[Ep12: ពង្វក់ស្នេហ៍!!]

376 43 1
                                    

មានរឿងមួយចំនួនដែលធ្វើឲ្យខ្ញុំបាត់ភ័យខ្លាចបាន...
Sunoo part

វីវៗ
សំឡេងឡានប៉ូលិសឡានពេទ្យបានបើកមកដល់ពេញមុខសាលាទាំងម្នាក់ៗកំពុងពិនិត្យមើលពីកន្លែងកើតហេតុ

"តើប្អុនបានដឹងពីរឿងអ្វីកើតឡើងដែរទេ?"
ខ្ញុំត្រូវបានប៉ូលិសយកមកសួរនាំពីរឿងដែលបាននៅក្នុងអគារ A1 ។ ខ្ញុំមិនបានចាប់អារម្មណ៍និងការសួរគាត់ទេព្រោះភ្នែកកំពុងសម្លឹងទៅកាន់ សាកសព Jesus ដែលត្រូវបានប៉ូលិសលើយកទៅនោះ។

"តើអាចឆ្លើយបានទេ?"
ខ្ញុំបែរអារម្មណ៍មកវិញហើយក៏បានដឹងពីសំណួរដែលគាត់កំពុងសួរមកកាន់ខ្ញុំ។

"ខ្ញុំភ្លេចរបស់ទើបត្រឡប់មកយកវិញ ហើយក៏បានឮសំឡេងតន្ត្រីនៅអគារនេះ បន្ទាប់មកខ្ញុំក៏បានមកមើលហើយក៏ឃើញនាងលោតសម្លាប់ខ្លួនតែម្តង"

"ខ្ញុំឮសំឡេងស្រែករបស់គូដណ្តឹងខ្ញុំគេស្រែកចេញពីអគារនេះទើបរត់មកមើលតែមកដល់នាងក៏បានស្លាប់បាត់ទៅហើយ!"
Ni-ki នៅក្នុងបន្ទាប់ផ្សេងពីសូនូបានឆ្លើយសួរតែមួយដូចគ្នា

"តើប្អូនស្គាល់នាងទេ?"

"ស្គាល់! នាងឈ្មោះ Cha Jesus ជាសង្សារចាស់របស់គូដណ្ដឹងខ្ញុំ"

"បើចឹងប្អូននិងនាងប្រាកដជាធ្លាប់មានទំនាស់ជាមួយគ្នាហើយ?តើប្អូនអាចដឹងតើនាងមានអ្វីដែរមិនប្រក្រតីដែរទេ?"

"បាទ! ពួកយើងធ្លាប់មាឿងច្រឡំគ្នាបន្តិច ប៉ុន្តែកាលពីល្ងាចមិញយើងបាននិយាយដោះស្រាយគ្នារួចរាល់ហើយ! ខ្ញុំក៏យល់ថានាងមិនមានអ្វីមិនប្រក្រតីទេ! គ្រប់យ៉ាងគឺធម្មតា!"
ប៉ូលិសមើលមកខ្ញុំទាំងក្រសែភ្នែកសង្ស័យ តែខ្ញុំបាននិយាយការពិតហើយ។

ក្រោយពីត្រូវសាកសួរហើយខ្ញុំក៏បានចាកចេញពីសាលាដើម្បីមកផ្ទះវិញទាំងអារម្មណ៍នៅតែដិតជាប់និងហេតុការណ៍ដដែល។
Ni-ki គេព្យាយាមលួងលោមខ្ញុំខ្លាំងណាស់សឹងតែមិនហ៊ានចេញឆ្ងាយពីខ្ញុំផងតែខ្ញុំនៅដដែល។

  Love Toxic 2 ចប់Onde histórias criam vida. Descubra agora