ROOMMATE
ព្រះអាទិត្យបំភ្លឺឡេីង មាន់រងាវមិនដាច់សម្លេងឮដល់កម្លោះសង្ហារពីរនាក់កំពុងគេងលង់លក់ឱបគ្នាស្អិតរមួត ប៉ុន្តែពួកគេនៅតែមិនបានភ្ញាក់ពីដំណេកឡេីយ ពោលគឺកាន់តែរុលត្រសុលខ្លួនជាប់គ្នាមិនរបេះ
តុកៗ
" កូនTae~ JK ភ្ញាក់ហេីយឬនៅហ្នឹង ? " ម៉ាក់របស់Taeគោះទ្វារពីខាងក្រៅ ព្រោះតែមិនឃេីញពួកគេចុះទៅខាងក្រោមទាំងដែលម៉ោងវាចូល8ទៅហេីយ
តុកៗៗ គាត់គោះម្ដងហេីយម្ដងទៀត នៅតែគ្មាននរណាមកបេីកទ្វារឲ្យគាត់ នេះប្រហែលជាគេមិនទាន់ភ្ញាក់មែនហេីយ ។ មិនរំខានយូរគាត់ក៏សម្រេចចិត្តចុះទៅខាងក្រោមវិញ
"យ៉ាងម៉េចហេីយ ម៉ែវា " មកដល់លោកគីមសួរ
"គេងមិនទាន់ភ្ញាក់ទេ បងទៅចម្ការចុះចាំអូនប្រាប់JKឲ្យ "
" អានីស មកនាំកូនអញសង្ងំក្នុងបន្ទប់ជិតឈឹង ! ! " លោកគីម រអ៊ូរទាំងក្ដៅក្រហាយក្នងទ្រូង បំណាច់ក្នុងចិត្តតាំងពីល្ថាចថា ព្រឹកឡេីងនឹងប្រេីJkឲ្យណាណី តែមេីលចុះ ដេកមិនទាន់ក្រោកផង បានអីប្រេី?
គាត់ដេីររអ៊ូរផងឡេីងឡានជិះចេញទៅចម្ការតែបាត់ ម៉ាក់Taeក្រវីក្បាលហួសចិត្តបន្ទិច មុននឹងត្រៀមអាហារសម្រាប់ក្មេងៗ ដែលនៅខាងលេីនោះ ។ ក្នុងបន្ទប់ ! !
កាយស្ដេីងភ្ញាក់ឡេីងស្រាប់តែភ័យភ្លាមព្រោះផ្ទៃមុខទាំងមូល កំពុងជ្រប់នឹងទ្រូងហាប់ណែនរបស់ JK ថែមមានមានដៃគេឱបខ្លួនរឹបផ្អឹសរេីខ្លួនសឹងតែមិនរួច ។
"JK~លែងដៃ " ប្រឹងរេីខ្លួនតិចៗហេីយស្រដីប្រាប់ម្ចាស់ស្នេហ៍ថ្នមៗសម្លេង តែអ្នកម្ខាងទៀតនោះ នីតែធ្វេីព្រងេីយទោះជាបានស្ដាប់ឮហេីយក៏ដោយ មានតែប្រឹងរឹតបន្តឹងកម្លាំងដៃបន្ថែម ឯមុខកំហូចនោះក៏ញញឹមឡេីងពេញចិត្ត
"ថ្ងៃរសៀលហេីយ មិនព្រមក្រោកទេឬយាងម៉េច ប្រាប់ឲ្យលែងដៃណា៎! ! " រាងតម្លេីងសម្លេងបន្ទិច រេីខ្លួនកាន់តែខ្លាំង នៅតែមិនអាចយកឈ្មះគេបាន ព្រោះគេមាឌធំជាង កម្លាំងក៏ខ្លាំងជាងដែរ
" មិនលែងមែនទេ ? " Tae ស្រដីជាលេីកចុងក្រោយ រួចហាមាត់ទៅខាំសាច់ទ្រូងអ្នកកម្លោះ មួយទំហឹង
YOU ARE READING
ROOMMATE 🫂 ចប់
Romance ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023