មន្ទីពេទ្យ
រាងកាយដែរទទឹកជោគរបស់ស៊ីងស៊ីងឈរទាំងគ្មានវិញាណមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងពីរ មួយជាបន្ទប់ដែរមានបុរសម្នាក់ដែរនាងរត់កាត់មុននេះរហូតគ្រោះថ្នាក់ មួយទៀតជាបន្ទប់ដែរម្តាយរបស់នាងកំពុងតែទទួលការព្យាបាល ព្រោះតែមានឡានពេទ្យមកយកបុរសគ្រោះថ្នាក់ម្នាក់នោះ ទើបនាងបានឆ្លៀតឱកាសសុំឲ្យគេមកជួយម្តាយរបស់នាងផង ទើបពេលនេះម្តាយរបស់នាងបានមកដល់មន្ទីពេទ្យដ៏ថ្លៃនេះឯង
"កូនប្រុសខ្ញុំយ៉ាងម៉េចហើយ??" សំឡេងស្រែកសួរពីចំងាយ មុននឹងបង្ហាញរាងកាយដ៏ថ្លៃថ្នូររបស់មនុស្សចាស់ម្នាក់ ស្របពេលអង្គរក្សទាំងអស់នាំគ្នាងើបឡើងដើម្បីឱនគោរព ហើយក៏អាចឲ្យស៊ីងស៊ីងដែរឈរនៅម្ខាងដឹងពីឋានៈរបស់គាត់បាត់ទៅហើយ។ ហើយនៅពីក្រោយខ្នងមនុស្សចាស់ម្នាក់នោះក៏មានបង្ហាញរាងកាយតូចច្រឡឹងមួយរត់មកទាំងផ្ទៃមុខស្រទន់បង្ហាញឲ្យឃើញពីការព្រួយបារម្ភ
"ហ្វាប្រេ បងប្រុសរបស់ខ្ញុំយ៉ាងម៉េចហើយ?" សំឡេងតូចស្រែកឡើងសួរទៅហ្វាប្រេដោយការព្រួយបារម្ភបងប្រុសពេញទំហឹងពេលឮដំណឹងពីកូនចៅថាគាត់ក្រឡាប់ឡាន
"កំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទាន" ហ្វាប្រេឱនមុខគោរពព្រមទាំងរាយការណ៍។ ស្របពេលទ្វាបន្ទប់សង្គ្រោះបន្ទាន់បើកដោយដុកទ័រដើរចេញមក តែវាជាទ្វាបន្ទប់ម្តាយរបស់ស៊ីងស៊ីង ទើបនាំឲ្យនាងក្រមុំរហ័សរត់ទៅចាប់ដៃគ្រូពេទ្យភ្លាម
"លោកគ្រូពេទ្យ ម៉ាក់របស់ខ្ញុំ??" ស៊ីងស៊ីងញញឹមសួរនាំទាំងទឹកមុខពោពេញដោយក្តីសង្ឃឹមថាម្តាយរបស់ខ្លួននឹងមិនអី គាត់នឹងអាចក្រោកមកធ្វើអាហារឲ្យនាងញាំបន្តទៀត តែក្តីសង្ឃឹមរបស់ស៊ីងស៊ីងត្រូវធ្លាក់ដល់ចុងជើងពេលគ្រូពេទ្យគិតតែទម្លាក់ទឹកមុខ
"....ចូលរួមសោកស្តាយផង ជំងឺរបស់គាត់ធ្ងន់ធ្ងរណាស់ យើងជួយលែងទាន់ហើយ" គ្រូពេទ្យលើកដៃទៅគោះស្មារបស់នាងក្រមុំជាការលើកទឹកចិត្តស្របពេលគាត់ដើរចេញទៅ ហើយវាក៏ជាវិនាទីដែរ សួងសួងប្អូនស្រីរបស់នាងស្រែកត្រហ៊ោយំនិងដើរចូលទៅរកសាកសពម្តាយភ្លាម
"ហឹកហឺ ម៉ាក់..." សំឡេងស្រែកយំឮឡើងបន្តគ្នាពីកូនស្រីដែរបាត់បង់ម្តាយ ហើយរូបភាពនេះវាក៏ចូលមកក្នុងកែវភ្នែកលោកជំទាវ ហ្ស៊ីកូរ៉ង់ ដែរឈរមើលពីចំងាយ ទើបហ្វាប្រេប្រាប់
"នាងជាអ្នករត់ចូលឡានចៅហ្វាយណា៎ទាន" ហ្វាប្រេរាយការណ៍ នាំឲ្យមនុស្សចាស់បោះជំហ៊ានដើរយឺតៗទៅឈរមុខបន្ទប់នោះដើម្បីមើលទៅកាន់ក្មេងស្រីពីរនាក់កំពុងតែយំឱបសពម្តាយ ហើយគាត់ក៏ដកដង្ហើមធំភ្លាម
"ចង់បន្ទោសក៏មិនកើត ឃើញសភាពពួកនាងហើយពិតជាពិបាកបន្ទោសណាស់" លោកជំទាវកំពុងតែឈរសម្លឹងទៅរូបភាពដ៏អាណោចអធមទាំងក្រវីក្បាល ហើយសុខៗទ្វាបន្ទប់របស់កូនប្រុសគាត់ក៏បើកឡើង នាំយកភាពឆោឡោពីគ្រប់គ្នាឲ្យទៅស្ដាប់ស្ថានការណ៍ ដ៏តឹងតែងពីគ្រូពេទ្យភ្លាម។
ស៊ីងស៊ីងដែរកំពុងតែយំឱបម្តាយ នាងក៏ងើយមុខទៅមើលការជុំគ្នាស្តាប់លិទ្ធផលពីមាត់គ្រូពេទ្យនៅមុខបន្ទប់នោះ ទាំងនាងមិនបានឮអ្វីសោះឡើយ ហើយនាងក៏គ្មានអារម្មណ៍ទៅស្តាប់ពីស្ថានភាពរបស់អ្នកណាក្រៅពីការអង្គុយឱបរាងកាយម្តាយរបស់ខ្លួនដែរពេលនេះលែងមានប្រលឹងទៅហើយ។
ហើយបន្ទាប់ពីថ្ងៃនេះទៅ នាងក៏លែងបានជួបគ្រួសារនោះតទៅទៀតដែរ មិនសូម្បីតែឮដំណឹង ឬការទារសំណងអ្វីទាំងអស់។
៣ខែក្រោយមក
ឡានទំនើប៣គ្រឿងចូលមកចតពីមុខផ្ទះទាមចាស់ទ្រុឌទ្រោមតូចមួយ ស្របពេលអង្គរក្សរត់ចុះទៅបើកទ្វាឡានបង្ហាញរាងកាយដ៏ស្រស់ស្អាតនិងថ្លៃថ្នូរបស់ម៉ាដាម ហ្ស៊ីកូរ៉ង់ ដែលជាជនជាតិបារាំងរស់នៅអាមេរិកតាមស្វាមីនាពេលនេះ។
"ទីនេះហើយទាន" ហ្វាប្រេឱនមុខប្រាប់ ស្របពេលផ្ទៃមុខស្រស់ស្អាតទោះបីជាវ័តជ្រេទៅហើយក៏ដោយងើយសម្លឹងទៅស្ថានភាពផ្ទះ មុននឹងគាត់សម្រេចចិត្តដើរចូលទៅខាងក្នុងផ្ទះតូចដែរមិនបានបិតទ្វា
"អ្នកណាហ្នឹង?" សំឡេងស្រួយស្រែកពីខាងក្រោយផ្ទះ មុននឹងបង្ហាញរាងកាយតូចមួយក្នុងឈុតចាស់មួយឈុតរត់ចូលមករកភ្ញៀវដែរមិនបានអញ្ជើញ ហើយជើងរបស់នាងក៏ត្រូវបញ្ឈប់ភ្លាមៗពេលឃើញរាងកាយរបស់មនុស្សចំណាស់ដែរនាងធ្លាប់ជួបលើកដំបូងនិងចុងក្រោយកាលពី៣ខែមុនក្នុងមន្ទីពេទ្យ។
នាងធ្លាប់គិតមករហូតថាគាត់ប្រហែរភ្លេចនាងបាត់ទៅហើយ ទើបមិនមកទារសំណងការខូចខាត តែពេលនេះទើបនាងដឹងថានាងគិតខុស គាត់ប្រហែរជាមកទាមទារសំណងថ្លៃជំងឺថ្ងៃមុនហើយ។
"សួស្តីស្រីតូច" លោកជំទាវញញឹមផ្អែមពេលឃើញសម្រស់របស់នាងក្រមុំ ដែរធ្វើឲ្យស៊ីងស៊ីងបានត្រឹមតែញញឹមទាំងមិនសូវសម
"ចា៎"
"ទីនេះជាផ្ទះរបស់នាងឬ?" លោកជំទាវសួរនាំដោយសំឡេងទន់ ស្របពេលគាត់ដើរចូលទៅក្នុងផ្ទះតូចមួយពិនិត្យគ្រប់យ៉ាងដោយកែវភ្នែកលំអិតលំអន់ ហើយភ្នែករបស់គាត់ក៏ទាក់ជាមួយរូបថតស្រស់ស្អាតមួយដែរកំពុងតែតាំងនៅលើតុ មើលដឹងថាវាជារូបម្តាយរបស់នាងក្រមុំដែរស្លាប់កាលពី៣ខែមុននោះ
"សូមចូលរួមសោកស្តាយចំពោះការស្លាប់របស់ម្តាយនាងផង" លោកជំទាវងាកទៅញញឹមតិចៗដាក់មុខតូច ដែរធ្វើឲ្យស៊ីងស៊ីងកាន់តែរអៀសចិត្ត
"ខ្ញុំត្រូវសុំទោសដែរធ្វើឲ្យកូនប្រុសរបស់លោកស្រីជួបគ្រោះថ្នាក់ តែ...គាត់មិនអីទេឬ?" នាងក្រមុំសួរឡើងនាងមិនទាន់ដឹងផងថាប្រុសដែរនាងរត់កាត់មុខឡានថ្ងៃនោះជាអ្នកណា មុខមាត់យ៉ាងម៉េច? ព្រោះយប់ ភ្លៀងក៏ធ្លាក់ជោគជាំ សភាពមានតែភាពស្រពិចស្រពិល។
ហើយសំណួររបស់នាងក៏ធ្វើឲ្យលោកជំទាវញញឹមខ្សោះ
"គេជាហើយ តែ...តែក៏មិនជាស្រួលបួលប៉ុន្មានដែរ"
"អ៎ អឹលោកស្រីមកទារសំណងមែនទេ?" ស៊ីងស៊ីងសួរនូវអ្វីដែរខ្លួនគិត និងកំពុងតែភ័យខ្លាច ហើយវាក៏ធ្វើឲ្យលោកជំទាវលើកចិញ្ចើមទាំងចង់សើច
"ស្ថានភាពនាងបែបនេះ យើងមកទារអ្វីបានឬ?" សំឡេងរបស់គាត់ធ្វើឲ្យអ្នកស្តាប់ញញឹមមិនសមឡើងមកទាំងមិនសូវយល់
"ចុះលោកស្រី...លោកស្រីមកទីនេះមានការអី?"
"នាងរៀបការហើយឬនៅ?" ម៉ាដាមសួរដោយសំឡេងម៉ឺងម៉ាត់ នាំឲ្យស៊ីងស៊ីងជ្រួញចិញ្ចើមឡើងបញ្ជាក់ពីចម្ងល់ ហើយគាត់ក៏ចាប់ផ្តើមលែងញញឹមផ្អែមក្រៅពីចូលសាច់រឿងរបស់ខ្លួនតែម្តង
"កូនប្រុសរបស់ខ្ញុំជាមនុស្សតែម្នាក់គត់ដែរស្នងមរតកគ្រួសារមកជិត១៥ឆ្នាំហើយ ហើយគេពេលនេះមានវ័យ៣៥ តែមិនទាន់ពេញចិត្តស្រីណាម្នាក់ទេ ហើយគេក៏មិនរៀបការដែរ...ប៉ុន្តែហ្ស៊ីកូរ៉ង់ត្រូវការអ្នកស្នងត្រកូល ដូច្នេះពួកយើងត្រូវការទាយាទតែមិនត្រូវការកូនប្រសារទេ"
ក្រឹប...
សម្តីរៀបរាប់របស់គាត់ពោពេញដោយអំណាច និងការគំរាមដ៏កាចសាហាវ វាហាក់ដូចជាមិនមែនជាការប្រាប់ មិនមែនជាការនិយាយសុំយោបល់តែវាដូចជាការបញ្ជាអ្វីម្យ៉ាងដែរធ្វើឲ្យស៊ីងស៊ីងត្រូវឈររឹងខ្លួនទាំងមិនសូវយល់
"គឹ..គឺសុំទោស...ខ្ញុំ...ខ្ញុំមិនសូវយល់ពីន័យរបស់លោកជំទាវទេ"
"យើងត្រូវការឲ្យនាងទៅពរពោះទាយាទឲ្យកូនប្រុសរបស់យើង ហើយបន្ទាប់ពីនោះយើងនឹងឲ្យជីវិតដែរពោពេញដោយសេចក្តីសុខទៅនាង មានស៊ីមានចាយគ្រប់ចំនួន" ម៉ាដាមប្រកាសដោយសំឡេងពោពេញដោយភាពដាច់ខាត ហើយវាក៏ធ្វើឲ្យអ្នកស្ដាប់ស្ទើតែខ្យល់គរទាំងឈរ ហើយមុខតូចច្រមិចរហ័សក្រវីក្បាលតិចៗភ្លាម
"សុំទោសផង ខ្ញុំមិនបានរកស៊ីពរពោះទេ" ការបដិសេធរបស់នាងក្រមុំធ្វើឲ្យម៉ាដាមមិនបានភ្ញាក់ផ្អើល ព្រោះគាត់ហាក់ទាយដឹងមុនពីចម្លើយរបស់នាងបន្ទាប់ពីគាត់បានអានជីវប្រវត្តរបស់ស្រីម្នាក់នេះរួច ទើបមិនចម្លែកដែរគាត់មកទីនេះដោយត្រៀមនូវផែនការទប់ទល់ជាច្រើនដើម្បីយកនាងទៅភូមិគ្រឹះឲ្យបាន
"យើងមិនបានត្រូវការអ្នករកស៊ីទេ តែនេះជាសំណង...បន្ទាប់ពីនាងរត់កាត់ឡានកូនប្រុសរបស់យើងបង្ករជាគ្រោះដ៏កាចសាហាវនេះ យើងបានខាតលុយរាប់រយលានទៅលើការសង្គ្រោះនិងមុខជំនួញជាច្រើនដែរគេមិនបានធ្វើកំឡុងពេលឈឺនេះ"
"រាប់រាយលាន??" ស៊ីងស៊ីងបើកភ្នែកធំៗជាមួយចំនួនលុយដែរនាងស្មានមិនដល់
"មែន! បើនាងត្រូវសងយើង នាងត្រូវសងសំណងមួយដ៏ថ្លៃបំផុត"
"លោកស្រីកំពុងតែគំរាមពួកខ្ញុំ? លោកស្រីក៏ធ្លាប់ជាម្តាយរបស់គេ លោកស្រីដឹងមែនទេ? កូនដែរខំចិញ្ចិមក្នុងពោះ៩ខែស្រាប់តែកើតហើយត្រូវគេបេះចេញពីទ្រូងនឹងមានអារម្មណ៍យ៉ាងណា?" ស៊ីងស៊ីងអត់មិនបានសួរនូវសំណួរដែរនាងចង់ដឹងពីអ្នកចំពោះមុខ ថាមុនពេលគាត់ហារមាត់និយាយអ្វី វាមានបានឆ្លងកាត់បេះដូងរបស់គាត់ដែរទេ?
ហើយសំណួររបស់នាងក៏ធ្វើឲ្យម៉ាដាមបានត្រឹមរក្សាអារម្មណ៍គ្រប់យ៉ាងទៅក្នុងទ្រូង និងលាក់វាទុកយ៉ាងជ្រៅ ហើយគ្រប់យ៉ាងត្រូវបានលុបបំបាត់និងជំនួសដោយទឹកមុខដែលពោពេញដោយភាពអាត្មានិយមបំផុត
"គោលដៅរបស់យើងមកថ្ងៃនេះ មិនមែនចរចារ តែមកយកនាងទៅ"
"ទេ!" ស៊ីងស៊ីងក្រវីក្បាលបដិសេធ រហ័សបោះជំហ៊ានថយក្រោយ ទើបម៉ដាមងាកទៅរកហ្វាប្រេដើម្បីបញ្ជាដោយប្រើត្រឹមខ្សែភ្នែក ទើបកូនចៅដែលដឹងន័យរហ័សរត់ចូលទៅចាប់នាងក្រមុំភ្លាម
"កុំណា៎...លែងខ្ញុំ...លោកស្រីជាមនុស្សដែរទេ? មកចាប់មនុស្សស្រីទៅពរពោះឲ្យកូនប្រុសរបស់ខ្លួនបានដោយរបៀបណា? ខ្ញុំមិនមែនជាសត្វធាតុទេណា៎"ស៊ីងស៊ីងស្រែកតវ៉ាដោយភាពភ័យខ្លាច តែវាបែរជាមិនទទួលបានការអាណិតពីគាត់ទៅវិញ
"..." លោកជំទាវមិនបាននិយាយអ្វីក្រៅពីបែរខ្លួនដើរចេញទៅ ដោយទុកឲ្យហ្វាប្រេអូសយករាងកាយតូចស្តើងទៅតាមក្រោយ ទាំងអ្នកដែរត្រូវចាប់ស្រែកទាមទារការដោះលែងមិនឈប់ឈរ នាងជាអ្នកខុសចំពោះគ្រោះថ្នាក់ថ្ងៃនោះ តែនាងក៏មិនគួរត្រូវមកសងដោយរឿងទាំងនេះដែរ វាមិនហួសហេតុពេកទេឬ?

YOU ARE READING
ពិសទឹកឃ្មុំ
Romanceបន្ទាប់ពីថ្ងៃដែលនាងបង្ករគ្រោះថ្នាក់មួយដល់គេ នាងក៏ត្រូវជ្រើសរើសជាមនុស្សស្រីដែលត្រូវទៅពរពោះកូនឲ្យគេដើម្បីស្នងត្រកូល... ស្នងត្រកូលឲ្យប្រុសដ៏ឃោឃៅដូចជាគេ...