ROOMMATE 🫂 : សរសេរដោយ Sheila 🦦🧏🏻
មកដល់ខាងក្នុងផ្ទះរបស់ហុីរ៉ូ មានការទទួលរាក់ទាក់យ៉ាងល្អ ហុីរ៉ូកំពុងរៀបចំប្រដាប់ប្រដារសម្រាប់ គូររូប ។
" JKឯងក៏មកដែរ ? "ហុីរ៉ូ សួររាងភ្ញាក់ផ្អេីលបន្ទិច
"មកតាមអាថេ ឃេីញវាមកម្នាក់ឯងក៏ចេះមកការពារទៅ ព្រោះថាមានឆ្កែឆ្មាម្ដុំនឹងចេះតែចង់ត្របាក់ យេីងមិនសូវទុកចិត្ត "
"ហាសហា ចម្លែកមែន ឆ្កែឆ្មាស្អី ផ្ទះយេីងគ្មានចិញ្ចឹមទេ មោះជួយយកសម្ភារៈទៅខាងក្រៅផង " ហុីរ៉ូ ហុចរបស់របរដូចជាទឹកថ្នាំ ជក់ ផ្ទាំងគំនូរចែកគ្នាកាន់ ពួកគេទៅគូររូបនៅខាងក្រៅផ្ទះ ....
ខ្ញុំត្រូវបានJKដេីរតាមរហូតមិនថាខ្ញុំទៅណា ក៏គេទៅតាមមិនឲ្យឃ្លាត ខ្ញុំមានចិត្តខ្មាស់នឹងហុីរ៉ូនិងសេវយ៉ានណាស់ ពួកគេប្រហែលជាកំពុងគិតថា ចម្លែកមែនហេីយ ព្រោះJKធ្វេីខ្លួនហួងហែងខ្ញុំពេក
" មោះថេ ខ្ញុំជួយ "
កំពុងលាយពណ៌ថ្នាំ សេវយ៉ានជាមនុស្សយកអាសារចូលមកជួយភ្លាម ថេ មិនប្រកែកបានតែខិតខ្លួនឲ្យគេបានអង្គុយក្បែរ ដេីម្បីងាយស្រួលធ្វេីការ ។ ប៉ុន្តែពេលនោះមានក្រសែភ្នែកកំណាចសម្លឹងមកទាំងមិនពេញចិត្តគ្មាននរណាក្រៅពី JK ទេ ។ ឃេីញទេគេប្រហែសតែបន្ទិចឆ្កែមកក្រវែឆ្អឹងរបស់នាយបាត់ទៅហេីយ ។ មិនចាំយូរនាំតែមានហេតុមិនល្អកេីតឡេីង កម្លោះJK ដេីរចូលមករក សេវយ៉ាន និង ថេ ។
"សុំជួយម្នាក់ផង " JK ដាក់ខ្លួនអង្គុយបៀតនឹងខ្លួនថេស្ទេីរតែគេអង្គុយលេីភ្លៅថេ
" អង្គុយបែបនេះថេអាចនឹងពិបាកធ្វេីការ " សេវយ៉ាន ស្ដីឲ្យJK និងប្រេីសម្ដីបែបគម្រាមប្រមានឲ្យគេចេញឲ្យឆ្ងាយពីថេផង តែមិនដូចច្នោះទេ JK នឹងដែលទៅស្ដាប់ពីកាល គេនៅតែមិនចៀស
"ឯងពិបាកធ្វេីការមែនហេស៎ ? " JK ងាកមុខមកសួរ ថេ
"ក៏បែបនឹងពិតមែន ឯងទេីសដៃខ្ញុំណាស់ " មកអង្គុយច្រងេងច្រងាងចឹងមិនទេីសទេីបចម្លែក ។ JK ងាកទៅមេីលមុខសេវយ៉ានឃេីញគេ កំពុងញញឹមឌឺដាក់នាយ តែJK មិនឈឺចិត្តស្អិតទ្រូងជាមួយទេ ព្រោះខួរក្បាលដ៏ឆ្លាតរបស់នាយ កំពុងតែមានរឿងសប្បាយៗត្រូវធ្វេី
![](https://img.wattpad.com/cover/325033791-288-k82596.jpg)
YOU ARE READING
ROOMMATE 🫂 ចប់
Любовные романы ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023