ROOMMATE🫂
បបូរមាត់ទន់ល្មេីយកំពុងតែគ្របនៅលេីមាត់ខ្ញុំ ។ ខ្ញុំមិនដឹងនិយាយបែបណាឲ្យសមនឹងអារម្មណ៍រំជេីបរំជួលមួយនេះទេ វាអស្ចារ្យអាចធ្វេីឲ្យខ្ញុំធ្លាក់ចូលទៅក្នុងការអូសទាញរបស់គេបានដោយងាយ ។ ខ្ញុំថេីបជាមួយJKដែលមិនត្រូវជាអ្វីនឹងគ្នា ខ្ញុំក៏រំភេីបចិត្តដែលគេប៉ះពាល់ខ្លួនប្រាណខ្ញុំ ព្រោះស្នាមថេីបនេះវាអាចបញ្ជាក់គេមិនបានស្អប់ខ្ពេីមខ្ញុំនោះទេ
JKបាននិយាយថានៅពេលដែលគេចេញពីបន្ទប់មិនមែនមកពីស្អប់ខ្ញុំដែលខ្ញុំជាហ្គេយ៍ទេ តែគេខ្លាចខ្ញុំគ្មានកន្លែងគេងទេីបគេជាអ្នកចេញ ណាមួយវាភ្លាមៗពេកសម្រាប់គេ ដែលមកទទួលពាក្យសារភាពពីខ្ញុំ គេត្រូវការពេលពេលលាសម្រាប់នៅម្នាក់ឯងដេីម្បីគិតរឿងនោះផង ។
ខ្ញុំចាប់ផ្ដេីមទទួលដឹងនូវអារម្មណ៍ចម្លែកនៅពេលដឹងថាបាតដៃកក់ក្ដៅកំពុងតែលូកចូលក្នុងអាវរបស់ខ្ញុំគេបានបបោសអង្អែលសាច់ទ្រូងខ្ញុំ ។ ខ្ញុំមិនដឹងថាពេលបន្ទាប់JKនឹងធ្វេីយ៉ាងណាចំពោះខ្ញុំបន្តទេ ប៉ុន្តែយ៉ាងណាខ្ញុំក៏មិនគួរបណ្ដោយខ្លួនដល់ថ្នាក់នេះដែរ។
ខ្ញុំប្រុងដកដៃJKចេញពីក្នុងអាវខ្ញុំតែជាអកុសលត្រូវបានកម្លោះសង្ហាផ្គួបដៃទាំងពីររបស់ខ្ញុំចូលគ្នាហេីយលេីកឡេីងផុតក្បាល ។ គេមិនបានមាត់កអ្វីឡេីយ គេគិតតែពីលូកលាន់ខ្លួនប្រាណខ្ញុំ មិនត្រឹមតែប៉ុណ្ណោះនៅមានបឺតកញ្ជឹង កខ្ញុំ។ ខ្ញុំដឹងវាប្រាកដជាមានស្នាមមិនខាន "Tae~ខ្លួនឯងក្រអូបណាស់ ស៊ត " JKងេីបមកញញឹមសរសេីរហេីយឆ្មក់ថេីបថ្ពាល់ខ្ញុំមួយដង្ហេីមវែង ធ្វេីឲ្យខ្ញុំអៀនថ្ពាល់ឡេីងក្រហមមួយរំពេច សប្បាយចិត្តដែលត្រូវគេលូកលាន់🤧។
" JK ទីនេះជាបន្ទប់ទឹក " ខ្ញុំឃាត់ដៃរបស់មិត្តនៅពេលគេលូកមកដោះក្បាលខ្សែក្រវ៉ាត់របស់ខ្ញុំ ។ ខ្ញុំឃាត់គេយឺតបន្ទិចហេីយត្ រឹមប៉ុន្មានវិនាទីសោះចង្កេះខោខ្ញុំស្រាប់តែធ្លាក់ដល់ជង្គង់ ។
"ប្រហែលមកពីយេីងរហ័សពេកហេីយ ហាសហា កុំបដិសេដនឹងយេីងណា៎"JKប្រេីក្រសែភ្នែកអង្វរក
"ឯងស្រឡាញ់ខ្ញុំអត់? "
"មិនទាន់ដឹងទេ ដឹងត្រឹមតែថាមិនចង់ឃេីញឯងស្និតស្នាលជាមួយអ្នកណាផ្សេងក្រៅពីយេីង មិនចង់ឲ្យឯងញញឹមដាក់អ្នកផ្សេង មិនចង់ឲ្យឯងព្រងេីយនឹងយេីង ហេីយក៏-ចូលចិត្តឱបឯងបែបនេះ "
"បេីមិនទាន់ច្បាស់លាស់នឹងអារម្មណ៍ខ្លួនឯងទេ កុំធ្វេីអី ខ្ញុំមិនចង់ខកខ្លួន ហេីយឯងនឹងមិនស្ដាយក្រោយ " ពេលខ្លះក៏មានអារម្មណ៍ថាឈឺស្ពឹកខ្លួនដែរ តេីគេចង់បំពានរាងកាយខ្ញុំទាំងដែរ គេនិយាយថាមិនដឹងចាត់ទុកខ្ញុំក្នុងឋានៈជាអ្វី?
YOU ARE READING
ROOMMATE 🫂 ចប់
Romantik ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023