ក្នុងផ្ទះលំហែរលំដាប់ជាអ្នកមានអំណាចនិងមាសប្រាក់ឈរខ្លួននៅក្បែរដៃសមុទ្ររបស់ហាវៃយ៉ាងស្រស់ស្អាត។ ក្នុងផ្ទះដ៏ស្រស់ស្អាតនិងធំទូលាយនោះ គឺមានការទប់តែងយ៉ាងទំនើបនិងល្អិតល្អន់គ្រប់យ៉ាង សូម្បីតែជណ្ដើរកោងស្អាតតពីជាន់ផ្ទាល់ដីឡើងទៅដល់ជាន់ទីមួយក៏មានក្បាច់រចនាយ៉ាងប្រណិតផងដែរ។ ជណ្ដើរស្អាតកោងឡើងទៅដល់ជាន់ទៅមួយដែលជាទឹកដីរបស់បន្ទប់ធំទូលាយនៅជាន់នេះ ដែលជាប្រភេទបន្ទប់បែបស្វីត ហើយវាក៏ជាបន្ទប់ធំតែមួយគត់របស់ម្ចាស់ទីនេះ
មិខឆេល ហ្ស៊ីកូរ៉ង់
ម្ចាស់រាងកាយសង្ហារនិងពោពេញទៅដោយអំណាចដូចជាឈ្មោះរបស់គេមិនខុសកំពុងតែអង្គុយគងអន្ទាក់ខ្លា ស្របពេលភ្នែកមុតស្រួចសម្លឹងទៅកិលានុបដ្ឋាយិកាផ្ទាល់ខ្លួនដែលកំពុងតែរៀបចំថ្នាំឲ្យគេ
"នេះចា៎" ក្រោយកិលានុបដ្ឋាយិការរៀបចំថ្នាំរួចរាល់ នាងក៏ដើរចេញទៅដោយទុកឲ្យមិចឆេលអង្គុយស្ងាត់បែបនោះនិងមើលទៅថ្នាំដោយមិននិយាយស្ដី ហើយមិនយូរស្រីតូចដែលអង្គុយគងអន្ទាក់ខ្លាក្បែរនោះក៏និយាយឡើង
"លេបទៅបង" សំឡេងស្រទន់ប្រាប់ទៅបងប្រុសស្របពេលលូកដៃទៅទាញកែវថ្នាំឲ្យបងប្រុសរបស់ខ្លួនទាំងទឹកមុខសោកសៅ
"កុំធ្វើមុខបែបនោះ..." សំឡេងរឹងៗនិយាយខ្លីៗទៅកាន់ប្អូនតាមចរិកមិនចូលចិត្តនិយាយរបស់ខ្លួន ហើយគេក៏ទាញកែវថ្នាំមកកាន់ ស្របពេលប្អូនស្រីនិយាយឡើង
"ថ្ងៃត្រង់នេះម៉ាក់យកស្រីម្នាក់មកហើយ សង្ឃឹមថាបងនឹងយល់ព្រមឲ្យនាងពរពោះ"
"..."គ្មានការឆ្លើយតបពីរាងកាយសង្ហាដូចបីខែកន្លងមកដែរនិយាយរឿងពរពោះកូននេះ ក្រៅពីអ្នកកំលោះគិតតែស្ងាត់និងក្រវីក្បាល ហើយពេលនេះក៏ដូចគ្នាគេទាញកែវថ្នាំមកអកចូលមាត់ដោយមិននិយាយស្តីដូចដើមរួចក៏ទុកកែវទទេរទៅលើតុវិញ ហើយរាងកាយសង្ហាក៏ក្រោកដើរទៅឈរមុខបង្អួចដើម្បីមើលទេសភាពដោយកែវភ្នែកដ៏អថ៌កំបាំង វាហាក់ដូចជាមានរឿងរ៉ាវដែលគេហាមាត់និយាយមិនចេញជាច្រើន
"ចាក់ស្ពែមទៅ" សម្តីរបស់គេបង្ហាញច្បាស់ថាគេមិនត្រូវការចំណងពេលរាត្រីជាមួយស្រីណាតាមតម្រូវការរបស់ម្តាយនិងប្អូនស្រី តែសម្តីរបស់គេក៏ធ្វើឲ្យប្អូនស្រីដកដង្ហើមធំ
"បើចាក់បានចាក់ហើយលោកបងប្រុស តែបងក៏ដឹងថា...ពួកយើងមិនចង់ចំណាយពេលយូរទៅលើការតាមដានអាការៈឬពិនិត្យស្ពែមអ្វីបែបនេះ ណាមួយកូនដែលកើតឡើងដោយធម្មជាតិវានិងធ្វើឲ្យ៨០ភាគរយនៃក្មេងទទួលបានខួរក្បាលពាក់កណ្ដាលរបស់ហ្ស៊ីកូរ៉ង់ បងក៏ដឹងពួកយើងត្រូវការទាយាទស្នងត្រកូល មិនមែនគ្រាន់តែកូន"
"ច្បាស់ហើយឬថាធម្មជាតិកូនកើតមកត្រូវតែជាប្រុស?" ជាម្តងទៀតដែលគេបោះសម្ដីត្រង់ៗមិនបង្វែរដានឬនិយាយវែងឆ្ងាយ ទើបប្អូនស្រីដកដង្ហើមធំហើយតប
"តែវាក៏មិនប្រថុយដូចការចាក់ស្ពែម"
"បងមិនរួមគ្រែ ហើយក៏មិនត្រូវការចំណងប្តីប្រពន្ធជាមួយស្រីណាទេ" សម្តីរបស់មិចឆេលនៅតែរឹង និងពោពេញដោយភាពដាច់ខាត
"...វាជាតួនាទីក្នុងការបង្កើតទាយាទរបស់បង...ខ្ញុំដូចជាឮសំឡេងឡាន ប្រហែលជាម៉ាក់នាំក្មេងមកហើយ" សាលីនណា ដែលជាប្អូនស្រីកាត់ផ្តាច់សន្ទនាដោយការចាកចេញពីបន្ទប់ ហើយក៏ទុកឲ្យមិចឆេលឈរសម្លឹងទៅក្រៅបង្អួចបែបនោះតែម្នាក់ឯង។
ឡានទនើបចូលមកចតដល់ក្នុងទឹកដីហ្ស៊ីកូរ៉ង់ ស្របពេលអង្គរក្សអូសយក ឈូ ស៊ីងស៊ីងចូលទៅដល់ក្នុងផ្ទះ ហើយបន្តដោយការអូសនាងចូលទៅក្នុងបន្ទប់គេងតូចមួយរបស់ជាន់ផ្ទាល់ដីនៃផ្ទះនេះ
"លែង..." ស៊ីងស៊ីងត្រូវបោះចូលទៅក្នុងបន្ទប់គេងតូចមួយ តែពេលស្រីតូចរៀបនឹងស្រែករករឿង មាត់របស់នាងក៏ត្រូវបិតយ៉ាងរហ័សពេលឃើញប្អូនស្រីរបស់នាងកំពុងតែអង្គុយកៅអីក្បាច់របស់បន្ទប់និងយោលជើងដោយដៃលេងតុក្កតាតម្លៃថ្លៃហាក់ដូចជាចូលចិត្ត
"អាសួង!" ស៊ីងស៊ីងស្រែកលាន់ រត់ទៅឱបប្អូនស្រីទាំងភ័យខ្លាច ព្រោះប្អូនរបស់នាងត្រូវនៅសាលារៀនតើស ហេតុអីត្រូវបានចាប់មកដល់ទីនេះដែរ?
"អាសួង ឯងមានឈឺត្រង់ណាទេ? គេធ្វើបាបអីឯងទេ?" អ្នកជាបងស្រីដែលមានតែប្អូនបណ្ដូលចិត្តម្នាក់សួរនាំដោយសំឡេងព្រួយបារម្ភដែលធ្វើឲ្យប្អូនស្រីរហ័សញញឹម
"អត់ទេ! បងស្រីស្អាតចិត្តល្អណាស់ គាត់ទិញអាវសិស្សថ្មីឲ្យខ្ញុំ ហើយទិញតុក្កតាឲ្យខ្ញុំទៀត បងមើលនេះចុះគាត់ទើបតែចុះឈ្មោះខ្ញុំទៅរៀននៅសាលាថ្លៃទៀតផង បន្តិចទៀតខ្ញុំមានមិត្តល្អៗច្រើនណាស់" សួងសួងនិយាយដោយសំឡេងពិរោះនិងសប្បាយចិត្ត ហាក់ដូចជាមានក្តីសុខខ្លាំងណាស់ ហើយស៊ីងស៊ីងដែលឱនមុខឃើញតុក្កតាក្នុងដៃរបស់នាងតូច ក៏រហ័សយកតុក្កតាពីប្អូនស្រីទៅកប់ចោលភ្លាម
"បងប្រាប់ហើយថាកុំទទួលរបស់ពីអ្នកដ៏ទៃ ពួកគេមិនបានចិត្តល្អដាក់ឯងដោយសុច្ចចិត្តទេ"
"..."អាសួងមិនបានតបក្រៅពីឱនមុខចុះទាំងដឹងកំហុស នាងដឹងថាខុសពីការប្រដៅបងស្រី តែនាងពិតជាចង់បានអាវសិស្សថ្មីដូចសិស្សដ៏ទៃនិងរបស់លេងខ្លះពិតមែន។ ស៊ីងស៊ីងដែលសម្លឹងទៅប្អូនស្រីហាក់ដូចដឹងថាខ្លួនរាងធ្ងន់សម្តីទើបរហ័សបន្ធូរអារម្មណ៍
"បងសុំទោ..."
"នាងតឹងតែងចំពោះប្អូននាងពេកហើយស៊ីងស៊ីង" សំឡេងស្រទន់ឮពីមាត់ទ្វា នាំឲ្យស៊ីងស៊ីងងាកទៅមើលទាំងទឹកមុខផិតភ័យភ្លាម
"អ្នកនាង?"
"ខ្ញុំ សាលីនណា ហ្ស៊ីកូរ៉ង់ ប្អូនស្រីរបស់បងមិចឆេល បុរសដែលនាងត្រូវមកពរពោះ" ការរៀបរាប់របស់អ្នកចំពោះមុខធ្វើឲ្យស៊ីងស៊ីងបិតភ្នែកទាំងហត់នឿយពេលឮគេនិយាយពីរឿងពរពោះ
"ខ្ញុំមិនទាន់បាននិយាយថានឹងពរពោះឲ្យអ្នកណាទេ"
"តែនេះជាតួនាទីដែលនាងត្រូវធ្វើបន្ទាប់ពីនាងបានបង្ករគ្រោះថ្នាក់ដ៏កាចសាហាវនោះទៅលើបងប្រុសរបស់ខ្ញុំ" សម្ដីរបស់សាលីនណាពោពេញដោយភាពទន់ភ្លន់និងហេតុផល ហើយស្រីតូចក៏លើកឯកសារមួយច្បាប់ទៅដាក់លើគ្រែ មុននឹងញញឹមនិយាយដោយសំឡេងស្រទន់មិនប្រែប្រួល
"ខ្ញុំសង្ឃឹមថានាងនឹងយល់ពីហេតុផលនេះ ខ្ញុំក៏ដឹងថានាងពិបាកក្នុងការធ្វើចិត្ត ក៏ប៉ុន្តែពួកយើងត្រូវការទាយាទ"
"ដើម្បីអ្វីដែលពួកអ្នកនាងត្រូវការ អ្នកនាងក៏បំផ្លាញជីវិតរបស់មនុស្សស្រីម្នាក់?" ស៊ីងស៊ីងសួរទៅអ្នកចំពោះមុខដោយសំឡេងស្រាល ហាក់ចង់ឲ្យគេបានយល់ពីការឈឺចាប់របស់នាងខ្លះ នាងក្រពិតមែន តែនាងក៏មានបេះដូងចេះឈឺដូចគ្នា
"វាមិនមែនជាការបំផ្លាញ តែវាជាការលះបងដើម្បីបាននូវអ្វីដែលស័ក្កិសម វាក៏មិនមែនជាការលក់ខ្លួន ឬលក់កិត្តយស ហើយក៏មិនមែនជាការដោះដូរ តែវាជាការជួយគ្នាទៅវិញទៅមកនិងប៉ះប៉ូវនូវអ្វីដែលពួកយើងទាំងពីរគ្មាន"សាលីនណារៀបរាប់់នូវហេតុផលជាច្រើនឡើងមក តែវាហាក់មិនបានចូលដល់ក្នុងត្រចៀករបស់ស៊ីងស៊ីងសូម្បីតែបន្តិច
"...ខ្ញុំមើលមិនឃើញថាវាជាការជួយគ្នានោះទេអ្នកនាង សាលីនណា"
"ពួកខ្ញុំមានគ្រប់យ៉ាង មានលុយ មានអំណាច តែគ្មានទាយាទស្នងត្រកូល អ្នកនាងអាចមានទាយាទឲ្យពួកយើងបាន ប៉ុន្តែអ្នកនាងគ្មានប្រាក់គ្មានកន្លែងជ្រក..."
"ខ្ញុំក្រតែខ្ញុំមិនធ្វើរឿងបែបនេះទេ"
"បើអ្នកនាងនៅតែម្នាក់ឯង អ្នកនាងប្រហែលអាចឆ្លើយ ទេ បានចំពោះរឿងនេះណា៎ ឈូ ស៊ីងស៊ីង ប៉ុន្តែអ្នកនាងមានប្អូនត្រូវចិញ្ចឹម នាងមើលគេទៅ គេជាក្មេងសម័យថ្មី គេត្រូវការសម្លៀកបំពាក់ដើម្បីរៀន គេត្រូវការលុយដើម្បីចាយ គេត្រូវការរបស់លេងដើម្បីកំដរខ្លួននាពេលអផ្សុក គេក៏ត្រូវការសៀវភៅដើម្បីបង្កើនចំណោះដឹង ពួកយើងបំពេញបានគ្រប់យ៉ាងដែលជាក្តីស្រមៃរបស់គេនិងនាង សុំត្រឹមតែមានទាយាទមួយឲ្យយើង"
"វាស្តាប់ទៅហាក់ងាយណាស់! តែទ្រូងអ្នកជាម្តាយ មានអ្នកណាដែលចង់ឲ្យគេបេះកូនពីទ្រូងនោះ? អ្នកនាងដឹងថារឿងរញ៉េរញ៉ៃជាច្រើននិងកើតឡើងបន្ទាប់ពីចំណងមួយនេះទេ?" ស៊ីងស៊ីងនិយាយដោយសំឡេងពោពេញដោយការលន់តួរដើម្បីឲ្យអ្នកស្ដាប់បានយល់ពីនាងខ្លះ តែសាលីនណាបែរជាជ្រើសរើសញញឹមផ្អែមនិងដៀងភ្នឺកសម្លឹងទៅកកិច្ចសន្យាដែលនាងបានទុកនៅលើគ្រែមុននេះ
"ក្នុងកិច្ចសន្យាបានសរសេរថា អ្នកនាងអាចមកលេងកូនរបស់អ្នកនាងគ្រប់ពេល ហើយបញ្ចប់តួនាទីនេះរួច ពួកយើងនិងឲ្យផ្ទះ មុខរបរ និងការចិញ្ចឹមទំនុកបម្រុងដល់សួងសួងរហូតដល់ធំ នេះជាសំណើរដែលល្អខ្លាំងបំផុត ហើយវាល្អខ្លាំងចំពោះប្អូនរបស់អ្នកនាងនិងអ្នកនាងផ្ទាល់" សម្តីរបស់សាលីនណា ធ្វើឲ្យស៊ីងស៊ីងឈរស្ងៀម កែវភ្នែកដែលមានតែភាពទុក្ខសោកសម្លឹងទៅប្អូនស្រីដែលកំពុងតែអង្គុយលើកៅអីតម្លៃថ្លៃ នៅលើខ្លួនមានសម្លៀកបំពាក់ស្អាតមួយកំផ្លេ ហើយក្មេងតូចវ័យ៨ឆ្នាំក៏កំពុងតែសម្លឹងមកនាងក្រមុំដោយកែវភ្នែកភ្លឹសៗហាក់មិនដឹងខ្យល់អី ហើយនាងជាបងស្រីដែលដឹងខ្យល់ក៏គួរតែធ្វើអ្វីម្យ៉ាងដើម្បីបំពេញផ្លូវឲ្យប្អូនរបស់ខ្លួនដើរទៅជួបនឹងអនាគតដ៏ល្អមិនមែនឬ? តែឲ្យវាដោះដូរដោយការយកកូនទៅឲ្យអ្នកដ៏ទៃនេះឬ?
"អ្នកនាងអាចគេងគិតបាន ហើយចាំធ្វើកិច្ចសន្យាជាមួយពួកយើង"សាលីនណាញញឹមផ្អែមហាក់មិនបានប្រើអំណាចដើម្បីបង្ខិតបង្ខំក្រៅពីពន្យល់និងទុកពេលវេលាឲ្យនាងក្រមុំគិត ហើយខ្លួនក៏ចាកចេញទៅ...
YOU ARE READING
ពិសទឹកឃ្មុំ
Romanceបន្ទាប់ពីថ្ងៃដែលនាងបង្ករគ្រោះថ្នាក់មួយដល់គេ នាងក៏ត្រូវជ្រើសរើសជាមនុស្សស្រីដែលត្រូវទៅពរពោះកូនឲ្យគេដើម្បីស្នងត្រកូល... ស្នងត្រកូលឲ្យប្រុសដ៏ឃោឃៅដូចជាគេ...