ម៉ាហ្វៀនៅតែជាម៉ាហ្វៀ

332 17 0
                                    


"ស៊ីញ៉េ" មិចឆេលនិយាយដោយសម្តីខ្លីៗតែពោពេញដោយអំណាច ស្របពេលបោះកិច្ចសន្យាទៅលើគ្រែហាក់ដូចជាកំពុងបញ្ជាអ្នកណាឲ្យធ្វើតាម មិនមែនជាការនិយាយឬស្នើសុំ។
ហើយទង្វើរបស់គេក៏ធ្វើឲ្យស៊ីងស៊ីងតាមសម្លឹងទាំងចងចិញ្ចើមហួសចិត្ត
"លោកកំពុងតែបង្ខំខ្ញុំ? បង្ខំភាគីឲ្យចុះកិច្ចសន្យា? នេះជាទង្វើខុសច្បាប់"
"យើងនឹងមិនបង្ខំបើនាងមិនហែកកិច្ចសន្យាចោលចំពោះមុខយើង" សំឡេងរបស់មិចឆេលស្មើធេង តែវាបែរជាបង្កប់នូវដោយភាពកាចសាហាវនិងព្រៃផ្សៃឲ្យឃើញច្បាស់
"..."ស៊ីងស៊ីងមិនបានតបជាមួយសំឡេងត្រជាក់ល្ហឹមរបស់គេ ក្រៅពីសម្រេចចិត្តដើរចេញពីទីនោះ តែមិចឆេលក៏បោះជំហ៊ានវែងៗរបស់ខ្លួនទៅស្ទាក់ពីមុខនាងមិនឲ្យទៅណាបានភ្លាម
"លោកមិចឆេល ខ្ញុំកំពុងតែប្រើពេលគិតចំពោះការចុះហត្ថលេខា..."
"ស៊ីញ៉េ"សំឡេងកាចរបស់គេនិយាយកាត់ប្រយោគរបស់នាង គេនិយាយវាដោយសំឡេងខ្លីៗកំបុតៗពោពេញដោយអំណាចរហូតស៊ីងស៊ីងត្រូវខាំមាត់ទាំងព្យាយាមទប់អារម្មណ៍ភ័យខ្លាច។
ប្រុសម្នាក់នេះពិតជាកាចពិតមែន។
"ខ្ញុំ...អា៎" ចុងសំឡេងរបស់ស៊ីងស៊ីងស្រែកលាន់ពេលត្រូវមិចឆេលរុញឲ្យដួលទៅលើគ្រែ ហើយគេក៏ដៀងភ្នែកទៅរកកិច្ចសន្យាដើម្បីបញ្ជានាង
"ចាប់ផ្តើម"
"ទេ..អេ៎លោកចង់ធ្វើអី" ជាម្តងទៀតដែលចុងសំឡេងរបស់ស៊ីងស៊ីងស្រែកសំឡេងខ្ពស់ ពេលឃើញគេដោះអាវរបស់ខ្លួនបោះចោល ដោយបន្សល់ត្រឹមសាច់ដុំជាមួយរាងកាយដ៏សង្ហារបស់ខ្លួនមកបង្អួតភ្នែករបស់នាង
"លោក??"
"ស៊ីញ៉េឬចង់មានកូនដោយគ្មានកិច្ចសន្យា?" មិចឆេលប្រើនូវធម៌ក្តៅដើម្បីបង្ខំ គេមើលដឹងច្បាស់ថាស្រីខំពោះមុខក្បាលមិនរឹង ការបង្ក្រាបក៏មិនបាច់អូសបន្លាយច្រើន គំរាមយកតែម្តងវានឹងធ្វើឲ្យរឿងចាប់ចប់
"លោកកំពុងតែបង្ខំមនុស្សស្រី"
"បន្ទាប់ពីនាងមកដល់ទីនេះ នាងក៏ត្រូវដាក់ជើងពានថ្វាយយើងដល់គ្រែស្រាប់ទៅហើយ ដូច្នេះការប៉ះពាល់ឬ ចង់ធ្វើយ៉ាងណាលើរាងកាយរបស់នាង វាគឺជាសិទ្ធរបស់យើងចំពោះរាងកាយនាងដែលជាសម្បត្តិរបស់យើង" មិចឆេលនិយាយនូវប្រយោគដ៏វែង ហើយវាក៏ធ្វើឲ្យស៊ីងស៊ីងត្រូវគាំងឡើងមក នាងហាករកអ្វីតបតជាមួយគេមិនបាន ទើបជ្រើសរើសចង់ចាកចេញ ទើបនាងក្រមុំព្យាយាមក្រោកដើម្បីរត់ទៅរកទ្វា តែនាងបែរជារត់មិនផុតពីរង្វង់ដៃដែកកាប់របស់គេឡើយ ទើបចុងក្រោយក៏ត្រូវគេច្រានឲ្យដេកលើគ្រែមុននឹងតាមឡើងមកទ្រោបភ្លាម
"លោកមិចឆេល!!"
"យើងមិនដឹងថានាងជាអ្នកណាទើបមកទីនេះ ហើយយើងក៏មិនដឹងថាមានលក្ខខ័ណ្ឌអ្វីសម្រាប់ការដែលឲ្យនាងយល់ព្រមស៊ីញ៉េលើកិច្ចសន្យាមុននេះដែរ តែយើងដឹងត្រឹមថានាងគឺជាសម្បិត្តរបស់យើង ដូច្នេះនាងត្រូវធ្វើតាមការបញ្ជារបស់យើង"
"លោកនេះជាមនុស្សប្រុសងាយខ្លាំងណាស់ ទើបតែឃើញខ្ញុំមិនដល់មួយម៉ោងក៏ថាខ្ញុំជាសម្បិត្តរបស់លោក" ស៊ីងស៊ីងព្យាយាមស្វែងរកពាក្យណាដែលនិយាយទៅហើយអាចធ្វើឲ្យអ្នកដែលនៅលើរាងកាយឈឺខ្លះ តែផ្ទុយទៅវិញនាងបែរជាត្រូវហួសចិត្តជាមួយការតបតរបស់គេទៅវិញ
"ព្រោះយើងចូលចិត្តប្រើត្រឹមភ្នែកមើលមនុស្សស្រីប៉ុណ្នោះ បើស្អាតពេញភ្នែកយើងក៏ដេកជាមួយ ហើយបើមិនពេញចិត្តយើងក៏បោះចោល" មិចឆេលបោះនូវសម្តីដែលគ្មានបេះដូង ឬគ្មានភាពជាសុភាពបុរស វាក៏ល្មមធ្វើឲ្យស៊ីងស៊ីងដឹងថាប្រុសចំពោះមុខចាត់ទុក្ខមនុស្សស្រីត្រឹមឧបករណ៍រំសាយអារម្មណ៍ប៉ុណ្ណោះ
"ខ្ញុំភ្លេចទៅថាលោកជាម៉ាហ្វៀ លោកប្រហែលសាំជាមួយការសម្លាប់មនុស្ស សម្លាប់អ្នកដែលលោកមិនពេញចិត្តហើយមែនទេ?"
"មែន! ហើយបើនាងមិនធ្វើតាមអ្វីដែលយើងបញ្ជា លិទ្ធផលរបស់នាងគឺ ស្លាប់" សម្តីរបស់មិចឆេលកាន់តែធ្ងន់ទៅៗរហូតស៊ីងស៊ីងអត់មិនបាននឹងតបតដោយសំឡេងខ្ពស់
"តែក្នុងកិច្ចសន្យាមិនបាននិយាយដល់ ស្លាប់"
"តែបើនិយាយជាមួយយើង ស្លាប់គឺជាជម្រើសដំបូងដែលយើងឲ្យបន្ទាប់ពីនាងល្មើសបញ្ជារបស់យើង"
"លោ..."
"ស៊ីញ៉េ ព្រោះយើងមិនត្រូវការចរចារអ្វីទាំងអស់"
"ខ្ញុំ..."
"ស៊ីញ៉េ" មិចឆេលសង្កតសំឡេងកាន់តែធ្ងន់ និងពោពេញដោយការគំរាមកំហែង រហូតស៊ីងស៊ីងបានត្រឹមតែលេបទឹកមាត់ទាំងខៈក នាងមិនដឹងទេថាហេតុអ្វីនាងស្អិតកមួយរំពេចបែបនេះ
"មិនស៊ីញ៉េក៏បាន" មិចឆេលនិយាយដោយសំឡេងបង្កប់ន័យ ហើយគេក៏លូកដៃចូលក្រោមគ្រែទាញយកកាំភ្លើងខ្លីមួយដើមឡើងមកតម្រង់ក្បាលរបស់នាង
ក្រឹប...
"ខ្ញុំស៊ីញ៉េ...ខ្ញុំ...ខ្ញុំស៊ីញ៉េ" ស៊ីងស៊ីងយល់ព្រមតាមបញ្ជាទាំងបេះដូងលោតញាប់ពេលឃើញកាំភ្លើងភ្ជុងចំពោះមុខ ហើយនាងក៏រហ័សរំកិលខ្លួនទៅទាញយកប៊ិចមកស៊ីញ៉េលើកិច្ចសន្យាទាំងញ័រដៃតតាក់ ហើយក្រោយស៊ីញ៉េនិងសរសេរឈ្មោះរួចរាល់នាងក៏ហុចកិច្ចសន្យាឲ្យទៅមិចឆេលយ៉ាងលឿន
"រួចហើយ...ខ្ញុំ...ខ្ញុំទៅបានហើយមែនទេ?" ស៊ីងស៊ីងនិយាយទាំងញ័រមាត់ ហើយពេលឃើញគេទាញយកកិច្ចសន្យាទៅមើល ស្រីតូចក៏រហ័សរត់ចុះពីលើគ្រែបំណងរត់ចេញពីរូងខ្លាមួយនេះតែ...ដំណើររបស់នាងក៏ត្រូវបានបញ្ឈប់ពេលមិចឆេលនិយាយឡើង
"អ្នកណាប្រាប់ថានាងទៅបាន បន្ទាប់ពីនាងចុះកិច្ចសន្យាពរពោះ?"
ក្រឹប...
ស៊ីងស៊ីងគាំងមួយខណៈ មុននឹងបែរខ្លួនទៅសម្លឹងមើលអ្នកដែលបោះកាំភ្លើងទៅលើតុក្បាលដំណេក ហើយក៏ដើរចូលមករកនាងស្របពេលស៊ីងស៊ីងបោះជំហ៊ានថយក្រោយទាំងភ័យខ្លាច
"ចាប់ផ្តើមតួនាទីរបស់នាង ពេលនេះ ទីនេះ និងឥឡូវនេះ"

ពិសទឹកឃ្មុំWhere stories live. Discover now