ជីវិតខ្ញុំលែងមានលេខត្រូវធ្លាក់ទៀតហើយក្រៅពីសូន្យ...
Sunoo partព្រឹកបន្ទាប់ ខ្ញុំក៏បានមកសាលាតាមធម្មតាទោះជាក្នុងខ្លួនមិនស្រួលក៏ដោយ ។ អា៎..បើគិតទៅ Ni-ki ធ្វើរឿងនោះក៏ព្រោះចង់ជួយខ្ញុំដែរដោយសារតែគេទើបខ្ញុំមិនសូវនឹកឃើញពីការសម្លាប់របស់ Jesus ។
ខ្ញុំដើរចូលទៅក្នុងសាលាទាំងអារម្មណ៍ធ្លាក់ចុះក្រោមសូន្យទៅទៀត។
ខ្ញុំដើរទាំងបានអានអក្សរដែលមាននៅពេញជញ្ជែងគេយករូបខ្ញុំមកបិទពេញជញ្ជែងទាំងអគារ A1&B2
បិទរូបថរដោយបានកែប្រែជាសត្វផ្សេងៗទាំងពាក្យជេរប្រមាថ គូសវាសពេញមុខខ្ញុំ។ ខ្ញុំបានអាននិងឃើញរឿងទាំងអស់ហើយក៏ស្លុតចិត្តមែនទែន វាជាការស្វាគមន៍របស់ខ្ញុំនៅថ្ងៃនេះ...*ចេញទៅអាឃាតក!!*
*ទៅងាប់ទៅ ឯងអាបិសាច*
*Sunoo ចង្រៃ ស្លាប់ទៅល្អជាង*
*Jesus ស្លាប់ព្រោះតែឯង!អាមនុស្សអន់ ពូកែច្រណែន!*
ខ្ញុំឈរស្ងៀមនៅនិងកន្លែងដែលមានតែរូបអាក្រក់ៗរបស់ខ្ញុំមានពេសពេញហើយនៅជញ្ជាំងមានសរសេរឈ្មោះខ្ញុំដោយថ្នាំពណ៌ថ្នាំក្រហមដូចឈាមទៀត។ អាក្រក់មើលណាស់..
"កុំនៅជិតគេអី..គេគួរឲ្យខ្លាចណាស់"
"មែនហើយ.. Jesus នាងមើលទៅគួរឲ្យអាណិតណាស់"
"គេពិតជាសាហាវ គ្រាន់តែប្រកួតចាញ់ម្តងសោះក៏ហ៊ានបាបមនុស្សបានដែរ"
"តើឯងបានមើលវីដេអូហើយនៅ?តាមពិតទៅគេនិងហើយដែលបានធ្វើឲ្យ Jesus លោតសម្លាប់ខ្លួន !"
ខ្ញុំដើរនៅលើផ្លូវមួយតែម្នាក់ឯងដោយមានសិស្សៗនាំគ្នាថយឆ្ងាយពីខ្ញុំអស់រលីង។ តើខ្ញុំបានធ្វើអ្វីខុសឬ? ពួកគេនិយាយចោទប្រកាន់ខ្ញុំទាំងមិនបានដឹងរឿងអីសោះ។ ខ្ញុំពិតជាមានអារម្មណ៍ថាពិបាកទទួលយកមែនទែន តើមួយថ្ងៃដែលកន្លងទៅវាមានរឿងអីកើតឡើងទៅ? ខ្ញុំបានខកខាននិងរឿងថ្មីក្នុងសាលាទៀតហើយ!
BẠN ĐANG ĐỌC
Love Toxic 2 ចប់
Lãng mạnខ្ញុំ Kim Sunoo! ល្អគួរឲ្យស្រឡាញ់! អ្វីដែលមាន សង្សារ! គូដណ្តឹង! មិត្ត! តែ (មិត្តខ្ញុំស្រលាញ់សង្សារខ្ញុំ!) (សង្សាខ្ញុំស្រលាញ់ខ្ញុំ!) ( ខ្ញុំស្រលាញ់គូដណ្តឹងខ្ញុំ! ) (គូដណ្ដឹងខ្ញុំស្រលាញ់មិត្តខ្ញុំ!) ចប់។ Love Toxic 2