"ខលថេល!"
"នាងជាស្រីដែរទេសាលីនណា? នាងបង្ខំឲ្យស្រីដូចគ្នាមកពរពោះនេះហ្អា?"
"ខ្ញុំមិនបានបង្ខំ"
"តែនាងបញ្ចុះបញ្ចូល"
"ខ្ញុំជាអ្នកបង្ខំ" សំឡេងកាចរបស់អ្នកទី៣បង្ហាញឡើងពីអំណាចដែលអាចក្របដណ្ដប់ឲ្យគ្រប់យ៉ាងធ្លាក់ក្នុងភាពស្ងប់ស្ងាត់ ស្របពេលខលថេលលែងដៃពីសាលីនណាទាំងគ្មានបេះដូងទៅសម្លក់អ្នកដែលមានកម្ពស់ស្មើខ្លួនហើយក៏កំពុងតែដើរចូលមករក តែស្របពេលនោះកែវភ្នែករបស់ខលថេលក៏ចាប់អាំរម្មណ៍ទៅដល់រាងកាយប្អូនស្រីដែលនៅក្នុងឈុតគេងពញ្ញុះអារម្មណ៍ដែលធ្វើឲ្យអ្នកជាបងធ្លាក់ថ្លើមក្តុក
"ស៊ីងស៊ីង" សំឡេងហៅរបស់បងប្រុសធ្វើឲ្យស៊ីងស៊ីងដែលរត់ទៅតាមមិចឆេលត្រូវនៅស្ងៀមទ្រឹង មុននឹងសម្លឹងទៅបងប្រុសដោយកែវភ្នែកស្មើធេង តែមានតែមនុស្សល្ងង់ទេដែលមើលមិនដឹងពីភាពឈឺចាប់ក្នុងកែវភ្នែកនោះ
"ស៊ីងស៊ីងហេតុអីស្លៀកពាក់បែបនេះ? ទៅវិញជាមួយបង" អ្នកជាបងចូលទៅចាប់ដៃប្អូនស្រីបំណងអូសទៅតែមិចឆេលក៏លូកដៃទៅចាប់ដៃរបស់ស៊ីងស៊ីងជាប់ហាក់មិនចាញ់ ហើយវាក៏ធ្វើឲ្យខលថេលងាកទៅសម្លក់មិចឆេលភ្លាម
"ឯងកុំចង់ប៉ះប្អូនស្រីរបស់ខ្ញុំ"
"ធម្មតាទឹកប្រៃមិនបំពានទឹកសាប, ប្អូនស្រីរបស់ឯងជាអ្នកចុះកិច្ចសន្យាពរពោះ មិនថាឯងមានអំណាចឬលុយយ៉ាងណា ក៏នាងត្រូវតែគោរពតាមកិច្ចសន្យារបស់នាង" មិចឆេលតបទាំងមិនចាញ់
"ឯងគិតថាឯងអាចធ្វើស្អីយើងបានហ្អេស?" ខលថេលតបទាំងភ្លើងពេញទ្រូង តែមិចឆេលបែរជាឈរដោយភាពស្ងប់ស្ងាត់និងតបទៅវិញដោយសម្តីពោពេញដោយភាពជាអ្នកឈ្នះ
"ពួកយើងនៅខុសកន្លែងគ្នា អំណាចពួកយើងទាំងពីរគឺមានស្មើគ្នា ខ្ញុំមិនត្រូវការឲ្យឯងមកឆ្កួតនៅទីនេះ"
"ឯង..." ខលថេលវិតនឹងក្រហឹមដោយសំឡេងកាចដាក់មិចឆេលទៅហើយ តែស៊ីងស៊ីងក៏និយាយកាត់ភ្លាម
"លោកទៅវិញទៅ" សម្តីរបស់ស៊ីងស៊ីងធ្វើឲ្យអ្នកជាបងធ្លាក់ថ្លើមក្តុក ពេលឮសព្វនាមដែលប្អូនហៅខ្លួន ទើបងាកទៅរកប្អូនស្រីទាំងកែវភ្នែកក្រហមឆេះពោពេញដោយភាពឈឺចាប់និងខកបំណង
"ឯងហៅបងថាម៉េច?"
"ថ្ងៃដែលខ្ញុំលត់ជង្គងអង្វរឲ្យលោកនៅជាមួយពួកខ្ញុំ លោកធ្វើយ៉ាងណា ខ្ញុំសង្ឃឹមលោកចាំច្បាស់"
"ស៊ីងស៊ីង!"
"ទៅវិញទៅ..." ស៊ីងស៊ីងស្រែកទាំងសំឡេងពោពេញដោយភាពឈឺចាប់ បើអាចនាងប្រហែលជាយំទៅហើយ យំឲ្យបងប្រុសរបស់នាងដឹងថាម៉ាក់ស្លាប់ព្រោះតែទង្វើរបស់បងប្រុសនាងនិងប៉ារបស់នាង។ ហើយទង្វើរបស់នាងវាក៏ធ្វើឲ្យមិចឆេលឱនមុខទៅសម្លឹងស៊ីងស៊ីងទាំងកែវភ្នែកម្យ៉ាង ទើបមិនយូរប៉ុន្មានគេក៏សម្រេចចិត្តងាកទៅរកប្អូនស្រីដើម្បីនិយាយ
"ដោះស្រាយសង្សាចាស់របស់អូនទៅសាលីនណា បងមិនចង់សម្លាប់អ្នកណាម្នាក់ទេ" ចោលសម្តីរួចមិចឆេលក៏អូសស៊ីងស៊ីងចេញទៅស្របពេលខលថេលរៀបនឹងរត់ទៅតាម តែសាលីនណារត់ចូលទៅហាមប្រាមភ្លាម
"ខ្ញុំមិនឲ្យលោកចូលផ្ទះរបស់ខ្ញុំទេ"
"នាងអស្ចារ្យណាស់សាលីនណា ប្រើវិធីនេះសងសឹកខ្ញុំមែនទេ?" ខលថេលងាកមកគំហកដាក់អ្នកដែលទាបជាងខ្លួនហាក់គ្រប់ទង្វើពោពេញតែភាពស្អប់ខ្ពើម
"ខ្ញុំសងសឹកធ្វើស្អី?"
"សងសឹកដែលខ្ញុំធ្វើឲ្យនាងឈឺស្ទើស្លាប់កាល់នោះ នោះអី"
"ខ្ញុំភ្លេចរឿងលប់ទាំងនោះអស់ហើយ លោកចេញទៅវិញទៅ...កុំបងរញ៉េរញ៉សគ្រួសារខ្ញុំ" សាលីនណាតបដោយសំឡេងដែលញ័រទៅៗ ហាក់បន្តិចទៀតនាងអាចយំបានព្រោះតែគេ
"បើបងប្រុសរបស់នាងធ្វើដាក់ប្អូនស្រីខ្ញុំបាន ខ្ញុំក៏ប្រហែលធ្វើដាក់ប្អូនស្រីវាបានដូចគ្នាមែនទេ?" ខលថេលក្រហឹមដោយសំឡេងកាច ដែលធ្វើឲ្យសាលីនណាថយក្រោយប៉ុន្មានជំហ៊ានទាំងភ័យខ្លាច ហើយមុននឹងមានរឿងគួរឲ្យខ្លាចកើតឡើងសំឡេងពោពេញដោយអំណាចរបស់ម៉ាដាមនៃភូមិគ្រឹះនិយាយឡើង
"លោកគ្មានសិទ្ធចូលមករករឿងកូនខ្ញុំដល់ផ្ទះខ្ញុំទេ ខលថេល អូហាម៉ា" ម៉ាដាមនិយាយបណ្ដើរដើរចូលមកចាប់ដៃកូនស្រីដើម្បីការពារបណ្ដើរ ហើយអង្គរក្សជាច្រើនដែលដឹងតួនាទីក៏រហ័សធ្វើការជាក្រុមដោយការទាញអាវុធឡើងដើម្បីការពារដល់អ្នកនាងតូចរបស់ត្រកូល។
ខលថេលសម្លឹងទៅហេតុការណ៍ដោយមិនអាចធ្វើអ្វីបានព្រោះតែខ្លួនយកកម្លាំងមកតិចពេក ទើបបានត្រឹមតែឈរឱបភ្លើងពេញទ្រូងដោយកំហឹងហាក់ចង់ចាប់កាច់ក របស់ស្រីចំពោះមុខ តែចុងក្រោយគេក៏បានត្រឹមតែជ្រើសរើសផ្តាំផ្ញើដោយសំឡេងគួរឲ្យខ្លាច
"ចាំទុក នាងមិនរួចខ្លួនទេ" ខលថេលជះសម្តីពោពេញដោយកំហឹង មុននឹងបែរខ្លួនចាកចេញទៅដោយទុកឲ្យសាលីនណាបានត្រឹមតែងាកមុខចេញហាក់ចង់អួតប្រាប់គេថានាងមិនបានខ្លាចជាមួយអំណាចរបស់គេទេ ទាំងការពិតបេះដូងរបស់នាងកំពុងតែចង់ឈប់លោត។
គ្រាន់តែខ្សែឡានទំនើបចាកចេញទៅភ្លាម សាលីនណាក៏លើកដៃខ្ទប់មាត់សម្រក់ទឹកភ្នែកដែលធ្វើឲ្យអ្នកជាម្តាយទាញកូនមកឱបព្រោះតែយល់ចិត្ត
"កុំយំអីកូន គេមិនស្គាល់ពីតម្លៃកូនស្រីរបស់ម៉ាក់ កុំខូចចិត្តព្រោះមនុស្សដែលមិនឲ្យតម្លៃកូនអី" អ្នកជាម្តាយលួងលោម ស្របពេលកូនស្រីនិយាយទាំងទឹកភ្នែក
"ហឹក...ខ្ញុំនឹកគេហឹក...ខ្ញុំនឹកគេណាស់ម៉ាក់" សាលីនណានិយាយនូវអារម្មណ៍ទន់ជ្រាយរបស់ខ្លួនជាមួយដើមទ្រូងរបស់អ្នកម្តាយ ហើយស្របពេលស្ថានការណ៍ធ្លាក់មកស្ងប់ស្ងាត់ ក្នុងបន្ទប់ជាន់ផ្ទាល់ដីពេលនេះក៏កំពុងតែរឿងមិនទាន់ចប់

YOU ARE READING
ពិសទឹកឃ្មុំ
Romanceបន្ទាប់ពីថ្ងៃដែលនាងបង្ករគ្រោះថ្នាក់មួយដល់គេ នាងក៏ត្រូវជ្រើសរើសជាមនុស្សស្រីដែលត្រូវទៅពរពោះកូនឲ្យគេដើម្បីស្នងត្រកូល... ស្នងត្រកូលឲ្យប្រុសដ៏ឃោឃៅដូចជាគេ...