ROOMMATE 🛌🫂
ដល់ម៉ោងប្រកួតចាប់ផ្ដេីម ភាគីទាំងពីរក្រុមមកប្រមូលផ្ដុំគ្នានៅក្នុងទីលាន ។ សេវយ៉ានសម្លឹងមុខJK និងសេីចចុងមាត់ហាក់កំពុងឌឺ ។
"JK ! ! ស៊ូៗៗ " everyone ស្រែកឡេីងបែកសម្លេង
"សេវយ៉ានៗៗ "
សម្លេងស្រែកកងរំពងហៅឈ្មោះកីឡាករដែលខ្លួនស្រឡាញ់ លេីកលែងតែថេ ស្ងាត់ជ្រាបមិនហានបង្ហេីបសម្លេងអ្វី មានតែអង្គុយស្ដាប់ និងអង្គុយមេីលតែប៉ុណ្ណោះ ។
មុនប្រកួត JK បានងាកមកសម្លេងTae ដោយស្នាមញញឹមថេក៏ញញឹមផ្អែមដាក់JK វិញទុកថាវាជាការផ្ដល់កម្លាំងចិត្ត ។ ការដណ្ដេីមបាល់គ្នាយ៉ាងស្វិតស្វាញដណ្ដេីមយកទៅបោះចូល ។ លេងបានមួយសន្ទុះក្រោយមក គេឃេីញថា ក្រុមទាំងពីរមានពិន្ទុស្មេីគ្នា ហេីយវាក៏ជិតដល់នាទីបញ្ចប់ ។
ការលេងកាន់តែក្ដៅគគុក ម្នាក់ៗប្រឹងប្រែងអស់ពីសមត្ថភាពដេីម្បីបានក្រុមខ្លួនឯងជោគជ័យ
"អា៎កក " JK ត្រូវដួលព្រូស មិនត្រឹមតែប៉ុណ្ណោះនៅមាន អ្នកមកជាន់ដៃនាយបន្ថែមទៀត Tae ដែលកំពុងមេីលត្រូវតក់ស្លុតចំពោះហេតុការណ៍ទាំងនេះ
" អាចង្រៃយ៍ ! ! " JK ក្រោកឡេីង សង្រ្គឺតធ្មេញ ក្នុងទ្រូងពោរពេញដោយកំហឹង នាយដឹងច្បាស់ថាពួកនោះ មានចេតនាធ្វេីបាបនាយ ។ ប៉ុន្តែទម្រាំតែJK ក្រោកឡេីងមកបាន បាល់កំពុងតែត្រូវ សេវយ៉ាន លេីកបោះដាក់ក្នុង ប្រលោះនោះបាត់ទៅហេីយ ។ ⛹🏻JK ក្ដាប់ដៃ សម្លឹងមុខ សេវយ៉ាន គុំទុកអំពីទង្វេីលេងខ្សែលេីរបស់គេ " ការប្រកួតបានបញ្ចប់ ក្រុម SHY ទទួលបានជ័យជម្នះក្នុងថ្ងៃនេះ ហេីយក្រុមSHY នឹងត្រូវបានការនឹងបានផ្ដល់ឱកាសឡេីងទៅ ប្រកួតនៅសេអ៊ូល ជាម្រេីសជាតិ "គណៈកម្មការ
JK ស្ដាប់ចប់ហេីយ នាយដេីរចេញ ក្រោមទឹកមុខមាំ ហេតុអ្វីថ្ងៃនេះខ្លួនត្រូវចាញ់អាម្នាក់នោះ ? គ្រាន់តែគិតក៏ខឹង ដែរ? ។
"ថេ ខ្ញុំឈ្នះហេីយ អរគុណខ្លាំងណាស់ដែលមកគាំទ្រខ្ញុំ " សេវយ៉ានអររខិករខុប ដាក់Tae
" មិនមែនមកពីខ្ញុំទេ តែក៏រីករាយជាមួយផងក្នុងជ័យជម្នះមួយនេះ "
Taeញញឹមមិនសូវសម អបអរដល់ សេវយ៉ានបន្ទិច ពេលក្រឡេកឃេីញJKមិននៅទីនេះ ទេីបគេចខ្លួនមកតាមរកJK វិញ
YOU ARE READING
ROOMMATE 🫂 ចប់
Romance ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023