ROOMMATE
បរិយាកាសប្រែជាស្ងប់ស្ងាត់ខ្ញុំលែងហ៊ានសម្លឹងJKហេីយក៏ចេះតែគេចមុខគេ ។ ខ្ញុំមិនអាចទទួលយកបានឡេីយបេីសិនជាJKជាប្រភេទមនុស្សដែលប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែវាក៏អាចបញ្ចាក់តាមកាយវិការរបស់គេនៅពេលនេះ ។ តេីJKមិនចូលចិត្តសេវយ៉ានព្រោះគេជាហ្គេយ៍? ? រាល់ពេលជួបមុខគ្នា JKដូចជាញ៉េញដាក់គេសម្បេីមណាស់ ទោះជាសេវយ៉ានមិនតបតក៏ដោយ ។
"យេីងត្រូវទៅបណ្ណាល័យ លាហេីយ "
ខ្ញុំក្ដាប់ខ្សែកាតាបជាប់ហេីយក្រោកឡេីងបំណងរបស់ខ្ញុំតែមួយគតគឺ គេចនៅឲ្យឆ្ងាយៗពីJK ។ ខ្ញុំមិនចង់ឲ្យគេមានអារម្មណ៍ថាទេីសទាល់នឹងខ្ញុំឡេីយ ។
ពេលនោះខ្ញុំចាប់អារម្មណ៍ទឹកមុខរបស់JKដូចជាចង់និយាយអ្វីចេញមក ប៉ុន្តែខ្ញុំមិនបានផ្ដល់ឱកាសស្ដាប់គេឡេីយ ខ្ញុំដេីរចេញយ៉ាងលឿនតាមដែលអាចធ្វេីបាន ។ បេីសិនជាគេមានរឿងចង់និយាយជាមួយខ្ញុំមែន គេនឹងមកនិយាយពេលក្រោយមិនខាន #បណ្ណាល័យ
ត្បិតថាខ្ញុំយកលេសមកបណ្ណាល័យប៉ុន្តែខ្ញុំគ្មានសមាធិក្នុងការអានតួអក្សរឡេីយ ។ សៀវភៅជាច្រេីនគលេីគ្នានៅចំពោះមុខខ្ញុំ ។ ខ្ញុំអានមិនចូលអារម្មណ៍ ដូច្នេះខ្ញុំតែងតែប្ដូរសៀវភៅញឹកញាប់ ។ ទោះជាយ៉ាងណាខួរក្បាលខ្ញុំនៅតែគិតដល់JK ។ ខ្ញុំខ្លាចគេស្អប់ខ្ញុំ ។
និយាយដល់ត្រឹមនេះខ្ញុំសោកស្ដាយ បេីមុននេះខ្ញុំរកលេសបដិសេធរឿងសៀវភៅBLនោះក៏មិនបាច់ត្រូវមកអង្គុយគិតឈឺក្បាលដល់ថ្នាក់បែកកម្មដ្ឋានចឹងដែរ ។
បន្ទាប់ដឹងថាខ្លួនឯងមិនអាចសង្ងំនៅបណ្ណាល័យបានយូរទេ ខ្ញុំក៏សម្រេចចិត្តជួយរៀបសៀវភៅដែលរញ៉េរញ៉ៃវិញ ។ ធ្វេីខ្លួនឲ្យរវល់បែបនេះ ទេីបខ្ញុំមិនបាច់យកពេលទៅគិតដល់រឿងនោះ ។
ក្ដុក ! សៀវភៅធ្លាក់មកពីទីខ្ពស់។ ខ្ញុំសម្លឹងវា ក្របសៀវភៅនោះមានចំណងជេីង < ក្លាហាន > ។ គ្រាន់តែឃេីញចំណងជេីងខ្ញុំភ្ញោចស្នាមញញឹមចុងមាត់អស់សំណេីចបន្ទិច សូម្បីតែជំនាងបណ្ណាល័យក៏កំពុងតែអូសទាញខ្ញុំឲ្យទៅ មានសេចក្ដីក្លាហានដែរមែនទេ ?
វាមិនមែនជារឿងលេងសេីចឡេីយ បេីខ្ញុំក្លាហានធ្វេីមែន កុំថាឡេីយឋានៈមិត្ត សូម្បីជាអ្នកដទៃក៏មិនអាចបានគង់ដែរ។ ខ្ញុំសុខចិត្តធ្វេីខ្លួនកំសាកលាក់ទុកម្នាក់ឯងក៏មនព្រមបណ្ដោយឲ្យ ទំនាក់ទំនងមិត្តភក្កិពួកយេីងបែកបាក់គ្នាដែរ ។
.........
ល្ងាចចេញពីរៀនខ្ញុំដេីរស៊កដៃចូលហោប៉ៅអាវក្រៅ នៅត្រចៀកមានកាសប្លូធូស ជាធម្មតាខ្ញុំមិនសូវចូលចិត្តស្ដាប់ចម្រៀងទេតែថ្ងៃនេះ ខ្ញុំគ្រាន់តែចង់ឲ្យខ្លួនឯងមានកម្លាំងចិត្ត ក្នុងការជួបJKបន្ទិច ។
" ថេហ្យុង "
ខ្ញុំងាកទៅក្រោយ គេគឺសេវយ៉ាន ។ គ្រាន់តែឃេីញវត្តមានគេខ្ញុំចាប់ភ្លឹកនឹកដល់សម្ដី JK ។ វាដូចជាJKនិយាយមែន សេវយ៉ានចូលចិត្តមកតោងទាមខ្ញុំណាស់ ពិសេសធ្វេីខ្លួនស្និតស្នាលនឹងខ្ញុំនឹងតែម្ដង ។
" ម៉េចមិនទាន់ទៅផ្ទះទៀត ? " ខ្ញុំសួរគេដោយគួរសម តាមរបៀបអ្នស្គាល់គ្នា ។ពេលខ្លះក៏ទេីសទាល់ដែរ ពិសេសពេលខ្ញុំនៅជាមួយ JKគេតែងទៅជ្រែកខ្លួនរំខាន🥲
YOU ARE READING
ROOMMATE 🫂 ចប់
Romance ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023