[Ep11: Cello!!!]

328 42 4
                                    

សំឡេង Cello និងធ្វើឲ្យខ្ញុំឈ្លុវង្វេង....
Sunoo part

ខ្ញុំអង្គុយនៅនិងតុដោយរួមមានគ្នាបីនាក់ព្រោះមុននេះសិស្សស្រីៗនាំគ្នាទៅកាប់ចាក់ខាងក្រៅបាត់ហើយមូលហេតុវៃគ្នាក្នុងថ្នាក់មិនសូវ Smooth ល្អ

"យប់មិញនេះឯងឡូយណាស់ដឹងទេ!!យើងប្រាប់ចុះខ្លាចឯងមិនដឹងខ្លួន អាពេលដែរឯងបើកកាដូនោះហើយក៏មានពស់មករុំដៃឯងហ៎ អូ..ឡូយកប់ ទាំងទឹកមុខនិងសកម្មភាពយើងនេះមើលឡើងភ្លឹក!!"
ខ្ញុំអង្គុយញ៉ាំអាហារបណ្តើរស្តាប់ពាក្យសរសើរអត់បានការរបស់នាង Jungwon នេះបណ្តើរ។ និយាយទៅបើមិនមានមនុស្សធុញឬមិនស្អប់គេទើបប្លែក!

"ឯងពិតជាយកសត្វពស់មកមែនឬ?"
Heesueng ដែលអង្គុយជិតនេះក៏បានសួរមកខ្ញុំទាំងគាត់ក៏កំពុងញាំអាហារដូចគ្នាតែរសនិយមខុសគេណាស់។

"អត់ទេ!! ខ្ញុំចាំច្បាស់ណាស់ថាខ្ញុំគ្រាន់តែទិញតុកាតាខ្មោចមួយដាក់ចូលទៅប៉ុណ្ណោះ!!"
ត្រូវហើយ ខ្ញុំសារភាពថាខ្ញុំមិនចូលចិត្តនាងហើយក៏មិនចង់អប់អរស្អីទេទើបទិញតុកាតាខ្មោច អាណាប៊ែល ទៅឲ្យនាង ប៉ុន្តែនណាទៅដឹងថាកាដូខ្ញុំត្រូវបានផ្លាសប្តូទៅជាសត្វពស់វិញនោះ។

"ហ្អើយ!!ហេតុអ្វីក៏ដាក់តែតុកាតាខ្មោច?យើងថាឯងទិញក្បាលអាបជាការដូដល់នាងទើបសម!"

"ចឹងឯងដក ក មកយើងយកទៅឲ្យនាង!"

"យើងមិនមែនអាប!"

"ចឹងចង់ឲ្យយើងទៅរកទីផ្សាអាបនៅណា? "

"ឆើស!!និយាយបន្តទៅ!"
ខ្ញុំមើលទៅគេហើយក៏លេងទឹកមុខធុញដាក់គេនេះពូកែនាំឈ្លោះណាស់។

"ខ្ញុំបានសង្ស័យរឿងមួយ..កាលនៅថ្ងៃប្រកួតនោះខ្ញុំមានអារម្មណ៍មិនស្រួលទេតាំងពីចាប់ផ្តើម មកម្លេះ ហើយវាចៃដន្យទៀតដែលខ្សែ Cello ខ្ញុំបានដាច់! ទាំងរឿងកាដូនិងការប្រកួតអ្នកដែលទទួលបានផលចំណេញមានតែម្នាក់ទេ..."

  Love Toxic 2 ចប់Où les histoires vivent. Découvrez maintenant