ភាគទី​11:​ ចង់ញ៉ែ

2.1K 126 0
                                    

ROOMMATE (TK)

     ម៉ោងរៀនពេលព្រឹកបានបញ្ចប់ទៅ​ ខ្ញុំចេញមកក្រៅថ្នាក់ឲ្យបានមុនJK ព្រោះ​រាល់ពាក្យសម្ដីដែលគេនិយាយនៅម៉ោងរៀននោះធ្វេីឲ្យខ្ញុំខ្លាចលែងហ៊ាននៅក្បែរគេតែម្ដង​ ។ 
​     ដូចតាមសន្យាខ្ញុំ​ ហុីរ៉ូ​ និង​សេវយ៉ានពួកយេីងមក​ពិភាក្សារឿង​រូបគំនូរនោះ​ ខ្ញុំមិនបានប្រាប់JKនោះទេ​ហេីយ​សង្ឃឹម​ថាគេនឹងមិនខឹងខ្ញុំទៅចុះ។
​    ទម្រាំតែពួកយេីងចែកការងារធ្វេីរួចរាល់គឺឈានចូលដល់ម៉ោង12ថ្ងៃត្រង់​ទៅហេីយ​ ពួកយេីងបំបែកគ្នាចេញពីហ៊ាងកាហ្វេ។
​      ខ្ញុំលេីក​ទូរស័ព្ទ​មកមេីល​ មីសខលទូរស័ព្ទ​របស់ខ្ញុំរោទិ៍ជាច្រេីនហេីយ​សុទ្ធតែ​ជាលេខរបស់JK ខ្ញុំមិនបានឮសម្លេងព្រោះតែមុននេះបានដាក់ silent ។ ម្ដងទៀតខ្ញុំបុកពោះភឹបៗ​ ខ្ញុំតាំងចិត្តឲ្យមាំ​ កាន់តែបន្ថែមកម្លាំងជេីងដេីរ​ ខ្ញុំត្រូវការជួបJKក្នុងពេលឥឡូវនេះ​ ព្រោះ​គេបានផ្ញេីរសារមកគម្រាមខ្ញុំជាច្រេីន​ គេនឹងរំលោភហេីយធ្វេីបាបខ្ញុំ​ បេីខ្ញុំមិនទៅជួបគេក្នុងពេល១០នាទីទៀត​ពុទ្ធោ​ហ៊េីយខ្ញុំមិនគួរខ្លាចការគម្រាមនេះទេ​ ព្រោះ​បានCrushរំលោភហេីយរកអីទៀត​ ? តែបេី​រំលោភលក្ខណៈព្រៃផ្សៃខ្ញុំក៏មិនចង់បានដែរ​ ។
​   ខ្ញុំរត់ត្រហេបត្រហបមកដល់បង់ក្រោមដេីមឈេីរក្បែរសួនច្បារមួយកន្លែង​ ខ្ញុំប្រទះភ្នែកជាមួយនឹងJKកំពុងតែអង្គុយធ្មឹងក្ដាប់​ទូរស័ព្ទ​របស់គេណែន​ ។
​      "Jk~~ ហឹម​ ខ្ញុំមកដល់ហេីយ​ ទាន់ពេលល្មម​ "
ខ្ញុំដក​ដង្ហើម​ញាប់សឹងមិនដល់គ្នា​ ។ JKបានងេីបមុខសម្លឹងខ្ញុំយ៉ាងស្ងៀមស្ងាត់​ បែបនេះ​កាន់តែធ្វេីឲ្យខ្ញុំព្រឺ​សម្បុរភ័យខ្លាចមួយកម្រិតទៀត​ ។ ខ្ញុំដាក់ខ្លួនអង្គុយក្បែរគេ​ ទាំងមិនទាន់បានទទួលការ​អនុញ្ញាតិ​ ហេីយក៏​ ស្ងាត់​ រៀងខ្លួន​ ...
​       "​ ទេីបមោលពីណា​ ? " JK សួរកំបុតៗ​ មិនសូម្បីសម្លឹងមេីលខ្ញុំផង​
​       "​ មកពីហ៊ាងកាហ្វេ​ អឺ​..សុំទោស​មុននេះទូរស័ព្ទខ្ញុំបេីក silent ទេីបមិនបានឮសម្លេងពេលឯងខលមក​ " សុំទោស​ឲ្យហេីយ​ ព្រោះ​ខ្ញុំដឹងច្បាស់ថាគេកំពុងតែខឹង​
​       "នេះ​ ! យេីងឲ្យ" គេហុចថង់ក្រដាស់ខ្ចប់​ មួយមកឲ្យខ្ញុំ​ ។ ខ្ញុំធ្វេីភ្នែកស្លេស្លឺមិនហ៊ានទទួលយក​
​      "​ ឆាប់​ទទួលយកទៅ​ ឬចង់ឲ្យយេីងខឹងឯងជាងនេះ​ ? " JK ងាកមកស្ដីឲ្យខ្ញុំម្ដងទៀត​ ។
​      "វាជាអ្វីទៅ​ ? " មាត់សួរគេតែដៃខ្ញុំកំពុងតែបេីកវាមេីលព្រមជាមួយនឹង​អារម្មណ៍​ពុះកញ្រ្ជោលរំភេីបចិត្ត​ ទោះវាមិនមែនជាលេីកទីមួយដែលJKទិញអ្វីឲ្យខ្ញុំមែន​ តែ​អារម្មណ៍​ពេលនេះ​ពិសេសជាងពេលមុនៗទៅទៀត​
​      "អាវ​ ? ហេតុអីត្រូវឲ្យមកខ្ញុំ​ ខ្ញុំមិនខ្វះអាវពាក់នោះទេ​ " ខ្ញុំបត់វាឲ្យស្អាតនឹងប្រុងប្រគល់វាឲ្យJKវិញ​
​      "​ វាជាអាវ​គ..គូ​ យេីងឲ្យក៏យកពាក់ទៅណា៎​ " JK មិនទទួលយក​ ថែមទាំងរុញថង់ក្រដាសនោះមកកាន់ខ្ញុំវិញ​ និយាយដាច់ៗ​
​      "គូ​ ជាមួយឯងហេស៎ ? " ខ្ញុំញញឹមខ្ជឹបសួរJK
​      "អឺ​ "
      "​ ឯងស្រឡាញ់ខ្ញុំហេីយមែន​បានជាទិញអាវឲ្យខ្ញុំចឹង ? "
​      "មិនដឹងទេ​ ! គ្រាន់តែចង់ទិញឲ្យ​ " អាចនិយាយថាមិនទាន់ច្បាស់នឹង​អារម្មណ៍​ខ្លួនឯងត្រូវជាង​
​       "អរគុណ​ច្រើន​ ខ្ញុំសប្បាយចិត្តណាស់ដែលឯងអត់ស្អប់ខ្ពេីមខ្ញុំ​ ហេីយក៏​អរគុណ​ដែលនៅតែ​រាប់អានយេីង​ អរគុណ​ JK ខ្ញុំស្រឡាញ់ឯង​ " សារភាពត្រង់ៗពេកហេីយទេដឹងនៀក​ ហ៊េីយមិនដឹងជាអាភាពក្លាហាននឹងមកពីណាទេ​ ពេលនិយាយចឹងចេញទៅខ្ញុំហាក់​សប្បាយអរផង​ អៀនផង​ ខ្មាស់គេផង​ ហុហុហ​   
​       "កុំនិយាយបែបនឹងដាក់យេីងទៀត​ ! " JK ប្រេីសម្លេងធ្ងន់​កណ្តុកបូករួមជាមួយទឹកមុខមហាសែនស្ងួតធ្វេីឲ្យខ្ញុំអន់ចិត្តបន្ទិចដែរ​ តែមិនអាចថាអ្វីបានមានតែស្ងាត់លែងហ៊ានតបតជាមួយគេ​ ។ ខ្ញុំឱបស្បោងក្រដាស់នោះជាប់ទ្រូង​ ខាំសាច់​បបូរមាត់​តិចៗ​ និងរង់ចាំឲ្យJK និយាយរកខ្ញុំមុន​ វិញម្ដង​ ទទួលស្គាល់ថាខ្ញុំពិតជាលែងហ៊ានជ្រលក់មាត់ជាមួយJKបន្ត​

ROOMMATE 🫂​   ចប់​ Where stories live. Discover now