"ដៃទន់ៗឯងជាមនុស្សស្រីក៏មនុស្សប្រុសនឹង? "
"អាឆ្កួតនៅជាមួយគ្នាពីរឆ្នាំហេីយមិនគួរសួរចឹងទេ "
"ហិហិ សុំទោសឆ្នាស់ដូចស្រីចឹងឯង "
ទៀតហេីយJKតែងតែយកខ្ញុំទៅប្រៀបធៀបជាមួយមនុស្សស្រី ប្រហែលមកពីគ្រប់យ៉ាងនៃតួខ្លួនរបស់ខ្ញុំដូចស្រីណាស់ហេីយ
"យកយេីងធ្វេីសង្សារម៉ងទៅចឹង " ខ្ញុំក្លាហាននិយាយ តែខ្ញុំដឹងថាJKប្រាកដជាគិតថាខ្ញុំគ្រាន់តែលេងសេីចប៉ុណ្ណោះ
"អូខេ អូនសម្លាញ់ ហាសហាៗ " JKនិយាយបង្អូសសម្លេងហេីយសេីចយ៉ាងឮ ។ ខ្ញុំដឹងថាពាក្យទាំងនេះគេគ្រាន់តែនិយាយចោល ប៉ុន្តែវាបានធ្វេីឲ្យបេះដូងរបស់ខ្ញុំញ៉ាប់ញ័រ រំភេីប ខ្ញុំសប្បាយចិត្តនៅពេលបានឃេីញស្នាមញញឹមរបស់គេ ខ្ញុំបានធូរចិត្តច្រេីនណាស់គ្រាន់តែសម្លឹងមុខរបស់JK ដូច្នេះហេីយទេីបខ្ញុំស្រឡាញ់គេ។
ខ្ញុំមិនយល់អត្ថន័យនៃសេចក្ដីស្រឡាញ់នោះទេ ប៉ុន្តែខ្ញុំបានសន្មតថាឲ្យតែខ្ញុំនៅជាមួយអ្នកណាហេីយគេធ្វេីឲ្យខ្ញុំសប្បាយចិត្ត ចេះសេីចចេះយំ បេះដូងរង្គោះរង្គើ ខ្ញុំអាចកុហកខ្លួនឯង អាចធ្វេីអ្វីគ្រប់យ៉ាងសម្រាប់គេ នោះវាជាសេចក្ដីស្នេហា។ Next day .
ខ្ញុំនិងJKតែងតែដេីរមកសាលារៀនជាមួយគ្នាដូចសព្វថ្ងៃ ។ ពួកយេីងដេីរបណ្ដេីរប្រឡែងគ្នាបណ្ដេីរ ។
" កាថេ កាតឿ ". ស្របនឹងសម្ដីគេបានចាប់កាតាបខ្ញុំលេីកឡេីងលេី វាដូចជាមេីលងាយខ្ញុំច្រេីនលេីកច្រេីនសារ មកហេីយអាងតែខ្ញុំមានកម្ពស់ទាបជាងវាមែន ។
ដឹប~~ ខ្ញុំមូលកណ្ដាប់ដៃណែន សម្ដៅត្រង់ទៅវៃទៅក្បាលពោះរបស់JK មួយដៃរបស់ខ្ញុំមិនមែនស្រាលទេណា
"អូយ៎ ! ដៃធ្ងន់ណាស់ មាឌតូចមួយសោះ " JKធ្វេីមុខជូហួញស្ទាបត្រង់កន្លែងខ្ញុំវាយ ប្រហែលជាអួលចុកណាស់ហេីយ ។
"មកពីឯងឈ្លេីយដាក់យេីងមុនធ្វេីអី " ខ្ញុំស្ទាក់ស្ទេីរនិយាយពាក្យសុំទោសទៅកាន់គេ ទេីបស្ដីឲ្យគេជំនួសវិញ
"ហេ? ? ឈ្លេីយស្អីសង្សារនឹងគ្នាលេងតិចតួចខឹង ? "
" ហា៎! ហា៎ ! សង្សារស្អីឯង មានដឹងខ្លួនថាកំពុងនិយាយស្អីចេញមកអត់? " ខ្ញុំប្រឹងនិយាយធ្វេីដូចធម្មតាទាំងដែលការពិតកំពុងតែភាំង និងភ័យ អៀនលាយគ្នា ខ្ញុំស្ដាប់អត់ច្រឡំទេមែន កោតតែេគចេះនិយាយពាក្យទាំងនេះរួចដែរ
" យេីងនិយាយយេីងប្រាកដជាដឹង ហេីយថី? ក្រែងម្សិលមិញឯងថាឲ្យយេីងយកឯងធ្វេីសង្សារមិនចឹង? ? "
"យេីងនិយាយចោលទេ "
"ស្មានតែឯងនិយាយមែន "គេធ្វេីទឹកមុខជាអន់ចិត្ត ខ្ញុំមិនអាចពន្យល់អ្នកទាំងអស់គ្នាបានទេថាJKកំពុងតែកេីតអ្វីប៉ុន្តែចាប់ពីម្សិលមិញមកគេចម្លែកណាស់ ហេីយភាគច្រេីនចូលចិត្តមកក្បែរខ្ញុំ និយាយពាក្យលេបខាយបន្លំៗញ៉ែខ្ញុំ ។ ខ្ញុំគិតតែឯងទេដឹង

YOU ARE READING
ROOMMATE 🫂 ចប់
Любовные романы ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023