បន្ទប់ពណ៌សុីជម្ពូ

353 18 0
                                    

ភាគទី៧

ស៊ីងស៊ីងឈរស្ងៀមជាមួយបញ្ជារបស់គេ មុននឹងនាងក្រមុំបានត្រឹមតែខាំមាត់ទប់អារម្មណ៍ឈឺចិត្តរបស់ខ្លួន ដោយតបទៅគេវិញដោយសំឡេងបញ្ឈឺ
"លោកប្រហែលជាមានក្តីសុខក្នុងការបង្គាប់បង្ខំអ្នកដ៏ទៃឲ្យឡើងគ្រែជាមួយខ្លួនណាស់មែនទេ?"
"មើលទៅនាងដូចជាមិនចង់ធ្វើវាសោះ?"
"ខ្ញុំមានហេតុផល"
"មិនថាហេតុផលអ្វី ចុងក្រោយនាងនៅតែជ្រើសរើសឡើងគ្រែជាមួយមនុស្សប្រុសដើម្បីលុយ"
"ខ្ញុំ..."
"ម្តាយឪពុកឈឺ? គ្រួសារជំពាក់បំណុល? ប្អូនត្រូវរៀនត? បងប្អូនឈឺ? ទាំងនេះជាហេតុផលដែលនាងចង់ប្រាប់យើងមែនទេ?" មិចឆេលលើកយកហេតុផលដែលគេឮជាញឹកញាប់ពីមនុស្សស្រីរាត្រីមកនិយាយ ហើយវាក៏ធ្វើឲ្យស៊ីងស៊ីងបានដឹងច្បាស់ថាទោះនាងនិយាយក៏គេគិតថាហេតុផលរបស់នាងត្រឹមតែជាលេសទាមទារចំណាប់អារម្មណ៍ប៉ុណ្ណោះ
"ខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយលោកទេ" ស៊ីងស៊ីងបោះពាក្យសម្តីស្របពេលបែរខ្លួនដើរចេញពីគេ តែមិចឆេលបែរជាចូលទៅចាប់បីនាងឡើងភ្លាម
"លោក!"
"..." គ្មានការឆ្លើយតប
"លែង" ស៊ីងស៊ីងស្រែកលាន់ ព្រមទាំងរើសចេញពីគេតែអ្នកកំលោះនៅតែមិនតបត ហើយគិតតែបីនាងដើរទៅរកគ្រែ មុននឹងបោះនាងទៅលើគ្រែនិងតាមឡើងមកទៅទ្រោបមិនឲ្យស៊ីងស៊ីងមានឱកាសសូម្បីតែរើ
"លោក! លោកមិចឆេលចេញទៅ កុំ..."ស៊ីងស៊ីងស្រែកបណ្ដើរម្រាមដៃដ៏តូចគ្មានកម្លាំងលើកទៅរុញច្រានដើមទ្រូងរឹងមាំបណ្ដើរ តែហាក់ដូចជាគ្មានកម្លាំងក្នុងការរុញច្រានគេទេ ទើបចុងក្រោយករបស់នាងបែរជាត្រូវបបូមាត់សិចស៊ីថើបបានតាមចិត្ត
"កុំ..."
តុកៗៗ
សំឡេងគោះទ្វាកាត់ផ្តាច់សកម្មភាពគ្រប់់យ៉ាង ដែលធ្វើឲ្យស៊ីងស៊ីងរហ័សរុញរាងកាយរបស់គេចេញ ដែលអ្នកកំលោះក៏យល់ព្រមក្រោកចេញទាំងកែវភ្នែករបស់គេពោពេញដោយព្យុះភ្លើង តែវាបែរជាត្រូវលាក់ក្រោមឫកពាដ៏ស្ងប់ស្ងាត់គួរឲ្យខ្លាចនោះទៅវិញ
"ស៊ីងស៊ីង ប្អូនរបស់នាងយំរកនាង" សំឡេងសាលីនណាដែលជាប្អូនស្រីរបស់មិចឆេលឮពីក្រៅបន្ទប់ ដែលធ្វើឲ្យស៊ីងស៊ីងរហ័សរៀបចំសម្លៀកបំពាក់ទាំងភ្នែករបស់នាងក្រហមហាក់ចង់យំ រួចរាល់ក៏រហ័សរត់ទៅបើកទ្វា មុននឹងរត់ចេញទៅដោយមិនគិតនិយាយជាមួយសាលីនណាសូម្បីតែបន្តិច។
ក្រោយនាងក្រមុំតូចចាកចេញទៅមិចឆេលក៏ងាកទៅរកប្អូនស្រីដោយកែវភ្នែកកាច
"ឯងកំពុងជួយក្មេងម្នាក់នោះ ទាំងឯងជាអ្នកយកនាងមកឲ្យបង?"
"នាងទើបតែមកដល់ទីនេះព្រឹកមិញទេ" សាលីនណាប្រាប់ពីហេតុផល តែក្រោយឃើញបងប្រុសគិតតែធ្វើមុខកាចទើបនាងនិយាយបន្ត
" យប់នេះបងចុះទៅបន្ទប់ស៊ីជម្ពូទៅ បន្ទប់ក្រេបទឹកឃ្មុំបងរៀបចំយប់នេះនៅទីនោះ នាងក៏ត្រូវរៀបចំខ្លួនស្អាតទុកឲ្យបងដែរ"
"ហេតុអីចាំបាច់រៀបចំបន្ទប់ផ្សេង?" មិចឆេលសួរប្អូនដោយសំឡេងស្មើគ្មានបង្ហាញពន្លឺខកបំណងឬសប្បាយចិត្តសូម្បីតែបន្តិច
"ព្រោះ...ម៉ាក់ថាបន្ទប់ផ្ទាល់ខ្លួនរបស់បងមិនចង់ឲ្យអ្នកក្រៅមកឃើញរញ៉េរញ៉ៃទេ ខ្លាចគេដឹងការពិត" ចុងសំឡេងរបស់សាលីនណានិយាយស្របពេលនាងតូចឱនមុខចុះសោកសៅ ឲ្យតែរំឭកដល់អថ៌កំបាំងបងប្រុស ហើយវាក៏ធ្វើឲ្យមិចឆេលបែរមុខទៅសម្លឹងខាងផ្សេងជំនួសមើលទុកមុខដ៏គួរឲ្យអាណិតរបស់ប្អូនស្រី
"បងសង្ឃឹមថានឹងមិនត្រូវអ្នកណាមកស្រែកយំជំទាស់ ឬទឹកភ្នែកបន្ទាប់ពីចុះកិច្ចសន្យាពរពោះរួច" មិចឆេលនិយាយបញ្ឆិតបញ្ឆៀងឡើងទាំងមិនបែរមុខទៅមើលសាលីនណា ទើបអ្នកជាប្អូនបានត្រឹមតែញញឹមស្រាល
"ចាំខ្ញុំចាត់ការ" បន្ទាប់ពីទទួលពាក្យរួច សាលីនណាក៏ដើរចេញទៅតាមរកស៊ីងស៊ីងភ្លាម។
ហើយអ្នកដែលរត់ចុះពីបន្ទប់របស់គេមុននេះក៏រហ័សរត់មករកប្អូនស្រីរបស់ខ្លួនព្រោះខ្លាចថាសួងសួងកំពុងតែយំរកនាងមែន។ តែពេលបើកទ្វាបន្ទប់ ស៊ីងស៊ីងក៏ត្រូវឈរស្ងៀម ពេលឃើញនាងតូចកំពុងតែអង្គុយផាត់រូបមិនបានយំសោកឡើយ
"អាសួង??" ស៊ីងស៊ីងហៅប្អូនស្រី ស្របពេលចូលទៅមើលប្អូនជាទីស្រលាញ់ទាំងការព្រួយបារម្ភ
"យ៉ាងម៉េចហើយ?" សំណួរបងស្រីធ្វើឲ្យសួងសួងរហ័សក្រវីក្បាល
"សប្បាយណាស់ហិហិ" ពេលឃើញប្អូនឆ្លើយតបមិនបានយំសោកនោះ ទើបស៊ីងស៊ីងបានតែជ្រួញចិញ្ចើម
(ឬអ្នកនាងសាលីនណាមានចេតនាជួយនាង?) ស៊ីងស៊ីងគិតទាំងជ្រួញចិញ្ចើម តែបន្ទាប់មកទ្វាក៏ត្រូវបានគោះដោយសាលីនណា
តុកៗ
ស៊ីងស៊ីងរហ័សភ្ញាក់ពីអន្លង់គំនិត និងដើរទៅរកអ្នកដែលគោះទ្វាទាំងទ្វាមិនទាន់បានបិតផង
"អ្នកនាង?"
"ខ្ញុំមានរឿងចង់និយាយ"សាលីនណាមិនបង្អូសពេលវេលា រហ័សចូលសាច់ការភ្លាម
"ចា...ចា៎"
"បន្ទាប់ពីនាងចុះហត្ថលេខាលើកិច្ចសន្យាពរពោះរួច យប់នេះ..." សាលីនណាហាក់រឹងមាត់និយាយមិនចេញ ពេលសម្លឹងទៅឃើញផ្ទៃមុខស្លូតត្រង់របស់នាង ដែលធ្វើឲ្យសាលីនណាមានអារម្មណ៍ថាខ្លួនឯងកំពុងតែធ្វើបាបមនុស្សស្រីដូចគ្នាហើយ។
"គឺយប់នេះ..."
"យប់នេះខ្ញុំត្រូវធ្វើតួនាទីរបស់ខ្ញុំមែនទេ?" ស៊ីងស៊ីងសួរដោយសំឡេងខ្សោយវាហាក់បង្ហាញពីអារម្មណ៍របស់នាងពេលនេះច្បាស់ថានាងសោកសៅប៉ុនណា ទើបសាលីនណាបានត្រឹមតែងក់ក្បាល
"មែន! ហួសបន្ទប់នាងទៅ និងមានបន្ទប់ធំមួយ នោះជាបន្ទប់ស៊ីជម្ពូ អ្នកបម្រើនិងរៀបចំបន្ទប់នោះសម្រាប់រាត្រីនេះ ហើយនាង...ល្ងាចនេះចាំខ្ញុំមកជួយរៀបចំខ្លួន" ការរៀបរាប់របស់សាលីនណាធ្វើឲ្យស៊ីងស៊ីងញញឹមស្ងួត
"មិនទុកពេលឲ្យខ្ញុំធ្វើចិត្តទេឬ?"
"ពួកយើងគ្មានពេលច្រើនទេ"
"គ្មានពេល?" ស៊ីងស៊ីងផ្ទួនសម្តី ដែលធ្វើឲ្យសាលីនណាបានត្រឹមតែខ្ចឹបមាត់និងប្តូរការសន្ទនាហាក់មានចេតនាលាក់បាំង
"ខ្ញុំសង្ឃឹមថារាត្រីនេះ នាងនឹងមិនយំ...មិនរឹងរូស ព្រោះបើបងប្រុសរបស់ខ្ញុំមិនពេញចិត្ត នាងច្បាស់ជាមិនអាចពរពោះបានទេ ហើយបើបែបនោះស្មើនឹងនាងល្មើសកិច្ចសន្យា ដូច្នេះនាងត្រូវតែជាប់គុក"
"..." ស៊ីងស៊ីងរកអ្វីតបមិនបានក្រៅពីឱនមុខចុះ ហើយសាលីនណាក៏ជ្រើសរើសចាកចេញទៅ ដោយទុកឲ្យនាងឈរស្ងៀមបែបនោះ ឈរដោយគ្មានកម្លាំងកំហែង ឬបើអាចនាងចង់យំបោកខ្លួនជាមួយជីវិតដែលកំពុងតែធ្លាក់ចូលនរករបស់ខ្លួន
"បងស្រី...ខ្ញុំផាត់ស្អាតទេ?" សួងសួងស្រែកហៅបងស្រី ទើបនាងក្រមុំងាកទៅរកប្អូនមុននឹងញញឹមផ្អែម ដើម្បីលាក់បាំងអារម្មណ៍និងបេះដូងដែលកំពុងតែធ្លុះធ្លាយ។

រាត្រីទឹកឃ្មុំ
បន្ទប់ស៊ីជម្ពូ
រាងកាយរបស់ស៊ីងស៊ីងត្រូវបានចាប់អប់ស្បែកឡើងទន់ជាមួយក្លិនផ្កាកូឡាបដ៏ក្រអូបស្រាលនិងទឹកដោះគោ។ បន្ទាប់ពីនោះនាងក៏ត្រូវចាប់បួងសក់ឡើងបែបសម័ញបង្ហាញ ក សខ្ចីជាមួយរ៉ូបគេងសាច់ស្ដើងមួយ ដែលវាស្ដើងរហូតមិនបាច់ពាក់ល្អជាង តែក៏រាប់ថាសំណាងពេលដែលមានអាវក្រៅស្បៃវែងចងចង្កេះមកជួយបិតបាំងភាពសិចស៊ីនេះ។
ក្នុងរាត្រីដ៏ស្ងប់ស្ងាត់ បន្ទប់គេងដែលបើកភ្លើងពណ៌លឿងស្រាល បង្ហាញគ្រែគេងពណ៌ផ្កាឈូកលាយសដ៏ស្រស់ស្អាត គ្រប់យ៉ាងនៅទីនេះពោពេញដោយពណ៌ស៊ីជម្ពូគួរឲ្យស្រលាញ់ និងធ្វើឲ្យអារម្មណ៍ល្អ តែវាបែរជាមិនបានធ្វើឲ្យអ្នកដែលអង្គុយស្ងៀមៗលើគ្រែសប្បាយចិត្តឡើយ ក្រៅពីអង្គុយដកដង្ហើមញាប់ស្អេកម្តងហើយម្តងទៀត បេះដូងរបស់នាងឡូតស្ទើតែធ្លាយចេញពីទ្រូង ដៃតូចៗក្តាប់ចូលគ្នាស្ទើតែក្រចកមុតសាច់ នាងចង់យំ តែរាត្រីនេះនាងមិនអាចសូម្បីតែយំបានឡើយ ព្រោះវានឹងធ្វើឲ្យបិសាចខ្លះមិនពេញចិត្ត ហើយបើគេមិនពេញចិត្តនាងនិងប្អូនច្បាស់រលាយជាមិនខាន
ក្រាក...
សំឡេងបើកទ្វានាំយកភាពភ្ញាក់ផ្អើលឲ្យស៊ីងស៊ីងឲ្យកាន់តែញ័រខ្លួនភ័យខ្លាច ភ័យរហូតមិនសូម្បីតែបែរមុខទៅមើលថាជាអ្នកណាដែលចូលមក
ក្រឹប
មិចឆេលបិតទ្វាបន្ទប់ជិត ស្របពេលប្រើកែវភ្នែកស្មើធេងទៅសម្លឹងអ្នកដែលអង្គុយបែរខ្នងនៅលើគ្រែ ហើយសម្លឹងទៅផែនខ្នងរបស់នាងមិនយូរប៉ុន្មានគេក៏សម្រេចចិត្តដើរទៅរកក្នុងដំណើរដែលគ្មានសម្រិបជើង...

ពិសទឹកឃ្មុំWhere stories live. Discover now