ភាគទី២៤:បន្ដិចទៀតនេះយើងនឹងនៅឆ្ងាយគ្នា💔
ក្រោយពីចេញមកដល់ខាងក្រៅហើយ ថេយ៉ុង មិនបានទៅរក ជីមីន ទេតែគេមកបញ្ជារនាយ វីត ឲ្យបើកទៅមន្ទីពេទ្យសិនយ៉ាងណាក៏ណាត់គ្នានៅម៉ោង៩ឯណោះចឹងហើយគេក៏កាត់មកមន្ទីពេទ្យដើម្បីពិនិត្យសុខភាពសិនទៅ
" នេះម្ចាស់តូចឈឺអ្វីឬ?បានជាមកមន្ទីពេទ្យទាំងព្រឹកបែបនេះ ? " នាយវីត បញ្ជារចង្កូតឡានបណ្ដើរនាយក៏ឆ្លៀតសួរអ្នកជាចៅហ្វាយបណ្ដើរមើលទៅ ថេយ៉ុង ក៏រៀងស្គមស្គាំងទំនងដូចមនុស្សឈឺដែលនឹង
" គ្មានទេយើងមកពិនិត្យសុខភាពធម្មតាតើ " នាយតូចនិយាយប៉ុណ្ណឹងនាយក៏បាត់មាត់ហើយបន្ដការបើកលើការបររបស់ខ្លួនរហូតដល់មន្ទីពេទ្យ ។
ប្រហែល១៥នាទីក្រោយមកឡានសេរីទំនើបរបស់ ថេយ៉ុង ក៏ឈប់ចតនៅមុខមន្ទីពេទ្យដ៏ធំមួយកន្លែងដែលនឹងកៀកៗនឹងក្រុមហ៊ុនរបស់ប្ដីគេដែល ។ កាយតូចឈានជើងចុះពីរថយន្ដរបស់ខ្លួនបានបន្ដិចគេក៏ស្រាប់តែចង្អោររកក្អួតគេក៏ប្រញាប់រត់ចេញពីរថយន្ដសម្រៅទៅបន្ទប់ទឹកយ៉ាងលឿនធ្វើឲ្យនាយ វីត ឯណេះចាប់ផ្តើមជ្រួលច្របល់ជាខ្លាំងគេបារម្ភខ្លាចម្ចាស់តូចរបស់គេខ្លាចក្រែងមានរឿងអីធ្ងន់ធ្ងរកើតឡើង
" ម្ចាស់តូចយ៉ាងមិចទៅហើយទាន " ក្រោយពីមកជួយរឹតខ្នងអ្នកជាចៅហ្វាយរួចហើយនាយក៏ឆ្លៀតសួរនាំគេទៀត
" យើងមិនអីទេគ្រាន់តែរៀងវិលមុខបន្ដិចប៉ុណ្ណោ " នាយតូចតបទៅនាយខ្សោវៗសឹងមិនចង់ឮព្រឹកឡើងមិនទាន់បានញាំអីទេក៏ក្អូតមកអស់អាហារដែលខ្លួនញាំពីល្ងាចមិចក៏បានតិចទៀត
" គ្រូពេទ្យ! ឆាប់នាំម្ចាស់តូចទៅពិនិត្យភ្លាមទៅ " នាយ វីត ស្រែកហៅគ្រូពេទ្យទាំងងតឹងសរសៃក.ព្រោះមើលទៅ ថេយ៉ុង ដូចជាខ្សោយទៅខ្សោយទៅហើយ
" បាទមកលោក អ្នកគ្រូពេទ្យជួយគ្នា " ពួកគេក៏នាំ ថេយ៉ុង ចូលទៅខាងក្នុងតែអ្នកដែលរកសន្លប់នោះក៏ងាកមករកចំនិតសិន
" ឯងចាំយើងនៅទីនោះហើយបន្ដិចទៀតយើងនឹងមកវិញ " មុននឹងចូលក្នុបន្ទប់ពិនិត្យ ថេយ៉ុង ក៏ងាកមកផ្ដាំចំនិតរបស់ខ្លួនបន្ដិចសិនដើម្បីកុំឲ្យនាយជ្រួលច្របល់ខ្លាំងពេក
" បាទម្ចាស់តូច " នាយតូចក៏ចូលទៅខាងក្នុងចំណែកនាយជាជំនិតក៏អង្គុយចាំនៅខាងក្រៅតាមបញ្ជារចៅហ្វាយតូចរបស់គេ ។
......ខាងក្នុង.....
" Wow ពិតជារឿងដែលមិនគួរឲ្យជឿពិតមែននេះលោកកំពុងតែមានទម្ងន់២សប្ដាហ៏ហើយចូលរួមអបអរសាទរផងណា " លោកគ្រូពេទ្យនិយាយទាំងភ្ញាក់ផ្អើលបន្ទាប់ពីគាត់បានពិនិត្យ ថេយ៉ុង បីបួនដងហើយនោះវាពិតជាអាភូហេតុពិតមែនហើយ
" ហុឹកៗ! ពិតមែនឬលោកគ្រូពេទ្យខ្ញុំបានពិនិត្យនៅផ្ទះម្ដងរួចមកហើយតែខ្ញុំគិតថាវាមិនអាចទេតែពេលនេះច្បាស់ហើយហុឹកៗខ្ញុំមានកូនពិតមែន " នាយតូចលើកដៃមកអង្អែពោះខ្លួនឯងតិចៗពេលនេះលទ្ធផលចេញមកច្បាស់ហើយគេពិតជាមានកូនពិតមែន
" បាទក៏ព្រោះតែរាងកាយរបស់លោកដូចទៅនឹងមនុស្សស្រីសឹងតែទាំងអស់ទៅហើយណាតែយ៉ាងណាក៏សូមឲ្យលោកថែរក្សារខ្លួនឲ្យបានត្រឹមត្រូវតាមក្បួនពេទ្យណាព្រោះលោកជាមនុស្សប្រុសវាងាយនឹងរលូតណាស់បើសិនជាលោកមិនប្រុងប្រយ័ត្ន " លោកគ្រូពេទ្យនិយាយបណ្ដើរគាត់ក៏រៀបចំថ្នាំឲ្យគេហើយក៏តក់ត្រាពីវិធីថែរក្សាកូនឲ្យនាយតូចដែលមុខស្លេកស្លាំងប្រឹងញញឹមនោះគេសប្បាយចិត្តណាស់អារម្មណ៏ដែលបានធ្វើជាម្ដាយគេដំបូងភ័យផងអរផងនេះបើបានប្ដីជូនមកពិនិត្យហើយយកចិត្តទុកដាក់ទៀតនោះមិនដឹងជាសប្បាយចិត្តយ៉ាងមិចទេ ។ ក្រោយពីរួចរាល់ ថេយ៉ុង ក៏ចេញមកខាងក្រៅក៏ឃើញនាយ វីត អង្គុយចាំខាងក្រៅទាំងតក់ក្រហល់គេបារម្ភពីម្ចាស់តូចគេខ្លាំងណាស់
" នាយវីត យើងមានរឿងចង់ប្រាប់ " ថេយ៉ុង និយាយទាំងសម្លឹងមុខនាយយ៉ាងណាក៏នាយជាមនុស្សតែម្នាក់ដែល ថេយ៉ុង ទុកចិត្តដែលចឹងហើយបើបាននាយដឹងនោះគឺល្អណាស់ព្រោះនាយនឹងអាចជួយគេបានច្រើន
" មានរឿងអីមែនទេម្ចាស់តូច ? " នាយសួរគេទាំងជ្រួញចិញ្ចើមឆ្ងល់ជាខ្លាំង
" នេះឯងយកទៅមើលទៅ " ថេយ៉ុង ហុចក្រដាសពិនិត្យសុខភាពឲ្យនាយមើលអ្នកកំលោះក៏យកទៅមើលនាយបើកភ្នែកធំៗសឹងមិនជឿននេះម្ចាស់តូចរបស់គេកំពុងមានកូនឬ?ពុទ្ធោអើយពិតជាមិនគួរឲ្យជឿទេ
" ម្ចាស់តូចនេះ....នេះបើលោកម្ចាស់ដឹងគាត់ច្បាស់ជាសប្បាយចិត្តមិនខាន " នាយនិយាយបែបនេះធ្វើឲ្យ ថេយ៉ុង ក៏ទម្លាក់ទឹកមុខចុះមែនហើយបើនាយដឹងមិនជាសប្បាយចិត្តយ៉ាងណាទេតែនាយកំពុងមើលថែស្រីរបស់នាយដែលនាងកំពុងមានកូនទៀតមានពេលឯណាមកមើលថែគេទៅបើរាល់ថ្ងៃនាយយកចិត្តទុកដាក់ជាមួយនាងសឹងអីទៅហើយនឹង ។
" យើងសុំឯងកុំយករឿងនេះទៅប្រាប់ ជុងគុក អីណាយើងមិនចង់ឲ្យគេដឹងទេ " ថេយ៉ុង ប្រាប់នាយទាំងទឹកមុខក្រៀមក្រំបើប្រាប់ទៅនាយប្រហែលមិនជឿផងទេដឹង
" ហេតុអីទៅម្ចាស់តូច? រឿងនេះជារឿងធំខ្លាំងណាស់ ហេតុអីម្ចាស់តូចចង់លាក់លោកម្ចាស់បែបនេះ? " នាយវីត
" ចុះឯងមានមើលទេថារាល់ថ្ងៃនេះគេកំពុងយកស្រីខាងក្រៅដែលប្រាប់ថាមានកូនមករួមដំបូលផ្ទះជាមួយប្រពន្ធនោះយ៉ាងណាកុំប្រាប់គេអីចាត់ទុកថាយើងសុំទៅចុះណា " នាយវីត ក៏លែងមាត់យ៉ាងណាវាជាការសម្រេចចិត្តរបស់ចៅហ្វាយគេ គេគ្មានសិទ្ធទេតែគេនឹងចាំជួយពីក្រោយខ្នងល្អជាង ។
" បាទ " បន្ទាប់ពីនិយាយគ្នាហើយ ថេយ៉ុង នឹង វីត ក៏ឡើងឡានចេញទៅហាងរបស់ខ្លួនវិញដើម្បីទៅជួប ជីមីន ព្រោះតែគេបានខលទៅប្រាប់ ជីមីន ហើយថាជួបគ្នានៅហាងរបស់គេវិញម្ដងហើយក៏ឆៀងចូលទិញកាហ្វេនឹងខេតទៅញាំផងដែលព្រោះខ្លួនគេដូចជាចង់ញាំខេតរសជាតិស្ត្រប៊ីរីយ៉ាងមិចក៏មិនដឹង ។
" ថេយ៏! ទីបំផុតឯងដាច់ចិត្តមកហើយហេស៎នេះយើងអង្គុយចាំឯងចង់ក្លាយជាសិលាហើយណា " គ្រាន់តែ ថេយ៉ុង បើទ្វារចូលមកភ្លាម ជីមីន ក៏ងើបទៅស្ដីឲ្យបាច់"គេអង្គុយនៅនេះមានទាំងភ្លៀវប្រុសភ្ញៀវស្រីចូលមកញ៉ែនឹងសុំលេខទូរស័ព្ទមិនដឹងជាស្អីទេធុញសឹងស្លាប់ទៅហើយ( យើងប្រុសស្អាតចឹងហើយ)
" អើរ សុំទោសផងណាយើងរវល់ចូលទិញអានេះឲ្យឯងនឹងហើយ " នាយតូចដាក់ខ្លួនអង្គុយចុះហើយចាប់យកភ្លៅមាត់បំពង់មួយប្រអប់ធំមកឲ្យ ជីមីន ចំណែកអ្នកខាងនោះគ្រាន់តែក្រលេកឃើញភ្លាមមុខដែលក្រញូវដោយសារខឹងមិញនេះក៏ប្រែមកជាញញឹមភ្លាមៗ
" អើរៗល្អណាស់ចេះលួចចិត្តទៀតឯង នែនិយាយចឹងក្រែងឯងប្រាប់ថាមានរឿងចង់និយាយជាមួយយើងហីឆាប់និយាយមក " ជីមីន ក៏សួរទៅ ថេយ៉ុង ព្រោះពេលនេះពួកគេកំពុងនៅក្នុង offers ផ្ទាល់ខ្លួនរបស់ ថេយ៉ុង ។ នាយតូចរៀងទម្លាក់ទឹកមុខបន្ដិចមុននឹងរៀបរាប់រឿងរបស់ខ្លួនទាំងអស់រួមទាំងរឿងដែលគេកំពុងទម្ងន់នេះប្រាប់ទៅអ្នកជាមិត្តដែលស្ដាប់ឮហើយក្ដៅឆាវតែម្ដងនេះហេតុអីក៏មានរឿងរញ៉េរញ៉ៃយ៉ាងនេះកើតលើមិត្តគេចឹងនេះបើ ថេយ៏ មិននិយាយទេគេជាមិត្តនេះគ្មានដឹងស្អីឡើយ ។ ថេយ៉ុង ក៏បានសុំ ជីមីន ឲ្យលាក់រឿងដែលខ្លួនមានកូននេះផងដែលគេមិនចង់ឲ្យអ្នកដឹងទេហើយ ជីមីន ក៏យល់ព្រមយ៉ាងណាវាជាការសម្រេចចិត្តរបស់មិត្តគេទៅហើយគេក៏គ្មានសិទ្ធទៅថាអីដែលពួកគេក៏នាំគ្នានិយាយលេងជាមួយគ្នារហូតដល់ម៉ោងបាយទើប ជីមីន ទៅវិញដោយសារតែខាងហាងឯណោះមានបុគ្គលិខលមកប្រាប់ថាមានបញ្ហារទើបគេប្រញាប់ទៅមើលជាបន្ទាន់ចំណែក ថេយ៉ុង គេក៏នៅមើលហាងរហូតដល់ល្ងាចទើបត្រឡប់ទៅវិញតែមុននឹងទៅផ្ទះគេក៏បានកម្មងអាហារយកមកញាំឲ្យរួចដែលសឹបទៅផ្ទះព្រោះមិនចង់រួមតុកជាមួយពីរនាកនោះឡើយ ។ពេលមកដល់វិមាត្រវិញ ថេយ៉ុង ក៏បានផ្ដាំម៉ែដោះខ្លះៗដែលព្រោះគេដឹងថានាយក្រាស់នឹងចាំបាយគេមិនខានបើសិនជាគេមិនចុះមកញាំនោះហើយក៏បានជួប អតីតមិត្តរបស់ខ្លួនទៀតផងតែងាកមើលបន្ដិចក៏អត់ដែលគេជ្រើសយកការដើរចេញមិនតបមិនចង់មើលមុខមិនចង់ឮសូម្បីសម្លេងមនុស្សស្រីបែបនេះឡើយទោះជានាងប្រឹងនិយាយចាក់ចុចឲ្យគេខឹងយ៉ាងណាក៏ដោយ ។
#ពេលល្ងាចនៅវិមាត្រចន
ថ្ងៃនេះ ជុងគុក ប្រញាប់ត្រឡប់មកពីធ្វើការវិញដើម្បីញាំបាយជាមួយប្រពន្ធរបស់នាតតែនាយភ្លាចឲ្យឈងទៅថានាយបាននាំមនុស្សស្រីម្នាក់ទៀតដែលកំពុងមានទម្ងន់នោះមករស់នៅជាមួយអ៊ឹចឹងហើយចាប់ពីពេលនេះទៅនាយមិនអាចមានពេលនៅតែពីរនាក់ប្រពន្ធទៀតទេ ។
" ជុងគុក បងមកវិញហើយហេស៎? " ណាអុី រត់វិងទៅទទួលរាងក្រាស់ដែលកំពុងតែយួរកាបូបមកពីធ្វើការនោះទាំងមុខរីកដូចគ្រាប់ជី
" ម៉ែដោះ ថេយ៏ មកវិញហើយឬនៅ ? " ជុងគុក មិនតបនឹងនាងនាយក៏ងាកមកសួរម៉ែដោះដែលកំពុងតែរៀបចំអាហារនៅលើតុកនោះចម្លែកដែលមិនសូម្បីឮសម្លេងរបស់ ថេយ៉ុង ។
" អរ ម្ចាស់តូចប្រាប់ថាឲ្យលោកម្ចាស់ញាំបាយចុះគាត់សុំទៅសម្រាកមុនហើយ " ម៉ែដោះនិយាយទាំងមុខស្មើរធេញ ក៏គាត់មិនពេញចិត្តដែល ដែលនាយនាំហ៊ាននាំស្រីផ្សេងមកនៅក្នុងផ្ទះបែបនេះ
" គេកើតអីទៀតហើយ? ណាអុី អូនញាំបាយមុនចុះបងទៅមើល ថេយ៉ុង សិន " នាយនិយាយហើយក៏ឡើងទៅខាងលើបាត់អ្នកណាថានាយសប្បាយចិត្តនោះនៅពេលដែលឃើញប្រពន្ធខ្លួនឯងនេះធ្វើប្រងើយកន្ដើយដាក់ខ្លួនបែបនេះនោះតែបើនាយធ្វើឲ្យនាងមានកូនទៅហើយគ្រួសារជុង ក៏មានមុខមាត់គ្រាន់បើដែលយ៉ាងណាក៏ជាកូនរបស់នាយទៀតតើនាយអាចមិនទទួលខុសត្រូវបានយ៉ាងមិចទៅ? ( សម្ដែងមែនប្រូ) 😏
" ហ្ហើយ ! មិនដឹងជាស្អីណាស់ណាទេ គីម ថេយ៉ុង ឯងនេះសម្បូរមាយាទសម្បើមណាស់ចាំមើលទៅបន្ដិចទៀតនេះឯងនឹងខ្ទាត់ចេញពីទីនេះមិនខាន " នាងនិយាយទាំងញញឹមចុងមាត់មិនយូរទេតែពោះនាងធំជាងនេះនាងនឹងចាត់ការ ថេយ៉ុង នឹង ជុងគុក ឲ្យលែងលះគ្នាមិនខានចាំតែមើលទៅ ( មីបីសាច🙂)
បន្ដិចទៀតនេះយើងនឹងនៅឆ្ងាយគ្នា💔🙂ហ្វូឡូអាខោន Wattpad អូនម្នាក់មួយហូវ🙏🥺
សូមរងចាំភាគបន្ដ 🙏🤧គីម ជុងកា🐼❄️🌸💚💜
![](https://img.wattpad.com/cover/322038682-288-k513876.jpg)
आप पढ़ रहे हैं
មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑
काल्पनिकយើងគឺយើងនាងគឺនាងកុំប្រៀបធៀបគ្នាព្រោះនាងគ្រាន់តែជាធូលីប៉ុណ្ណោះក្នុងកែវភ្នែកយើង