IF You want spp Me 👆🏻👆🏻
" បេីពូមិនបេីករបងឲ្យខ្ញុំទេ ខ្ញុំនឹងទៅប្ដឹងប៉ូលិសពីបទពូឃុំមនុស្សនៅក្នុងផ្ទះ "Jk
"យេីស ! អញឃុំកូនអញវាទេីសស្អីហែង "
" ពូបេីកឲ្យខ្ញុំឬអត់ ? " JKទាញទូរស័ព្ទពីហ៊ោប៉ៅធ្វេីដូចខលទៅនរណាម្នាក់ ។ វ័យចំណាស់ រាងរអាបន្ទិចគាត់ចុះចាញ់ ហេីយដេីរមកបេីកទ្វារឲ្យ ។ ទឹកមុខរបស់គាត់ដូចជាមិនស្រួលសោះ " អរគុណ ខ្ញុំសន្យាថានឹងមិនរំខានពេលរបស់ពូយូរនោះទេ "
" ចូលទៅនិយាយជាមួយវាហេីយត្រូវឆាប់ចេញមកវិញ បេីមិនចឹងទេអញទៅអូសក្បាលទាំងពីរ "គាត់គម្រាម គាត់មិនចង់ឲ្យកូនគាត់រាប់អានឬនិយាយរកនរណាឡេីយ
.... ...
" ខ្ញុំមិនទៅរៀនទៀតទេ " ខ្ញុំនិងJKមិនទាន់បាននិយាយអ្វីផង សេវយ៉ាន បដិសេធបាត់ទៅហេីយ
" សេវយ៉ាន ~ "
"ដូចពុកខ្ញុំនិយាយចឹង ខ្ញុំឈប់រៀនហេីយ "
"តែឯងចង់រៀនទេ ចិត្តរបស់ឯងចង់បន្តឬអត់? "
"ទោះចង់វាក៏មិនអាច ឯងក៏បានឃេីញហេីយសភាពគ្រួសាររបស់ខ្ញុំ ខ្ញុំគ្មានអារម្មណ៍ទៅរៀនទេ "សេវយ៉ាននៅតែញញឹម ញញឹមបែបសោះកក្រោះ ។ ខ្ញុំអាចមេីលដឹងថាគេចង់រៀនខ្លាំងណាស់
"បេីឯងតស៊ូ ខ្ញុំសន្យាថានឹងជួយនិយាយ "
"គ្មានប្រយោជន៍ ខ្ញុំស្គាល់ពុកខ្ញុំច្បាស់គាត់មិនព្រមទេពួកឯងត្រឡបទៅវិញទៅ ខ្ញុំជិតដល់ម៉ោងទៅធ្វេីការហេីយ "
ស្ដាប់ហេីយ ខ្ញុំនិងJKមេីលមុខគ្នាទាំងដកដង្ហេីមធំ ។
" ឯងមិនចង់ឲ្យពុករបស់ឯងផ្ដាច់ស្រាទេហេស៎ ឯងមិនចង់ឲ្យគ្រួសារបស់ឯងមានក្ដីសុខទេ? បេីឯងចង់ឯងត្រូវតែតស៊ូ ".
" តស៊ូយ៉ាងម៉េច ? " សេវយ៉ាន
" ឪពុកគ្រប់រូបតែងតែចង់ឲ្យកូនបានល្អ ពុករបស់ឯងប្រហែលជាយល់ខុសមួយពេលទេីបគាត់ប្រឆាំងនឹងឯង តេីឯងដែលយកលទ្ធផលចំណាត់ថ្នាក់ប្រគល់ឲ្យគាត់ទេ ? "
"អត់ទេ ខ្ញុំមិនដែលឲ្យគាត់ទេ "
"ផ្លាស់ប្ដូរសកម្មភាពរបស់ឯង ហេីយសេវយ៉ាន! ឯងត្រូវតែបង្ហាញពីសមត្ថភាពរបស់ឯងឲ្យគាត់បានឃេីញ ធ្វេីឲ្យគាត់បានដឹងថាកូនរបស់គាត់អស្ចារ្យណាស់ មិនមែនគ្មានបានការនោះទេ តេីឯងយល់ទេ? " ខ្ញុំដាក់ដៃលេីស្មារបស់សេវយ៉ានបញ្ជាក់ប្រាប់គេមួយៗ ។
" ខ្ញុំ-មិនហ៊ានសន្យាទេ "
" មិនបាច់សន្យាទេ ខ្ញុំបានយកលេខចំណាត់ថ្នាក់របស់ឯងមក បង្ហាញគាត់ភ្លាមទៅ គាត់ច្បាស់សប្បាយចិត្ត"
" អរគុណ " សេវយ៉ានទទួល ក្រដាសពិន្ទុពីខ្ញុំ ។ គេជាសិស្សថ្នាក់Aមួយទាំងមូលប្រាកដជារៀនពូកែ ម្យ៉ាងទៀតសេវយ៉ានពូកែមុខវិជ្ជាគណិតខ្លាំងណាស់ ចំណាត់របស់គេបាននិន្ទេសAរាល់ខែ ។ គេចាប់ផ្ដេីមចេញទៅក្រៅ រកឪពុករបស់គេ ។ ខ្ញុំដកដង្ហេីមធូរចិត្តសង្ឃឹមថាវានឹងរលូន
YOU ARE READING
ROOMMATE 🫂 ចប់
Romance ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023