🪐ROOMMATR🪐
JK នៅហាត់បាល់រហូតដល់ម៉ោង6 នៅពេលបញ្ចប់គេប្រញ៉ាប់ចេញទៅរៀបខ្លួនដេីម្បីទៅDateជាមួយថេ ។
" តេីឯងមេីលមកខ្ញុំយ៉ាងម៉េចដែរ ? " ថេសួរទៅBew
"មិត្តខ្ញុំថ្ងៃនេះពិតជាសង្ហារណាស់ ហេ៎? តេីឯងកំពុងទៅជួបអ្នកណាឬ ? " Bew ញញឹមលេីកមេដៃសរសេីរលេីកសម្រស់ថេ។ ធម្មតាទេTaeស្រស់ស្អាតស្រាប់តែថ្ងៃនេះដូចរៀបរឹករៀបពារជាងរាល់ដង" មែនហេីយ ខ្ញុំមានណាត់ តែឯងមេីលមកម្ដងទៀតទៅ ថាខ្ញុំនៅមានចន្លោះត្រង់ណាអត់ ខ្ញុំគួរតែថែមថយកន្លែងណាទេ " ខ្ញុំ នៅតែមិនប្រាកដចិត្តថាខ្លួនឯងឥតខ្ចោះ គឺ..ខ្ញុំចង់ឲ្យJKមេីលមកខ្ញុំ សង្ហារតែម្ដង ខ្ញុំចង់ឲ្យពេលJKឃេីញ JKនឹងសប្បាយចិត្ត រំជេីបរំជួល
" គ្មានទេៗ សង្ហារហេីយ ឯងកុំបារម្ភពេកអី សម្រស់ឯងបុិននឹងស្រីបាក់ស្រឹបៗ " Bewគិតថាខ្ញុំទៅDateជាមួយមនុស្សស្រីហេីយ មេីលទៅ"ល្អហេីយចឹង ខ្ញុំគ្រាន់តែចង់ឲ្យមេីលទៅឥតខ្ចោះសម្រាប់JKខ្ញុំចង់ឲ្យJKឃេីញថាខ្ញុំគួរឲ្យស្រឡាញ់ " ខ្ញុំនិយាយដោយញញឹមចេញធ្មេញតិចៗ ខ្ញុំពិតជាអៀនខ្លាំងណាស់ឲ្យតែពេលនឹកដល់ប្រុសម្នាក់នោះ ។ ប៉ុន្តែអ្វីដែលនិយាយចេញទៅភ្លេចគិតថា Bewនឹងបានឮ
"អ..អត់ទេ ខ្ញុំចង់មានន័យថា-
"ឯងកំពុងតែណាត់ជាមួយ JK ? JK? ?ឯងស្រឡាញ់ គេមែន ? "Bew សួរដោយសម្លេងភ្ញាក់ផ្អេីលចង់ដឹងរឿង តេីពេលនេះខ្ញុំគួរប្រកែកបែបណាទៅ
"អឺ ...ខ្ញុំអត់- "
"និយាយតាមត្រង់មក "Bew
"មែនហេីយ ខ្ញុំស្រឡាញ់គេប៉ុន្តែខ្ញុំមិនគិតថាគេស្រឡាញ់ខ្ញុំវិញនោះទេ "
"តេីគេបាននិយាយថា អត់ស្រឡាញ់ឯងមែន ? ឯងសារភាពទៅJKរួចហេីយឬនៅ ? "
" ទេគេមិនទាន់និយាយអ្វីទេ តែខ្ញុំដឹងមុនរួចទៅហេីយ "
" ថេ ខ្ញុំមានរឿងចង់និយាយ ការពិតទៅJKស្រឡាញ់ឯងខ្លាំងណាស់ ខ្ញុំមិនដឹងថាប្រាប់ឯងយ៉ាងម៉េចល្អទេ ប៉ុន្តែវាគ្រាន់តែមាត់រឹង ហេីយប្រហែលជាមិនទាន់ប្រាកដចិត្ត ថ្ងៃមុនJKមកគេងជាមួយខ្ញុំ វាបានប្រាប់ថា ឯងជាមនុស្សសំខាន់ណាស់សម្រាប់វា ឯងតែងតែមានវត្តមាននៅក្នុងកែវភ្នែកវា ...."
"ពិ.ពិតមែន ? " ខ្ញុំរាងភាំងៗបន្ទិច ហេីយលួចរំភេីបចិត្ត
"ពិត! ខ្ញុំមិនកុហកទេ ដូច្នេះឯងគួរតែសារភាពនិងតាមញ៉ែរវាបន្ទិចទៅ"
"ខ្ញុំសារភាពរួចហេីយ គេមិនបានប្រាប់ឯងទេហី ? គឺថ្ងៃដែលគេមកគេងជាមួយឯងនោះ ... ខ្ញុំបានប្រាប់ពីអារម្មណ៍ខ្ញុំទៅកាន់គេ "
"អត់ទេ ! វាអត់ប្រាប់ខ្ញុំទេ វាថាឈ្លោះគ្នាជាមួយឯងទេីបមកសុំដេកដែរ យឺស អាJK ហ៊ានបោកយេីងផង ! "
"បេីចឹងខ្ញុំលាហេីយណា ចាំជួបគ្នាពេលក្រោយ " ខ្ញុំទះស្មាBewតិចៗ រួចហេីយរត់ទៅក្រៅយ៉ាងលឿន ។ ខ្ញុំមេីលម៉ោងវាទេីបតែម៉ោង6កន្លះតែខ្ញុំចង់ទៅរងចាំJKនៅក្នុងហាងតែម្ដង ខ្ញុំរីករាយនឹងរងចាំ មនុស្សដែលខ្ញុំស្រឡាញ់
YOU ARE READING
ROOMMATE 🫂 ចប់
Romance ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023