EP15:ស្រីបងស្រលាញ់អូន

1.4K 83 0
                                    

   ភាគទី១៥: ស្រីបងស្រលាញ់អូន
  
     < នាងជាអ្នកណា? > សម្លេងស្រួយស្រឹបដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថាម្ចាស់សម្លេងនេះកាចឆ្នាស់កម្រិតណា ។ ថេយ៉ុង និយាយទាំងទឹករាបស្មើគួរឲ្យញើតសូម្បីតែ ជុងគុក ក៏ខ្លាចនឹងទឹកមុខរបស់ ថេយ៉ុង នៅពេលនេះដែលនាយតូចរូបស្រស់ឈរអោបដៃទឹកមុខមាំសម្លឹងមើលនារីជនជាត់បារាំងដែលត្រូវជាស្រីប្ដីរបស់ខ្លួននោះដូចសត្រូវសុីសាច់ហុតឈាមនឹងគ្នាចំណេកស្រីល្អឯណោះវិញគ្រាន់តែក្រឡេកឃើញ ជុងគុក ចុះមកភ្លាមនាងរកនឹងស្ទុះទៅអោបនាយទៅហើយតែក៏ត្រូវស្រឡាំងកាំងនឹងវត្តមានរបស់ ថេយ៉ុង អីយ៉ាម្នាក់នេះជាអ្នកណា?ហេតុអីក៏ស្អាតយ៉ាងនឹង?ជាទេវតាឬ?គេស្អាតជាងមនុស្សស្រីទៅទៀតពេលនេះនាងប្រហែលជាត្រូវប្ដូរគោលដៅវិញហើយនាងលែងស្រលាញ់ ជុងគុក នាងកំពុងតែចាប់អារម្មណ៏ ថេយ៉ុង ហើយ(ប្រពន្ធគេទេចែ🤧) ស្នាមញញឹមក៏ផុសឡើងនៅពេលដែលនាងដើរកាន់តែជិត ថេយ៉ុង នាងព្យាយាមសម្លឹងមុខគេទាំងមិនព្រិចភ្នែកព្រះអើយគេស្អាតណាស់ស្អាតខ្លាំងៗ ។
    < ជុងគុក ម្នាក់នេះជាប្អូ- > វីឌឺយ៉ា និយាយមិនទាន់ផុតផង ថេយ៉ុង ក៏និយាយកាត់ ។
    < ជាប្រពន្ធ > ស្ដាប់ចប់ធ្លាក់ធ្វើឲ្យនាងធ្លាក់ថ្លើមក្ដុលនេះជាប្រពន្ធគេទេឬ?
     < លោក...លោកលេងសើចទេដឹង ជុងគុក គេជាប្រពន្ធបងឬ ? > នាងនិយាយទាំងញញឹមមិនសូវសមព្រោះតែនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៏ ថេយ៉ុង ទៅហើយអ្នកណាទៅដឹងថាគ្រាន់តែជួបភ្លាមស្រលាញ់ភ្លាមបែបនេះដល់ពេលឮបែបនឹងខូចចិត្តណាស់ ។
   < ចង់មើលសំបុត្រអុីតាសុីវិលឬអត់?ខ្ញុំយកឲ្យមើលហើយនាងជាអ្នកណាហេតុអីមកទីនេះទាំងព្រឹកបែបនេះកុំប្រាប់ណាថានាងជាស្រីប្ដីខ្ញុំប្រាប់ណាថានាងជាស្រីប្ដីខ្ញុំនោះ > ថេយ៉ុង រ៉េបមួួខ្សែរធ្វើឲ្យនាងបាត់មាត់ឆឹងមិនស្មានសោះថា ថេយ៉ុង កាចដល់ថ្នាក់នឹង មើលស្អាតៗសុភាពៗសោះតែញ៉េញសម្ប់មណាស់
     < អត...អត់ទេ..គ្មានទេខ្ញុំមកចង់លា ជុងគុក ទៅបារាំងវិញប៉ុណ្ណោះតើ....តើខ្ញុំអាចសុំ..លេងរបស់លោកទុកបានទេ ខ្ញុំ..ខ្ញុំគ្រាន់តែចង់មានមិត្តនៅកូរ៉េនេះតែប៉ុណ្ណោះ > នាងក្រមុំនិយាយទាំងភ័យៗតែឲ្យធ្វើមិចបើនាងលង់ស្នេហ៏ ថេយ៉ុង ទៅហើយទោះមិនបានប៉ះកាយក៏បានត្រឹមឮសម្លេងបងតាមទូរស័ព្ទក៏អូនអស់ចិត្តហើយ 🤧ហើយដែលនាយសម្រេចទៅបារាំងវិញនេះព្រោះតែនងត្រូវទៅរៀននៅទីនោះវិញ
      < សុំលេខខ្ញុំ?ហេតុអីចង់បានលេខខ្ញុំ > ថេយ៉ុង និយាយទាំងឆ្ងល់នៅសុខមកសុំលេខគេយកទៅធ្វើអី?
     < គឺ......ខ្ញុំលង់ស្នេហ៍នឹងលោកហើយ > ផាច់ស្ដាប់សម្ដីនាងហើយទាំង ជុងគុក ទាំង ថេយ៉ុង ដូចត្រូវគេទះមួយកភ្លៀងចំកណ្ដាលមុខចឹងនេះស្រីរបស់ប្ដីកំពុងលង់ស្នេហ៏គេចឹងឬ?
      < ស្អីគេ! > ថេយ៉ុង និយាយទាំងភ្ញាស់ផ្អើលដែលនៅសុខៗស្រីប្ដីគេមកស្រលាញខ្លួនទៅវិញពិតជាចង់សើចណាស់លោកអើយម្នាក់នេះសាវ៉ាសាហាវ
     < ទេៗ ខ្ញុំមិនអនុញ្ញាតទេ ថេយ៉ុង ជាប្រពន្ធរបស់ខ្ញុំ ខ្ញុំមិនអោយលេខរបស់ប្រពន្ធខ្ញុំទៅនាងទេ > ជុងគុក ចូលមកនិយាយកាត់យីម្សិលមិញនៅផ្អែមល្ហែមដាក់នាយឲ្យនាយបណ្ដើរបងអូនសោះដល់ថ្ងៃនេះមកលង់ស្នេហ៏ប្រពន្ធនាយទៅវិញហួសហេតុនាយក្រាស់ឈរមកពាំងមុខអ្នកទាំងពីមិនឲ្យសន្ទនាគ្នាតទៀតនាយភ័យណាស់ភ័យខ្លាចនាងមកដណ្ដើម ថេយ៉ុង ចេញពីគេកាយវិការនេះធ្វើឲ្យ ថេយ៉ុង នឹកឃើញវិធីធ្វើបាបអ្នកជាប្ដីភ្លាមពូកែណាស់ហេស៎អាខាងលួចលាក់មានស្រីខាងក្រៅចាំមើលគេមានស្រីឲ្យមើលវិញហាស ថេយ៉ុង ញញឹមបន្ដិចហើយដើរគេចចេញហើយហុចយកទូរស័ព្ទដែលនាងកាន់សុំលេខគេនោញមកចុចលេខគេឲ្យទៅនាងដោយមិនខ្វល់ពីអ្នកជាស្វារមីអីសូម្បីបន្ដិច
    < ថេយ៏ អូន.? > ជុងគុក និយាយទាំងសម្លឹងនាយតូចនេះគេពិតជាឲ្យលេខគេទៅនាងពិតមែនឬ?ឲ្យនៅនឹងមុខប្ដីតែម្ដងឬ?
    < បងមានអីហេស៎? កុំភ្លេចខលមករកខ្ញុំផងណាស្រីស្អាត > និយាយចប់ ថេយ៉ុង ក៏ញញឹមផ្អែមដាក់នាងបន្ដិចហើយក៏ដើរទៅចង្ក្រានបាយវិញចំណែកនាងតាមមើលដំណើររបស់ ថេយ៉ុង ដើរចេញទៅទាំងរំភើបមិញនេះស្នាមញញឹមរបស់គេស្អាតណាស់លោកអើយហើយមិញនេះគេហៅនាយថាស្រីស្អាតទៀតឬ?អួតរំភើបណាស់នាងក៏ដើរត្រឡប់ទៅឡានរបស់នាងវិញមិនសូម្បីតែមើលមុខរបស់ ជុងគុក បុរសដែលនាងប្រាថ្នា ។ ចំណែកនាយក្រាស់គេក៏គ្មានអារម្មណ៏អីធ្វើការទៀតដែលពេលនេះសុំទៅដោះស្រាយជាមួយភរិយាជើងល្អរបស់នាយសិនហ៊ានណាស់ហ៊ានឲ្យលេខអ្នកដទៃទាំងមុខស្វារមីតែម្ដងឯស្រីស្រស់នោះក៏ឡូយទៀតប្រែប្រួលចិត្តជាងរន្ទះបាញ់ទៀតឃើញប្ដីស្រលាញ់ប្ដីឃើញប្រពន្ធស្រលាញ់ប្រពន្ធចំជាអស្ចារ្យមែន ។
    < ថេយ៏ ថេយ៉ុង ហេតុអីអូនឲ្យលេខរបស់អូនទៅនាង? > នាយសួរទាំងទឹកមុខទាមទារចម្លើយពីមាត់ ថេយ៉ុង ឲ្យលឿនជាទីបំផុងដឹងទេថាល្នុងទ្រូងនាយនេះវាឈឺខ្ទោកៗជសាពិសេសស្នាមញញឹមដែលធ្លាប់តែជារបស់នាយពេលនេះសូម្បីតែនាងក៏អាចបានឃើញវាដែលនាយមិនសុខចិត្តទេ
     < ហេតុអីឲ្យមិនបានគ្រាន់តែឲ្យលេខគ្នាធម្មតាតើមានបានទៅបណ្ដើរគ្នាឲ្យគេឃើញគ្រប់គ្នាឯណា > ថេយ៉ុងដាក់មួយប្រយោគនេះធ្វើឲ្យនាយក្រាស់ឯណោះបាត់មាត់ដូចគេចុក
    < តែអូនមិនគួរឲ្យទេព្រោះអូនជាប្រពន្ធអូនមិនគួរធ្វើបែបនេះដូចជាបងទេតួនាទីអូនគឺត្រូវនៅបម្រើប្ដី > ជុងគុក
     < ហុឹស ហុឹស បងគិតថាអូនជាប្រពន្ធនិងគ្មានបេះដូងឬ?បងគិតថាបងជាស្វាមីបងធ្វើមិចក៏បានឬ?ត្រូវតួនាទីរបស់អូនគឺបម្រើរប្ដីចុះបង?បងមានដឹងទេថាតួនាទីរបស់បងជាអ្វីនោះ ? > នាយតូចនិយាយទាំងសម្លឹងមុខនាយជាប់នាយដឹងថាតួនាទីរបស់ប្រពន្ធគឺបម្រីប្ដីចុះនាយ?នាយដឹងឬអត់ថាតួនាទីរបស់នាយជាអ្វីនោះ?
     < ថេយ៏ បង- > និយាយមិនទាន់ចប់ផង នាយតូចក៏និយាយកាត់
     < បងទៅអង្គុយចាំនៅតុកបាយមុនចុះចាំអូនលើកម្ហូបទៅតាមក្រោយ > ថេយ៉ុង និយាយហើយគេក៏ងាកមកចាប់អារម្មណ៏នឹងម្ហូបអាហារដែលគេរៀបចំឲ្យនាយវិញនាយក្រាស់ក៏មិននិយាយអីតទៀតដែលព្រោះពេលនេះពួកគេទាំងពីរនាក់សុទ្ធតែអារម្មណ៏មិនល្អ ទាំងពីរបើនិយាយអីនៅពេលនេះខ្លះប៉ះពាល់ដល់អារម្មណ៏ ថេយ៏ ។ ក្រោយពីញ៉ាំអាហារពេលព្រឹករួចហើយ ជុងគុក ក៏ទៅធ្វើការបាត់ម្នាក់ៗគឺស្ងាប់ស្ងាត់រៀងខ្លួនពោលគឺមើលមុខគ្នាមិនចំសោះទឹកមុខស្មើរៗរៀងខ្លួន ។ ក្រោយ ជុងគុក ទៅធ្វើការបាត់ ថេយ៉ុង ក៏ទៅផ្ទះគ្រួសារគីមម្ដងព្រោះខានទៅលេងគាត់យូរហើយចាប់តាំងពីរៀបការរួចគេមិនសូវមានពេលដើរហើរដូចមុនទេពេលនេះបានមកលេងគាត់ហើយក៏ដូចជាបានភាពកក់ក្ដៅពីអ្នកជាម្ដាយខ្លះដែលទោះជាមិនសូវទទួលបានភាពកក់ក្ដៅពីស្វារមីយ៉ាងណាក៏មានម្ដាយឪពុកបារម្ភការពារដែលម៉ាក់គេធ្លាប់និយាយប្រាប់ ជុងគុក ថា បើកូនម៉ាក់ខុសអីកុំវៃធ្វើបាបកូនម៉ាក់ទាំងផ្លូវចិត្តនឹងផ្លូវកាយចូលកូននាំយកកូនរបស់ម៉ាក់មកឲ្យម៉ាក់វិញម៉ាក់នឹងប្រដៅគេដោយខ្លួនឯង ។ គេមិនដែលនិយាយរឿងជីវិតគូរបស់គេប្រាប់ពួកគាត់ឡើយសូម្បីម៉ាក់ក្មេករបស់គេក៏ដោយទោះជាពួកគាត់សុទ្ធតែស្រលាញ់គេពិតមែនតែបើពួកគាត់ដឹងពួកគាត់នឹងមិនសប្បាយចិត្តហើយព្រួយបារម្ភពីគេមិនខានពួកគាត់ចាស់ៗហើយគេមិនចង់ឲ្យពួកគាត់មកលំបាកជាមួយទេយ៉ាងណាគេនឹងដោះស្រាយវាដោយខ្លួនឯង ។
     ក្រឡេកមកមើលខាងកំលោះតូច ផាក ជីមីន ឯណេះវិញពេលនេះគេកំពុងតែវីវល់ជាមួយនឹងការងាររបស់គេមែនទែនព្រោះថាភ្ញៀវច្រើនពេករហូតដល់បុគ្គលិទទួលលែងទាន់ទើបគេត្រូវចេញមុខមកជួយដោយផ្ទាល់ទោះជាម្ចាង់ហាងក៏ដោយក៏មិនត្រូវមើលនឹងភ្នែកដែលត្រូវចេះជួយគ្នាទើបបានមកពីចរិតមិនចេះវាយរឹកពាររបស់ ជីមីន នឹងហើយទើបបានជាបុគ្គលិកមិនថាប្រុសឬក៏ស្រីទេសុទ្ធតែស្រលាញ់ចូលចិត្តគេទាំងអស់នឹង ។
    < ត្រូវការជំនួយដែលទេបាទ > សម្លេងផ្អែមស្រទន់របស់កំលោះសង្ហារ មីន យ៉ុងហ្គី នាំឲ្យម្ចាស់ហាងរូបស្រស់ងាកមកមើលយ៉ាងលឿនដោយសារតែនាយឱនមកជិតពេកទើបធ្វើឲ្យច្រមុះអ្នកទាំងពីស្ទើរតែប៉ះគ្នាទៅហើយបេះដូងលោតដុកដាក់ៗរំភើបផងភ័យផងព្រះអើយហេតុអីក៏ខ្លួនគេក្រអូបយ៉ាងនេះ ។
    < ពូយ៉ុង > ជីមីន ហៅឈ្មោះនាយយ៉ាងស្រទន់នៅពេលដែនាយឱនកាន់តែកៀកនឹងមុខរបស់គេ
    < ភ្ញៀវច្រើនយ៉ាងនឹងត្រូវការជំនួយឬអត់ពូស្មាក់ចិត្តជួយ មីន ណាថ្ងៃនេះសុំធ្វើជាបុគ្គលិឥតគិតថ្លៃរបស់ Minmin ណា > នាយនិយាយទាំងញាក់ចិញ្ចើមដាក់ ជីមីន ឃើញសែខ្នាញ់ចង់តែដាស់ឲ្យបាក់ធ្មេញទេហាកុំតែស្ដាយអាមុខសង្ហារៗនឹងខូចខ្ទេចអស់ទេនឹកឃើញអីថ្ងៃបានជាមកសម្ដីផ្អែមដាក់ថែមទាំងញញឹមញញែមខុសពីធម្មតាទៀត ។
     < មិនបាច់ទេមើលទៅពូក៏មិនសូវទំនេរដែលយកពេលរបស់ពូទៅមើលថែសង្សាររបស់ពូទៅ > ជីមីន ក៏ធ្វើជានិយាយចោលទាំងដែលក្នុងចិត្តនេះបន់ឲ្យតែនាយមកនៅក្បែរគេឲ្យរាល់ថ្ងៃសោះនឹងហាស៎
    < ពូគ្មានសង្សារអីទេ មីន ឲ្យពូជួយទៅណា >
     < តាមចិត្តទៅចឹង >
  
  ទើបចេញពីពេទ្យឆ្លៀតឲ្យបានប៉ុណ្ណឹង🤧🙏

  គីម ជុងកា❄️🐼🌸💜

មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑Where stories live. Discover now