អារម្មណ៍មិនច្បាស់លាស់វាវេទនាណាស់....
Sunoo partខ្ញុំបានដើរចេញមកវិញពេលទើបតែតាមដាន Sunghoon និងJungwon មិញរួចហើយ។ ខ្ញុំមិនយល់ទេថាតើពេលនេះខ្ញុំមានអារម្មណ៍បែបណា អាចនិយាយបានថា Sunghoon គឺជាមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំលែងគិតពីបេះដូងខ្លួនឯងទៀត ព្រោះខ្ញុំគិតថាមានគាត់ជិវិតខ្ញុំគ្រប់គ្រាន់ហើយវាអាចជាក្តីសុខទៅថ្ងៃមុខរបស់ខ្ញុំបានហើយ។
ប៉ុន្តែ!! នៅពេលនេះ! ខ្ញុំបានគិតខុស!ខ្ញុំឃើញគាត់ទៅស្និទ្ធស្នាលនិង Jungwon ខ្ញុំគួរតែមានអារម្មណ៍ប្រចណ្ឌ តែអត់ទេ ខ្ញុំគឺធម្មតា!! ខ្ញុំមិនបានប្រតិកម្មខឹងដូចព្រឹកមិញទេ!
រាល់រឿងស្នេហាទាំងអស់របស់ខ្ញុំ វាគ្មានអ្វីអាក្រក់ទេ ខ្ញុំមានសំណាងដែលបានស្នេហាល្អឥតខ្ចោះមួយ គ្រប់គ្នានិយាយបែបនេះ! ត្រូវ..ពីមុនខ្ញុំអាចសប្បាយ តែ មកដល់ពេលនេះទើបខ្ញុំដឹងច្បាស់ថា ទេវបុត្រមិនមែនជាជម្រើសរបស់ខ្ញុំទេ!!
អាចថាខ្ញុំនេះវាចូលចិត្តសាច់កម្មក៏បាន មនុស្សល្អមើលមិនឃើញ តែនេះគឺជាខ្ញុំ! ខ្ញុំគឺបែបនេះ![...]
ថ្ងៃបន្ទាប់មក....
ខ្ញុំនិងបង Jay Sunghoon បន្ទាប់ពីរៀងម៉ោងមុខចប់ហើយក៏បានចេញមករៀននៅខាងក្រៅបន្ថែមទៀតព្រោះជិតដល់ការប្រឡងពាក់កណ្តាលឆ្នាំហើយទើបនាំគ្នាខំរៀនឲ្យកាន់តែខ្លាំង ជាមុនមិនអាចបណ្តោយបានទេ។
"ហ្អើយ!!បងប្រាកដហើយថាវាត្រូវ?"
ខ្ញុំបានសួរទៅបង Jay ទោះដឹងហើយថាគាត់មិនអាចធ្វើខុសទេតែខ្ញុំចេះតែសួរចោលចិត្តសង្ស័យទៅ។"ឯងគិតថាបងធ្វើវាខុសឬ?"
ខ្ញុំឮគាត់និយាយហើយក៏សើចព្រោះវាមិនអាចទេដែលគាត់ធ្វើខុស។ តែខ្ញុំនេះវាក៏ឌឺមិនណយដែរ"មិនប្រាកដ ដែរព្រោះបងក៏មិនពូកែរហូតឯណា!"
Jay ឮសម្តីខ្ញុំហើយក៏លើដៃទៅក្រញិចក្បាលខ្ញុំលេងទាំងកាយវិការស្និតស្នាលតាមបែបមិត្តដែលស្គាល់គ្នាមកយូរ។ ខ្ញុំដឹងថា Sunghoon គាត់មិនចេះតែប្រចណ្ឌទេទើបតែងមានកាយវិការស្និតគ្នាបែបបងប្អូនជាមួយបង Jay ទាំងមិនសូវបារម្ភ។
YOU ARE READING
Love Toxic 2 ចប់
Romanceខ្ញុំ Kim Sunoo! ល្អគួរឲ្យស្រឡាញ់! អ្វីដែលមាន សង្សារ! គូដណ្តឹង! មិត្ត! តែ (មិត្តខ្ញុំស្រលាញ់សង្សារខ្ញុំ!) (សង្សាខ្ញុំស្រលាញ់ខ្ញុំ!) ( ខ្ញុំស្រលាញ់គូដណ្តឹងខ្ញុំ! ) (គូដណ្ដឹងខ្ញុំស្រលាញ់មិត្តខ្ញុំ!) ចប់។ Love Toxic 2