស្រលាញ់មនុស្សប្រុសភេទដូចគ្នាណាហី?ហើយរួចចុះហេតុអីចាប់បាច់ខឹងដែល ?
« ទាក់ទងស្អីនឹងពូ?លែងខ្ញុំ!ខ្ញុំឈឺ » ជីមីន ស្រែកតវ៉ានឹងនាយដែលនៅសុខៗមកខឹងគេដោយគ្មានមូលហេតុបែបនេះទៅវិញ លោកស្រីPark នឹងលោកPark ក៏ចូលទៅចាប់បេះដៃ យ៉ុងហ្គី ចេញពី ជីមីន ឯ ហ៊ុនអុី ក៏ចូលទៅចាប់ដៃទាំងគូររបស់ ជីមីន ដែលត្រូវ យ៉ុងហ្គី ច្របាច់ស្ទើរបាក់ឆ្អឹងនោះមកមើលទាំងទឹកមុខព្រួយបារម្ភ ។
« យ៉ុង លែង ជីមីន ទៅឯងទៅកើតស្អីមកនឹង?ហេតុអិក៏មករករឿងគេបែបនេះ? » លោកPark សួរនាំនាយទាំងមិនយល់ទៅកើតស្អីមកពីបានជាម៉ួលម៉ៅដាក់កូនគាត់បែបនេះ ។
« ខ្ញុំ...ខ្ញុំ.... ជីមីន ពូ...ពូសុំទោសឯងមានឈឺត្រង់ណាទេ? » ក្រោយមានសតិមកវិញ យ៉ុងហ្គី ក៏ចូលទៅមើលដៃរបស់ ជីមីន ដែលកំពុងតែហូរទឹកភ្នែករហាមព្រោះតែឈឺនៅកដៃនោះពេកស្បែកដែលសខ្ចីពេលនេះប្រែជាជាំអស់ហើយដោយសារកម្លាំងច្របាច់របស់នាយខ្លាំងពេក ។
« មិនបាច់ទៅកើតស្អីមកពីណាទើបកម្រោលចូលដាក់ខ្ញុំបែបនេះឬមួយទើបនឹងបែកគ្នាជាមួយសង្សារហាស៎! » ជីមីន រលាស់ដៃចេញពីនាយទាំងខឹងទៅកើតស្អីមកពីណាបានជាមកជះកំហឹងដាក់គេបែបនេះ
« ពូ....ពូសុំទោស មីន »
« ហុឹសខ្ញុំមិនប្រកាន់មនុស្សដូចជាពូទេតែគឺគ្មានលើកក្រោយទេព្រោះខ្ញុំមិនមែនជារបស់សម្រាប់ឱ្យពូមកជះកំហឹងដាក់បែបនឹងទេ » ជីមីន និយាយហើយក៏បែរខ្នងដើរទៅបន្ទប់វិញថានឹងបានញាំបាយជុំគ្រួសារទៅហើយតែមើលចុះគ្រប់យ៉ាងគឺរលាយដោយសារតែភាពឆេវឆាវរបស់នាយនឹងឯង ។

#ភូមិគ្រឹះចន
ឡានសេរីទំនើបរបស់ម្ចាស់ភូមិគ្រឹះកំពុងតែបោលចូលមកខាងក្នុងភូមិគ្រឹះខណ្ឌៈដែលម្ចាស់រថយន្ដកាយមាំខ្ពស់ស្រឡះកំពុងតែឈានជើងចូលមកខាងក្នុងជាមួយរឹកពារអង់អាចនាយជ្រែងហោប៉ៅហើយដើរចូលមកខាងក្នុងហើយក៏ប្រុងឡើងទៅបន្ទប់ដើម្បីទៅមើលភរិយាស្របច្បាប់របស់នាយថាគេយ៉ាងមិចទៅហើយព្រោះតែនាយបានទុកគេចោលតាំងពីព្រឹកឥឡូវក៏ល្ងាចហើយគេបានធូរឬនៅ?ញាំបាយឬនៅ?លេបថ្នាំឬនៅ?តែចម្ងល់ទាំងអស់ក៏បាត់ទៅវិញនៅពេលដែលដៃមាំក្រាស់សុទ្ធតែសរសៃរនោះបើកទ្វារចូលទៅតែមិនបានជួបអ្នកណាសោះក្រៅពីបន្ទប់ដែលទទេរស្អាតបាត់វត្តមានរបស់ម្ចាស់ទៅណាបាត់ក៏មិនដឹង ។
« ម្ចាស់តូចទៅណាម៉ែដោះ? » នាយដើរចុះមកសួរម៉ែដោះដែលកំពុងតែញាប់ដៃញាប់ជើងក្នុងការធ្វើម្ហូបអាហារសម្រាប់ពេលល្ងាចនេះ ។
« អរលោកម្ចាស់ គឺម្ចាស់តូចគាត់ទៅផ្សារបាត់ហើយទានលោកម្ចាស់មានអ្វីឬ? » ម៉ែដោះ
« ទៅផ្សារ!ក្រែងគេឈឺមិនចឹងហេតុអីក៏បណ្ដោយឱ្យគេទៅផ្សារទៀត » នាយនិយាយទាំងយកអណ្ដាតទល់ថ្ពាល់ខឹងចិត្តនឹងភរិយារបស់នាយខ្លាំងឈឺប៉ុណ្ណឹងហើយនៅប្រឹងដើរហើរទៀតដែលនាយខឹងនេះព្រោះតែបារម្ភមិនមែនមិនចង់ឱ្យគេដើរទេ ។
« ម៉ែដោះទៅធ្វើការចុះ » នាយនិយាយចប់ម៉ែដោះក៏ដើរចេញទៅបំពេញតួនាទីរបស់គាត់វិញចំណែកនាយកំលោះក៏ដើរចូលទៅក្នុងបន្ទប់គេងវិញទាំងអារម្មណ៏ម៉ួម៉ៅថាមកវិញនឹងបានអោបថើបប្រពន្ធទៅហើយតែចង្តៃអីបែបជាគេងើបដើរបាត់ទុកឱ្យនាយនៅក្ដៅចិត្តម្នាក់ឯងងូតទឹកសម្អាតខ្លួនហើយនាយក៏ទាញការងារដែលនៅលើតុកនោះយកមកធ្វើខ្លះដើម្បីរងចាំភរិយាមកពីផ្សារវិញគេនឹងប្រដៅចេញម្ដង ។

សូមរងចាំភាគបន្ដណា🤧🙏

គីម ជុងកា🐼❄️🌸💜

មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑Where stories live. Discover now