ROOMMATE
" អ្នកណាអង្វរឯងឲ្យមក ? " លេីកចិញ្ចេីមសួរត្បកទៅវិញ
" បេះដូងអង្វរ យ៉ាងម៉េចចង់រត់ចោលប្ដីហេស៎ " JK
" យេីងគ្មានប្ដីទេ "
" និយាយម្ដងទៀត " JK រុលខ្លួនទៅមុខកាន់តែគៀកនឹងTae
" យេីងគ្មានប្ដី រាល់ថ្ងៃនេះ នៅលីវ ស្ដាប់ឲ្យច្បាស់ អឹម "
JK ចាប់ក្រសោបទម្រង់មុខតូចក្រមិចមកថេីបបំបិទមាត់ភ្លាមៗ ក្នុងទ្រូងនាយកម្លោះមាឌធំកំពុងតែឆេះក្ដៅរោលរាល ខឹងនឹងប្រយោគTae ។ "អាឆ្កួត មិនចេះខ្មាស់គេទេហេស៎ " Taeរុញទ្រូងJK មួយទំហឹងធ្វេីឲ្យមាត់ផ្ដាច់ចេញពីគ្នា ហេីយស្ដីឲ្យ
"ខ្មាស់ធ្វេីអី គ្រាន់ដាក់ទោសប្រពន្ធដែលហ៊ានរត់ចោលប្ដី "
"កុំមោលប្ដីពេញៗមាត់ជាមួយយេីង អាប្រុសក្បត់ " Taeលេីកដៃជូតមាត់ហាក់បីដូចជាខ្ពេីមរអេីម ។
"អ្នកណាក្បត់ ? "
"ធ្វេីអីដឹងខ្លួនឯងហេីយ យេីងមិនមែនល្ងង់ឲ្យឯងពាក់ស្នែងទៀតទេ "ថាចប់Taeដេីរញាប់ៗជេីង គេចពីJK តែនាយកម្លោះមិនស្ងប់ចិត្តនៅតែឆ្ងល់នឹងសម្ដីរាងតូច ដូច្នេះមានតែតាមសួរឲ្យដឹងរឿង "បងមិនបានធ្វេីអីផង Taeកុំគេចបានទេ? និយាយឲ្យបងងាយយល់ជាងនេះបន្ទិចបានទេ " JK តាមត្រុកៗពីក្រោយTae ទាំងនិយាយបណ្ដេីរ គេខំបកស្រាយណាស់ តែTaeហាក់មិនយកត្រចៀកស្ដាប់ទាល់តែសោះ
" Tae! ! ឈប់គេចហេីយមកនិយាយគ្នាឲ្យដឹងរឿង" ស្ទុះទៅពាំងមុខTaeហេីយចាប់ដៃជាប់
"អត់មានអីត្រូវនិយាយ "
"ហេតុអីថាគ្មាន ? មិញនេះអូននិយាយថា បងក្បត់អូន វាមានន័យថាម៉េច "
" កុំមកធ្វេីភ្លេី យ៉ាងម៉េចស្រីរបស់ឯងទាត់ក្បាលចោលមែនទេបានមករកយេីងវិញ ? "
"ស្រីស្រួយស្អី គ្មានទេ "
" បេីជឿសម្ដីឯង ប្រហែលលេីលោកនេះមានតែខ្ញុំជាមនុស្សល្ងង់ ឃេីញឱបគ្នាញញឹមញញែម ដាក់គ្នាសម្បេីមណាស់ ក្បត់ចំពោះមុខខ្ញុំហេីយនៅហ៊ានប្រកែកទៀត " និយាយមានជ្រាបទឹកភ្នែកតិចៗ ឲ្យតែនឹកដល់វេលានៅលេីស្ពានឃេីញJKស្និតស្នាលនឹងម្នាក់ស្រីនោះ វាចេះតែអួលដេីម ក
YOU ARE READING
ROOMMATE 🫂 ចប់
Romance ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023