គ្រប់យ៉ាងខ្ញុំបានបញ្ចប់ដោយខ្លួនឯង....
Sunoo partនៅព្រឹកថ្ងៃនេះ ជាការវិលត្រឡប់ចូលមកវិសមកាលក្នុងឆមាសទី2 មានមនុស្សម្នាមកឈរតម្រង់ ជាជួរៗ ត្រង់ភ្លឹងទៅតាមទម្លាប់សាលាដែលបានកំណត់វិន័យតឹងរឹង។
"ចាប់ផ្តើមធ្វើការ គោរព!"
សិស្សគ្រប់គ្នាធ្វើការគោរពទៅកាន់លោកនាយកនិងលោកគ្រូអ្នកគ្រូទាំងអស់គ្នា យ៉ាងស្ងៀមស្ងាត់។"នៅឆ្នាំនេះដោយសាររឿងខ្លះបានធ្វើឲ្យសាលាយើង បាក់មុខខ្លាំងណាស់ ដូច្នេះនៅចុងឆ្នាំនេះសាលានិងបើការប្រគួតសម្ថភាពគ្រប់ផ្នែកទាំងអស់ដើម្បីរើសយកសិស្សចូលទៅកាន់ថ្នាក់ជាន់ខ្ពស់!"
ខ្ញុំឈរពីចម្ងាយមើលទៅកាន់លោកនាយកមុខដដែលៗម្នាក់នោះទាំងធុញទ្រាន់។សិស្សចាប់ផ្តើមនាំគ្នាពិភាក្សារឿងនេះគ្រប់ៗ គ្នាបង្កជាសំឡេងលាន់ឮកង់រំពងពេញទីធ្លាសាលា។ ខ្ញុំឈរធ្មឹងមើលទៅកាន់មុខមនុស្សម្នាក់ដែលឥឡូវនេះជាគោលដៅរបស់ខ្ញុំហើយ។នៅពេលនេះមានរឿងមួយដែលខ្ញុំចង់ធ្វើ...
ទឹប! ទឹប!
ខ្ញុំដើរកាន់វ៉ោងមនុស្សទាំងអស់ដែលធ្វើឲ្យគ្រប់ក្រសែភ្នែកបាញ់តម្រងមករកខ្ញុំតែម្នាក់គត់ រួមទាំងលោកនាយនិងលោកគ្រូអ្នកគ្រូ របស់សាលាទាំងមូលទៀត។"អូនមកទីនេះធ្វើអី?"
គេសួរមកខ្ញុំទាំងអោនខ្សឹបតិចៗ ព្រោះនៅទីនេះមានមនុស្សច្រើនខ្ញុំឈរពីមុខគេទាំងមុខមាំមើលទៅកាន់មនុស្សម្នាក់ដែលខ្ញុំស្គាល់ច្បាស់បំផុតនោះគឺPark Sunghoon!!!
"អូនកើតអី sunoo?"
ខ្ញុំនៅតែមិនមាត់ដែលធ្វើឲ្យកន្លែងនោះទាំងមូលប្រែជាស្ងាត់កាន់តែខ្លាំងទៅៗ ព្រោះពួកគេកំពុងចាំមើលថានិងមានរឿងអីកើតឡើងរវាងពួកយើង។វឹប!!
ខ្ញុំចូលទៅទាញមេក្រូពីលោកនាយកសាលាហើយក៏បាននិយាយខ្លាំងៗទៅកាន់ Sunghoon ថា
YOU ARE READING
Love Toxic 2 ចប់
Romanceខ្ញុំ Kim Sunoo! ល្អគួរឲ្យស្រឡាញ់! អ្វីដែលមាន សង្សារ! គូដណ្តឹង! មិត្ត! តែ (មិត្តខ្ញុំស្រលាញ់សង្សារខ្ញុំ!) (សង្សាខ្ញុំស្រលាញ់ខ្ញុំ!) ( ខ្ញុំស្រលាញ់គូដណ្តឹងខ្ញុំ! ) (គូដណ្ដឹងខ្ញុំស្រលាញ់មិត្តខ្ញុំ!) ចប់។ Love Toxic 2