ជីវិតខ្ញុំធ្លាក់ដល់សូន្យហើយសង្ឃឹមថាវាលែងធ្លាកបន្តទៀតទៅចុះ....
Sunoo partខ្ញុំត្រូវបានខាងសាលាប្រកាសហៅឈ្មោះទៅណែនាំបន្ទប់ពីមានរឿងកាលពីយប់មិញនេះ។ ដោយពួកគាត់បានស្តីឲ្យខ្ញុំជាខ្លាំងព្រោះបាននាំយកសត្វកាចសាវហាវចូលសាលា។ ទោះខ្ញុំចង់ប្រកែកក៏ពិបាកដែរព្រោះនោះជាការដូរបស់ខ្ញុំគ្រប់គ្នាឃើញផ្ទាល់ភ្នែក។
ខ្ញុំដើរមកវិញក្រោយត្រូវមាត់លោកនាយកជាង3ម៉ោង មកដល់ក្រោមក៏បានឃើញមនុស្សម្នាជាច្រើនបានគ្នាឈរមើលទៅកាន់ កន្លែងផ្សាយព័ត៌មានក្នុងសាលា។
Kim Sunoo ត្រូវបានដាក់ពិន័យរឿងបង្កការភ័យខ្លាចដល់ដៃគូក្រកួតនៅថ្ងៃជប់លៀង។ ខាងសាលានិងដាក់ទោលគេដោយទម្លាក់ការសិក្សាពីថ្នាក់ជាន់ខ្ពល់ទៅរៀននៅអគារ B2 !!
ហើយក៏ចូលរួមអបអរសាទរដល់អ្នកដែលបានឈ្នះកាលពីម្សិលមិញខាងសាលាបានធ្វើការសម្រេចហើយថានៅឆ្នាំនេះនិងរើសយកសិស្សថ្នាក់ជាន់ខ្ពស់ម្នាក់ទៀតដើម្បីជំនួយ Kim Sunoo
ដោយម្នាក់នោះគឺ Cha Jesus!!!"ហ្អើយ!!!"
ខ្ញុំអានចប់ហើយក៏ដកដង្ហើមធំហត់នឿយយ៉ាងខ្លាំង ខ្ញុំឆ្ងល់ណាស់ហេតុអីខ្ញុំចេះតែមានរឿងហេងស៊យមិមចេះចប់បែប។ខ្ញុំបានដើរទៅកាន់ថ្នាក់នៅអគារ A1របស់ខ្ញុំតាមរាល់ដងដោយមានមនុស្សជាច្រើននិយាយខ្សឹបខ្សៀវពីរឿងខ្ញុំមិនចប់មិនហើយ រាល់ពាក្យសម្ដីដែលពួកគេនិយាយសុទ្ធតែជេរប្រមាថ ពួកគេនិយាយរហូតដល់ខ្ញុំធុញលែងចង់ខ្វល់ខ្វាយតែម្តង។
ក្រាក!!!
ខ្ញុំបានបើកទ្វាថ្នាក់រៀនហើយមនុស្សដំបូងដែលមករកខ្ញុំគឺបង Sunghoon គាត់ចូលមកនិយាយសួរនាំខ្ញុំ បន្តិចបន្តួច។ ខ្ញុំដើរទៅកាន់ទូរអ៊ីវ៉ានរបស់ខ្ញុំដើម្បីរើចាកចេញទៅកាន់កន្លែងថ្មី។

ESTÁS LEYENDO
Love Toxic 2 ចប់
Romanceខ្ញុំ Kim Sunoo! ល្អគួរឲ្យស្រឡាញ់! អ្វីដែលមាន សង្សារ! គូដណ្តឹង! មិត្ត! តែ (មិត្តខ្ញុំស្រលាញ់សង្សារខ្ញុំ!) (សង្សាខ្ញុំស្រលាញ់ខ្ញុំ!) ( ខ្ញុំស្រលាញ់គូដណ្តឹងខ្ញុំ! ) (គូដណ្ដឹងខ្ញុំស្រលាញ់មិត្តខ្ញុំ!) ចប់។ Love Toxic 2