[ Ep5: ដំណើរកំសាន្តចលាចល!!]

399 48 1
                                    

ហេតុអីត្រូវតែជាសង្សារខ្ញុំ??
Sunoo part

ក្រោយពីត្រូវបានគូដណ្តឹងសុំផ្តាត់ពាក្យហើយពួកយើងក៏លែងបានជួបគ្នាទៀតដែររហូតដល់មួយអាទិត្យបន្ទប់ ខាងសាលាបានរៀបចំការដើរកំសាននៅវិសមកាលរដូវក្តៅ ដោយចូលរួមគ្រប់ថ្នាក់ ។

"ខ្ញុំមិនចង់ទៅបានទេ?"
ខ្ញុំសួរទៅកាន់សង្សាររបស់ខ្ញុំទាំងធុញទ្រាន់មិនចង់ចូលរួមព្រោះបើទៅប្រាកដណាស់ថាខ្ញុំនិងជួប Ni-ki ។

"មិចក៏ចឹង?ពីមុនអូនរអ៊ូររាល់ថ្ងៃថាចង់ឲ្យសាលាមានដំណើរកំសាន្តនោះអី?"
ខ្ញុំមើលទៅមុខគាត់ហើយក៏តបលែងចេញតែម្តង គាត់និយាយត្រូវពីមុនខ្ញុំចង់ដើរលេងតែលើកនេះហេតុអីត្រូវអត់ ។ ខ្ញុំមិនអាចព្រោះតែប្រុសម្នាក់ធ្វើឲ្យខ្លួនឯងបាត់បង់ចំណង់ចំណូលចិត្តទេ។

"បងនិយាយមិនខុស! ទៅដើរលេងគឺជាអ្វីដែរខ្ញុំចូលចិត្ត"
ខ្ញុំនិយាយហើយគាត់ក៏សើចមើលទៅបែបហួសចិត្តនិងមាយាទដែរត្រឡប់ត្រឡិន របស់ខ្ញុំហើយ។

"ហើយចុះ Jake គេនៅឯណា?"
ខ្ញុំរៀបចូលឡានតែក៏មិនឃើញមិត្តក៏ងើយមុខទៅសួរ Sunghoon ។ គាត់ធ្វើមុខឆ្ងល់ដាក់ខ្ញុំវិញហើយក៏បាិយាយ

"អូននៅក្នុងនិងហើយចាំបងចេញទៅរកគេសិន!"
ខ្ញុំងក់ក្បាលយល់ព្រម ហើយក៏បានឡើងឡានមុខទៅ ខ្ញុំគិតថាគេគ្មានទៅណាឆ្ងាយពីបណ្ណាល័យគេទេទើបមិនសូវគិតច្រើន។

ខ្ញុំនិងសិស្សថ្នាក់ជាន់ខ្ពស់ទាំងត្រូវបានជិះឡានផ្សេងពីគ្រប់គ្នា ព្រោះជាសិស្ស VIP ។

"មិចក៏ឯងអង្គុយតែម្នាក់ឯងចឹង?"
ខ្ញុំឮ សំណួរនេះហើយក៏ងាកមកមើលក៏ឃើញថានេះជា Jake ហើយគេមកពីណា ។

"ឯងទើបមកពីណា? មិញបាត់ឯងទើបបង Sunghoon គាត់ចេញទៅរក"
Jake ស្តាប់ហើយក៏បើកភ្នែកធំៗដាក់ខ្ញុំ មើលទៅគេដូចកំពុងភ័យនិងរឿងអីមួយហើយ។ មិនចាំយូរ Jake ក៏ស្ទុះចុះពីលើឡានហើយរត់ទៅផ្លូវតែមួយដែល Sunghoon បានទៅមុននេះគឺផ្លូវទៅបណ្ណាល័យរបស់គេ។

  Love Toxic 2 ចប់Where stories live. Discover now