ភាគទី៥
"ហេតុអីស៊ីញ៉េ?" សំឡេងរបស់គេពោពេញដោយការមិនពេញចិត្ត ស្រីចំពោះមុខទាំងស្អាត ទាំងមានមន្តស្នេហ៍ ប្រុសមិនតិចទេអាចក្លាយជាទាសកររកលុយដើម្បីមកចិញ្ចឹមនិងផ្ទាប់ចិត្តនាង តែបែរជាជ្រើសរើសបញ្ចប់អនាគតរបស់ខ្លួនដោយការមកពរពោះឲ្យគេនេះឬ?
"វា...វាជាសិទ្ធរបស់ខ្ញុំទេ ខ្ញុំសុំវាមកវិញ" ស៊ីងបំណងហក់ទៅដណ្ដើមយកក្រដាស់កិច្ចសន្យាតែមិចឆេលបែរជាលើកឡើងកាន់តែខ្ពស់
"លោក!"
"ខ្ញុំសួរ?" មិនឆេលសង្កត់សំឡេងកាច ហាក់បង្ហាញពីចរិកមិនចូលចិត្តនិយាយ គេមិនចូលចិត្តនិយាយមិនចូលចិត្តរៀបរាប់ ហើយអ្នកចំពោះមុខគេក៏មិនគួរធ្វើអ្វីទាស់ចិត្តរបស់គេ
"លោកមិនទាក់ទងទេ វាជាកិច្ចសន្យាខ្ញុំរវាងទាយាទរបស់ទីនេះ...ឲ្យវាមកខ្ញុំវិញ" ស៊ីងស៊ីងនៅតែទាមទារយករបស់វិញ ហើយវាក៏ធ្វើឲ្យមិនឆេលជ្រួញចិញ្ចើម
"នាងចុះហត្ថលេខាលើកិច្ចសន្យាពរពោះទាំងមិនដឹងថាបុរសដែលនាងត្រូវពរពោះឲ្យជាអ្នកណាទេ?"
"ខ្ញុំគិតអ្វីជារឿងរបស់ខ្ញុំ សូមលោកកុំខ្វះសុជីវធម៌បានទេ ខ្ញុំសុំឯកសារវិញមក"
"...នាងឆ្លើយខុសសំណួររបស់ខ្ញុំ" សំឡេងគ្រលរនៅតែសង្កត់ធ្ងន់ ដែលធ្វើឲ្យស៊ីងស៊ីងត្រូវចងចិញ្ចើម
"ឬលោកជាម្ចាស់កិច្ចសន្យានេះ?" នាងក្រមុំសួរចោល ព្រោះនាងជឿជាក់ថាយ៉ាងណាក៏មិនមែនប្រុសពេញដោយកម្លាំងសង្ហាលំដាប់ស្រីក្រាបខ្លួនដាក់លើជើងពានថ្វាយបែបនេះដែរ ប្រុសដែលនាងត្រូវពរពោះប្រហែលជាពិការ ឬក្លាយជាបុរសមិនគ្រប់ទឹកបន្ទាប់ពីថ្ងៃគ្រោះថ្នាក់ចរាចរណ៍លើកនោះម្ល៉េះទៅវិញទេ។
មិចឆេលជ្រឹមភ្នែកសម្លឹងមើលទៅស្រីតូច ស្របពេលខួរក្បាលកំពុងតែពិចារណា
"លោកជាម្ចាស់កិច្ចសន្យាមែនទេ? ប្រាប់សិនមកចាំខ្ញុំប្រាប់លោកពីហេតុផលដែលខ្ញុំចុះហត្ថលេខា" ស៊ីងស៊ីងផ្តល់ជាជម្រើសដោះដូរដែលធ្វើឲ្យមិនឆេលលើកចិញ្ចើម តែក៏ជ្រើសរើសឆ្លើយដោយទឹកមុខងាប់
"ខ្ញុំជាប្អូនប្រុសរបស់គេ" មិនឆេលជ្រើសរើសកុហកនាង ដែលធ្វើឲ្យស៊ីងស៊ីងត្រូវខ្ចឹបបូរមាត់ជិត ព្រោះនាងកំពុងតែឆ្មើងឆ្មៃដាក់ទាយាទរបស់ផ្ទះនេះមែនទេ?
"សុំទោសដែលខ្វះមាយាទ" ស៊ីងរហ័សសុំទោសសុំពៃ
"ប្រាប់បានហើយនៅថានាងចុះហត្ថលេខាធ្វើអីទាំងមិនដឹងថាអ្នកដែលខ្លួនពរពោះជាអ្នកណា?"
"ខ្ញុំ..."
"បងមិចឆេល អេ៎ជួបជាមួយនាងហើយឬ?" សំឡេងសាលីនណាស្រែកពីជាន់លើមក មុននឹងរហ័សរត់ចុះមកជាន់ក្រោមពេលឃើញអ្នកទាំងពីរជួបគ្នាហើយ។ ប៉ុន្តែសំឡេងស្រែកពីចំងាយរបស់សាលីនណាធ្វើឲ្យស៊ីងស៊ីងគាំងមួយកន្លែង
(មិចឆេល??) ស៊ីងស៊ីងងើយមុខទៅមើលមុខរបស់មិនឆេល ស្របពេលអ្នកកំលោះបែរជាធ្វើជាធម្មតា
"លោកគឺមិចឆេល?" ស៊ីងស៊ីងផ្ទួនទាំងទឹកមុខពោពេញដោយភាពអាម៉ាស និងហួសចិត្តដែលខ្លួនឯងល្ងង់ជឿថាគេជាប្អូនប្រុសរបស់មិចឆេល ទាំងគេគឺជាមិចឆេលហើយ
"មែន!" មិចឆេលទទួលដោយមិនប្រកែក ហើយវាក៏ធ្វើឲ្យស៊ីងស៊ីងខាំមាត់ជាប់ដែលគេធ្វើឫកស្ងប់បានយ៉ាងនេះ។ តែស្របពេលស៊ីងកំពុងសម្លឹងមិចឆេលដោយកែវភ្នែកហួសចិត្ត សាលីនណាក៏រត់ចុះមកដល់ល្មម និងញញឹមសួរនាំ
"ស៊ីងស៊ីងសម្រេចចិត្តរួចហើយឬ? អ៎ស៊ីញ៉េហើយឬ?" សាលីនណាដែលងើយទៅមើលកិច្ចសន្សាក្នុងដៃបងប្រុស ក៏រហ័សញញឹមកាន់តែស្រស់ព្រោះពេលកាត់ន័យយល់ ហើយក៏រហ័សទាញដៃរបស់បងប្រុសចុះឲ្យទាបបន្តិចដើម្បីដណ្ដើមយកកិច្ចសន្យាមកមើល ពេលឃើញពិតជាស៊ីញ៉េរួចសាលីនណាក៏ធូចិត្តខ្សាក
"អឺម ស៊ីញ៉េហើយមែនតើស អ៊ីចឹ..."
"ខ្ញុំមិនទាន់សម្រេចចិត្តទេ" ស៊ីងស៊ីងនិយាយកាត់ មុននឹងលូកដៃសណ្ដើមយកកិច្ចសន្យាពីដៃសាលីនណាមកហែកចោល
ខ្វោក
"ចាំខ្ញុំគេងគិតម្តងទៀតសិន" ស៊ីងស៊ីងហាក់ឈឺចិត្តផងអាម៉ាសផង ទើបធ្វើអ្វីតាមតែចិត្តដែលក្តៅ ក្រោយហែករួចរាល់នាងក៏បែរខ្លួនដើរចេញទៅទាំងមិនមើលមកមិចឆេលសូម្បីតែបន្តិច នាំឲ្យសាលីនណាដែលចំហរមាត់មើលហេតុការណ៍ត្រូវរអ៊ូរង៉ូវៗឡើង
"អេ៎? មុននេះខំទៅបញ្ចុះបញ្ចូលបានស៊ីញ៉េមួយនេះមិនស្រួលទេ ហេតុអីសុខៗហែកចោល??" សាលីនណាធ្វើមុខក្រញ៉ូវដែលអារម្មណ៍សប្បាយចិត្តមុននេះត្រូវបំផ្លាញ ទាំងមិនបានចាប់អារម្មណ៍ថាកែវភ្នែកបងប្រុសរបស់នាងកំពុងតែដុតដោយភ្លើងទៅហើយ
គ្មានសូម្បីតែម្នាក់ដែលហ៊ានហែកកិច្ចសន្យាណាមួយចំពោះមុខគេ ហើយស្រីដូចជានាងក៏កាន់តែគ្មានសិទ្ធ។
"កិច្ចសន្យាផ្សេងទៀតនៅឯណា?"សំឡេងគ្រលរសួរឡើង
"ក្នុងបន្ទប់ធ្វើការរបស់បង"
"ចាំបងជាអ្នកយកឲ្យនាងស៊ីញ៉េ" មិចឆេលនិយាយខ្លីៗទៅកាន់ប្អូនស្រី មុននឹងបោះជំហ៊ានដើរទៅតាមនាងក្រមុំទាំងក្នុងទ្រូងឆេះដោយកំដៅរាប់ពាន់អង្សារ។
ស៊ីងស៊ីងដើរមកដល់បន្ទប់របស់ខ្លួន ស្របពេលដៃតូចៗរៀបនឹងទាញទ្វាបើកម្រាមដៃរបស់នាងក៏ត្រូវមិចសេលកន្ត្រាក់ឲ្យបែរមករក
"លោក!"
"អ្នកណាប្រើឲ្យនាងហែកកិច្ចសន្យាចំពោះមុខរបស់យើង?"
"លែងដៃខ្ញុំ"
"..." មិនឆេលមិនគិតនឹងតប មិនសូម្បីតែលែងដៃនាងតាមការស្នើសុំ ហើយសុខៗគេក៏ចាប់អូសដៃនាងឲ្យដើរតាមខ្លួនឡើងទៅដល់បន្ទប់ជាន់លើកាត់មុខសាលីនណាដែលកាន់តែចំហរមាត់
"លែងខ្ញុំ...លោកយកខ្ញុំទៅណា៎"
"..." នៅតែគ្មានការឆ្លើយតបពីមនុស្សកំណាច អ្នកកំលោះគិតតែកន្ត្រាក់អូសនាងឲ្យឡើងជណ្ដើរតាមខ្លួនតម្រង់ទៅរកបន្ទប់គេ ស្របពេលរាងកាយម្តាយរបស់គេក៏ដើរចូលមករកសាលីនណាដែលកំពុងតាមមើលបងប្រុសរបស់ខ្លួនមិនដាក់ភ្នែក
"គេស្អប់ស៊ីងស៊ីងទេ?" អ្នកម្តាយសួរ
"ខ្ញុំថា គាត់មិនទាន់ដឹងថាស៊ីងស៊ីងជាអ្នកណាច្រើនជាង" សាលីនណាងាកមករកម្តាយមុននឹងឆ្លើយដោយសំឡេងពោពេញដោយការព្រួយបារម្ភ។ ហើយអ្នកដែលអូសយកស្រីតូចចូលក្នុងបន្ទប់គេងធំផ្ទាល់ខ្លួនរួចរាល់ គេក៏រុញនាងទៅកណ្ដាលបន្ទប់ដែលមានការទប់តែងយ៉ាងស្រស់ស្អាត ហាក់ដូចជាបន្ទប់ស្ដេច
"លោកចង់ធ្វើអី?"
"ស៊ីញ៉េ..." មិចឆេលឆ្លើយខ្លីៗ មុននឹងដើរចូលទៅក្នុងបន្ទប់ធ្វើការទាញយកកិច្ចសន្យាមួយសន្លឹកមកឲ្យនាង...
YOU ARE READING
ពិសទឹកឃ្មុំ
Lãng mạnបន្ទាប់ពីថ្ងៃដែលនាងបង្ករគ្រោះថ្នាក់មួយដល់គេ នាងក៏ត្រូវជ្រើសរើសជាមនុស្សស្រីដែលត្រូវទៅពរពោះកូនឲ្យគេដើម្បីស្នងត្រកូល... ស្នងត្រកូលឲ្យប្រុសដ៏ឃោឃៅដូចជាគេ...