EP25:សង្ស័យ!

1.1K 76 3
                                    

               ភាគទី២៥: សង្ស័យ!
    បន្ទាប់ពីឡើងមកខាងលើហើយ ថេយ៉ុង ក៏រៀបចំយកក្រដាស់ពិនិត្យដែលបានមកពីខាងគ្រូពេទ្យនោះយកទៅទុកដាក់ឲ្យបានត្រឹមត្រូវហើយក៏ទាញកន្សែរចូលបន្ទប់ទឹកបាត់ ។ កាយតូចទម្លាក់ខ្លួនក្នុងអាងទឹកក្ដៅអ៊ុនៗហើយក៏សង្ងំបិទភ្នែកគេងទាំងហត់នឿយគេចេះតែមានអារម្មណ៍ចម្លែកៗប្ដូរចិត្តលឿនតាមមិនទាន់សោះ ។
  / ក្រាក /
   " ទៅណាបាត់ហើយចេះ ថេយ៏! ..... ថេយ៉ុង! អូននៅខាងក្នុងមែនទេ " ចូលមកដល់ខាងក្នុងបន្ទាប់ ជុងគុក ក៏ក្រលៀសភ្នែកទៅរកអ្នកជាប្រពន្ធតែមិនឃើញសោះទើបសម្រេចចិត្តគោះទ្វារបន្ទប់ទឹកនាំឲ្យអ្នកដែលប្រឹងបិទភ្នែកសង្ងំគេងនោះត្រូវបើកភ្នែកឡើងទាំងចិត្តមិនចង់
   /ក្រាក /
   " មានការអី ? " ថេយ៉ុង ក៏ងើបទាញអាវក្រៅមកឃ្លុំខ្លួនហើយបើកទ្វារសួនាយទាំងមុខក្រញូវ
   " នេះអូនកំពុងងូតទឹកហេស៎ ចឹងយើងងូតជាមួយគ្នាទៅ "
    " ខ្ញុំងូតរួចហើយលោកងូតម្នាក់ឯងចុះ " ថាហើយ ថេយ៉ុង ក៏ដើរគេច ជុងគុក ចេញមកក្រៅឲ្យតែឃើញមុខប្រុសម្នាក់នេះគេចេះចុកពឺងនៅទ្រូងឆ្វេងយ៉ាងមិចក៏មិនដឹង ។ ចំណេក ជុងគុក គេបានត្រឹមតែតាមមើលផែខ្នងរបស់អ្នកជាប្រពន្ធដែលដើរចេញទៅនោះទាំងអារម្មណ៏សោកសៅ ថេយ៉ុង លែងសូវខ្វល់ខ្វាយនឹងនាយដូចពីមុនហើយរវាងពួកគេកាន់ឆ្ងាយគ្នាហើយពីមួយថ្ងៃទៅមួយថ្ងៃតើមកពីអ្វីទៅ?😏
    ១០នាទីក្រោយមកបន្ទាប់ពីរៀបចំងូតទឹករួចរាល់ហើយ ជុងគុក ក៏ចេញមកខាងក្រៅដោយដៃមានកាន់កូនកន្សែងជូតសក់ងាកទៅរកមើលអ្នកជាប្រពន្ធដែលកំពុងតែលេបថ្នាំ (ថ្នាំងជាតិដែក) អីក៏មិនដឹងនាយក៏ចូលទៅសួរនាំទាំងបង្ហាញល្វែងខាងលើទាំងអស់គ្មានបិទបាំអ្វីឡើយ
    " សឺត! នេះអូនឈឺហេស៎? " ជុងគុក ចូលទៅអោបភរិយាពីក្រោយហើយឱនថើបថ្ពាល់សរលោងនោះមួយខ្សឺតមុននឹងសួរនាំអ្នកជាប្រពន្ធដែលកំពុងភ្ញាស់ខ្លួនព្រឺតដោយសារតែដៃមួយគូនោះដែលអោបរឹតកាយគេនោះ
   " លែង.....លែងទៅ " នាយតូចព្យាយាមរើចេញពីរង្វង់ដៃរបស់មាឌមាំដើម្បីគេចចេញតែនាយក្រាស់មានតែអោបលើដើមរហូតអ្នកខាងនោះស្ទើរតែលិចចូលទៅក្នុងទ្រូងមាំរបស់គេទៅហើយ ។
    " អូននៅខឹងនឹងបងរឿងដែលបងយក ណាអុី មកនៅជាមួយនោះមែនទេ? បងធ្លាប់ប្រាប់អូនហើយមែនទេថាបងអត់បានស្រលាញ់នាងទេអ្នកដែលបងស្រលាញ់គឺមានតែ គីម ថេយ៉ុង ម្នាក់ប៉ុណ្ណោះមកពីនាងមានកូនទើបបងត្រូវមើលថែនាងបងដឹងច្បាស់ថាអូនអន់ចិត្តតែយ៉ាងក៏ក្មេងនោះក៏ជាសាច់ឈាមរបស់បងដែលបងសន្យាពេលនាងកើតកូនហើយពេលណាបងនឹងលែងពាក់ព័ន្ធនឹងនាងទៀតហើយ " កាយមាំមិនព្រមលែងមានអោបរឹតថែមហើយដាក់មុខសង្ហារលើកញ្ចឹក.ភរិយានិយាយរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់នាយពិបាកចិត្តណាស់ដែលត្រូវរាងតូចប្រងើយៗដាក់បែបនេះទោះជានាយមានស្រីប៉ុន្មាននាក់ក៏ដោយក៏ ថេយ៉ុង នៅតែជាលេខមួយសម្រាប់នាយដែលនាយនឹងគ្មានថ្ងៃយកស្រីខាងក្រៅល្អជាងប្រពន្ធខ្លួនឯងឡើយ ( ជឿទៅឆាប់ចប់ ) 😏
    " ខ្ញុំមិនបានខឹងទេលោកចង់ធ្វើអីវាជាសិទ្ធរបស់លោកទេគ្មានអីពាក់ព័ន្ធនឹងខ្ញុំឡើយចេញឲ្យឆ្ងាយពីខ្ញុំទៅ " បន្ទាប់ពីសង្ងំឲ្យនាយអោបរឹតបានមួយសន្ទុះហើយនោះ ថេយ៉ុង ក៏រើចេញពីរង្វង់ដៃអ្នកជាប្ដី នាយប្រហែលជាមិនយល់ទេអារម្មណ៏ដែលដឹងថាអ្នកជាប្ដីក្បត់ចិត្តលួចលាក់មានស្រីរហូតដល់មានកូនជាមួយគ្នាទៀតនោះហើយថែមទាំងយកឲ្យមកនៅជាប្រពន្ធទៀតនោះវាឈឺចាប់ប៉ុណ្ណោនោះឡើយព្រោះនាយមិនទាន់ជួបទើបនាយគិតថាវាងាយនឹងធ្វើចិត្តបានតែអត់ទេកាលពិតគ្រប់យ៉ាងនាយមិនដឹងទេថាវាពិបាកទ្រាំយ៉ាងណានោះជួបមុខគ្នារាល់ថ្ងៃវាកាន់តែដូចជាកាំបិទដែលចាក់រុកដំបៅរដែលគ្រាំគ្រាក្នុងចិត្តរាល់ថ្ងៃវាពិបាកនឹងទទួលយកណាស់ ។
   " បើអូនមិនខឹងហេតុអីនិយាយ ខ្ញុំលោក បែបនេះជាមួយបង? " ជុងគុក សួរទាំងចាប់ទាញកាយតូចមកមើលមុខមិនខឹងយ៉ាងមិចបើគេប្ដូរសូម្បីសព្វនាមបងអូនទៅជាខ្ញុំលោក ទៅហើយនោះ
   " ហ្ហើយ! លោកនេះរឿងច្រើនពិតមែនចេញទៅ..អ្ហឹម " នាយតូចស្រែកតវ៉ាដាក់អ្នកជាប្ដីទាំងជ្រួញមុខជ្រួញមាត់តែនៅសុខៗគេចង្អោររកក្អួនហើយក៏ប្រញាប់រត់សម្រៅបន្ទាប់ទឹកយ៉ាងលឿននាំឲ្យអ្នកជាប្ដីឲ្យនេះភ័យស្លោនស្លោរជាខ្លាំងនាយក៏ចូលទៅជួយរឹតខ្នងឲ្យកាយតូចដែលកំពុងប្រឹងអោនក្អួននោះទាំងអស់កម្លាំងជាខ្លាំងវិសតែនឹងទន់ជើងដួលទៅហើយតែបានមាឌមាំជួយទប់ទាន់នឹងបីអ្នកជាប្រពន្ធសម្ដៅមករកគ្រែគេងវិញ ។ ពេលមកដល់នាយក៏ទម្លាក់កាយតូចថ្នមៗហើយក៏ចូលទៅអង្គុកក្បែរមើលទៅទឹកមុខស្លេកនោះទាំងបារម្ភហើយក៏យកដៃទៅស្ទាប់ថ្ងាស់គេបន្ដិច
   " អូនកើតអីឬអត់?ឲ្យបងហៅពេទ្យមកទេ? "
   " មិនបាច់ទេ!!....គឺខ្ញុំ...ខ្ញុំមិនបានកើតអីធ្ងន់ធ្ងរទេមិនចាំបាច់ដល់ថ្នាក់ហៅពេទ្យឡើយ " នាយតូចក៏ប្រកែកយ៉ាងលឿនជៀសវៀងនាយនាំពេទ្យមកពិនិត្យគេហើយអាចនឹងដឹងថាខ្លួនមានកូនគេមិនចង់ឲ្យនាយដឹងឡើយ
   " ក៏បានដែលស្រេចចិត្តអូនណា អូនចង់ញាំអីឬអត់?ចាំបងទៅយកមកឲ្យ " ជុងគុង មិនចង់សួរនាំច្រើនទើបបង្វែររឿងចិត្តក៏ចាប់ផ្ដើមសង្ស័យតិចតួចដែលតែក៏បិទទុកសិនចាំតាមសើបលើកក្រោយវិញ
   " ខ្ញុំចឹងញាំខេតរសជាតិស្រ្ដបឺរីលោកទៅយកមកឲ្យខ្ញុំមក ឲ្យលឿនទៅ " ថេយ៉ុង ស្រាប់តែស្រែកដេញនាយចេញយ៉ាងលឿនហើយក៏ធ្វើមុខម្ញេក់ម្ញិក់ដាក់នាយជាប្ដីទាំងដែលមិញនេះសូម្បីតែមុខមិនទាំងមើលនាយផងធ្វើឲ្យនាយក្រាស់ជាប្ដីបានត្រឹមតែធ្វើមុខឆ្ងល់ៗនឹងភរិយាប្រពន្ធជាខ្លាំងតែក៏គួរឲ្យស្រលាញ់ណាស់ដែល
   " បាទៗ! បងទៅហើយ " នាយក្រាស់ក៏ប្រញាប់ចេញទៅយ៉ាងលឿនមើលទៅប្រពន្ធគេអារម្មណ៏ប្រែប្រួលសម្បើមណាស់នៅញេញធ្មេញដាក់នាយដូចចង់សុីសាច់ទៀតគេតាំងចេញអាចរិកខ្លានឹងមកទៀតហើយ ។

មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑Where stories live. Discover now