[Ep3: ជំនួបចៃដន្យ!!!]

504 54 2
                                    

មនុស្សម្នាក់ដែលខ្ញុំសង្ស័យ....
Sunoo part

ដោយសាររឿងហេតុម្សិលមិញទើបធ្វើឲ្យខ្ញុំមិនបានមកសាលាហើយរឿងទាំងអស់ដែលបានកើតឡើងក៏ខ្ញុំមិនដឹងដែរ។

"ត្រូវហើយ!!ខ្ញុំនិយាយនេះសុទ្ធតែជាការពិតទាំងអស់!"
ខ្ញុំមកដល់សាលាភ្លាមមនុស្សម្នាក់ដែលបានសន្ទានាដំបូងជាមួយខ្ញុំគឺជា Giiha នាងបាននិយាយពីរឿងមួយដែលធ្វើឲ្យខ្ញុំ ស្លុតចិត្តនោះគឺការស្លាប់របស់ Junhee ។

ខ្ញុំមិនចាំយូរទេក្នុងចិត្តក្តៅសឹងតែផ្ទុះទៅហើយ ខ្ញុំសារភាពដែលថាខ្ញុំពិតជាជឿសម្តីនាង 100% ព្រោះអ្វីដែលនាងនិយាយវាដូចអ្វីដែលខ្ញុំឃើញមែន។ ខ្ញុំបានធ្វើដំណើរចេញទៅកាន់អគារ B2 ភ្លាមៗ។

តែអ្វីដែលធ្វើឲ្យខ្ញុំហួយចិត្តនោះ Jungwon មនុស្សម្នាក់ដែលខ្ញុំសង្ស័យគេបែរជាអាចរាំលេងបានទៅវិញទាំងដែលគេទើបតែបានជួលមនុស្សទៅសម្លាប់ខ្ញុំហើយៗ អាក្រក់បំផុត។

ផាំង!!!
ខ្ញុំដើរមកដល់ក៏ចុចបិទសំឡេងចម្រៀងរួចក៏ទាន់បាស់នោះចេញពីមុខពីមាត់ទោះ ឥឡូវមានមនុស្សជាច្រើនកំពុងមើលមកខ្ញុំទាំងក្រសែភ្នែកចម្ងល់ក៏ដោយក៏ខ្ញុំមិនខ្វល់ដែរ។

"យ៉ា!!! Yang Jungwon!!!"
ខ្ញុំស្រែកហៅឈ្មោះគេខ្លាំងៗហើយក៏បានដើរចូលទៅរកគេ។ ខ្ញុំមិនដឹងទេថាមានសិស្សអគារ A1 មកតាមខ្ញុំតាំងពីពេលណាក៏មិនដឹង តែមកក៏មកទៅខ្ញុំមិនខ្វល់ទេព្រោះខ្ញុំមិនបានហៅពួកគេមកផងនិង។

"ឯង ជាអ្នកសម្លាប់ Junhee មិត្តយើងមែនទេ?"
ខ្ញុំមិនទាន់សួររឿងគេជួលមនុស្សមកធ្វើបាបខ្ញុំទេពេលនេះខ្ញុំចង់ដឹងរឿងស្លាប់របស់ junhee ជាមុនសិន។

"ពួកឯងគ្មានសមត្ថភាពរកឃាតករពិតបានទើបមកចោទដាក់យើងមែនទេ?"
Jungwon គេនិយាយមកវិញទាំងទឹកមុខធម្មតា តែពេលនោះខ្ញុំក៏បានចាប់អារម្មណ៍និងមនុស្សម្នាក់ដែលអង្គុយក្រោយខ្នងគេ។

  Love Toxic 2 ចប់Where stories live. Discover now