EP22:បើខ្ញុំយកប្រុសមកដល់ផ្ទះបែបនេះតើលោកខឹងទេ?

1.2K 78 0
                                    

    ភាគទី២២: បើខ្ញុំយកប្រុសមកដល់ផ្ទះបែបនេះតើលោកខឹងទេ?
   
  
  មកនិយាយពីប្រវត្តិរបស់  ជុុង ណាអុី បន្ដិចនាងគឺជាកូនកំព្រារដែលត្រូវឪពុកម្ដាយបោះបង់ចោលហើយក៏រស់នៅក្នុងមណ្ឌលកុមារកំព្រាររហូតដស់អាយុ១២ឆ្នាំក៏មានគ្រួសារអ្នកមានធូរធាមួយបានមកធានាយកនាងទៅចិញ្ចឹមនោះគឺគ្រួសារត្រកូល ជុង នឹងឯងយកនាងមកចិញ្ចឹមទុកដូចជាកូនដោយសារតែពួកគាត់គ្មានកូនហើយក៏បញ្ជូននាងឲ្យទៅរៀនសាលាថ្លៃៗ(រៀនជាមួយ ថេយ៉ុង អីនឹង)ហើយក៏បន្ដការសិក្សាដល់ក្រៅប្រទេសទៀតនាងក៏ធ្លាប់ជាសង្សារនឹង ជុងគុក ដែលហើយកាលនោះនាងចាំបានច្បាស់ណាថា ជុងគុក បានសុំបែកនាងព្រោះនិយាយថាគេជិតរៀបការហើយមិនអាចទាក់ទងនឹងនាងបានទៀតទេ។អ្នកទាំងពីរក៏បែកគ្នាបានប្រហែលមួយអាទិត្យ ថេយ៉ុង ដែលជាមិត្តជិតស្និតរបសនាងក៏ហៅនាងមកចូលរួមពិធីមង្គលការនាងហើយក៏ព្រមមកតែពេលនាងមកដល់ហើយនោះអ្វីដែលធ្វើឲ្យនាងឈឺចាប់ខ្លាំងដល់ថ្នាក់គុំគួននឹងមិត្តសម្លាញ់នោះគឺសង្សាររបស់នាងដែលទើបនឹងបែកគ្នាបានមួយអាទិត្រត្រូវមករៀបការជាមួយនឹងមិត្តខ្លួនឯងនាងបានទាក់ទងជាមួយ ជុងគុក តាំងតែពីនៅបរទេសម្លេះតែដូចដឹងហើយមនុស្សដូច ជុងគុក នេះគេចេះច្បាស់លាស់ជាមួយអ្នកណាគេឆាតតាមទូរស័ព្ទញ៉ែអ្នកឯណោះតែចិត្តស្រលាញ់ក៏តាមញ៉ែ ថេយ៉ុង ឯណេះដល់រៀបការក៏ស្ងាត់ៗចំណែក ថេយ៉ុង ដោយហេតុតែមិនដឹងអីគេក៏ខលហៅមិត្តឲ្យមកចូលរួមមង្គលការខ្លួនអ្នកណាទៅដឹងថាប្ដីធ្លាប់ជាអតីតសង្សារមិត្តបើនាយស្រីច្រើនយ៉ាងនឹងតាមយ៉ាងមិចនឹងទាន់ ។ ក្រោយពីរៀបការជាមួយ ថេយ៉ុង ហើយ ជុងគុក នឹង ណាអុី ពួកគេក៏មិនបានឈប់ទាក់ទងគ្នាទេពោលគឺនាងមិនព្រមលែងនាយងាយៗឡើងអ្នកទាំងពីទាក់ទងគ្នាឥតឈប់រហូតដល់យប់មួយនាងនឹង ជុងគុក ក៏បានជ្រុលជ្រួសនឹងគ្នាហើយតាំងពីពេលនោះមកដល់ពេលនេះវាទើបតែកន្លងហួសទៅបាន២ខែទេតែអ្វីដែលអស្ចារ្យនោះគឺជាមានទំងន់៤ខែទៅហើយគួរឲ្យឆ្ងល់អត់ឡូវ🤷‍♀️
    ពេលយប់ឡើងនៅវិមាត្រចន កាយមាំខ្ពស់ដែលត្រូវជាម្ចាស់វិមាត្រកំពុងចុះមកខាងក្រោមក្រោយពីបញ្ចប់សង្គ្រាមស្នេហ៏ហើយនាយក៏ចុះមករកអីទៅឲ្យភរិយានាយញាំព្រោះគេមិនទាន់បានញាំអីនៅឡើយទេណានៅឈឺទៀតព្រោះនាយលេងជ្រុលដៃពេកអុកទាល់តែដើរលេងរួចទៅហើយ😒
   " ម៉ែដោះ ជួយធ្វើស៊ុបឲ្យខ្ញុំផងហើយចាំជួយលើកយកទៅខាងលើផង " នាយក្រាស់និយាយហើយគេក៏ដើរទៅយកទឹកដោះគោរត្រជាក់ពីរកែវហើយដើរទៅខាងលើវិញបាត់ភ្លេចឲ្យឈឹងទៅពីរឿងរបស់ ណាអុី បាត់ពេលនេះគ្មានអ្វីសំខាន់ជាងប្រពន្ធនាយឡើយ
    " ម៉ែដោះ មានឃើញក.លោកម្ចាស់ឬអត់? " នាងម៉ៃ ដែលកំពុងតែជូតចាននោះក៏ចេញមកសួរម៉ែដោះថាគាត់មានឃើញអីចម្លែកដូចនាងឬអត់
   " ឃើញតើហើយយ៉ាងមិចឯង ? " ម៉ែដោះ
   " ស្លាប់ហើយម៉ែដោះ! នេះគាត់នាំគ្នាទៅលេងស្អីមកបានជាជាំក.បែបនេះមកទាំងដុំទាំងដុំអញ្ចឹង " នាងម៉ៃ និយាយទាំងធ្វើមុចឆ្ងល់ដោយសារតែនាងនៅក្មេងនិយាយអីមិនសូវដឹងអីទេ
    " មិនមែនជារឿងក្មេងត្រូវដឹងទេ " ថាហើយម៉ែដោះក៏ដើរចេញទៅយកបន្លែក្នុងទូរទឹកកមកលាងចំណែក នាងម៉ៃ បានត្រឹមតែឈរធ្វើមុខឆ្ងល់ៗនឹកឆ្ងល់ឥតឈប់តែមិនដឹងទៅសួរអ្នកណាចាំមើលទំនេរនាងទៅសួរបង វីត នឹងបង បីន របស់នាងវិញ ( អើរល្អណាស់កូន😑)
      " មិនអីទេបន្ដិចទៀតបង វិត នឹងបង បីន មកវិញហើយចាំសួរគាត់ល្អជាងសួរម៉ែដោះអាងអីថាខ្ញុំក្មេងរហូតនឹង " និយាយហើយនាងក៏បន្ដការងាររបស់នាងទៀតសួរអីលើកណាក៏មិនដែលបានចម្លើយដែលអាលើកមុនម្ចាស់តូចរបស់នាងដើរមិនរួចដល់ថ្នាក់លើកអាហារទៅឲ្យដល់បន្ទប់ពេលនាងសួរទៅគាត់ក៏ថានាងនឹងជាក្មេងដែលឆ្ងល់អើយសែនឆ្ងល់គាត់ទៅធ្វើអីណ៎បានជាដើរមិនរួចបែបនេះ🤔
      ........
   " អូនយ៉ាងមិចហើយ?មានឈឺត្រង់ណាទៀតឬអត់? " មាឌតូចល្អិតបើកភ្នែកពីសន្លប់មកភ្លាម ជុងគុក ក៏ចូលទៅជួយទប់គេឲ្យអង្គុយឲ្យបានត្រឹមត្រូវហើយក៏សួរនាំ ថេយ៉ុង ទាំងបារម្ភតែអ្នកខាងនោះមិនខ្ចីតបគេនៅខឹងនឹងនាយដែលចាប់បង្ខំគេមិនយប់មិញនៅឡើងខ្លួនប្រាណនេះជាប់ក្លិនស្រីគេមិនចង់ជាប់មិនចង់ឲ្យក្លិនទាំងនោះសាយភាយជាប់ខ្លួនគេទេវាគួរឲ្យខ្ពើមណាស់
   " ចេញទៅខ្ញុំចង់ទៅបន្ទប់ទឹក " ថេយ៉ុង រើចេញពីដៃនាយដែលព្យាយាមអោបគេតែកម្លាំងគេមិនដែលឈ្នះនាយឡើងឆ្ងល់ណាស់ថានាយញាំស្អីបានជាខ្លាំងយ៉ាងនឹងណ៎
   " នេះអូននៅខឹងនឹងបងទៀតហេស៎ ថេយ៏ " នាយមិនស្ដាប់ហើយចាប់ក្រសោបមុខតូចច្រមិចនោះសួរនាំគេទាំងសម្លេងស្រទន់គេក៏មិនសប្បាយចិត្តដែលពេលឃើញ ថេយ៉ុង ប្រងើយៗដាក់ខ្លួនបែបនេះដែល
   " ខ្ញុំមិនបានខឹង! ចេញទៅមកកុំប៉ះពាល់ខ្លួនខ្ញុំទៀត " ថេយ៉ុង ព្យាយាមគេចមុខពីនាយហើយរុញឲ្យគេចេញធ្វើស្អីខ្លះមិនដឹងខ្លួនទេហេស៎បានជាមកសួរចឹង
   " អត់ទេបងមិនចេញប្រាប់មកថាអូនលែងខឹងនឹងបងហើយ " ជុងគុក នៅតែទទួចសុំឲ្យគេនិយាយថាគេលែងខឹងខ្លួនទង្វើនាយសមឲ្យគេលើកលែងឲ្យឬអត់?
   " ចេញទៅ! លោកចូលចិត្តតែបង្ខំរហូតនឹងខ្ញុំសួរលោកបើសិនជាខ្ញុំយកប្រុសមកនៅក្នុងផ្ទះបែបនេះហើយប្រាប់ថាមានកូនជាមួយគ្នាតើលោកខឹងទេដែលប្ដីខ្លួនឯងយកស្រីផ្សេងមកនៅក្នុងវិមាត្រដែលជាផ្ទះនេះចំណងដៃអាពាហ៏ពិពាហ៏ហើយប្រាប់ថាមានកូនទៀតនោះ " ដោយអស់ទ្រាំនឹងនាយ ថេយ៉ុង ក៏ស្រែកសួរនាយទាំងខឹងចេះមកសួរថាគេនៅខឹងទៅកើតគេមិនមែនខឹងទេតែគឺឆ្អែតចិត្តច្រើនជាងយល់......!
   "........ " នាយក៏ស្ងាត់មាត់លែងនិយាយវាត្រូវដូចអ្វីដែល ថេយ៉ុង និយាយបែបនឹងហើយបើសិនជា ថេយ៉ុង ធ្វើដូចនាយបែបនេះពិតមែននោះនាយប្រហែលស្ទះខ្យល់ស្លាប់បាត់ទៅហើយគឺស្លាប់ដោយយសារតែខឹងពេកនឹងហើយគ្មានបាននៅមើលគេថ្នក់ថ្នមគ្នាទេ
   " ចេញទៅខ្ញុំចង់នៅម្នាក់ឯង " និយាយតែប៉ុណ្ណឹង ថេយ៉ុង ក៏រំកិលតិចៗចុះពីលើកគ្រែដើម្បីទៅបន្ទប់ទឹកនាយឃើញ ថេយ៉ុង បែបនេះនាយក៏ចូលទៅចាប់បីគេហើយសម្រៅទៅបន្ទប់ទឹកទោះបីជាអ្នកខាងនោះរើខ្លាំងយ៉ាងណាក៏ដោយ
   " បើដើរមិនរួចប្រាប់បងចាំបងបី " មកដល់ខាងក្នុងនាយក៏ដាក់គេក្នុងអាងទឹកមុននឹងចេញទៅនាយក៏ឆ្លៀតផ្ដែផ្ដាំប្រពន្ធរបស់ខ្លួនឲ្យតែឃើញមុខរាងតូចម្ដងៗអារម្មណ៏ដឹងខុសចេះតែកើតមករហូតគេពិបាកក្នុងខ្លួនណាស់ ។ ថេយ៉ុង មិនមាត់គេមិនសូម្បីសម្លឹងមុខនាយពូកែណាស់សម្ដីដូចស្រលាញ់ប្រពន្ធខ្លាំងណាស់អញ្ចឹងតែទង្វើរវិញឲ្យខុសស្រឡះដាច់តែម្ដង
    .....
   " ស្លាប់ហើយ យើងវិសតែភ្លេចទៅហើយនេះ " ចេញមកដល់ខាងក្រៅទើបនឹកឃើញពីស្រីតូចដែលខ្លួនបាននាំមកពីព្រឹកមិញមិនដឹងជាទៅជាយ៉ាងណាហើយទេនេះម៉ោង៦ល្ងាចទៅហើយបាត់មនុស្សឲ្យឈឹងមិនដឹងថានាងទៅណាឡើយគួរបន្ទោសអ្នកណាទៅបើនាយខ្លួនឯងក៏ភ្លេចដែលនឹង (youឯងមនុស្សអត់សំខាន់ចឹងហើយ🤓)
    " អាឡូ ណាអុី អូននៅឯណាពេលនេះអូនយ៉ាងមិចទៅហើយ " គ្រាន់តែអ្នកខាងនោះទទួលទូរស័ព្ទភ្លាមនាយក៏ប្រញាប់សួរនាំយ៉ាងលឿននាងកំពុងមានកូនផងថ្ងៃមិញនេះមិនដឹងបាយឯណាទឹកឯណាទេបើនាងគ្មានកូនគេមិនសូវជាបារម្ភឡើងតែនេះនាយកំពុងពរពោះចឹងហើយចេះតែបារម្ភទៅយ៉ាងណាក៏កូនគេដែល
    ( បងចេះសួរនាំស្អីយ៉ាងមិចឡើងឋានសួរជាមួយប្រពន្ធបងដល់ជាន់ទីប៉ុន្មានហើយ?បានជាភ្លេចខ្ញុំនឹងកូនបែបនេះ ) នាងក៏និយាយទាំងខឹងនឹកឡើងក្ដៅឆាវចេះយកនាងទៅទុកចោលហើយឡើងធ្វើស្អីៗជាមួយប្រពន្ធធ្វើមិនដឹងទៅកើតដែល
   " អា...គឺបងសុំទោសណាសម្រេចថាពេលនេះអូននៅឯណាដែលចាំបងទៅទទួលអូនណា " ទៀតហើយនាយភ្លេចទៀតហើយថាមិញនេះនាយបានសន្យារអ្វីខ្លះជាមួយប្រពន្ធថាមិចខ្លះ
   ( នៅCondo របស់អូន ) និយាយចប់ប៉ុណ្ណឹងនាយក៏ចុចកាត់ផ្ដាច់ហើយក៏ទាញសោរឡានចេញទៅបាត់ពាក្យសម្ដីដែលនាយសន្ទនាគ្នាមិញនេះជាមួយនឹងនាង ថេយ៉ុង បានឮតែទាំងអស់នឹងតែក៏បិទភ្នែកខាំមាត់ទ្រាំស្ដាប់គេនិយាយគ្នាទាំងចុកក្នុងទ្រូងជាពន់ពេកប្ដីរបស់គេកាន់តែប្លែកហើយតើឲ្យរំពឹងអីទៅចុះរឿងកូនរបស់នោះ?គេយូរទៅពោះអាចនឹងធំមុននឹងក្រោយនាយគង់តែដឹងដដែលទេលាក់ក៏មិនបានយូរដែលតែបើនាយនៅតែបែបនេះតើឲ្យគេប្រាប់នាយយ៉ាងមិចនាយមិនទាំងដឹងផងថាគេស្លេកស្លាំងយ៉ាងណានាយលែងមានពេលវេលាឲ្យប្រពន្ធកូនដូចមុនលែងបានសង្កេតមើលមុខដែលបាក់ស្លក់ជ្រុងដោយសារតែញាំអាហារមិនបានរាងកាយក៏ស្គមស្គាំងជាងពីមុននាយមិនទាំងចាប់អារម្មណ៏ផងនឹងនាយខ្វល់តែពីស្រីខាងក្រៅនៅយកពួកនាងមកនៅជាមួយទៀតទាំងមិនទាំងដឹងច្បាស់ផងថាកូនក្នុងពោះនោះជាកូនអ្នកណាផងមិនមែនគេមើលងាយនាងទេតែគេក៏ធ្លាប់ឮមកថានាងមានសង្សាររួចហើយថែមទាំងជាបងប្អូនជីដូនមួយជាមួយគ្នាទៀតចុះ
ហេតុអីនៅសុខៗមានកូនបែរជាមកទម្លាក់ឲ្យ ជុងគុក ទៅវិញគេបារម្ភ បារម្ភខ្លាចថ្ងៃណាមួយនាយចាញ់ល្បិចនាយទោះជាមិនដឹងថាពេលខាងមុខគេនឹងនាយអាចបន្ដ បានក៏ដោយចុះ.....(ចុមមិចចឹងកូនឆី:-)

  មីអូន ណាអុីគេនាំមកវិមាត្រbut...គេយកមកទុកចោល😹

   សូមរងចាំភាគបន្ដ🙏😚

គីម ជុងកា🐼❄️🌸💜💚

មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑Donde viven las historias. Descúbrelo ahora