ជនសង្ស័យ

305 17 0
                                    

ក្រឹប
មិចឆេលបិតទ្វាទាំងមិនថ្មមដៃ មុននឹងរុញរាងកាយគ្មានកម្លាំងទៅកណ្ដាលបន្ទប់ស៊ីជម្ពូទាំងមិនថ្មមកម្លាំងសូម្បីតែបន្តិច។
"បងប្រុសរបស់នាងមករករឿងគ្រួសាររបស់ខ្ញុំដល់ផ្ទះស៊ីងស៊ីង?" សំណួររបស់មិចឆេលធ្វើឲ្យស៊ីងស៊ីងបានត្រឹមតែឱនមុខចុះ នាងហាក់មិនបានខ្លាចគេដូចពីដំបូង ផ្ទុយទៅវិញនាងបែរជាគិតតែឱនមុខហាក់រឿងបងប្រុសរបស់នាងវាបានចូលមកពេញបេះដូងនាងអស់ទៅហើយ។
"សុំទោស!" ស៊ីងស៊ីងឆ្លើយទាំងគ្មានប្រលឹងក្នុងខ្លួន ទើបមិចឆេលបានត្រឹមតែឈរសម្លឹងទៅនាងតូចទាំងគ្មានគំនិត សម្លឹងមិនយូរគេក៏លើកដៃស៊កហោប៉ាវបែបសប្បាយៗមុននឹងនិយាយដោយសំឡេងកាច
"នាងកំពុងតែធ្វើឲ្យខ្ញុំអស់អារម្មណ៍" សម្តីរបស់មិចឆេលធ្វើឲ្យស៊ីងស៊ីងរហ័សសម្រួលឥរិយាបទឡើងទៅអង្គុយលើគ្រែទាំងស្ដាប់បង្គាប់ តែការអង្គុយរបស់នាងហាក់ដូចជាកូនក្មេងមិនទាន់ដឹងក្តីទៅវិញ ក្រៅពីអង្គុយបត់កង្កែបឱនមុខចុះ វាក៏ធ្វើឲ្យមិចឆេលមើលឃើញថាគ្មានឥរិយាបថមួយណាបង្ហាញថានាងកំពុងតែដុកអារម្មណ៍គេសូម្បីតែបន្តិច ក្រៅពីធ្វើឲ្យគេកាន់តែអស់អារម្មណ៍ ទើបអ្នកកំលោះសម្រេចចិត្តដើរចូលទៅរកនាងក្រមុំលូកដៃរឹងមាំទៅចាប់ផ្ងើយចង្ការបស់ស៊ីងស៊ីងឲ្យមើលមកខ្លួន
"ខ្ញុំអស់អារម្មណ៍ហើយ ធ្វើឲ្យខ្ញុំមានអារម្មណ៍ទៅ"
"..." ស៊ីងស៊ីងមិនបានតបតក្រៅពីឱនមុខមកដោះអាវក្រៅរបស់ខ្លួនចេញ ស្របពេលទឹកភ្នែកមួយដំណក់ស្រក់ចុះ នាងធ្វើតួនាទីតាមការបញ្ជារបស់គេតែចិត្តនិងគំនិតបែរជានឹកដល់រឿងគ្រសារដែលវាឈឺរហូតនាងលែងមានអារម្មណ៍ឈឺជាមួយរឿងដែលកំពុងកើតឡើងទៅហើយ។
មិចឆេលជ្រឹមភ្នែកសម្លឹងទៅនាងតូចទាំងមិននិយាយស្តីម្តងទៀត ពេលនេះនាងគ្មានអាវក្រៅទេស្ល់ត្រឹមឈុតគេងស្ដើងមួយផ្ទៃងដែលគេកន្ត្រាក់ក៏ដាច់ តែវាបែរជាធ្វើឲ្យគេគ្មានអារម្មណ៍ទាល់តែសោះ
"គេងទៅ ខ្ញុំទៅបន្ទប់ខ្ញុំវិញ" មិចឆេលបែរខ្លួនដើរចេញទៅទាំងមិនពន្យល់អ្វី នាំឲ្យស៊ីងស៊ីងរហ័សបើកភ្នែកធំៗទាំងភ័យខ្លាច ខ្លាចថាបើយប់នេះគេមិនប៉ះពាល់នាង សាលីនណាអាចបន្ទោសនាងទេ? នាងអាចល្មើសកិច្ចចសន្យាហើយជាប់គុកទេ?
​"លោកមិចឆេលកុំ..កុំទៅ..." ស៊ីងស៊ីងរត់ចុះពីលើគ្រែទៅឈរពីមុខគេ ហើយរ៉ូបដៃតូចសាច់ស្ដើងដ៏ពញ្ញុះអារម្មណ៍ក៏រំផាយរំផាត់តាមខ្យល់រឹបរាងរូវរបស់នាងឲ្យគេឃើញគ្រប់យ៉ាងបានច្បាស់ ហើយវាក៏ធ្វើឲ្យមិចឆេលអត់មិនបាននិងទម្លាក់ភ្នែកទៅសម្លឹងភាពសិចស៊ីនោះ មុននឹងត្រូវលេបទឹកមាត់ទាំងពិបាក តែក៏បានត្រឹមតែធ្វើជាឯងចិត្តខ្លាំងមិនខ្វល់ភាពទាក់ទាញទាំងគ្មានចេទនានៅចំពោះមុខ
"គេងទៅ ខ្ញុំមិនថាស្អីនាងទេ"
"តែ...តែខ្ញុំ.." សម្តីរបស់ស៊ីងស៊ីងហាក់និយាយមិនចេញ ស្របពេលឈរទាំងពិបាកចិត្ត ចិត្តមួយចង់រួចខ្លួន ចិត្តមួយខ្លាចជាប់គុក នាងមិនដឹងទេថាខ្លួនគួរជ្រើសរើសអ្វី?
"នាងមិនចង់ធ្វើវាទេស៊ីងស៊ីង" មិចឆេលដាស់តឿនសតិហាក់ចង់ប្រាប់នាងឲ្យដឹងថាគេមិនចង់បង្ខំអ្នកណា
"តែខ្ញុំ...ខ្ញុំ...ខ្ញុំបានចុះកិច្ចសន្យារួចហើយ"
"ហើយនាងចង់យ៉ាងម៉េចបើខ្ញុំមិនព្រម?" មិចឆេលលើកចិញ្ចើមឌឺសងដែលវាធ្វើឲ្យអ្នកទាល់ច្រកបានត្រឹមតែធ្វើមុខពិបាកចិត្ត ស្ទើតែយកក្បាលទៅបោកនឹងឥដ្ឋឲ្យគេបានទទួលដឹងថានាងក៏មិនដឹងធ្វើយ៉ាងម៉េចដូចគ្នា
"លោកមិចឆេល ខ្ញុំសុំទោស...ដែល...ដែលធ្វើឲ្យអារម្មណ៍របស់លោកមិនល្អតែ...តែខ្ញុំ"
"ទៅគេងទៅ" មិចឆេលដេញដោយសំឡេងធុញទ្រាន់ មុននឹងនាំខ្លួនចាកចេញទៅ តែស៊ីងស៊ីងក៏ចាប់ដៃគេជាប់ម្តងទៀត ទើបម្តងនេះមិចឆេលបែរត្រលប់មកវិញដោយការទាញយកនាងទៅឱបជាប់រាងកាយមួយទំហឹង
"អា..."ស៊ីងស៊ីងស្រែកព្រោះមិនបានត្រៀមខ្លួនដែលត្រូវឱបរឹទ្ធចូលទៅក្នុងរង្វង់់ដៃកក់ក្តៅរបស់គេ នាំឲ្យនាងរឹងខ្លួនស្ដូកម្តងទៀត
"យ៉ាងម៉េច? ខ្ញុំបែរមកហើយតើស ចង់ធ្វើស្អី? នៅនិយាយរដិរដុបរកស្ដាប់មិនបាន នាងធ្វើដូចខ្លួនជាកូនក្មេងមិនទាន់ដាច់ទឹកដោះ"
"ខ្ញុំ...ខ្ញុំ..." ស៊ីងស៊ីងពេលត្រូវឱបជាប់ដើមទ្រូងបែបនេះនាងក៏បានតែរដិរដុប ទោះប្រឹងប្រាប់ខ្លួនមិនឲ្យរដិរដុបក៏នៅតែធ្វើមិនបាន ហើយវាក៏ធ្វើឲ្យមនុស្សកាច និងមានកម្លាំងជាងរុញនាងទៅជាប់ទ្វា ស្របពេលគេឆ្លៀតឱកាសមួលសោដាក់គន្លិះ រួចរាល់ហើយក៏យកមុខចូលទៅក្បែរផ្ទៃមុខស្រទន់ព្រមទាំងព្រួសខ្យល់ដង្ហើមលើផែនថ្ពាល់តូច ឲ្យនាងក្រមុំទៅជាមុខក្រហមដូចមនុស្សរកគ្រុន
"លោកមិចឆេល..."ស៊ីងស៊ីងហៅឈ្មោះមនុស្សកាចដោយសំឡេងស្រាល ហាក់បង្ហាញថានាងខ្លាចណាស់ តែអ្នកណាទៅដឹងថាអ្វីដែលគេតបទៅទង្វើភ័យខ្លាចរបស់នាង គឺការញញឹមកំណាចហាក់ដូចជារាជសីកំពុងតែប្រលែងលេងជាមួយចំណី
"ដំបូងខ្ញុំអស់អារម្មណ៍ទៅហើយ ហើយក៏គិតថា និងដោះលែងនាងហើយដែរ...តែមើលទៅនាងមិនបញ្ឈប់ការតស៊ូសោះក្មេងតូច"
"លោក...បើលោក...បើលោកចេញពីបន្ទប់នេះខ្ញុំជាប់គុកទេ? បើមិនជាប់ទេ លោក...លោកទៅចុះ" ស៊ីងស៊ីងតាំងចិត្តក្លាហាននិយាយចេញទៅទាំងមិនដឹងក្តៅមិនដឹងត្រជាក់ តែមើលទៅនាងហាក់និយាយយឺតពេលបន្តិចហើយ ព្រោះអារម្មណ៍របស់មិចឆេលពេលនេះមិនបានស្ងប់ដូចមុននេះទេ។

ពិសទឹកឃ្មុំWhere stories live. Discover now