[Ep14: អាថ៍កំបាំងបែកធ្លាយ!!]

454 43 0
                                    

ខំលាក់ហើយនៅតែបែកធ្លាយទាល់តែបាន....
Sunoo part

" បិទបានយ៉ាងម៉េច?យើងមិនព្រម!"
ខ្ញុំនិយាយបដិសេធទៅពួកទាំងពីវិជាដាច់ខាត់

"យើងព្រម! ឯងព្រមទេ?"
Jake សួរទៅកាន់ Jungwon ហើយពួកគេក៏បានលើដៃតាមគ្នា។

"យើងព្រម!"

"ល្អ!!ពីរទល់មួយ! ពីរឈ្នះ! បិទការស៊ើបអង្កេត!"
Jake និង Jungwon អឺអើដាក់គ្នាហើយក៏បានរៀបចំអ៊ីវ៉ានគ្រប់យ៉ាងទៅកន្លែដើមវិញ។ ហើយក៏បានដើរទៅកាន់ទ្វារដើម្បីចាកចេញទៅ។

ខ្ញុំអង្គុយមើលទៅពួកគេទាំងដកដង្ហើមធំអស់សង្ឃឹមក្នុងឆាកជីវិតបំផុតមិត្តភក្តិក៏គេមិនជួយ មនុស្សជុំវិញខ្លួនក៏ដៀលត្មះ ហើយឥឡូវជាប់ឈ្មោះជាអ្នក bully គេទៀត តើខ្ញុំនៅសល់អីពេលនេះ??

ក្រាក!!!
ខ្ញុំបានឮសំឡេងទ្វារដែលពួកគេនាំគ្នាចាកចេញទៅចោលខ្ញុំ ពេលនេះក្នុងទ្រូងខ្ញុំឈឺចាប់ជាពេលណាទាំងអស់ ពួកគេជាក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំហើយបើអត់ពីពួកគេទៀតខ្ញុំប្រាដកជាត្រូវជាប់ឈ្មោះជាមនុស្សអាក្រក់រហូតទៅ។

"ហុឺៗ"
ខ្ញុំអោនក្បាលទៅនិងតុហើយស្រែកយំយកតែម្តងទៅវាហត់ពេកហើយ ខ្ញុំធុញណាស់!!

"ន៎ែ!!ឯងយំសោកស្អីនិងយើងឈរចាំយូរណាស់!!"
ខ្ញុំឮសំឡេងហៅនេះហើយក៏បានងើយមុខដែលមានទឹកភ្នែកមើលទៅកាន់មាត់ទ្វារក៏បានឃើញពួកគេទាំងពីរកំពុងឈរនៅទីនោះ

"យើងថាបិទការស៊ើបអង្កេតក្នុងបណ្ណាល័យ មិនមែនឈប់រកការពិតឯងណា? ឯងចង់នៅអង្គុយគិតក្នុងនេះរហូតឬយ៉ាងម៉េច? "
Jake ឈរច្រកចង្កេះជិត Jungwon ហើយនិយាយមកកាន់ខ្ញុំ។ ខ្ញុំចាប់ផ្តើមយំលាយសើចព្រោះតែរំភើបចិត្តមកវិញ

  Love Toxic 2 ចប់Onde histórias criam vida. Descubra agora