EP9: បងគឺជារបស់អូនតែម្នាក់គត់!

1.2K 88 0
                                    

ភាគទី9:បងគឺជារបស់អូនតែម្នាក់គត់!

    # ភូមិគ្រឹះចន

    ងុឺត!! សំឡេងជាន់ហ្វ្រាំងឡានបានបន្លឺឡើងនៅពេលដែល វីត ប្រញាប់ប្រញាចុះមកបើកទ្វារឱ្យចៅហ្វាយតូចយ៉ាងលឿន ។ រាងតូងគ្រងអាវរឹបរាងរៀងខើចបន្ដិចទាញវ៉ែនតាទម្លាក់មកទុកនៅចន្លោះទ្រូងនាំយករាងកាយល្វិតល្វន់របស់ខ្លួនចូលទៅចាងក្នុងដោយឱ្យនាយ វីត នឹងអ្នកបម្រើផ្សេងទៀតជាអ្នកជញ្ជូនរបស់យកទៅទុកក្នុងបន្ទប់នឹងរប់ដែលត្រូវប្រើប្រាស់នៅក្នុងផ្ទះបាយផងដែលថ្ងៃនេះគេខឹងចិត្តនឹងប្ដីពេកក៏យកលុយដែលប្ដីទៅចាយកម្ទេចលេងប៉ុណ្ណឹងនៅមិនទាន់អាចរង្ងាប់អារម្មណ៏ខឹងក្រោធរបស់គេបានឡើង ។
« ស្លាបហើយ ! ថេយ៏ នេះអូនទិញស្អីក៏យ៉ាងនឹងរបស់ក៏មានប្រើប្រាស់ពេញផ្ទះអូនមិនស្ដាយលុយខ្លះទេឬ? » គ្រាន់តែចុះមកដល់ខាងក្រោមភ្លាម ជុងគុក ស្ទើរតែទន់ជង្គងនឹងរបស់ដែល ថេយ៉ុង ទិញទៅហើយព្រោះអើយទិញនេះប្រុងយកមកលក់បន្ដឬក៏នៅផ្ទះទំនេរពេកចង់ឡាយលក់អនឡាញវិញប្ដីឬប្រពន្ធបង ។
« ស្ដាយអីទៅប៉ុណ្ណឹងវាមិនស្មើរនឹងលុយដែលបងយកទៅទិញផ្ទះទិញឡាននឹងរបស់អស់នោះឱ្យស្រីបងផង យ៉ាងមិចត្រឹមប៉ុណ្ណឹងបងខ្លាចក្រឬ? » នាយតូចនិយាយទាំងមិនមើលមុខនាយហើយទាញទឹកតែមកផឹកធ្វើមិនដឹងធ្វើឱ្យ ជុងគុក ចាប់ផ្ដើមក្រឡេកមើលមុខ បីន នឹង វីន ឆ្លាស់គ្នាតើពួកគេមែនទេដែលជាអ្នកប្រាប់រឿងនេះដល់ ថេយ៉ុង នោះ ?
« មិនបាច់សម្លឹងមុខពួកគេទេព្រោះអូនជាអ្នកបញ្ជារមនុស្សឱ្យតាមដានបងដោយខ្លួនឯងទេ គិតថានឹងឱ្យគេតាមការពារបងទេតើតែមិននឹកស្មានសោះថាទៅឃើញបងកំពុងតែមានក្ដីសុខនៅស្រីពេស្យាបែបនេះ » នាយតូចនិយាយហើយក៏ងាកមកសម្លឹងមុខ ជុងគុក ធ្វើឱ្យនាយមានអារម្មណ៏មិនស្រួលភ្លាមៗកែងភ្នែកនេះគួរឱ្យខ្លាចណាស់ហេតុអីក៏ ថេយ៉ុង ពេលនេះគួរឱ្យខ្លាចយ៉ាងនេះ?
« ថេយ៏..បង...បងសុំទោសណាបងដឹងថាបងធ្វើនេះគឺខុសតែមកពីបងអាណិតនាងខ្លាំងពេលទើបបងធ្វើបែបនេះបងសង្ឃឹមថាអូននឹងយល់ណា » ជូងគុក ប្រឹងលេបទឹកមាត់ក្អឹកផ្សើមបំពុងក.បន្ដិចសិនព្រោះតែទឹកមុខរបស់ ថេយ៉ុង ពេលនេះគឺពិតជាគួរឱ្យញញឺតខ្លាំងណាស់ ។
« អាណិតនាងឬ? ហុឹងកោតបងនិយាយទៅរួចបងអាណិតនាងតែបងក៏បំពានរាងកាយនាងទើបបងព្រមជួយនាងគេមិនហៅថាជួយឬអាណិតចេញពីចិត្តទេ ជុង វាហៅថាការដោះដូរត្រូវជាង » នាយតូចក៏ស្រែកតវ៉ានឹងនាយទាំងទ្រូងក្ដៅងំចេះនិយាយទៅរួចអាណិតស្អី?ជួយស្អី?បើនាយចង់បានខ្លួននាងហើយឱ្យលុយនាងដូចជាស្រីលក់ខ្លួនវាត្រូវ
ជាង ។ ឯលអ្នកខាងនោះក៏មិនហ៊ានមាត់ទៀតបើពេលនេះ ថេយ៉ុង កំពុងតែខឹងនឹងខ្លួនខ្លាំងណាស់មិញនឹងប្រាប់ថាបើ ថេយ៉ុង បងវិញពេលណានាយនឹងចាត់ការគេម្ដងតែមើលចុះពេលនេះអ្នកណាជាអ្នកចាត់ការអ្នកណាមុនទៅ
« បងសុំទោសបង-.... » និយាយមិនទាន់ចប់ស្រួលបួលផងស្រាប់តែ ថេយ៉ុង ក៏និយាយកាតភ្លាមមិនឱ្យនាយបានតមាត់រួចទេ ។
« ខ្ញុំមិនចង់ស្ដាប់យប់នេះបងគេងបន្ទប់បងចុះអូនគេងបន្ទប់អូន រាត្រីសួស្ដីលោកប្ដី » និយាយហើយ ថេយ៉ុង ក៏ងើបទៅយកការបូបថ្លៃរបស់ខ្លួនហើយក៏ដើរទៅបន្ទប់របស់ខ្លួនវិញទាំងមិនសូម្បីមើលមុខរបស់នាយ ។
« ហ្ហើយ!នេះ ថេយ៏ ដឹងបានយ៉ាងមិចទាំងដែលឱ្យគេទៅតាមដានយើងទៀតនោះពួកឯងដឹងទេ » ជុងគុក ក៏សួរទៅជំនិតឆ្វេងស្ដាំដែលកំពុងឈរធ្វើភ្នែកភ្លឹសៗមិចនេះដឹងទេថាពួកនាយភ័យយ៉ាងណានោះបើ ថេយ៉ុង មិនិយាយកាត់នាយទេច្បាស់ណាស់ ថាពួកគេនឹង្លាបក្រោមស្នាដៃ ជុងគុក មិនខាន ។
« ពួកខ្ញុំអត់ដឹងទេចៅហ្វាយ » បីន និង វីត ឆ្លើយព្រមគ្នាធ្វើឱ្យ ជុងគុក ក្រវីក្បាលហើយក៏ដើរសម្ដៅទៅខាងលើវិញពេលនេះប្រពន្ធក៏មិនបានដេកអោបថែមទាំងគេខឹងដាច់ក្បាលដាច់កន្ទុយទៀតព្រោះតែភាពដែលមិនចេះឆ្អែតឆ្អន់របស់នាយនឹង ។
« ក្រាក/ ក្រឹម » ក្រឡេកមកមើលក្នុងបន្ទប់របស់ ថេយ៉ុង ឯណោះវិញរាងតូចស្ដើងបើកទ្វាបន្ទប់មកទាំងអស់កម្លាំងក្នុងខ្លួនជាខ្លាំងអ្នកណាថាគេរឹងមាំនោះអត់ទេគេក៏មានបេះដូងចេះអន់ចិត្តចេះឈឺដែលតែក៏មិនចង់ឱ្យអ្នកណាមកជាន់ក្បាលបានទរបានជាប្រឹងធ្វើរឹងមាំទាំងដែលកាលពិតគេស្ទើរតែស្រក់ទឹកភ្នែកម្ដងៗទៅហើយរូបភាពដែលប្ដីរបស់គេទៅគៀកកើយនឹងស្រីផ្សេងដែលត្រូវគេថតបាននោះស្ទើរតែធ្វើឱ្យគេទ្រាំសឹងមិនបានទៅហើយនេះមែនទេសុភមង្គលនោះហេតុអីចាំបាច់មានអ្នកទីបី?ហេតុអីអនុញ្ញាតឱ្យគេចូលមកក្នុងជីវិតគ្រួសារខ្លួន?ព្រោះតែចរិតរបស់នាយមានមួយមិនស្កប់មានដប់មិនស្កល់នឹងហើយសុីមិនរើសមុខនិយាយឱ្យចំបើ ថេយ៉ុង បំពេញឱ្យនាយមិនគ្រប់នាយនឹងរកអ្នកខាងក្រៅមកបំពេញឱ្យ ។
« ហុឹសៗ ហេតុអីវាឈឺយ៉ាងនឹង?នេះខ្ញុំយំហេស៎?លោកអស្ចារ្យណាស់ ចន ជុងគុក លោកធ្វើឱ្យខ្ញុំម្ដងហើយម្ដងទៀត អត់ទេខ្ញុំមិនសម្រក់ទឹកភ្នែកជាដាច់ខាត លោកចាំមើលចុះថាខ្ញុំនឹងចាត់ការស្រីរបស់លោកយ៉ាងមិច មនុស្សប្រុសដែលមិនចេះស្កប់ស្កល់មនុស្សអាត្មានិយម » ថេយ៉ុង និយាយទាំហក្ដាប់ដៃយ៉ាងណែនវាដល់ពេលហើយគេនឹងធ្វើឱ្យនាយភ្លើភ្នែកខ្លះថាកាលដែលនាយមិនចេះស្កបស្កលនេះលទ្ធផលនឹងចេញមកបែបណាគេនឹងប្រដៅនាយចេញម្ដងតែគឺប្រដៅដោយប្រើធម៏ត្រជាក់ ។

ព្រឹកថ្ងៃថ្មី
កំលោះសង្ហារមាឌធំមាំកំពុងតែជ្រែងហោប៉ៅចុះពីខាងលើបន្ទប់ទាំងរេភ្នែកសម្លឹងរកមើលម្ចាស់មូលហេតុដែលធ្វើឲ្យនាយគេមិនលក់ពេញមួយយប់ដោយសារតែគ្មានអ្វីអោប
< ថេយ៉ុង នៅឯណា? > សំណួរឥតក្បាលឥតកន្ទុយរបស់នាយកំលោះចោលសួរទៅម៉ែដោះចំណាស់នឹងអ្នកបម្រើស្រីប្រុសដែលកំពុងញាប់ដៃញាប់ជើងក្នុងការបំពេញតួនាទីរបស់ខ្លួននោះឲ្យងាកមកចាប់អារម្មណ៍នឹងវត្តមានរបស់នាយវិញម្តង ។
< ម្ចាស់តូចនៅខាងក្នុងផ្ទះបាយទាន > ម៉ែដោះ នាយមិនមាត់ហើយដើរសំដៅទៅកាន់ផ្ទះបាយដែកកំពុងតែមានរាងតូចស្ដើងកំពុងរៀបចំអាហារនឹងបំពេញតួនាទីជាភរិយាតាមទម្លាប់នោះ ។ ស្នាមញញឹមខូចខិលក៏ផុសឡើងភ្លាមៗនៅពេលខួរក្បាលកំហួចរកនឹកឃើញវិធីអាក្រក់ ។
< អុស៏ ! ជុង លែង! > ថេយ៉ុង ភ្លាស់ក្រញ៉ាងខ្លួដែលនៅសុខៗមានដៃមាំមកពីណាក៏មិនដឹងលូបមកអោបចង្កេះគេពីក្រោយបែបនេះតែគេក៏ហាក់ស្ងៀមានចិត្តវិញព្រោះអ្នកដែលចូលមកអោបគេនោះជា ជុងគុក ស្វារមីរបស់គេ ។
< សប្បាយចិត្តណាស់ឬ?ដែលបានធ្វើបាបបងឱ្យគេងមិនលក់ពេញមួយយប់នោះ ? > ជុងគុក និយាយទាំងឱនមុខចូលទៅឈ្មុសឈ្មុលកញ្ចឹងក.សខ្ចីនោះយ៉ាងពេញចិត្តនឹកណាលោកអើយនឹកក្លិននេះនឹកចង្កេះតូចនេះស្ទើរដាច់ខ្យល់ទៅហើយ ។
< ថេយ៏ បង់សុំទោសណា! អូនឈប់ខឹងបងទៅណាទោះជាបងមានស្រីខាងក្រៅពិតមែនបងទទួលស្គាល់តែបងគ្រាន់តែយកពួកនាងកំដរអារម្មណ៍ប៉ុណ្ណោះបងមិនដែលដាក់ចិត្តដាក់កាយលើពួកនាងទេព្រោះបេះដូងរបស់បងមានអូនម្នាក់ប៉ុណ្ណោះបើអូនមិនចង់ឲ្យបងទៅរកពួកនាងទេអ៊ឹចឹងអូនបំពេញវាឲ្យបងរាល់យប់ទៅអូនក៏ដឹងថាបងជាមនុស្សដែលឥណ្ហារខ្លាំងបងមិនចង់ធ្វើបាបអូនទេទើបបងទៅរកពួកនាងឲ្យបំពេញវាឲ្យបង > ជុងគុក ពោលស្រាលៗក្បែរត្រចៀករបស់ ថេយ៉ុង ធ្វើឲ្យគេនៅស្ងៀមចាំស្ដាប់ការរៀបរាប់របស់នាយទាំងទ្រូងខាងឆ្វេងឈឺខ្ទោកៗទីបំផុតនាយទទួលស្គាល់ការពិតហើយតែហេតុអីគេមានអារម្មណ៏ថាចុកចាប់ខ្លាំងម្លេះទោះបីជាសម្ដីរបស់នាយស្ដាប់ទៅអាចលួងលោមចិត្តដែលខឹងនាយបានពិតមែនតែគេអារម្មណ៏មិនល្អទេនៅពេលឮពាក្យថា [ បងមានតម្រូវការច្រើនឲ្យពួកនាងបំពេញវាឲ្យបង ] តើនាយមិនគិតថាស្ដាប់ទៅវាអាត្មានិយមពេកទេឬ? ដែលខ្លួនឯងធ្វើដើម្បីតែក្ដីសុខផ្លូវចំណង់របស់នាយបែបនេះនោះ? គេទទួលស្គាល់ថាមនុស្សប្រុសពួកគេសុទ្ធតែមានតណ្ហាខ្លាំងមិនអាចប្រកែកបានទេតែនាយគួរតែដឹងថានាយមានប្រពន្ធកូនរួចហើយមិនអាចធ្វើអ្វីស្រេចតែចិត្តឯងអ៊ឹចឹងទេចុះគេ? ថេយ៉ុង គេក៏ជាមនុស្សប្រុសដែលតើតែហេតុអីក៏គេអាចធ្វើបាន? មកពីគេគិតដល់មុខមាត់គ្រួសារគិតដល់ចិត្តស្វារមីព្រោះគរមិនមែននៅខ្លួនមួយដូចពីមុនឡើយនាយគួរតែដឹងថានាយគឺមិនចេះឆ្អែតឆ្អន់ទើបត្រូវ ។
< លែងទៅអូនត្រូវធ្វើម្ហូបក្រែងបងត្រូវទៅធ្វើការមិនអ៊ីចឹងហេស៎! > ថេយ៉ុង រើចេញពីការចាប់អោបរបស់អ្នកកំលោះទាំងអារម្មណ៍ខូចចិត្តដែលស្វាមីហ៊ាននិយាយក្ដែងៗថាគេក្បត់ចិត្តខ្លួនទោះវាជាការពិតដែលស្ដាប់មើលទៅវាធ្វើឲ្យយើងមិនសូវខឹងពិតមែនតែអ្នកដែលទទួលស្ដាប់ក៏មានអារម្មណ៏ថាអន់ចិត្ដដែល ។
< Ok ខឹងបងទៅចាំអូននៅតុកបាយមុនណាអូនក៏ប្រញាប់ទៅដែលទៅយើងញាំបាយជុំគ្នា > និយាយហើយនាយក៏ព្រមលែង ថេយ៉ុង ឲ្យមានសេរីភាពវិញសឹមសេរ៉េអាវឲ្យមារបៀបនឹងដើរត្រឡប់ទៅតុកអាហារមុនបាត់ទៅ ។
< ហ្ហឹម! បងប្រហែលជាគិតថាអូនល្ងង់ដែលតែងតែស្របតាមបងគ្រប់យ៉ាងតែលើកលែងរឿងបេះដូងនេះមួយគឺអូននឹងមិនឲ្យបងជាន់ឈ្លីក្ដីស្រឡាញ់អូនបានទេ បងគឺជារបស់អូនតែម្នាក់គត់ >

សូមរង់ចាំភាគបន្ដ🙏🙏🥺

គីម ជុងកា🐼❄️🌸💗💜

មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑Donde viven las historias. Descúbrelo ahora