ភាគទី​24:​

1.8K 92 3
                                    

       ROOMMATE      r:

      បន្ទាប់​ពី​ថេហ្យុង​ចេញទៅបាត់នៅសល់តែ​វ័យចំណាស់​និង​កម្លោះ​សង្ហារអង្គុយប្រទល់មុខគ្នា​ ។ JK​គ្មាន​អារម្មណ៍​ថាភ័យខ្លាចអ្វីនោះទេ​ គេមានតែត្រៀមខ្លួនក្នុងការឆ្លេីយ​សំណួររបស់​អនាគត​ម៉ាក់ក្មេក​

​      "​ កូនពិតជា​ ....​ " ម៉ាក់Tae រាងភ័យអរៗ​ ព្រោះ​គាត់មិនដែលគិតថា​ទំនាក់ទំនង​ពួកគេឈានដល់ចំណុចទាំងនេះ​

​      "បាទ​ ខ្ញុំនិងថេ​ ពិតជា​ទាក់ទងគ្នាពិតមែន​ ហេីយខ្ញុំច្បាស់លាស់ជាមួយថេ​ "!JK ញញឹមឆ្លេីយយ៉ាងមុតមាំ​ ប្រកបដោយទឹកមុខមានជំនឿជាក់​ ដែលអាចធ្វេីឲ្យ​ម៉ាក់Tae ជឿទុកចិត្តបាន​ ។ ការពិតទៅគាត់ក៏គ្មានចិត្ត​គំនិតបំបែកទេ​ បេីពួកគេស្រឡាញ់គ្នាទៅហេីយ​។

​      "​ ប្រសេីរណាស់បេីចឹង​មិនមិនថាអ្វីទេ​ ប៉ុន្តែ​ខ្លាចថា​ប៉ារបស់Tae មិនយល់ស្រប​.."
     "ម៉ាក់​ កុំ​បារម្ភអីរឿងនេះខ្ញុំបានដោះស្រាយរួចរាល់អស់ហេីយ​ ម្យ៉ាងគាត់ក៏​អនុញ្ញាតិ​ដូចគ្នា​ " ចាំបានទេ​ កាលដែល​លោកគីម​នាំJKទៅកាប់អុសនោះ​ រាងក្រាស់​បាន​សារភាព​ពី​ទំនាក់ទំនង​ពួកគេទៅ​ លោកគីម​ទាំងអស់​ដំបូងគាត់​បដិសេធ​ដែរ​ ប៉ុន្តែ​គាត់បានបបួលJKភ្នាល់កាច់ដៃគ្នា​ បេីJKឈ្នះគាត់នឹង​អនុញ្ញាតិ​។ ។

​       ....​

​     
   និយាយគ្នាជាមួយម៉ាកTaeរួចរាល់ហេីយ​រាងក្រាស់​ប្រញាប់ឡេីងមកលេីផ្ទះរក​សំណព្វចិត្ត​ មិនដឹងជាពេលនេះកំពុងគិតដល់ណាហេីយទេ​ ។
​    ក្រាក​ !
"Jk~~" គ្រាន់តែ​ JK បេីកទ្វារមិនទាន់នឹងបានឈានចូលទៅខាងក្នុងផង​កម្លោះតូចស្ទុះវឹងមកឱបរាងក្រាស់សឹងតែដួល​។ រាងក្រាស់​លេីកដៃទៅឱប​Taeវិញ​ បិទភ្នែកញញឹមឡេីងយ៉ាង​សប្បាយចិត្ត​ ។

​     "​ ម៉ាក់គាត់និយាយអីខ្លះ​ ? "
     "​ គាត់​មិនថាអ្វីទេ​ ពីពេលនេះទៅ​ពួកយេីងនឹង​ទាក់​ទងគ្នាដោយបេីក​ចំហរ​ ប៉ារបស់អូនក៏ដឹងរឿងនេះដែរណា៎​ "
     "ប៉ា? ? គាត់ដឹងពិតមែនហេស៎​ " ថេហ្យុង​បេីកភ្នែកធំៗសួរទាំងមិននឹកស្មាន​
​      "ពិត​ ! "
      "ហិហិ​ អូនស្រឡាញ់បង​បំផុត​ " រាងតូវត្រសុលខ្លួមទៅឱប​JK ម្ដងទៀតកាន់តែណែន​ និងឆ្លៀតបន្លំថេីបទ្រូងគេខ្សឺតៗ​ គេស្រឡាញ់ប្រុសម្នាក់នេះពេញបេះដូង​  ហូរហៀរ​ គ្មានអ្វីមកគណនាក្ដីស្រឡាញ់របស់គេចំពោះJKបានឡេីយ​ ស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃ​ ជួនកាលគិតថា​ តេីវាជា​ការពិតឬ​ ? ប្ដូរពីCrushមកជាសង្សារ​ ? អស្ចារ្យ​ពេកហេីយ​ ដែលខ្លួនអាច​យកCrushធ្វេីសង្សារបាន​ (​ ចុះអ្នកអាន​ នៅស្រឡាញ់គេម្នាក់ឯងអត់​ ? 😞)

ROOMMATE 🫂​   ចប់​ Where stories live. Discover now