ស្នេហារីកចម្រើនទៅបានក៏ត្រូវតែមានឧបសគ្គ....
Sunoo part"Ni-ki !!!"
ខ្ញុំរត់ចេញពីផ្ទះមកក៏បានឃើញ Ni-ki មកចាំនៅមុខផ្ទះជាស្រាចតែម្តងដោយមានឡានទំនើបមួយផងដែរ។"កុំប្រញាប់ពេកប្រយ័ត្នដួល!"
គេចូលមកចាប់ដៃខ្ញុំចាប់ហើយក៏នាំមកកាន់ឡាន ដើម្បីទៅសាលាជាមួយគ្នា។"អរគុណហើយ..."
ខ្ញុំញញឹមហើយដើរចូលក្នុងឡានចាំមុន។បន្ទាប់ពីបានដេតគ្នាជាលើកទី2 មកដល់ពេលនេះពួកយើងស្រឡាញ់គ្នាបាន1ខែហើយ ការភ្ជាប់ពាក្យនៅតែបន្ត ។ ពួកយើងបានយល់ពីគ្នានិងចុះសម្រុងណាស់ ស្នេហាក៏នៅតែស្រស់បំព្រង។
"បងចង់ទៅរៀនថ្នាក់ជាអូនដល់ហើយ"
ពេលមកដល់សាលាពួកយើងក៏បានដើរចូលមកដំណាលគ្នា Ni-ki តែងតែនិយាយពាក្យនេះរាល់ព្រឹកមុនពេលបែកផ្លូវគ្នាទៅអគាររៀងខ្លួន។"សាលាក៏បានប្រកាសរើសសិស្សថ្មីដែរ!!បងគួរតែសាកចូលប្រកួត!"
ខ្ញុំតបទៅគេវិញទាំងសប្បាយចិត្ត ព្រោះបើសិនជា Ni-ki អាចឈ្នះបានចឹងពួកយើងបាននៅជិតគ្នាហើយ។"អឹម..បងគិតថាបងនិងចូលប្រកួតខាងកៃខ្វាន់ដូហើយ!"
"ពិតមែនហ៎? អូនសប្បាយចិត្តណាស់!!"
ខ្ញុំពិតជាចង់ឲ្យគាត់ប្រកួតពិតមែនព្រោះបើតាមខ្ញុំចាំគាត់ក៏ពូកែខាងវាយតប់ដែរហើយសង្ឃឹមឈ្នះក៏ច្រើនដូចគ្នា។"ឯងគិតថាគេអាចឈ្នះយើងហ៎?"
ខ្ញុំប្រែទឹកមុខពេលបានឃើញគូសត្រូវចាស់ Jungwon ដើរមកនិយាយឌឺដងសង្សារខ្ញុំទាំងមានភាពជឿជាក់ជ្រុល។"ចឹងក៏ចាំមើលទៅ!!"
ខ្ញុំនិយាយទៅគេវិញទាំងដៃអោប Ni-ki ជាប់បែបមានមោទនភាពទុកមុន។"យើងទាំងពីរនាក់ឥឡូវជាគូសត្រូវហើយ!!"
Jungwon និយាយទៅកាន់សង្សារខ្ញុំទាំងជ្រួញចិញ្ចើម តាមពិតទៅខ្ញុំក៏ដឹងដែរថាគេចង់ចូលប្រកួតដើម្បីអ្វី នោះក៏ដើម្បីតែបង Jay ។
VOUS LISEZ
Love Toxic 2 ចប់
Roman d'amourខ្ញុំ Kim Sunoo! ល្អគួរឲ្យស្រឡាញ់! អ្វីដែលមាន សង្សារ! គូដណ្តឹង! មិត្ត! តែ (មិត្តខ្ញុំស្រលាញ់សង្សារខ្ញុំ!) (សង្សាខ្ញុំស្រលាញ់ខ្ញុំ!) ( ខ្ញុំស្រលាញ់គូដណ្តឹងខ្ញុំ! ) (គូដណ្ដឹងខ្ញុំស្រលាញ់មិត្តខ្ញុំ!) ចប់។ Love Toxic 2