ភាគទី៤
ស៊ីងស៊ីងឈរស្ងៀមក្នុងបន្ទប់ទាំងទឹកមុខសោកសៅ ស្របពេលកែវភ្នែកស្រទន់សម្លឹងទៅកាន់អាសួងដែលកំពុងតែអង្អុយឱនមុខ។ ហើយមិនយូរនាងក៏ចូលទៅអង្គុយពីមុខប្អូនស្រី
"សួងសួងស្រលាញ់ទីនេះទេ?" នាងក្រមុំសួរទៅប្អូនស្រី ដែលធ្វើឲ្យសួងសួងងើបមុខមកញញឹមដាក់បងស្រីនិងងក់ក្បាលញាប់ទន្ទេញ
"ចា៎ស ស្រលាញ់! ទីនេះមានរបស់លេង មានអាហារញាំ មានសៀវភៅផាត់រូបស្អាតៗណាស់" ក្មេងនៅតែជាក្មេង រៀបរាប់របស់សប្បាយៗទៅតាមអ្វីដែលខ្លួនកំពុងតែពេញចិត្ត ដោយមិនដឹងទេថាមនុស្សចាស់នឹងជួបអ្វីខ្លះ។
(ហើយចប់ភារកិច្ចនេះ យើងនៅតែបន្តការផ្គត់ផ្គង់ទំនុកបម្រុង ប្អូនស្រីរបស់នាងរហូតដល់ធំ) សំឡេងរបស់សាលីនណាចូលមកក្នុងខួរក្បាលរបស់ ស៊ីងស៊ីង ទើបធ្វើឲ្យនាងក្រមុំត្រូវដាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋទាំងគ្មានកម្លាំង
"..." នាងក្រមុំស្ងាត់មួយសន្ទុះ មុននឹងសម្រេចចិត្តក្រោកពេញកម្ពស់ដើម្បីទៅទាញយកកិច្ចសន្យាឡើងមកមើល ពេលអានវាចប់ហើយ វាក៏គ្មានអ្វីច្រើនក្រៅពីខ្លឹបសារដូចទៅនឹងអ្វីដែលសាលីនណានិយាយ
(ធ្វើទៅអាស៊ីង ដើម្បីរស់បន្ត) ស៊ីងស៊ីងបិតភ្នែកជិតនិងដកដង្ហើមហៅយកភាពក្លាហ៊ានដើម្បីធ្វើចិត្តកុំឲ្យខ្លួនឯងគិតច្រើន មុននឹងទាញយកកិច្ចសន្យានិងប៊ិចមកស៊ីញ៉េយ៉ាងរួចរាល់ ហើយក៏កាន់វាដើរចេញទៅស្វែងរកសាលីនណា តែព្រោះតែមិនទាន់ស្គាល់ទីនេះច្បាស់ ទើបមិនដឹងថាមានច្រកទ្វាប៉ុន្មាន ផ្លូវចេញនៅទីណាខ្លះ នាំឲ្យនាងដើរទាំងមិនប្រយ័ត្នទៅបុកស្មាអ្នកណាម្នាក់ដែលគេទើបតែចុះពីកាំជណ្ដើរ
ផឹប
"អុ៎..." ស៊ីងស៊ីងភ្ញាក់ស្របពេលក្រដាស់មួយសន្លឹករបស់នាងធ្លាក់ទៅនៅលើឥដ្ឋ ហើយនាងក៏ត្រូវងើយមុខទៅមើលអ្នកដែលនាងបុកអម្បិញមិញនេះ វាក៏ជាពេលដែលគេបែរមុខមកមើលនាងដូចគ្នា។
ក្រឹប
ស៊ីងស៊ីងត្រូវនៅស្ងៀមមួយខណៈពេលឃើញភាពខ្ពស់សង្ហាខាប់ប្រលឹងរបស់អ្នកជំពោះមុខ ក្លិនទឹកអប់បែបបុរសភេទសាយចូលដល់ច្រមុះរបស់នាងឲ្យកាន់តែវិលមុខជាមួយភាពសង្ហាខាប់យកប្រលឹងរបស់គេ។
មិចឆេលសម្លឹងទៅមនុស្សស្រីដែលដើរមកបុកគេមុននេះ ដោយមិនស្គាល់។ គេមិនស្គាល់នាងព្រោះគ្រោះថ្នាក់នាពេលនោះជាពេលយប់ ងងឹតក៏ងងឹត ភ្លៀងក៏ធ្លាក់ដូចបាក់មេឃ ទើបការមិនចាំរូបរាងនាងវាមិនមែនជារឿងចម្លែកនោះទេ។
កែវភ្នែកសង្ហាសម្លឹងទៅមុខរបស់ស៊ីងស៊ីងទាំងចាប់ភ្លឹកជាមួយសម្រស់របស់អ្នកដែលមានកម្ពស់ទាបជាងខ្លួន។ នាងហាក់ដូចជាកូនកាត់ ទាំងស្អាត ទាំងស្រទន់ ទាំងមានមន្តស្នេហ៍ រហូតចង់ដកភ្នែកមិនបាន។ តែពេលនេះមិនមែនជាពេលដែលគេត្រូវមកឈ្លក់វង្វេងជាមួយមុខរបស់នាងទេ វាជាពេលដែលគេត្រូវពិចារណាថាស្រីចំពោះមុខមកនៅក្នុងផ្ទះគេបានដោយរបៀបណា?
"នាងជាអ្នកណា?" សំឡេងកាចសួរឡើងបង្ហាញពីអំណាចនិងចរិកកាចរបស់ខ្លួន នាំឲ្យស៊ីងស៊ីងរហ័សភ្ញាក់ស្មារតី ជំនួសដោយការឆ្លើយតប នាងបែរជាឱនទៅរើសក្រដាស់មួយសន្លឹកដែលជ្រុះនោះ ក៏ប៉ុន្តែអ្នកកំលោះដូចជាលឿនជាងនាង គេបែរជាឱនមុខទៅចាប់ទាញយកក្រដាស់នោះមកកាន់លឿនជាងនាងទៅទៀត
"លោក!" ស៊ីងស៊ីងហៅគេដោយសំឡេងស្រាលដែលក្នុងន័យហាមប្រាមនិងបង្ហាញថានាងមិនពេញចិត្តដែលអ្នកចំពោះមុខមកកាន់ឯកសាររបស់នាងទៅអាន
"កិច្ចសន្យាពរពោះ?" មិចឆេលអានក្បាលដំបូងរបស់កិច្ចសន្យា ស្របពេលទម្លាក់ភ្នែកមកសម្លឹងនាងម្តងទៀត។ គេស្មានមិនដល់ទេថាស្រីដែលនៅចំពោះមុខ គឺមកស៊ីឈ្នួលពរពោះឲ្យគេ
"ខ្ញុំសុំកិច្ចសន្យាវិញ" ស៊ីងស៊ីងហាក់មានអារម្មណ៍ថាខ្មាសពេលត្រូវឲ្យអ្នកណាមិនដឹងមកដឹងរឿងដែលនាងមានឋានៈត្រឹមតែជាអ្នកពរពោះ ទើបរហ័សលូកដៃទៅចាប់យកឯកសារ តែមិចឆេលបែរជាលើកឡើងខ្ពស់ នាំឲ្យនាងចាប់យកបាន បានត្រឹមតែយករាងកាយទៅកៀកគេលើសដើម។
មិចឆេលឱនមុខទៅសម្លឹងភ្នេករបស់អ្នកដែលមានកម្ពស់ទាបជាងខ្លួនមុននឹងសួរដោយសម្ដីខ្លីៗ
"ហេតុអីស៊ីញ៉េ?"
YOU ARE READING
ពិសទឹកឃ្មុំ
Romanceបន្ទាប់ពីថ្ងៃដែលនាងបង្ករគ្រោះថ្នាក់មួយដល់គេ នាងក៏ត្រូវជ្រើសរើសជាមនុស្សស្រីដែលត្រូវទៅពរពោះកូនឲ្យគេដើម្បីស្នងត្រកូល... ស្នងត្រកូលឲ្យប្រុសដ៏ឃោឃៅដូចជាគេ...