ក្រឹប
មិចឆេលបិតទ្វាបន្ទប់ជិត ស្របពេលប្រើកែវភ្នែកស្មើធេងទៅសម្លឹងអ្នកដែលអង្គុយបែរខ្នងនៅលើគ្រែដោយមិននិយាយស្តី ហើយមិនយូរប៉ុន្មានគេក៏សម្រេចចិត្តដើរទៅរកក្នុងដំណើរដែលគ្មានសម្រិបជើង
ដុកដាក់ៗៗៗ
បេះដូងរបស់ស៊ីងស៊ីងឡូតស្ទើតែធ្លាយទ្រូង នាងក្រមុំអង្គុយក្តាប់រ៉ូបសាច់ទន់ទាំងញើសធ្លាក់ជោគថ្ងាស់ រាងកាយញ័រដូចជាកូនសត្វ។
ក្នុងសភាពបន្ទប់មានពណ៌ដ៏ស្រស់ស្អាត ដៃរឹងមាំក៏លូកទៅចាប់ស្មាដែលតូចជាងម្រាមដៃរបស់គេ ហើយវិនាទីដែលដៃរឹងមាំទៅដាក់ស្មា នាងក៏ញ័រខ្លួនទទ្រើតហាក់ប្រតិកម្មភាពភ័យខ្លាចជាមួយដៃរបស់គេភ្លាមៗតែម្តង
មិចឆេលជ្រឹមភ្នែកទៅសម្លឹងនាងក្រមុំបន្តិច មុននឹងញោចជាស្នាមញញឹមលាក់កំនួចហើយដើរវាងទៅឈរពីមុខនាងក្រមុំដោយឫកពាហាក់ដូចជារាជសីកំពុងសម្លឹងទៅចំណី សម្លឹងមិនយូររាជសីក៏ក្រហឹមដោយសំឡេងពោពេញដោយភាពជាម្ចាស់
"មើលទៅនាងស្ដាប់បង្គាប់ល្អណាស់"
"..."ស៊ីងស៊ីងមិនបានតបក្រៅពីឱនមុខចុះទាំងភ័យខ្លាច នាងមើលត្រឹមតែជើងរបស់មិចឆេលប៉ុណ្ណោះ ក្រៅពីនេះគឺមិនហ៊ានសម្លឹងទៅភ្នែករបស់គេឡើយ
"ងើបមុខ" សំឡេងបញ្ជាធ្វើឲ្យស៊ីងស៊ីងកាន់តែឱនមុខហើយវាក៏ធ្វើឲ្យមិចឆេលនិយាយសង្កតសំឡេងម្តងទៀត
"ងើយ-មុខ"
"..." គ្មានការឆ្លើយតបពីបបូមាត់តូចស្ដើង ក្រៅពីនាងក្រមុំសម្រេចចិត្តងើយមុខយឺតៗទៅតាមបញ្ជារបស់មនុស្សមានអំណាច ក៏ប៉ុន្តែភ្នែកបែរជានៅតែទម្លាក់ចុះក្រោម ហាក់មិនចង់មើលផ្ទៃមុខសង្ហាសូម្បីតែបន្តិច។
ផ្ទៃមុខផូផង់ដែលងើយឡើងមករកគេ ក៏ធ្វើឲ្យមិចឆេលញញឹមពេញចិត្តជាមួយភាពស្រស់ស្អាតគាប់ភ្នែក ហាក់ស្មានមិនដល់ថាស្រីតូចម្នាក់នេះពេលដែលនៅជាមួយឈុតគេងពញ្ញុះអារម្មណ៍បែរជាគួរឲ្យក្រឺតយ៉ាងនេះ។
"នាងជាសម្បិត្តរបស់ខ្ញុំ ស៊ីងស៊ីង" មិចឆេលចោលប្រយោគជាសំឡេងស្រាលគួរឲ្យព្រឺសម្បុរ មុននឹងគេឱនមុខទៅរកបបូមាត់តូចដែលធ្វើឲ្យស៊ីងស៊ីងបានត្រឹមតែបិតភ្នែកចុះ ទាំងមិនហ៊ានគេចខ្លួនឬជំទាស់ ក្តាប់ដៃខ្ញាំពូករហូតស្ទើតែរលាត់ក្រចកដៃ។ ស្របពេលបបូមាត់សង្ហាប្រថាបចុះទៅលើបបូមាត់តូចស្ដើង ស្នាមថើបដំបូងរបស់នាងក៏ត្រូវរឹបអូសបានដោយគេ អ្នកដែលកំពុងតែប្រើប្រាស់ខ្យល់ដង្ហើមរបស់ខ្លួនជះប៉ះដល់ថ្ពាល់ស្រីតូច ធ្វើឲ្យនាងក្រមុំព្រឺរងាររកប្រាប់ពីអាំរម្មណ៍មិនត្រូវ។
តែក៏រាប់ថាគេដូចជាសុភាពបុរស ព្រោះនេះជាស្នាមថើបដ៏ទន់ភ្លន់បំផុត ស្នាមថើបហាក់ដូចជាកំពុងតែបង្ហាញពីចេទនាគ្រាន់តែចង់ភ្លក់ចំណីមុនពេលលេបត្របាក់ចំណីនោះទាំងមូលតែម្តង។
ហើយមិនយូរដៃរឹងមាំក៏លើកទៅទាញខ្សែអាវក្រៅនៃរ៉ូបគេងរបស់នាងទម្លាក់ចុះ មុននឹងដោះវាចេញពីស្មាតូចនាំឲ្យស្បែកភ្លឺរលោងជាមួយរូបគេងសាច់ស្ដើងក៏បង្ហាញឡើង ដែលធ្វើឲ្យអ្នកមើលត្រូវកើតជាភ្លើងឆេះរោលពេញកែវភ្នែក ហើយគេក៏រហ័សផ្តួលរាងកាយរបស់នាងទៅលើគ្រែ និងនាំខ្លួនទៅរក ហាក់ដូចជាកន្លង់កំពុងតែចង់ក្រេបផ្កាតែ...
ក្នុងវិនាទីដែលគេកំពុងតែប៉ះពាល់រាងកាយរបស់នាងដោយភាពឈ្លក់វង្វេងសំឡេងកាំភ្លើងក៏ឮឡើងពីក្រៅផ្ទះ
ផាំង...
មិចឆេលស្ទុះក្រោកឡើងពីលើគ្រែហាក់ដូចជាមានប្រតិកម្មជាមួយសំឡេងកាំភ្លើងលឿនសមនឹងឈ្មោះជាម៉ាហ្វៀដែលពោពេញដោយទំនួលខុសត្រូវ។ កែវភ្នែកដែលដុតដោយភ្លើងមុននេះរបស់គេក៏រហ័សប្តូរទៅជាកាចសាហាវមួយរំពេច មុននឹងគេបែរខ្លួនទៅរកទ្វាបន្ទប់ ដើម្បីមើលថាអ្នកណាហ៊ានបំពានទឹកដីរបស់គេ?
ស៊ីងស៊ីងដែលកំពុងគេងរឹងខ្លួនដូចព្រះស៊ីម៉ង់ក៏រហ័សក្រោកអង្គុយទាញយកអាវក្រៅមកក្របរាងកាយទាំងញ័រខ្លួនតតាក់ តែក៏សប្បាយចិត្តដែលអាចរួចខ្លួនពីគេបានមួយពេលនេះ។
"សងប្អូនស្រីមកខ្ញុំវិញ" សំឡេងប្រកាស់ក្តែងៗដែលឮដល់បន្ទប់របស់នាង ក៏ធ្វើឲ្យស៊ីងស៊ីងងើបមុខឡើងទៅសម្លឹងទ្វាដែលមានរាងកាយរបស់មិចឆេលកំពុងឈរមើលទៅក្រៅ ហើយភ្នែករបស់នាងក៏បើកធំៗ ស្របពេលខួរក្បាលរំឭកដល់រឿងអតីត
នាងមិនមែនជាប្អូនស្រីច្បង ក៏ប៉ុន្តែនាងគឺជាកូនស្រីកណ្ដាល ម្តាយរបស់នាងធ្លាប់ស្រលាញ់ជាមួយបុរសក្រីក្រម្នាក់ រៀបការកើតបានកូនបីនាក់ បងប្រុសរបស់នាង នាងនិងប្អូនស្រីរបស់នាង។ ប៉ុន្តែថ្ងៃមួយក៏បានមកដល់ ប៉ារបស់នាងធុញទ្រាន់ជាមួយភាពក្រីក្រ ទើបទៅតាមមនុស្សស្រីអ្នកមានម្នាក់ ដោយបណ្ដោយឲ្យម្តាយរបស់នាងធ្លាក់ខ្លួនឈឺជាមួយភាពក្រីក្រទាំងមិនស្រណោះអាល័យ។ ហើយរឿងដែលវាធ្វើឲ្យនាងចង់ចាំមិនភ្លេច គឺថ្ងៃដែលបងប្រុសរបស់នាងរៀបចំសម្លៀកបំពាក់ទៅតាមលោកប៉ា មិនថានាងព្យាយាមយំអង្វរយ៉ាងណាក៏គាត់មិននៅជាមួយនាងដដែល ហើយគាត់ក៏ទៅបាត់រហូត ទៅហើយមិនបង្ហាញខ្លួនឲ្យនាងឃើញ ទៅដោយឲ្យនាងមានអារម្មណ៍ថាខ្លួនឯងលែងមានបងប្រុសទៅហើយ ហើយពេលនេះគាត់មកវិញធ្វើអី? មកនង្ហាញតួនាទីជាបងដើម្បីអី បើគាត់ធ្លាប់ឈ្លក់វង្វេងជាមួយភាពមានបានរហូតភ្លេចគ្រួសារទៅហើយនោះ?
ស៊ីងស៊ីងអង្គុយបើកភ្នែកធំៗហាក់ឈឺចាប់ពេលនឹកដល់រឿងអតីត ហើយរំពេចដែលមិចឆេលងាកទៅរកនាង ស្រីតូចក៏រហ័សឱនមុខចុះដើម្បីគេចមុខនិងគេចអារម្មណ៍ពីមនុស្សពូកែសង្កេតដូចជាគេ
"គួរឲ្យភ្ញាក់ផ្អើលដែលបងប្រុសរបស់នាងមិនដឹងថាប្អូនស្រីមកធ្វើរឿងបែបនេះ?" មិចឆេលសួរឡើងដើម្បីស្ទង់ពីអារម្មណ៍របស់អ្នកចំពោះមុខ ទើបស៊ីងស៊ីងបានត្រឹមតបទាំងមិនពេញសំឡេង
"ខ្ញុំគ្មានបងប្រុសទេ" ចម្លើយរបស់នាងក៏ធ្វើឲ្យអ្នកកំលោះជ្រិមភ្នែកសម្លឹងទៅទាំងមិននិយាយស្តី ស្របពេលខួរក្បាលក៏កើតឡើងនូវផែនការមួយចំនួន
"អ៊ីចឹងចាំខ្ញុំសម្លាប់វា ដែលមកកុហកអ្នកទីនេះថាជាបងរបស់នាង" មិចឆេលបោះសម្តីដែលពោពេញដោយភាពវៃឆ្លាត គេហាក់ទាយដឹងបាត់ទៅហើយថានាងមានអារម្មណ៍យ៉ាងម៉េចចំពោះបងប្រុសដែលកំពុងតែឡូឡានៅខាងក្រៅនោះ។
សម្តីរបស់មិចឆេលធ្វើឲ្យស៊ីងស៊ីងបានត្រឹមតែឱនមុខចុះហាក់ចង់មិនតបត តែពេលឃើញគេដើរទៅទាញកាំភ្លើងពីថតតុ ស្រីតូចក៏បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ពេលដឹងថាគេពិតជាធ្វើមែនទែន
"លោក??" នាងក្រមុំស្រែកបណ្ដើរវារចុះពីលើគ្រែបណ្ដើរ ដើម្បីហាមឃាត់គេ
"លោកកុំ..." ស៊ីងស៊ីងរត់ទៅតាមអ្នកកំលោះទាំងបេះដូងលោតញាប់ស្ទើតែធ្លាយទ្រូង ភ័យមិនស្ទើខ្លាចថាមានអ្នកណាស្លាប់ព្រោះបងរបស់នាងក៏មានកាំភ្លើងដូចគ្នា។
ហើយបងប្រុសរបស់ស៊ីងស៊ីងដែលឈរនៅមុខទ្វាផ្ទះ ក៏បង្ហើរសំឡេងកាំភ្លើងបាញ់ទៅលើមេឃ នាំឲ្យអ្នកបម្រើគ្រប់គ្នានាំគ្នារត់ចេញពីកន្លែងហេតុការណ៍ទាំងភ័យខ្លាច។ លើកលែងតែសាលីនណាដែលរត់ចុះមករកហេតុការណ៍ទាំងភាពរឹងមាំ។ ហើយស្រីតូចគ្រាន់តែរត់ចុះមកដល់ និងបានឃើញថាម្ចាស់រាងកាយសង្ហាដែលកំពុងតែកាន់កាំភ្លើងឡូឡាឈរជាប់ឡានទំនើបនិងមានអង្គរក្សយាមឆ្វេងស្ដាំនោះភ្លាម វាក៏ធ្វើឲ្យនាងត្រូវឈរស្ងៀមបន្តិច។ នាងមិនបានឈរព្រោះខ្លាចអំណាចគេ តែនាងឈរព្រោះខ្លាចបេះដូងរបស់ខ្លួន បេះដូងដែលវាឈឺរាល់ពេលឃើញមនុស្សប្រុសថោកទាបម្នាក់នោះ។
ខលថេស៍ អូហាម៉ា។ ព្រោះតែខ្លួនទៅរស់នៅជាមួយឪពុកទើបប្រើត្រកូលរបស់ឪពុក។ ទោះបីដឹងថាខ្លួនមិនធ្លាប់បំពេញតួនាទីជាបងប្រុសល្អម្នាក់ ទោះបីដឹងថាប្អូនស្រីខឹងស្អប់គេប៉ុណ្ណា តែពេលដឹងថាប្អូនស្រីជាទីស្រលាញ់ធ្លាក់ខ្លួនមកធ្វើជាទាសកររបស់អ្នកមាន វាក៏ធ្វើឲ្យគេនៅមិនសុខ ទោះត្រូវហែកមេឃជាពីរក៏ត្រូវមកយកប្អូនស្រីត្រលប់ទៅវិញ។
ខលថេស៍ ឈរដោយឫកពាពោពេញដោយអំណាច ព្រោះគេគឺជាម្ចាស់់ចំការនិងម្ចាស់ក្រុមហ៊ុននាំចេញចូលដំណាំហូបផ្លែទូទាំងពិភពលោកដ៏ធំបំផុត។ ហើយវិនាទីដែលគេក្រលេកទៅឃើញសាលីនណា កែវភ្នែករឹងកំព្រឹសក៏សម្លឹងទៅនាងដោយកែវភ្នែកពោពេញដោយភាពស្អប់ខ្ពើមមិនរលុប
"ឲ្យប្អូនស្រីមកខ្ញុំវិញ?" សំឡេងកាចបង្ហើបឡើងហាក់ចេញបញ្ជាឲ្យអ្នកចំពោះមុខត្រូវតែធ្វើនូវអ្វីដែលគេទាមទារ
"ទីនេះគ្មានប្អូនស្រីរបស់លោកទេ ទៅវិញទៅ" សាលីនណាតបទាំងសំឡេងញ័រ ទោះព្យាយាមនិយាយដោយរឹងយ៉ាងណាក៏ធ្វើមិនបាន
"ឲ្យស៊ីងស៊ីងមកខ្ញុំ" ជាម្តងទៀតដែលខលថេលបញ្ជាក់ ហើយការបញ្ជាក់របស់គេក៏ធ្វើឲ្យសាលីនណាជ្រួញចិញ្ចើម
"ស៊ីងស៊ីងជាប្អូនលោក??" សាលីនណាហាក់ស្មានមិនដល់ ទើបចិញ្ចើមតូចជ្រួញចូលគ្នា តែបន្ទាប់មកក៏រសាយវិញពេលអាចទាយដឹងសាច់រឿងខ្លះៗ ទើបនាងក៏រហ័សនិយាយដោយសំឡេងដែលរឹងមាំបំផុត
"លោកទៅវិញទៅ ស៊ីងស៊ីងចុះកិច្ចសន្យាពរពោះឲ្យគ្រួសារយើងហើយអា៎..." ចុងសំឡេងរបស់សាលីនណាស្រែកលាន់ពេលខលថេលស្ទុះចូលមកកន្ត្រាក់ដៃរបស់នាងទាំងកំហឹងបណ្ដោយឲ្យរាងកាយគ្មានកម្លាំងបុកនឹងរាងកាយរឹងមាំមួយទំហឹងទាំងហាមមិនបាន
"ខលថេល!"
YOU ARE READING
ពិសទឹកឃ្មុំ
Romanceបន្ទាប់ពីថ្ងៃដែលនាងបង្ករគ្រោះថ្នាក់មួយដល់គេ នាងក៏ត្រូវជ្រើសរើសជាមនុស្សស្រីដែលត្រូវទៅពរពោះកូនឲ្យគេដើម្បីស្នងត្រកូល... ស្នងត្រកូលឲ្យប្រុសដ៏ឃោឃៅដូចជាគេ...