EP26: យើងគឺយើងនាងគឺនាងកុំប្រៀបធៀបគ្នា

1.1K 77 0
                                    

             ភាគទី២៦: យើងគឺយើងនាងគឺនាងកុំប្រៀបធៀបគ្នាព្រោះនាងគ្រាន់តែជាធូលីប៉ុណ្ណោះក្នុងកែវភ្នែកយើង
    
      / ក្រាក / ផូស!!!
  " អួយ ថេយ៏ នេះអូនកើតអីនឹងបានជាមកគប់បងអ៊ឹចឹង? " គ្រាន់តែបើកទ្វារចូលមកខាងក្នុងភ្លាមស្រាប់តែខ្នើយហោះខ្នើយហើរក៏ហក់មកចំកណ្ដាលមុខនាយកាស់វិងដោយដៃរបស់នាយតូចចំណែកមុខវិញឡើងក្រញ៉ូវហើយអោបដៃចូលគ្នាពើងទ្រូងខាំមាត់សម្លឹក់នាយឲ្យថ្លែរ ( Jungkook be like: អុញកើតអីចេះអាញ់? )
   " នៅមានមុខមកសួរយើងទៀតហេស៎! អាប្ដីចង្រៃដឹងទេយើងនេះវាឃ្លានស្ទើរដាច់ខ្យល់ហើយឬក៏ឯងមានបំណងចង់សម្លាប់យើងដោយកាលបង្អាត់អាហារឬក៏យ៉ាងមិចហាស៎! អរយើងយល់ហើយឯង  ..... ឯងប្រុសសម្លាប់យើងចោលហើយអាល៎នឹងទៅយកអុីមុខជ្រួញម្នាក់នោះឬ? ឯងកុំគិតថាសម្លាប់យើងហើយយើងឲ្យពួកឯងនៅជាមួយគ្នាបានសុខនោះយើងនឹងតាមកាច់ក.យើងពួកឯងទៅដែលមិនទេចាំតែមើលទៅ " ថេយ៉ុង ប្រឹងនិយាយឡើងញាប់ស្អេកស្ទើេតែភ្លេចដកដង្ហើមទៅហើយខឹងណាស់ខឹងចង់ចេញផ្សែងតាមត្រចៀកទៅហើយនេះនាយចង់សម្លាប់គេចោលដោយវិធីនេះឬមិនបានទេៗស្អែកត្រូវតែលែងគ្នាដោយដាក់ពាក្យបណ្ដឹងប្ដឹងទៀតថានាយចង់សម្លាប់ខ្លួនហើយឲ្យនាយបង់លុយឲ្យគេដើម្បីយកលុយនោះទៅចិញ្ចឹមកូន ។ នាយតូច ថេយ៉ុង ខួរក្បាលដំណើរការគិតមិនដឹងជាដល់ឋានណាទៅហើយចេះតែគិតអ្វីចម្លែកៗចេញមករាប់មិនអស់មិនដឹងជាស្អីៗខ្លះខណ្ឌៈដែលនាយក្រាស់ជាស្វារមីគាំងឡើងចំហរមាត់ចាំស្ដាប់ឧត្តមភរិយាយរបស់នាយរាប់រៀបស្ទើរតែហូរទឹកមាត់ប្រហាក់ខេតរបស់ ថេយ៉ុង ទៅហើយបន្ទាប់មកនាយក៏យកខេតនោះទៅទុកនៅលើតុកទាំងអារម្មណ៏របស់នាយហោះហើរគិតអំពីរសម្ដីភរិយាយទាំងចង់សើចបន្ដិចអីបន្ដិចពុទ្ធោរហើយប្រពន្ធសម្លាញ់របស់បង គ្រាន់តែបងទៅយកអីមកឲ្យញាំយូរបន្ដិចសោះបែរជាមកគិតថាបងមានគំនិតចង់សម្លាប់  អូនដើម្បីទៅយកស្រីផ្សេងមកធ្វើប្រពន្ធទៅវិញពេលនេះវាហួសចិត្តដល់មួយរយទៅហើយណាមិនមែនត្រឹមប៉ែត កៅ ទេប៉ុណ្ណឹងនៅមិនគ្រប់ទេនៅចង់មកកាច់ក.នាយទៀត យី!!! (ហ្ហើយប្រពន្ធអាញ់ អាញ់អ្នករើស 🤦‍♀️ )
  " អួយ ស្លាប់ហើយៗហើយអ្នកណាប្រាប់អូនថាបងចង់សម្លាប់អូននោះ ថេយ៉ុង បងស្រលាញ់អូនស្ទើរលេបទៅហើយបងមិចទៅសម្លាប់អូនបាននោះ " មាឌមាំក៏ចូលទៅជិត ថេយ៉ុង ដែលអង្គុយផ្អែកខ្នងនឹងគ្រែទាំងមុខក្រញ៉ូនោះនឹងរៀបរាប់ឲ្យគេស្ដាប់យ៉ាងលម្អិតថាគេមិនដែលសូម្បីតែគិតថាចង់សម្លាប់ ថេយ៉ុង នោះឡើងហេតុអីមើលមកគេក្នុងផ្លូងអាក្រក់យ៉ាងលោកអើយ
  " អើរហើយអាកាលដែលទៅយូរនេះវាជាស្អីហាស់!  យ៉ាងមិចស្មានយើងមិនដឹងហេសថាឯងនេះលួចទៅសារសងស្នេហ៏ជាមួយអុីមុខជ្រួញនោះហ៎ មែនហើយយើងវាលែងស្អាត់ហើយទើបគេរកថ្មីមិនអីទេណា គីម ថេយ៉ុង គេងគេងទៅធ្វើមិចបើយើងជាប្រពន្ធល្ងីល្ងើស្មោះស្នេហ៏វាអ៊ឹចឹងហើយហុឹក ហុឹក " ស្អីៗ! ហួយសុទ្ធតែប្រពន្ធល្ងីល្ងើស្មោះស្នេហ៏លោកអើយអ្នកបង្រៀនហាស៎កូនស្រី ។ មុនដំបូងនៅតម្លើងមុខតម្លើងមាត់សម្លឹកនាយស្ទើរជ្រុះគ្រាប់ភ្នែកតែដល់ចុងក្រោយនាយតូចក៏ចេះអាការៈចម្លែកមកមួយទៀតគឺគេនិយាយទាំងអោនមុខចុះឈ្លីចុងភួយតិចៗហើយក៏អណ្ដើតអណ្ដរពេបមុខពេបមាត់ដាក់នាយក្រាស់ទើបទាញភួយមកគ្រោបក្បាលហើយគេបែរខ្នងដាក់នាយទាំងទឹកភ្នែកទឹកសំបោរ ធ្វើឲ្យ ជុងគុក ឯណេះចង់តែបោកក្បាលនឹងពូកឲ្យបែកទេតែក៏ដើរទៅជិត ថេយ៉ុង ហើយចាប់លើកកាយតូចរបស់ភរិយាឡើងដែលកំពុងតែយំញ័រខ្លួនទទេហឺតនៅក្នុងភួយនោះឡើងហើយក៏អោបលួងលោម ថេយ៉ុង ដោយអង្អែលខ្នងគេតិចៗទាំងអាណិតផងចង់សើចផងមិញនេះថាឲ្យគេឡើងញ៉ែតឥឡូវក៏យំខ្លួនឯងវិញ ( អត់វាអត់យល់ )
   " វាមិនមែនបែបនឹងទេអូនកុំយល់ច្រលំអីណាមកពីបងរវល់រៀបចំទឹកដោះគោរស្រស់មកឲ្យអូនទើបបានជាយូរហើយបងក៏បានជួប ណាអុី ដែលតែមិនបានធ្វើអីខុសឆ្គងទេគ្រាន់តែនិយាយគ្នាធម្មតាប៉ុណ្ណោះប៉ុណ្ណឹងអូនអាចឈប់យំបានឬនៅមើលចុះយំទៅលែងស្អាតអស់ហើយ " បន្ទាប់ពីសង្ងំអោបគ្នាអស់ពេលជាយូរហើយ ថេយ៉ុង ក៏គិតតែញីសំបោរលើអាវនាយក្រាស់រហូតតែនាយមិនបានចាប់អារម្មណ៏ឡើយគេចាប់ស្មា ថេយ៉ុង ហើយក៏សម្លឹងមើលកែងភ្នែកស្រស់ស្អាតដែលពោលពេញទៅដោយទឹកភ្នែកនោះក៏រៀបរាប់ប្រាប់គេទាំងសម្លេងស្រាលស្រទន់ហើយ ថេយ៉ុង ក៏បានត្រឹមតែបើកភ្នែកម៉ក់ៗសម្លឹងទៅគេវិញទាំងនៅសឺតសកនៅឡើយ ។
   " មោសមិនបាច់និយាយអីទេមិញនេះក្រែងរអ៊ូថាឃ្លានណាស់មិនអ៊ឹចឹងហេស៎នេះជា ខេតរបស់អូនហើយក៏ថែមជាមួយទឹកដោះគោមួយកែវទៀតឆ្អែតហើយណ៎ " មិនឲ្យ ថេយ៉ុង និយាយទាន់ ជុងគុក ក៏ឈោងដៃទៅយកខេតដែលនៅលើតុកមកឲ្ត ថេយ៉ុង ដែលនៅពេបមាត់ច្បែបៗមិចនេះក៏ប្ដូរមកជាញញឹមរីកមុខរីកមាត់ដូចកូនក្មេងបានស្ដរគ្រាប់ញាំភ្លាមៗ ។
   បន្ទាប់ពីញាំឆ្អែតហើយនោះ ជុងគុក ក៏ជាអ្នកយកចានទៅលាងសម្អាតហើយក៏ឡើងមកគេងជាមួយកាយតូចវិញទាំងស្នាមញញឹមត្បិតថា ថេយ៉ុង ពូកែខឹងពូកែងរដាក់នាយពិតមែនតែកាយវិការទាំងនេះគួរឲ្យស្រលាញ់យ៉ាងណាក៏វាគ្រាន់បើជា ថេយ៉ុង ធ្វើរឹកពារហីៗដាក់នាយដែល
    " ឈប់..ឈប់សិននែបងកុំអាល៎គេងទៅមើល " មាឌមាំដែលខំបិទភ្នែកនោះក៏ត្រូវភ្ញាក់មកវិញភ្លាមៗព្រោះតែ ថេយ៉ុង ចាប់អង្រួនខ្លួននាយខ្លាំងស្ទើរតែរហូតក្បាលចេញពីស្មារទៅហើយ
  " ហ្ហឹម អូនមានរឿងអីនឹង "
  " លើកក្រោយត្រូវចាំណាថាថ្ពាល់នេះ មាត់នេះ ភ្នែកនេះ ច្រមុះនេះ អាក្បាល់ចុងពីរស្រួចៗនេះ ក្បាល់ពោះនេះ រួមទាំងអានេះ និយាយរួមទៅរាយកាយបងទាំងមូលគឺជារបស់អូនហាមណា ហាមមិនឲ្យអ្នកណាប៉ះពាល់ស្ទាប់អង្អែលឬក៏ថើបហិតជាពិសេសគឺគ្មានអ្នកណាមានសិទ្ធអីមករំលោភបងអីក្រៅពីអូនឡើងឮទេ? ជុប! បងគេបានហើយ " គាំងស្ញេញ នាយតូចនិយាយបណ្ដើរចង្អុលបណ្ដើរហើយក៏ទាញភួយមកគ្រោបមុខគេធ្វើមិនដឹងវាខុសពី ជុងគុកទង្វើររបស់ ថេយ៉ុង មិញនេះវាធ្វើឲ្យនាយគាំងយកតែមែនទែននេះហេស៎ប្រពន្ធគេ ទេមិនមែនទេមានអ្នកលួចមកប្ដូរទេដឹង ជាពិសេសនាយគាំងត្រង់អាពាក្យថា < ក្រៅពីអូនគ្មានអ្នកណាមានសិទ្ធមករំលោភបងទេ > យីនិយាយធ្វើដូចរាល់ដងខ្លួនឯងជាអ្នករំលោភនាយអ៊ឹចឹងមានតែនាយទេដែលចាប់គេធ្វើរឿងនោះម្ដងៗគេប្រកែកដាច់បំពង់ករចោលសោះ ។ 😭🙏 កូនឆីអ្នកអានប្លែកៗ
   ..........
   Morning ព្រឹកឡើងបន្ទាប់ពីគេងអោបគ្នាពេញមួយយប់ហើយនោះពេលនេះអ្នកដែលភ្ញាស់មុននោះគឺជា ជុងគុក នឹងឯងដោយសារតែនាយត្រូវប្រញាប់ទៅក្រុមហ៊ុនជាបន្ទាន់ព្រោះថាមានប្រជុំធំពាក់ព័ន្ធនឹងការធ្វើ Project ថ្មីនៅBusan
   " សឺត! ក្រោកឡើងក្មេងកម្ចិល " ជុងគុក ចូលទៅផ្ដិតស្នាមថើមលើថ្ងាស់អ្នកជាភរិយានៅឆ្លៀតដាស់គេឲ្យក្រោកថែមទៀតផង ដោយនៅលើខ្លួនមានអាវក្វាហ្សេរនៅពីទីនុយយ៉ាងសង្ហារសាកសមជាអគ្គនាយកចន Groupខ្លាំងមែនទែន នាឡិកាពណ៏ខ្មៅក្រឹបក៏បំពាក់នៅលើដៃសាច់ដុំរបស់នាយធ្វើឲ្យមើលមកកាន់តែមានអំណាចថែមទៀត
  " ហ្ហឹម! ចេញទៅកុំមករំខានអូន " (បងអូនវិញបាត) ថេយ៉ុង និយាយឡើងនៅបិទភ្នែកនៅឡើងមានអារម្មណ៏ថាគេងមិនឆ្អែតសោះយប់មិញនេះគេរវល់តែជញ្ជក់ក្បាលដោះរបស់ប្ដីគ្មាមបានដេកពួនស្អីមិនដឹងយ៉ាងមិចស្រាប់តែមានអារម្មណ៏ថាវាឆ្ងាញគួរឲ្យចង់ដោះ 🌚
  " តាមចិត្តអូនចុះតែកុំភ្លេចចុះទៅញាំអារហារពេលព្រឹកផងប្រយ័ត្នឈឺណាបើមានអីមិនស្រួលខលប្រាប់បងណាបងទៅសិនហើយសឺត ! " នាយក្រាស់ក៏លោរទៅថើបសក់ទន់ល្មើយនោះបន្ដិចហើយក៏ចាកចេញទៅបាត់នាយក៏បានជួបនឹង ណាអុី ដែលតែមិនសូវជានិយាស្ដីអីជាមួយនាងប៉ុន្មានទេគ្រាន់តែសួរនាំបន្ដិចបន្ដួយហើយក៏ចេញទៅបាត់ទៅហើយ ថេយ៉ុង ក៏ងើបទៅងូតទឹកសម្អាតខ្លួនហើយរួចរាល់ទើបចុះមកខាងក្រោមតាមក្រោយ
  .....
   " ហ្ហឹស! ចេះធ្វើចរិកជាម្ចាស់តូចទៅកើតដែលស្មារនេះហើយទើបនឹងក្រោក " គ្រាន់តែ ថេយ៉ុង ចុះមកដល់ខាងក្រោមភ្លាមពាក្យសម្លឹងឌឺដងផ្លែផ្ការបស់អតីតមិត្តរបស់គេក៏បន្លឺឡើងភ្លាមៗនាងអោបដៃនិយាយទាំងធ្វើមាត់ពេបជ្រាយដាក់ទេថែមទៀតផង
   "....." ស្ងាត់គ្មានការឆ្លើយតប ថេយ៉ុង ដើរចូលទៅក្នុងផ្ទះបាយធ្វើប្រងើយព្រោះមិនចង់តតាំងនឹងនាងវាកាន់តែធ្វើឲ្យនាងក្ដៅចិត្តលើសដើម
   " នែ! ឯងចង់លេងចរិកដល់ពេលណាទៅហាស៎ គីម ថេយ៉ុង ? ឯងគិតថាខ្លួនឯងនឹងវាអស្ចារ្យស្អីទៅសម្បត្តិត្រឹមប្រពន្ធដើមសោះនោះ " នាងតូចស្ទុះវឹងទៅចាប់ដៃ ថេយ៉ុង ជាប់ខឹងណាខំនិយាយឌឺដងដាក់គេហើយតែ ថេយ៉ុង វិញឲ្យដូចទឹក
   " កុំយកដៃស្មោកគ្រោករបស់នាងមកប៉ះខ្លួនខ្ញុំ " ថេយ៉ុង រលាស់ដៃវិងមិនឲ្យនាងប៉ះគេបានឡើយគេនិយាយឡើងទាំងមុខស្មើរធេញគ្មានរំជួបរំជើបអីបន្ដិច
   " ឯង... ហុឹស! កុំគិតថាខ្លួនឯងវាស្អាតស្អំអីណា គីម ថេយ៉ុង ឯងនឹងយើងនេះវាដូចតែគ្នាទរព្រោះថាពួកយើងទាំងពីរនាក់នេះណាសុទ្ធតែប្រើរបស់រួមគ្នានោះអីប្ដីឯងក៏ដូចជាប្ដីយើងដែល " នាងនិយាយទាំងញញឹមចុងមាត់ដាក់ ថេយ៉ុង អោបដៃសម្លឹងលើកក្រោបរបស់ ថេយ៉ុង ធ្វើដូចនាយតូចនឹងមិនស្មើរនឹងនាងអ៊ឹចឹង
  " យើងគឺយើងនាងគឺនាងកុំប្រៀបធៀបគ្នាព្រោះនាងគ្រាន់តែជាធូលីប៉ុណ្ណោះក្នុងកែវភ្នែកយើង "

   សុំទោសផងណាដោយសារតែ អេតមីន អត់សូវចេះជេរអីដែលធ្វើឲ្យចុកៗឡើយបានតែប៉ុណ្ណឹង🙏😭

  សូមរង់ចាំភាគបន្ត🙏🤧
  គីម ជុងកា🐼❄️🌸💜💚

មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑Onde histórias criam vida. Descubra agora