[Ep2: គូដណ្តឹងរបស់ខ្ញុំ!!]

517 53 1
                                    

ការពិតទៅចិត្តមនុស្សគឺបែបនេះ....
Sunoo part

នៅព្រឹកនព ខ្ញុំក៏បានក្រោកមកដោយស្នាមញញឹមយ៉ាងស្រស់ស្រាយ ដើម្បីខ្លួនឯង ខ្ញុំមិនចង់គិតរឿងរញ៉េរញ៉ៃទាំងព្រឹកទរ ចឹងហើយមានតែធ្វើឲ្យខ្លួនឯងស្រស់ស្រាយ។ ខ្ញុំតាំងចិត្តហើយថានិងមិនធ្វើឲ្យខ្លួនឯងក្តៅក្រហាយ

15នាទីក្រោយមក.....

"ម៉ាក!!!!នេះម៉ាកលុកឡានខ្ញុំចោលហើយអ្ហេ??"
ខ្ញុំខឹងខ្លាំងណាស់ នេះឡានទើបតែទិញមកសោះគាត់លុកចោលបាត់ ខ្ញុំដឹងថាគាត់លុកព្រោះខ្ញុំមិនដែលជិះតែថ្ងៃនេះខ្ញុំចង់ជិះហើយមិចក៏ទៅជាចឹងលោក...

"ចុះឯងថាមិនចង់ជិះនោះ ម៉ាក់ក៏លុកចេញទៅ មិនឃើញផ្ទះយើងមានឡានឡើងពេញហើយទេ!"
ហ្អើយៗ មើលគាត់និយាយចុះខ្ញុំខឹងស្លាប់មិនខានទេខ្ញុំ។ ម៉ាក់និយាយតបហើយក៏ដើរមកអង្គុយនៅសូហ្វា ផឹកតែតាមទម្លាក់របស់គាត់។

"ខ្ញុំមិនដឹងទេ!!ទិញឡានឲ្យខ្ញុំមួយទៀតមក!!"
និយាយហើយខ្ញុំរត់ត្រុយទៅរកគាត់ ទោះជាមិនដែលជិះមែនតែឡានខ្ញុំគឺរបស់ខ្ញុំហើយ។

"អត់ទេ! ឡាននៅពេញផ្ទះឯងមិនជិះទៅ!"

"បើចឹងម៉ាក់ទៅទិញយកឡានរបស់ខ្ញុំមកវិញមក! ក្រៅពីឡានមួយនិងខ្ញុំមិនជិះទេ!"

"មិនជិះអត់ទៅ! គ្រែងឯងមិនធ្លាប់ជិះស្រាច់ហើយតើហី"

"ហួយ!!!ម៉ាក់ ប្រាប់ហើយថាខ្ញុំមិនចេះជិះឡានផ្សេងក្រៅពីប៉ូពីទេ"
ប៉ូពី ជាឈ្មោះឡានរបស់ខ្ញុំ តែពេលនេះគេក្លាយជារបស់អ្នកផ្សេងហើយក៏មិនដឹង

"ជួយមិនបានទេ ម៉ាក់លុកគេរួចរាល់ហើយ!"
គាត់និយាយចប់ ខ្ញុំក៏ក្រោកមកឈរពេញកម្ពស់ រួចក៏ដើរចេញតែម្តងទៅទោះនិយាយទៀតក៏គ្មានប្រយោជន៍ដែរ។

"ឈប់!"
ខ្ញុំញញឹមចុងមាត់ពេលបានឮការបស់គាត់ ព្រោះមើលទៅអ្នកម៉ាក់គាត់បែបផ្លាស់ប្ដូរចិត្តហើយ។

  Love Toxic 2 ចប់Tempat cerita menjadi hidup. Temukan sekarang