ROOMMATE 🫂💚💜
នៅពេលJKឡេីងឡាននោះ គេក៏បានឃេីញTaeឈរនៅលេីដងស្ពានដែរប៉ុន្តែដោយសារតែនៅខឹងខ្វះហេតុផលរបស់នាយ ទេីបមិនបានយកចិត្តទុកដាក់ ចុះទៅជួប ។
"ក្រែងនោះជាTaeមែនទេ ? " IU បងស្រីរបស់JK សួរទៅកាន់នាយកម្លោះដែលកំពុងអង្គុយធ្វេីមុខក្រម៉ូវ។ នាងស្គាល់Tae ដោយសារJK ឧស្សាហ៍ណែនាំ ។ តែTaeអត់ស្គាល់នាង ទេ
" កុំចាប់អារម្មណ៍ពីគេអី បងប្រញាប់ចេះឡានទៅ "
"មានរឿងអី ឈ្លោះគ្នាមែនទេ ? "
"គ្មានទេ ! " JKបែរមុខទៅម្ខាងគេចពីក្រសែភ្នែកបងស្រី
" ចុះការប្រកួតឯងថ្ងៃនេះ "
"ខ្ញុំ បរាជ័យហេីយ ហឺយ"
"ពាក់ព័ន្ធជាមួយនឹងឯងខឹង Taeដែរអត់ ? បងប្រាប់ឲ្យហេីយកុំយករឿងផ្ទាល់ខ្លួនទៅជះកំហឹងដាក់អ្នកមិនដឹងអី បងមេីលទៅTaeបារម្ភពីឯងណាស់ បេីមិនចឹងគេមិនមកតាមនោះទេ " IU និយាយទៅ ធ្វេីឲ្យចិត្តកម្លោះរាងភ្ញាក់ស្មារតីបន្ទិច មុននេះគេធ្វេីស្អីខ្លះដាក់Tae ?
" បាទអរគុណដែលណែនាំខ្ញុំ "
"ចង់ឲ្យបងបកឡានត្រឡប់ទៅរកគេវិញទេ "
"ទៅជួបប៉ាម៉ាក់សិនទៅ ចាំខ្ញុំទៅសុំទោសគេតាមក្រោយ "
JK ទូរស័ព្ទហេីយUnblock Taeវិញ ។ នាយទូរស័ព្ទទៅរកTaeពីរ បីដង តែទាក់ទងមិនចូល ក្នុងចិត្តក៏បារម្ភ បន់ឲ្យតែបានទៅវិញឆាប់ៗ ។ ម៉ោង7យប់JKចេញពីភោជនីយដ្ឋាន ប្រញាប់ត្រឡប់មកបន្ទប់ស្នាក់វិញ ។ គ្រប់យ៉ាងដែលនាយធ្វេីមុនៗនេះ គឺគ្មានចេតនានោះទេ វាមកអីកំហឹងទាំងអស់ ទម្រាំតែស្វាងអំពំទង្វេីឆ្កួតលីលាទាំងអស់គេត្រូវបានបងស្រី ជេ ទេសនាចង់បែកក្ដាស់ត្រចៀក
"Tae!!Tae ហា៎ ហេតុអ្វីស្ងាត់ម្ល៉េះ ? " Jk ចូលមកក្នុងបន្ទប់មានថង់អាហារខ្លះមកជាមួយ ។ សភាពបន្ទប់ស្ងាត់ជ្រងំ អំពូលភ្លេីងបានបិទ ដូច្នេះJKដឹងថាTaeមិនទាន់ត្រឡប់មកពីក្រៅវិញទេ
នាយទាញទូរស័ព្ទខលទៅTae តែទាក់ទងមិនបានដដែល ។ JKបន្ទោសខ្លួនឯង ដែលបណ្ដាលឲ្យកេីតរឿងបែបនេះឡេីងមក ។ ក្នុងចិត្តក៏ចេះតែនៅមិនសុខ ខ្លាចTaeមានបញ្ហាអ្វីកេីតឡេីង ណាមួយយប់ដែលហេីយ Taeមិនដែលធ្វេីខ្លួនដេីរលេងដាច់យប់ចឹងទេ ។
YOU ARE READING
ROOMMATE 🫂 ចប់
Storie d'amore ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023