លាក់បាំងមិនជិត

427 15 1
                                    

"ខ្ញុំគ្មានចេតនាធ្វើឲ្យលោកអារម្មណ៍មិនល្អទេ សុំទោស" ស៊ីងស៊ីងឱនមុខសុំទោស ទើបមិចឆេលដែលឈរដោយអារម្មណ៍មិនល្អមិនយូរប៉ុន្មាន គេក៏ដកដង្ហើមធំបន្ធូរអារម្មណ៍តានតឹង ហើយក៏ដើរចូលទៅចាប់ផ្ងើយចង្កាតូចឲ្យងើយមកមើលខ្លួន មុននឹងគេប្រាប់ហេតុផលទៅនាងដោយសំឡេងស្រាល
"មិនយូរខ្ញុំនឹងទៅកន្លែងមួយ...ផ្តាច់ខ្លួនពីត្រកូលនេះតែម្តង" សម្តីរបស់មិចឆេលធ្វើឲ្យស៊ីងស៊ីងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល
"ទៅណាឬ?" សំឡេងតូចសួរទាំងកែវភ្នែកពោពេញដោយចម្ងល់ ថាហេតុអីគេជ្រើសរើសបោះបង់គ្រប់យ៉ាងចោលបែបនេះទៅវិញ?
"ទៅកន្លែងដែលគ្មានមនុស្សរស់នៅ" មិចឆេលប្រាប់ដោយសំឡេងខ្លីៗ ហើយគេក៏ញញឹមតិចៗដាក់នាងមុននឹងចាកចេញទៅដោយទុកឲ្យស៊ីងស៊ីងអង្គុយចុងគ្រែសម្លឹងទៅគេទាំងមិនយល់
(ហេតុអីចាំបាច់ទៅ?) នេះជាសំណួរដែលស៊ីងស៊ីងមិនអាចសួឬចេញទៅបាន បានតែអង្គុយជ្រួញចិញ្ចើមតែម្នាក់ឯងបន្ទាប់ពីគេចេញទៅ តែព្រោះតែភាពល្ហិតល្ហៃទើបអង្គុយមិនយូរប៉ុន្មាន នាងក៏សម្រេចចិត្តទម្លាក់ខ្លួនគេងមុននឹងលង់លក់ទៅ។

ព្រឹកថ្ងៃថ្មី
ពន្លឺព្រះអាទិត្យចាប់ផ្តើមរះឡើងបំភ្លឺដល់ភពផែនដី ហើយក៏បំភ្លឺដល់បន្ទប់គេងខ្នាតធំនៃជាន់ទីមួយរបស់ម៉ាហ្វៀដែលជាអ្នកមានដំណែងធំជាងគេក្នុងភូមិគ្រឹះនេះ។
លើគ្រែនៅតែមានសភាពរៀបរយបង្ហាញថាម្ចាស់បន្ទប់មិនបានឡើងគេងលើគ្រែឡើយ ចុះគេនៅឯណា?
បន្ទាប់ដែលមានភាពស្ងប់ស្ងាត់ហាក់ជាគ្មានមនុស្ស ការពិតក៏មានរាងកាយធំមាំម្នាក់កំពុងតែអង្គុយសំកុកលើសាឡុងមិនដឹងថាអង្គុយតាំងពីពេលណាមកម្លេះ គេអង្គុយស្ងៀមៗ មិនធ្វើការ មិនមើលទូរសទ្សន៍ មិនមើលកាសែតឡើយ ក្រៅពីអង្គុយស្ងៀមដោយមានត្រឹមតែភ្នែកប៉ុណ្ណោះដែលសម្លឹងទៅបន្ទប់ទាំងមូលដោយកែវភ្នែកទទេស្អាត គ្មានពន្លឺណាឲ្យអាចទាយបានពីអារម្មណ៍របស់គេសូម្បីតែបន្តិច។
នៅក្នុងដៃរបស់គេមានកាន់កែវស្រាដែលបង្ហាញថាគេបានផឹកវាកំដររាត្រីនេះតាំងពីយប់មកម្ល៉េះ។ ម្ចាស់រាងកាយសមសួននៅតែអង្គុយសំកុកបែបនោះហាក់ដូចជាគេកំពុងតែស្ត្រេសគិតអ្វីមិនចេញ ហើយគ្រប់យ៉ាងក្លាយទៅជាបែបនេះក៏ព្រោះតែគ្រោះថ្នាក់នៃរាត្រីនោះ រាត្រីដែលធ្វើឲ្យជីវិតគេប្រែក្លាយពីបាតដៃទៅជាខ្នងដៃ ហើយព្រោះតែស្រីម្នាក់នោះ

(ស្រីចង្រៃម្នាក់នោះជាអ្នកណា? ហេតុអីបានជាមករត់កាត់ឡានរបស់គេនាំឲ្យគេក្លាយទៅជាបែបនេះ? នាំឲ្យជីវិតរបស់គេត្រូវទៅជាបែបនេះ?)
ក្រឹកៗ
សំឡេងឆ្អឹងលាន់ឡើងពេលដៃរឹងមាំក្តាប់ចូលគ្នា គេហាក់ខឹង ហាក់ស្អប់ រាល់ពេលដែលគិតថាគ្រប់យ៉ាងដែលគេមានថ្ងៃនេះគឺព្រោះស្រីដែលរត់កាត់ឡាននារាត្រីនោះ គេក៏ឈឺ ចិត្តនិងគំនិតមានតែភាពស្អប់ខ្ពើម ហើយរាល់ពេលដែលគេគិតដល់ស្រីម្នាក់នោះគេក៏ស្ទើតែកម្ទិចគ្រប់យ៉ាងចោលចំពោះមុខ
តុកៗ
សំឡេងគោះទ្វាធ្វើឲ្យមិចឆេលរហ័សសម្រួលឥរិយាបថ មិនឲ្យខ្លួនតានតឹងដូចមុននេះ ហើយក៏ងាកទៅរកទ្វាដើម្បីអនុញ្ញាត
"ចូលបាន"គ្រាន់តែចប់សំឡេងអនុញ្ញាត ទ្វាក៏ត្រូវបានបើកឡើងដោយសាលីនណាដែលតែងខ្លួនស្អាតបាតចូលមក
"បងឆេល..." ស្នាមញញឹមរបស់សាលីនណាក៏ត្រូវរលាយបាតភ្លាមៗពេលឃើញសភាព និងដបស្រាដែលធ្លាករាយប៉ាយនៅក្បែរបងប្រុស ទើបនាងតូចបានតែឈរទាំងទឹកមុខស្រងូតស្រង៉ាត់
"មានការអី?" មិចឆេលសួរប្អូនស្រីដោយរំលងការមើលឃើញអារម្មណ៍របស់នាង ទើបសាលីនណាបានត្រឹមតែញញឹមខ្សោះនិងឆ្លើយ
"ខ្ញុំទៅផ្សា"
"ហើយទាក់ទងបងទេ?" មិចឆេលសួរបកដោយសំឡេងខ្លីៗ ទើបសាលីនណារហ័សបន្ធូអារម្មណ៍និងញញឹមតិចៗមុននឹងឆ្លើយ
"ចង់មកនិយាយជាមួយបងថាយកស៊ីងស៊ីងទៅជាមួយហើយ កុំឲ្យបងសួររកនាងបើពេលឃើញបាត់" សម្តីរបស់ប្អូនស្រីធ្វើឲ្យមិចឆេលជ្រួញចិញ្ចើម ហើយក៏ដកដង្ហើមធំដែលប្អូនស្រីធ្វើដូចជាគេនិងស៊ីងស៊ីងស្គាល់គ្នាពីជាតិណាមកអ៊ីចឹង
"..."
"មិនឆ្លើយ? អ៊ីចឹងខ្ញុំទៅវិញហើយ" សាលីនណាបានត្រឹមញញិមតិចៗពេលឃើញបងប្រុសឆ្លើយមិនចេញជាមួយប្រយោគរបស់នាង ទើបរហ័សនាំខ្លួនរត់ចេញដើម្បីទៅរកស៊ីងស៊ីងនិងបានរៀបចំខ្លួនចាកចេញទៅទិញសម្លៀកបំពាក់ដែលស័ក្កិសម ម្យ៉ាងនាងត្រូវយកស៊ីងស៊ីងទៅធ្វើរឿងម្យ៉ាង។
មិចឆេលដែលអង្គុយស្ងៀមបន្តិចក្រោយប្អូនស្រីចាកចេញទៅមិនយូរ ហើយសុខៗគេក៏នឹកឃើញដល់ផ្ទៃមុខស្រទន់របស់ស៊ីងស៊ីង វាក៏ធ្វើឲ្យគេចង់ទៅជួបនិយាយមួយម៉ាត់ពីរជាមួយនាង (ស៊ីងស៊ីងប្រហែលជាអាចគិតច្រើនពែលដែលឃើញគេដើរចេញទាំងយប់បែបនោះ គេគួរតែទៅសួរនាំនាងបន្តិចក៏ល្អ) មិចឆេលគិតក្នុងចិត្តរួច ទើបសម្រេចចិត្តក្រោកពេញកម្ពស់ ទាញយកអាវឃ្លុំមកពាក់ហើយដើរចេញទៅបន្ទប់ស៊ីជម្ពូតាមក្រោយសាលីនណា ដើម្បីទៅរកមនុស្សស្រីស្រទន់ដ៏មានមន្តស្នេហ៍ម្នាក់នោះ
ចំណែកអ្នកជាប្អូនដែលរវល់តែសប្បាយចិត្ត ក៏រហ័សរត់ចូលទៅក្នុងបន្ទប់ដែលមានរាងកាយរបស់ស៊ីងស៊ីងកំពុងតែអង្គុយសិនសក់ស្អាតបាតល្មម
"អេ៎ រៀបចំខ្លួនហើយឬ?" សាលីនណាសួរទាំងភ្ញាក់ផ្អើលពេលឃើញស៊ីងស៊ីងក្រោកលឿនលើសពីការគិត ដែលធ្វើឲ្យនាងក្រមុំតូចងាកមកញញឹមផ្អែម
"អ្នកនាងមានការអីឬ?"
"ហៅខ្ញុំថាសាលីនបានហើយ"
"ចា៎"
"មែនហើយ! ថ្ងៃនេះចង់នាំនាងទៅក្រៅទិញសម្លៀកបំពាក់និងលុបប្រវត្តរូប" សម្តីរបស់សាលីនណាកុំថាឡើយស៊ីងស៊ីងដែលជ្រួញចិញ្ចើម សូម្បីមិចឆេលដែលបោះជំហ៊ានមកដល់មាត់ទ្វាក៏ត្រូវបញ្ឈប់ជំហ៊ានយ៉ាងទាន់ហន់ដើម្បីលប់ស្ដាប់ទៅវិញ
"ទៅ...ទៅលុបប្រវត្តរូបធ្វើអី?"
"បងប្រុសខ្ញុំអារម្មណ៍ល្អចំពោះនាង ខ្ញុំចង់ឃើញគាត់សប្បាយចិត្តបែបនេះរហូតទៅ" សាលីនណាញញឹមផ្អែមតបដោយមិនលាក់បាំង ហើយក៏ដើរទៅអង្គុយលើសាឡុងស្របពេលសម្លឹងទៅស៊ីងស៊ីងដែលនៅតែមិនយល់ដដែល
"ចុះមានទាក់ទងអីប្រវត្តរូបរបស់ខ្ញុំ"
"បងប្រុសរបស់ខ្ញុំស្អប់មនុស្សស្រីដែលរត់ចូលឡានរបស់គាត់នៅយប់នោះណាស់ ដូច្នេះហើយ...មិនអាចឲ្យគាត់ដឹងបានទេថានាងនិងស្រីនៅយប់នោះគឺជាមនុស្សតែម្នាក់"
ក្រឹប
អ្វីដែលបានឮធ្វើឲ្យអ្នកដែលឈរនៅក្រៅទ្វាវិតតែទន់ជង្គង់ រាងកាយរបស់គេហាក់អស់កម្លាំងរហូតមិនដឹងថាខ្លួនត្រូវធ្វើអ្វីបន្តបន្ទាប់ពីឮអ្វីដែលស្មានមិនដល់នេះ ហើយកាន់តែស្មានមិនដល់គឺខ្លួនកំពុងតែត្រូវស្រីដែលជាសុបិនអាក្រក់របស់គេនៅយប់នោះ មកពាក់ស្នែងឲ្យគេដល់លើគ្រែបែបនេះទៅវិញ។
"ខ្ញុំទៅចាំនាងនៅឡាន ប្តូរស្លៀកឈុតដែលហៃសូជាងនេះបន្តិចទៅ" សាលីនណាប្រាប់ដោយសំឡេងពិរោះ ហើយក៏បែរខ្លួនដើរចេញពីបន្ទប់ទៅ ទើបមិចឆេលរហ័សបង្វែរខ្លួនទៅពួនពីក្រោយសរសផ្ទះដ៏ធំបិតបាំងខ្លួនពីប្អូនស្រីទាំងទឹកមុខរបស់គេបង្ហាញពីអារម្មណ៍ខកចិត្ត ឈឺចិត្ត ហួសចិត្តក្នុងពេលតែមួយ តែអារម្មណ៍ទន់ខ្សោយនេះបង្ហាញតែមួយពេលប៉ុណ្ណោះ ហើយបន្ទាប់ពីនោះភ្នែករបស់គេក៏ក្លាយទៅជាកាច វាហាក់ត្រូវបានភាពស្អប់ខ្ពើមចូលមកវាយលុបគ្រប់យ៉ាងទៅហើយ ហើយលិទ្ធផលបន្ទាប់ពីមនុស្សប្រុសកក់ក្តៅម្នាក់ប្រែក្លាយជាភ្នំភ្លើងក្តៅរលាកប៉ះមិនបាននោះ ក៏បោះជំហ៊ានចូលទៅរកអ្នកដែលនៅក្នុងបន្ទប់ដើម្បីបញ្ចេញកំហឹងគ្រប់យ៉ាង...

ពិសទឹកឃ្មុំWhere stories live. Discover now