(គ្រោះថ្នាក់ គឺជាដើមចមនៃបញ្ហា)

1.1K 23 0
                                    

ផ្តើមរឿង
​កោះហាវៃ សហរដ្ឋអាមេរិក

នៅលើដៃសមុទ្រនៃកោះហាវ៉ៃ ដែរជាឋានសួគ៌សម្រាប់មនុស្សលោកមកសម្រាកលំហែរកាយ ហើយក៏ជាដែនដីក្រេបទឹកឃ្មុំដ៏ស័ក្កិសមបំផុតរបស់គូរស្នេហ៍ថ្មីថ្មោង។ តែហាវៃ ក៏ជាកោះដែរស័ក្កិសមបំផុតសម្រាប់ពួកជំនួញសង្គមងងឹតផងដែរ។
មេឃចាប់ផ្តើមប្រែពណ៌ទៅជាខ្មៅ សំឡេងផ្គរលាន់ចាប់ផ្តើមក្រហឹមអើងគងនាំយកខ្យល់ជាច្រើនបក់ផាត់ឲ្យរលកសមុទ្រដ៏ខ្មៅងងឹតក្លាយជារលកធំៗគួរខ្លាច។ ស្របពេលមនុស្សម្នាក់បានតែសង្ងំក្នុងផ្ទះដើម្បីកំបាំងខ្លួនពីធម្មជាតិដ៏អួរអាប់នេះ កាប៉ាល់យក្សលំដាប់លេខ១មួយកំពុងតែឈរខ្លួនលើកំផែសមុទ្រយ៉ាងសង្ហា រងចាំការនាំចូលគ្រឿងអាវុធឈុតធំមួយដ៏អស្ចារ្យពីកម្មករជាច្រើនដែរកំពុងតែធ្វើការលើកអាវុធចូលទៅដាក់ក្នុងការប៉ាល់ដោយភាពស្ងប់ស្ងាត់និងស្ទាត់ជំនាញ។
នៅឆ្ងាយពីឃ្លាំងផ្ទុកអាវុធដ៏ធំនេះមានផ្ទះលំដែរដ៏ធំមួយដែរនៅជាប់មាត់សមុទ្រ ជាប្រភេទផ្ទះដែរអាចនៅទាំងគ្រួសារ ឬនៅបាន១០គ្រួសារក៏បាន ព្រោះវាហាក់ធំស្កឹបស្កៃមើលតែវិមានរបស់ស្តេច។ សភាពឌីហ្សាញដ៏អស្ចារ្យរបស់ផ្ទះនេះហាក់កំពុងតែបង្ហាញពីភាពសម្បូរសប្បាយនៃម្ចាស់របស់វាបានច្បាស់ ហើយម្ចាស់របស់វាក៏គ្មានអ្នកណាក្រៅពីមនុស្សដែរពិភពលោកកំពុងតែល្បីល្បាញមិនដាច់ពីមាត់នេះដែរ
មិចឆេល ហ្ស៊ីកូរ៉ង់
នេះជាឈ្មោះម្ចាស់រាងកាយដ៏ខ្ពស់ស្រឡះក្នុងវ័យ៣៥ឆ្នាំ រក្សាសកវែងប្រាសករស័ក្កិសមនាមជាម៉ាហ្វៀសង្គមងងឹតដែរលាក់ខ្លួនតែក្នុងពិភពងងឹតពិតមែន។ គ្រប់គ្នាតែងតែលីល្បាញមិនដាច់ពីមាត់ថាមិចឆេល ហ្ស៊ីកូរ៉ង់ សង្ហាខាប់ប្រលឹង ប៉ុន្តែគ្មានអ្នកណាធ្លាប់ឃើញគេនៅខាងក្រៅឡើយ។ ផ្ទៃមុខទម្រង់ប្រភេទបុរសដែរពោពេញដោយអំណាច មានពុកចង្កាតិចៗអមឲ្យគេមើលទៅកាន់តែខ្មៅងងឹតទៅតាមការងាររបស់ខ្លួនដែរប្រឡូកជាមួយការកាប់សម្លាប់ជាច្បាប់ទម្លាប់ ម្ចាស់រាងកាយដែរមានតែភាពសង្ហាកំពុងតែអង្គុយគងអន្ទាក់ខ្លា ដោយដៃរឹងមាំអុជបារីសុខភាពជក់ ស្របពេលត្រចៀកស្តាប់ការបកស្រាយរបស់កូនចៅជំនិត
"បើសរុបជាទឹកប្រាក់ប្រម៉ាណ៣០០លានទាន" ហ្វាប្រេ រៀបរាប់តួរលេខនៃចំនួនលុយដែលដៃគូរជំនួញស្នើមកហើយវាក៏ជាចំនួនលុយដែរអ្នកស្ដាប់ពេញចិត្តដូចគ្នា ទើបបូមាត់ដែរគ្មានស្នាមញញឹមហានិយាយនូវសម្តីខ្លីៗដ៏មានតម្លៃ
"រៀបចំទៅ"
"បាទទាន" ហ្វាប្រេទទួលបញ្ជា មុននឹងឱនមុខចាកចេញទៅដោយទុកឲ្យ មិចឆេលអង្គុយជក់បារីបង្ហុយក្នុងបន្ទប់តែម្នាក់ឯង ហើយមិនយូរប៉ុន្មានដៃសង្ហាក៏ពន្លត់បារីសុខភាពចោល ជំនួសដោយការទាញយកសោឡានក្រោកចេញទៅ។ ហើយអង្គរក្សដែរកំពុងតែយាមគ្រាន់តែឃើញរាងកាយសង្ហាដើរចេញទៅក៏នាំគ្នារត់តាម
"ចៅហ្វាយទៅណាដែរទាន??"
"ក្លឹប" សំឡេងរបស់គេឆ្លើខ្លីៗ ឬពេលខ្លះស្ទើតែមិនឆ្លើយ ហាក់ដូចសម្តីមួយមាត់ៗរបស់គេពោពេញទៅដោយតម្លៃដែលកាត់ថ្លៃមិនបានអ៊ីចឹង។ ហើយបន្ទាប់ពីនោះគេក៏ចូលឡានស្ព័រពណ៌ខ្មៅរលោងដ៏ថ្លៃបំផុតរបស់ពិភពលោកមុននឹងបើកចេញទៅដោយមានកូនចៅរត់ឡើកឡានបើកតាមការពារសុវត្ថិភាពពីក្រោយ។
ស្របពេលកោះហាវៃជាទីកន្លែងកំសាន្តរបស់ពួកអ្នកមានក៏ពិតមែន តែក៏មិនមែនមានន័យថាគ្មានអ្នកក្រឡើយ។ នៅផ្ទះមួយខ្នងតូចមួយនៅឆ្ងាយពីផ្លូវ មិនបានបើកភ្លើងតែជំនួសដោយប្រើភ្លើងចង្កៀងហាក់បង្ហាញពីសភាពក្រីក្ររបស់ផ្ទះនេះច្បាស់ ផ្ទះទ្រុឌទ្រោមងងឹតៗពេលនេះកំពុងតែមានរាងកាយស្រីតូចក្នុងឈុតប្រឡាក់ស្រម៉េស្រម៉កអង្គុយច្របាច់ដៃជើងឲ្យអ្នកដែរគេងលើគ្រែទាំងញ័រដៃ សូម្បីតែបបូមាត់តូចស្ដើងក៏ញ័រតតាក់ហាក់ម្ចាស់របស់វាពេលនេះកំពុងតែក្តុកក្តួល ស្របពេលភ្នែកធំៗដ៏ស្រស់ស្អាតទម្លាក់ទៅមើលប្អូនស្រីដែរកំពុងតែជួយច្របាច់ដៃឲ្យអ្នកដែរគេងរងាញាក់នៅលើគ្រែ
"ម៉ាក់! ម៉ាក់កុំអាលកើតអីណាស្អែកខ្ញុំបើកលុយហើយ ចាំខ្ញុំនាំម៉ាក់ទៅពេទ្យ" ឈូ ស៊ីងស៊ីង និយាយឡើងជាសំឡេងស្រទន់ទៅកាន់ម្តាយដែរកំពុងតែលែងបើកភ្នែកមើលអ្វីទៅហើយ ដៃរបស់គាត់ត្រជាក់ស្រេង សភាពរបស់គាត់មានតែស្បែកដណ្ដប់ឆ្អឹងឲ្យឃើញច្បាស់ថាវាដល់ពេលសម្រាប់គាត់ហើយ។
សំឡេងកូនស្រីច្បងធ្វើឲ្យអ្នកជាម្តាយប្រឹងបើកភ្នែកឡើងទៅសម្លឹងផ្ទៃមុខស្រទន់ មុននឹងចាប់ផ្តើមញញឹមទាំងខ្សោះខ្សោយ
"កូនស្អាតណាស់ អាស៊ីង..."
"ម៉ាក់" ស៊ីងស៊ីងហាមប្រាមមិនឲ្យម្តាយរបស់នាងព្យាយាមនិយាយទាំងគាត់និយាយលែងចង់បានទៅហើយ ហើយពេលនោះដៃត្រជាក់ស្រេងក៏លើកទៅចាប់ដៃរបស់កូនស្រីច្បងដើម្បីទាមទារសន្យា
"សន្យាជាមួយម៉ាក់...បើម៉ាក់ស្លាប់ទៅ ឯងត្រូវតែឲ្យប្អូនរៀនឲ្យចប់ ព្រោះ...ព្រោះមានតែចំណេះទេ...ទើបពួកកូនមិនពិបាកដល់ថ្ងៃស្លាប់ដូចជាម៉ាក់"
"ហឹកហឺម៉ាក់" កូនស្រីពៅដែរមានវ័យទើបតែ១០ឆ្នាំស្រែកយំពេលឃើញម្តាយដកចង្កាមាន់ ហើយវាក៏ធ្វើឲ្យស៊ីងស៊ីងព្យាយាមទប់ទឹកភ្នែកដើម្បីងក់ក្បាលសន្យា
"កូនសន្យា ម៉ាក់ទ្រាំបន្តិចណា ចាំកូនចេញទៅរកអ្នកជួយយកម៉ាក់ទៅពេទ្យ" ស៊ីងស៊ីងដកដៃចេញពីម្តាយស្របពេលបើកទ្វាផ្ទះដ៏តូចរត់ចេញ ផ្ទះរបស់នាងក្រ ក្រសូម្បីតែទូរស័ព្ទមួយគ្រឿងក៏គ្មានប្រើ ទើបជម្រើគឺមានតែរត់កាត់ផ្ទៃមេឃដែលកំពុងតែបង្អក់ទឹកភ្លៀងចុះមកយ៉ាងជោគជាំ ដើម្បីទៅស្វែងរកជំនួយនៅលើផ្លូវដ៏ស្ងប់ស្ងាត់នេះ។ ព្រោះនេះជាផ្លូវជាយក្រុងដែរបង្ហូតទៅដល់ផ្ទះលំហែរធំៗរបស់អ្នកមានៗ ទើបជាធម្មតាគ្មានចរាចរណ៍ណាមកឆ្លងកាត់ទីនេះ អ៊ីចឹងនាងប្រហែលជាពិបាកក្នុងការរកជំនួយបន្តិចហើយ
"កុំ...ស៊ីង..." សំឡេងមនុស្សចាស់ប្រឹងស្រែកទាំងគ្មានកម្លាំង ទើបមិនអាចឮដល់ត្រចៀកអ្នកដែរកំពុងតែរត់ទៅរកផ្លូវធំបាន។
ស៊ីង ស៊ីងរត់ឡើងមកដល់លើផ្លូវស្ងប់ស្ងាត់ទាំងរាងកាយចាប់ផ្តើមទទឹកទៅតាមទឹកភ្លៀងដែរស្រក់ចុះមិនដាច់សូរ ហើយក៏ជាពេលល្អមួយពិតមែនដែរមានភ្លើងឡានទំនើបមួយកំពុងតែជិះឆ្លងកាត់មក ទើបរាងកាយរបស់នាងក្រមុំរហ័សរត់ចូលទៅឃាំងផ្លូវ
"ឈប់សិន"

មិចឆេលជាន់ហ្គែរកាត់ផ្ទៃមេឃដែរស្រក់ភ្លៀងគ្រាប់ធំក្នុងល្បឿនស្ទើតែក្បែរ១០០ ស្របពេលដៃរឹងមាំទាញយកទូរស័ព្ទឡើងមកចុចទៅរកមិត្តដើម្បីនិយាយរឿងសំខាន់ តែដៃដែលកំពុងតែអូសរកមើលឈ្មោះ ភ្នែកដែរមិនបានមើលផ្លូវតែមួយវិនាទីសោះ ពេលដែរងើយមុខមកវិញគេក៏ឃើញរាងកាយស្រីម្នាក់រត់ចូលមកឃាំងឡានមួយរំពេច ដែរធ្វើឲ្យជើងរឹងមាំរហ័សជាន់ហ្វ្រាំងឡានដ៏លឿនរបស់ខ្លួនភ្លាមៗ តែល្បឿនដ៏លឿនវាហាក់មិនអាចធ្វើឲ្យឡានបញ្ឆប់បានឡើយ
"ចង្រៃយ៎ក" មិចឆេលក្រហឹមដោយសំឡេងកាច ស្របពេលមួលចង្កួតគេចពីអ្នកដែរឈរពាំងផ្លូវមួយទំហឹង នាំឲ្យឡានមិនអាចទ្រាំទ្រជាមួយកម្លាំងបង្វិលកងដ៏លឿនបាន ម្យ៉ាងផ្លូវដែលកំពុងតែជោគជាំដោយទឹកភ្លៀងធ្វើឲ្យកងឡានរអិលនាំយកកម្លាំងបោកមួយទំហឹងទាញឡានឲ្យក្រឡាប់ភ្លាមធ្លាក់ពីទ្រូងផ្លូវភ្លាមៗ
"ចៅហ្វាយ!!" កូនចៅដែរជិះតាមពីក្រោយនាំគ្នាស្រែករហ័សជាន់ហ្គែរឡានឈប់ ស្របពេលស៊ីងស៊ីងដែរឈរនៅលើផ្លូវជាដើមហេតុនៃគ្រោះថ្នាក់ត្រូវចំហរមាត់ធ្លុងជាមួយសភាពដែលខ្លួនកំពុងឃើញ។
ហ្វាប្រេ ដែលរត់ចុះពីឡានងាកទៅឃើញស៊ីងស៊ីងដែរកំពុងឈរក៏ចូលទៅស្រេកគំហកដោយកំហឹងភ្លាម
"ស្រីចង្រៃ នាងរត់កាត់ផ្លូវមានឃើញឡានទេ នាងចង់ស្លាប់ហ្អេស?" សំឡេងកាចក្រហឹមឡើងតាមចរិកកាចសាហាវរបស់ពួកម៉ាហ្វៀ
"ខ្ញុំសុំទោស" ស៊ីងស៊ីងញ័រមាត់តតាក់រហ័សរត់ទាំងសភាពជោគទឹកភ្លៀងទៅមើលឡានដែរធ្លាក់ចុះពីផ្លូវរបស់បុរសម្នាក់នោះ ដែលកំពុងតែក្រឡាប់ហុយផ្សែងទ្រឡោម ហើយកូនចៅរបស់គេក៏នាំគ្នាចុះទៅជួយមើលស្ថានការណ៍នឹងទាញយកចៅហ្វាយចេញមក ដោយហ្វាប្រេជាអ្នកទាក់ទងឡានពេទ្យដោយមានស៊ីងស៊ីងឈរក្បែរនោះទាំងភ័យខ្លាច
"បើចៅហ្វាយខ្ញុំកើតស្អី នាងនឹងងាប់" ហ្វាប្រេលើកដៃចង្អុរមុខស្រីតូច មុននឹងរត់ចុះទៅមើលស្ថានការណ៍ទាំងព្រួយបារម្ភភ្លាម។

ពិសទឹកឃ្មុំWhere stories live. Discover now