រាងកាយរបស់មិចឆេលបោះជំហ៊ានដើរចូលទៅក្នុងបន្ទប់គេងពណ៌ស៊ីជម្ពូ ស្របពេលភ្នែកកាចសម្លឹងទៅស៊ីងស៊ីងដែលកំពុងតែបើកទូរសម្លៀកបំពាក់ដោយមិនបានដឹងពីវត្តមានរបស់គេឡើយ។ មិចឆេលប្រើកែវភ្នែកកាចសម្លឹងស៊ីងស៊ីង ស្របពេលខួរក្បាលរបស់គេរំឭកដល់ទិដ្ឋភាពថ្ងៃដែល ខលថេលមកប្រកាសថាស៊ីងស៊ីងជាប្អូនរបស់ខ្លួន ការពិតថ្ងៃនោះគេក៏ឆ្ងល់ដែរ ហេតុអីទើបស្រីម្នាក់នេះមិនទទួលស្គាល់បងប្រុសរបស់ខ្លួន ការពិតគឺកំពុងតែសម្ដែងល្ខោន។
ព្រោះប៉ារបស់ខលថេលគឺជាអ្នកជំនួញនាំចេញចូលដំណាំហូបផ្លែជំវិញពិភពលោក តែគេគ្មានអំណាចក្នុងសង្គមងងឹត ទើបមកស្នើសុំឲ្យមិចឆេលបើកផ្លូវឲ្យគេលូកដៃចូលមក តែក៏ទទួលបានការបដិសេធ ឬមួយព្រោះតែហេតុផលនេះទើបស៊ីងស៊ីងមករកគេដើម្បីសង្ងំស៊ើបរកទិន្នន័យសំងាត់?
មិចឆេលបិតភ្នែកសើរើរឿងជាច្រើនមកគិតក្នុងពេល ហើយមិនយូរប៉ុន្មានគេក៏រហ័សបើកភ្នែកឡើងវិញមុននឹងបិតទ្វាមួយទំហឹង
ក្រឹប
សំឡេងទ្វាធ្វើឲ្យស៊ីងស៊ីងភ្ញាក់ព្រើតរហ័សបែរមុខទៅសម្លឹងមិចឆេលដែលដើរចូលមក ស្របពេលផែនថ្ពាល់ស្រទន់ឡើងក្រហមឆេះ ព្រោះគ្រាន់តែឃើញមុខរបស់គេ រឿងរវាងគេនិងនាងក៏ផុសថ្កោលក្នុងខួរក្បាលដោយហាមមិនបានតែម្តង
"លោកឆេលមានការអីមែនទេ?"
"ហៅខ្ញុំថាលោកមិចឆេល ព្រោះឆេល មិនមែនជាឈ្មោះសម្រាប់មនុស្សដូចជានាងអាចហៅបានទេ" សម្តីរបស់គេកាចឡើងជាលំដាប់ ដែលធ្វើឲ្យស៊ីងស៊ីងជ្រួញចិញ្ចើមទាំងមិនយល់ មិនយល់ថាគេកើតអ្វីហេតុអ្វីទៅជាបែបនេះ?
"អឹ...ច...ចា៎" ស៊ីងស៊ីងសម្រេចចិត្តឆ្លើយ តែមិចឆេលក៏សួរឡើង
"ប៉ារបស់នាងជាអ្នកណា?"
"ខ្ញុំគ្មានប៉ាទេ" ស៊ីងស៊ីងតបដោយសំឡេងរឹងកញ្ជ្រឹស តែវាក៏ធ្វើឲ្យមិចឆេលលើកជាស្នាមញញឹមគួរឲ្យខ្លាច?
"កុំបោកប្រាស់ខ្ញុំស៊ីងស៊ីង នាងនឹងទទួលបានលិទ្ធផលមួយដែលស្មានមិនដល់"
"ខ្ញុំ..."
"បងប្រុសរបស់នាងគឺខលថេល អ៊ីចឹងប៉ារបស់នាងក៏គ្មានអ្នកណាក្រៅពី ម្ចាស់ជំនួញពិភពលោក វេល អូហាម៉ា ដែរ" សម្តីដែលមិចឆេលស្រែកប្រកាស់ ធ្វើឲ្យស៊ីងស៊ីងអត់ឈឺចាប់មិនបានពេលគិតដល់រឿងអតីត ឲ្យតែគិតដល់ថ្ងៃដែលនាងនិងម៉ាក់ត្រូវមនុស្សប្រុសម្នាក់នោះបោះបង់ នាងក៏ឈឺសស្ទើតែស្លាប់ ហើយភាពឈឺចាប់ក៏ធ្វើឲ្យនាងស្រែកតបទៅគេមួយទំហឹង
"ខ្ញុំគ្មានប៉ាទេហឹក...ខ្ញុំមិនស្គាល់មនុស្សប្រុសដែលលោកនិយាយទេ...ខ្ញុំមានតែម៉ាក់ទេ"
"នាងគំហកឲ្យខ្ញុំមែនទេ ស៊ីងស៊ីង?" មិចឆេលគំហកស្របពេលចូលទៅចាប់កន្ត្រាក់រាងកាយរបស់ស៊ីងស៊ីងដោយកំហឹង តែស៊ីងស៊ីងក៏ហូរទឹកភ្នែកស្រែកតបដូចជាមនុស្សឆ្កួត នាងអាចឆ្កួតបានភ្លាមៗ បើសិនជារំឭកដល់មនុស្សអាក្រក់ទាំងនោះ
"ហឹក លោកកុំនិយាយពីពួកគេបានទេ"
"ពេលនិយាយដល់រឿងពិត ពេលដែលដឹងថាខ្ញុំជិតចាប់បានថានាងជារនុកក្នុងក៏មកធ្វើជាស្រែកយំ ល្បិចនេះខ្ញុំស្គាល់អស់ហើយ មិនបាច់សម្ដែង"
"អូយ" ស៊ីងស៊ីងត្រូវច្រានឲ្យដួលទៅលើគ្រែ ស្របពេលមិចឆេលឡើងទៅទ្រុប ហើយដៃរឹងមាំក៏លូកយកកាំភ្លើងដែលទុកលើតុក្បាលគ្រែកាលពីយប់មកកាន់ ដែលធ្វើឲ្យស៊ីងស៊ីងតាមមើលទង្វើរបស់គេទាំងស្មានមិនដល់ នាងតាមមិនទាន់ចិត្តគេទេ ថាគេកំពុងគិតអី? ហេតុអីទន់ភ្លន់សុខៗប្រែក្លាយជាបិសាចបានបែបនេះ?
"នេះលោក កំពុងតែចង់ធ្វើអី?" មិចឆេលសម្លឹងទៅអ្នកដែលនៅក្នុងរង្វង់ដៃដែលកំពុងតែជ្រូញចិញ្ចើមសួរមកគេទាំងផ្ទៃមុខរលីងរលោង ស្របពេលមិចឆេលលើកជាស្នាមញញឹមគួរខ្លាចឡើង មុននឹងសួរដោយសំឡេងចំអក
"យល់ដល់នាងដែលពូកែសម្តែង ខ្ញុំឲ្យជម្រើសពីរទៅនាងទៅចុះ ទីមួយរត់ចូលឡានឲ្យស្លាប់ ទីពីរឲ្យខ្ញុំបាញ់នាងមួយគ្រាប់នេះឲ្យស្លាប់តែម្តង រើសទៅស៊ីងស៊ីង ក្រែងជាជំនាញនាងស្លាប់ហើយមិនមែនឬ?" គេមិននិយាយតែមាត់ នៅអូសកាំភ្លើងពីស្មារបស់នាងឡើងទៅដល់សៀតផ្កា ស្របពេលសម្លឹងទៅអ្នកដែលគេងស្ងៀមទាំងទឹកភ្នែកសម្លឹងទៅកាន់គេទាំងឈឺចាប់
"ហឹក...លោកកំពុងតែចង់និយាយពីអី? ខ្ញុំមិនយល់ពិតមែនណាលោមិចឆេល ហេតុអីលោកទៅជាបែបនេះ?"
"ខ្ញុំសួរនាងស៊ីងស៊ីង នាងជាស្រីដែលរត់កាត់ឡានខ្ញុំនៅយប់នោះមែនទេ?"
"ហឹក..." ស៊ីងស៊ីងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ភ្ញាក់ផ្អើលថាគេដឹងរឿងនេះបានដោយរបៀបណា?"
"ហេ...ហេតុអីក៏លោកដឹង?"
"សោកស្តាយមែនទេដែលខ្ញុំដឹង?"
"លោកមិចឆេល យប់នោះខ្ញុំ..."
"កុំប្រាប់ថានាងគ្មានចេទនា"
"វាគឺជាការពិត ខ្ញុំមិនបានចង់រត់ចូលឡានរបស់លោកទេ ខ្ញុំគ្រាន់តែចង់សុំជំនួយ"
"កុហកទាំងមុខក្រាស់" មិចឆេលរៀបនឹងកិះកៃកាំភ្លើងទៅហើយ ហើយជាពេលដែលស៊ីងស៊ីងបិតភ្នែករងចាំការផ្ដាច់ជីវិតរបស់គេ តែរំពេចនោះដៃរបស់មិចឆេលក៏ត្រូវអ្នកណាម្នាក់ចាប់ទាញចេញ
"បងឆេលធ្វើស្អីហ្នឹង?"
"..." មិចឆេលមិនបានតបក្រៅពីងាកទៅរកប្អូនស្រី មុននឹងញញឹមកាច...
YOU ARE READING
ពិសទឹកឃ្មុំ
Roman d'amourបន្ទាប់ពីថ្ងៃដែលនាងបង្ករគ្រោះថ្នាក់មួយដល់គេ នាងក៏ត្រូវជ្រើសរើសជាមនុស្សស្រីដែលត្រូវទៅពរពោះកូនឲ្យគេដើម្បីស្នងត្រកូល... ស្នងត្រកូលឲ្យប្រុសដ៏ឃោឃៅដូចជាគេ...