ភាគទី២: ចម្លែក
ព្រឹកថ្ងៃថ្មីព្រះអាទិត្យរះបំភ្លើពិភពលោកទាំងឡាយឱ្យមនុស្សក្រោកមកបំពេញតួនាទីរបស់ពួកគេរាងៗខ្លួនវាក៏មិនខុសពីប្ដីប្រពន្ធមួយគូរដែលកំពុងតែលង់លក់នៅក្នុងសុបិន្ដ ដ៏ល្អមួយមិនចង់ក្រោកនេះទេ ។ តែថាតើពួកគេអាចរក្សារជីវិតគូរពិតរបស់គ្រួសារពួកគេឱ្យល្អដូចសុបិន្ដនោះបានយូរប៉ុណ្ណាទៅបើសិនជាមានម្នាក់លួចក្បត់ម្នាក់ទៀតនោះ ? ពិតណាស់បើពួកគេទាំងពីរនាក់មានម្នាក់លួចក្បត់ក្រោយខ្នងគ្នានោះមិនយូរសម្ព័នភាពរវាងពួកគេនឹងប្រេះស្រាំមិនខានគ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ ។
« ហឹម! ជុង ក្រោកឡើងដល់ពេលត្រូវទៅធ្វើការហើយក្រែងបងប្រាប់ថាមានប្រជុំនោះអី » សម្លេងសុំានឹងត្រចៀកស្រួយស្រឹបមានទឹកដបក៏បានបន្លឺក្បែរៗត្រចៀកអ្នកកំលោះមាឌធំបណ្ដាលឱ្យនាយលើកដៃមាំមានសរសៃរនោះមកឱបម្ចាសកាយតូចច្រឡឹងជាប់ហើយបិទភ្នែកគេងបន្ដធ្វើមិនដឹង ។
« ជុង លែងអូនណាដល់ម៉ោងទៅធ្វើការហើយ! ចន ជុងគុក ក្រោកភ្លាម! បើមិនអ៊ឹចឹងអូនផ្ដាច់របបពេលយប់របស់បងហើយ » គ្រាន់តែឮថាផ្ដាច់របបពេលយប់ភ្លាមនាយកំលោះក៏ប្រវេប្រវាស្ទុះងើបទាំងមមីមមើលទោះជាមិនចង់ក្រោកក៏ត្រូវតែក្រោកដែលព្រោះខ្លាចដាច់របបពេលយប់ ។
« បាទ!បាទបងក្រោកហើយ » ក្រោយពីស្ទុះងើបទាំងមមីមមើលហើយនាយក៏ប្រញាប់ទាញកន្សែងរត់ចូលបន្ទាប់ទឹកយ៉ាងលឿនស្លេវមិនងាកក្រោយសូម្បីបន្ដិច ថេយ៉ុង ក៏រៀងអស់សំណើចនឹងប្ដីខ្លួនបន្ដិចដែលចេះធ្វើចរិតដូចក្មេងទៅកើតដែលរួចហើយត្រឡប់ទៅរៀបចំសម្លៀកបំពាក់ទុកឱ្យអ្នកជាប្ដីវិញ ។
១០នាទីក្រោយពីរៀបចំខ្លួនហើយរួចរាល់ ជុងគុក ក៏ចេញមកខាងក្រៅវិញជាមួយនឹងកន្សែងដែលបិទបាំងផ្នែកខាងក្រោមនឹងប្រលែងល្វែងខាងលើដែលសុទ្ទតែសាច់ដុំកង់ៗនោះពេញភ្នែករបស់ ថេយ៉ុង ហើយក៏ត្រូវនាយតូចស្ដីអោយចំៗតែម្ដងតិចទ្រាំមិនបានរំលោភអត់ដឹងប្ដីមិនប្ដីឡូវនឹង ហើយ ។
« ជុង ! ហេតុអីមិនស្លៀកពាក់ឱ្យហើយហ្ហើយ! អូនទៅក្រោមហើយបងស្លៀកពាក់ទៅ » ថេយ៉ុង រហ័សនិយាយនឹងបង្វែរមុខចេះមិនចង់ឃើញទេអាសាច់ដុំកង់ៗរបស់នាយនឹងឃើញហើយចេះតែក្ដៅមុខភាយៗយ៉ាងមិចក៏មិនដឹង។
« បើអូនចុះទៅបាត់បានអ្នកណាចង់ក្រវ៉ាត.ក ឱ្យបងនោះប្រពន្ធសម្លាញ់ » ជុងគុក ទោះបីជាដឹងហើយថា ថេយ៉ុង កំពុងតែអៀននឹងនាយក៏ដោយក៏នាយនៅឆ្លៀតញ៉ោះអ្នកជាប្រពន្ធឱ្យក្រហមមុខកាន់តែខ្លាំងហើយក៏រុលមុខឱ្យកាត់តែជិតនឹងថ្ពាល់អ្នកជាប្រពន្ធឡើងកៀកគ្នាតែម្ដង ។
« ចងខ្លួនឯងទៅប្រុសចង្រៃ ផាច់! » និយាយហើយក៏រុញមុខរបស់នាយចេញហើយនៅឆ្លៀតទះដើមទ្រូងនាយតិចៗមុននឹងទ្វាររត់ចេញយ៉ាងលឿននៅយូរអាចនឹងអៀនស្លាប់ដោយសារតែនាយផងក៏មិនដឹងបើនាយលេងញ៉ោះគេម្លឹងៗនោះ ។ ក្រោយពី ថេយ៉ុង ចេញទៅបាត ជុងគុក ក៏សើចហុឹសនៅដើមករហាក់អស់សំណើចនឹងភរិយារបស់ខ្លួនជាខ្លាំងហើយក៏ប្រញាប់ស្លៀកពាក់សម្លៀកបំពាក់ដែល ថេយ៉ុង រៀបចំឱ្យនោះនឹងហាល៎បានទៅធ្វើការព្រោះព្រឹកនេះមានប្រជុំធំនៅឯក្រុមហ៊ុន ។
ក្រោយអាហារពេលព្រឹកបានបញ្ចប់ ថេយ៉ុង ក៏រៀបចំកាបូបធ្វើការឱ្យអ្នកជាប្ដីហើយក៏ថើបថ្ពាល់នាយមួយខ្សឺតមុននឹងចេញទៅធ្វើការព្រោះវាគឺជាទម្លាប់ទៅហើយដែលធ្វើបែបនេះនៅពេលព្រឹក ។ ឡានសេរីទំនើរម៉ាក់ល្បីផ្លាកលេេខត្រកូលចន កំពុងធ្វើដំណើរយ៉ានលឿនឆ្ពោះទៅកាន់ដងវីថីដែលមានរថយន្ដផ្សេងទៀតកំពុងឆ្លងកាត់ដូចគ្នាតែភ្លាមនោះស្រាប់តែអ្នកបើកឡានរបស់នាយក្រាស់ស្រាប់តែចាប់ហ្រ្វាំងងង់ធ្វើឱ្យនាយសង្ហារស្ទើរតែបោកក្បាលនៅក្បាំងឡានទៅហើយ ។
« សុំទោសផងចាហ្វាយ! គឺមានក្មេងស្រីម្នាក់បានរត់ឆ្លងថ្នល់ទាន » អ្នកបើកឡានរបស់នាយគឺជាជំនិតរូបសង្ហារខាបប្រលឹងស្រីៗឈ្មោះ បីន អាយុប្រហាក់ប្រហែលនឹង ជុងគុក ដែលប្រញាប់ឱនសុំទោលនាយយ៉ាងលឿនដោយសារតែខ្លួនជាន់ហ្រ្វាំងខ្លាំងពេកប៊ិងតែនឹងមានគ្រោះថ្នាក់ដល់ចាហ្វាយទៅហើយ ។
« មិនអីទេ ឯងឆាប់ចុះទៅមើលនាងទៅយ៉ាងមិចទៅហើយបើមានរបួសត្រង់ណាឱ្យលុយនាងទៅពេទ្យហើយឡើងមកវិញជិតដល់ពេលប្រុជុំហើយ » នាយក្រាស់ព្យាយាយមសម្រួលអារម្មណ៏ដែលខឹងក្រោធមិញនេះមកជាធម្មតាវិញព្រោះ បីន ក៏មិនមានចេតនាជាន់ហ្រ្វាំងខ្លាំងយ៉ាងនឹងដែល ។
« បាទទាន » បីន ក៏ចុះទៅមើលថាតើក្មេងស្រីម្នាក់នោះមានត្រូវត្រង់ណាខ្លះតែក៏ភ្ញាស់ផ្អើលបន្ដិចដែលនឹងសម្រស់របស់នាងតូចម្នាក់នោះ ។
« នាងតូចមានត្រូវត្រង់ណាទេ! ហេតុអីក៏ឆ្លងថ្នល់អត់មើលឡានបែបនេះ នេះបើខ្ញុំចាប់ហ្វ្រាំងមិនជាប់ទៅតើគិតយ៉ាងមិចនេះយកទុកទិញថ្នាំលាបទៅ » កំលោះសង្ហារ បីន ជួយលើកនាងតូចនោះឡើងឯមាត់ក៏ស្ដីឱ្យមិនឈប់សោះធ្វើឱ្យនាងធ្វើមុខស្ញូញៗដាក់នាយទាំងនៅឈឺកែងដៃ។
« អួយ! សុំទោសផងលោកខ្ញុំមិនប្រយ័ត្នសន្យារថានឹងគ្មានលើក្រោយទេ » នាងតូចក៏ក្រោកឈរហើយបោសសម្លៀកបំពាក់បន្ដិចសឹមឱនសុំទោស បីន យ៉ាងលឿននាងគ្មានចេតនាទេព្រោះតែប្រញាប់ពេកទើបមិនបានមើលមុខក្រោយ ។
« មិនអីទេនេះយកទៅទិញថ្នាំលាបទៅខ្ញុំលារសិនហើយមានការប្រញាប់ផង » និយាយរួច បីន ក៏ហុចលុយមួយចំនួនហើយដើរចេញបាត់ទៅក្រោយការតាមសម្លឹងមើលរបស់ស្រីស្រស់នោះចូលមកដល់ក្នុងឡានក៏ត្រង់ ជុងគុក សួរនាំទៀត ។
« នាងជាកូនចៅរបស់អ្នកណា ?ឈ្មោះអី ?នៅឯណា ?ឯងស្គាល់ទេ? នាងស្រស់ស្អាតខ្លាំងណាស់ » ជុងគុក សួរនាំនាយជំនិតជាហូរហែលថែមទាំងលួរសរសើរពីសម្រស់របស់នាងទៀតផងព្រោះតែចង់ដឹងពីប្រវត្តិក្មេងស្រីស្រស់ស្អាតនោះនាងមើលទៅទាក់ទាញខ្លាំងណាស់ ។
« ខ្ញុំមិនដឹងទេចៅហ្វាយ ពួកយើងឆាប់ទៅ ទៅណាគ្រែងលរខកម៉ោងប្រជុំទាន » បីន និយាយដាស់តឿនអ្នកជាចាហ្វាយដែលរវល់តែងាកមកទៅតាមមើលក្មេងស្រីម្នាក់នោះមិនដាក់ភ្នែកសោះមិនដឹងថាមានបំណងអីទៀតទេ ព្រោះនាយគឺស្គាល់ចរិតចាហ្វាយរបស់នាយច្បាស់ តែឃើញស្រីស្អាតមិនបានទេអើតករលែងលើមនៅនឹង ។
« អើរ!ចប់ពីម៉ោងប្រជុំយើងមានការងារឱ្យឯងធ្វើ ឯងគួរតែដឹងហើយមែនទេថាយើងចង់ឱ្យឯងធ្វើអី » នាយនិយាយទាំងតាមសម្លឹងមើលដំណើរក្មេងស្រីម្នាក់នោះបណ្ដើរកង់ចេញទៅទាំងញញឹមចុងមាត់ដូចដែលធ្លាប់ប្រាប់ចឹងនាយគឺជាមនុស្សប្រុសដែលមិនចេះស្កាប់ស្កល់នឹងរឿងអស់នឹងទេទោះជាបេះដូងរបស់នាយពេញទៅដោយរូប ថេយ៉ុង ក៏ដោយ ។🤡
នៅឯវិមាត្រចន ឯណោះវិញកាយតូចច្រលឹងមុខមាត់គួរឱ្យស្រលាញ់គ្រង់ឈុតរឹបរាងពណ៏សរបេះលេវអាវចំហរទ្រូងបន្ដិចកំពុងតែរៀបចំតុបតែងខ្លួនដើម្បីទៅដើរលេងផ្សារជាមួយនឹងមិត្តរបស់គេដែលបានណាត់គ្នាពីល្ងាចមិចនោះតែគេក៏មិនប្រាប់រឿងនេះទៅ ជុងគុក ដែលព្រោះគិតថាគ្រាន់តែចេញទៅជួបមិត្តធម្មតាប៉ុណ្ណោះ ។
« វីត ជួយជូនខ្ញុំទៅផ្សារបន្ដិច » ចុះមកដល់ខាងក្រោមនាយតូចក៏បញ្ជារអ្នកបើកឡានផ្ទាល់របស់ខ្លួនគេឱ្យជូនទៅផ្សារព្រោះ ជុងគុក ហាមមិនឱ្យគេបើកឡានឬទៅណាមកណាម្នាក់ឯងទេយ៉ាងហោចណាស់ក៏អោយ កូនចៅរបស់នាយជូតទៅដែល ។
« បាទម្ចាស់តូចខាងនេះទាន » នាយ វីត កូនចៅរូបសង្ហាររបស់ ជុងគុក អាយុ២៥ឆ្នាំឱនក្បាលទទួល ថេយ៉ុង នឹងបើកឡាននាំគេទៅកាន់ផ្សារទំនើបមួយកន្លែងដែលល្បីឈ្មោះនៅ សេអ៊ូ នេះ ។ ២០នាទីក្រោយមក ឡានសេរីទំនើបផ្លាកលេងត្រកូតចនបានឈប់ចត់នៅមុខផ្សារទំនើបមួយកន្លែងហើយក៏បតចូលទៅចំណតឡាន ។ នាយតូចបើទ្វារចេញមុននឹងបោះជំហានទៅខាងក្នុងផ្សារដែលមាននាយ វីត ដើរតាមជាប់រហូតហើយក៏ឈប់នៅមុខហាងលក់ កាហ្វេរមួយកន្លែង វីត ក៏មិនបានតាមចូលទៅដែលគេនៅអង្គុយខាងក្រៅព្រោះគេក៏ចំណាំ ជីមីន បានដែលថាជាមិត្តរបស់ ថេយ៉ុង។ នាយតូចក៏ចូលកាត់តុកដែលមានរាងតូចមុខប៉ោងៗសរលោងសក់ពណ៏ទងដែងដៃជើងខ្លីៗអង្គុយចាំទាំងមុខស្អុយប៉ែនោះរួចជាស្រេច ។
« សួស្ដីមហាមិត្ត កំពូរតឿ » មកដល់ភ្លាមសំលេងចាក់ញ៉ោះរបស់អ្នកជាមិត្តក៏បានបន្លឺឡើងនាំឱ្យ កំលោះតូច Park Jimin ងើបមុខមកសម្លក់គេធ្លែរ ។
« យើងមិនបានតឿទេកុំមកហៅយើងថាតឿណាល្បងស្វា » ជីមីន មែនហើយគេនឹង ថេយ៉ុង គឺជាមិត្តភិក្ដនឹងគ្នាតាំងពីសម័យវិទ្យាល័យមកម្លេះដោយសារតែមួយរយះមកនេះ ថេយ៉ុង គេមានប្ដីចោលទៅទើបពួកគេមិនសូវបានជួបគ្នាដូចមុន ។ ពួកគេទាំងពីអ្នកក៏បន្ដសន្ទនាគ្នាពីនេះពីនោះនឹងដើរទិញអីវ៉ាន់រហូតដល់ម៉ោង៥ល្ងាចទើបបំបែកគ្នាទៅផ្ទះរៀងៗខ្លួនដោយរាងតូច ជីមីន បើកឡានទៅផ្ទះខ្លួនឯង ឯ ថេយ៉ុង គឺទៅវិញជាមួយនាយ វីត ។
ងាកមកមើលនាយកំលោះសង្ហា Jeon Jungkook ឯណោះវិញក្រោយពីប្រមូលឯកសារទុកដាក់ហើយនាយក៏ទាញនាឡិកាមកមើលព្រោះវាក៏ជិតដល់ម៉ោងចេញហើយឃើញថាគឺម៉ោង៥ល្ងាចទៅហើយខ្វះតែ១ម៉ោងទៀតប៉ុណ្ណោះដល់ម៉ោងបុគ្គលិចេញហើយនាយក៏ងើបទាញអាវក្រៅរបស់ខ្លួនហើយចេញទៅខាងក្រៅបន្ទប់ធ្វើការបាត់ ស្រមោលឈឹង ។
« ក្រាក/ អុស៎! ចៅហ្វាយនេះមិនទាន់ដល់ម៉ោងចេញឯណាទាន ? » បីន ដែលនៅធ្វើការខាងមុខនោះក៏ងើបមុខឡើងពីឯកសារហើយនិយាយទាំងឆ្ងល់ ធម្មតាទាល់តែដល់ម៉ោងបានចេញតែថ្ងៃនេះចម្លែក ។
« តាមយើងមកអា បីន យើងចង់ទៅរកស្រីម្នាក់នោះ » ជុងគុក និយាយទាំងញញឹមត្រេកអរ ។
« បាទ! ចៅហ្វាយទៅរកអ្នកណាទាន ? » បីន ក៏សួរសំណួរហើយផ្ទួនពាក្យទាំងភ្ញាស់ផ្អើលនឹងនាយជាខ្លាំង
« ទៅរកក្មេងស្រីព្រឹកមិញនោះឱ្យឆាប់ឡើង » ជុងគុក និយាយហើយក៏ដើទៅមុនបាត់ទុកឱ្យ បីន នៅឈរក្រវីក្បាលហួសចិត្តនឹងនាយជាខ្លាំងឱ្យតែឃើញស្រីគឺមិនបានទេគេក៏លួចអាណិតដល់ចិត្ត ម្ចាស់តូចគេដែលនេះបើគាត់ដឹង មិនដឹងជាអន់ចិត្តយ៉ាងមិចទេ ។ នាយក៏រៀបចំរបស់ហើយក៏ដើរតាមចៅហ្វាយទៅកាន់ឡានទៅទោះជាយ៉ាងណាវាគឺជារឿងរបស់ចៅហ្វាយគេគ្មានសិទ្ធទៅចេះដឹងឈឺឆ្អាលទេ ។ ទោះបីជាជុងគុក នឹង ថេយ៉ុង រៀបការជាមួយគ្នាដោយស្របច្បាប់មានអេតាសុីវិលជាមួយគ្នាពិតមែនតែទំនាក់ទំនងនេះមិនបានបង្ហារជាសាធារណៈទេពោលគឺមានតែអ្នកដែលជិតឌិតប៉ុណ្ណោះដែលដឹងឮពីមង្គលការរបស់ពួកគេ ។
សូមរងចាំភាគបន្ដណា.....!💕☺️ Like share comment ម្នាក់មួយមកណាចាំផុសភាគបន្ដឱ្យ💓😐
គីម ជុងកា🐼🌸
CZYTASZ
មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑
Fantasyយើងគឺយើងនាងគឺនាងកុំប្រៀបធៀបគ្នាព្រោះនាងគ្រាន់តែជាធូលីប៉ុណ្ណោះក្នុងកែវភ្នែកយើង