តើអ្វីដែលធ្វើឲ្យខ្ញុំខ្លាច....
Sunoo partនៅព្រឹកថ្ងៃនេះខ្ញុំ ប្រាកដជាមានរឿងអ្វីមួយជាមិនខានទេខ្ញុំមិនដឹងទេថាវាជារឿងអីតែអារម្មណ៍ផ្លូវក្នុងខ្ញុំបានប្រាប់ខ្ញុំបែបនេះ។ តើការប្រកួតអាចមានរឿងអ្វីទេដឹង? ព្រោះព្រឹកនេះមានការប្រកួត Cello ហើយខ្ញុំក៏ត្រូវមកឡើងប្រកួនជាមួយនិងសិស្សថ្មី Jesus នោះហើយ។
មួយរយៈនេះនាងនិងខ្ញុំមិនសូវបាននិយាយគ្នាឬជួបមុខគ្នាច្រើនទេព្រោះជាប់រវល់វឹកហាត់រៀងខ្លួន។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់បង្ហាញពីអ្វីដែលជាសម្ថភាពពិតបស់ខ្ញុំ។
"អូនមិនអីទេហ៎ កុំភ័យអីបងនៅចាំលើកទឹកចិត្តអូនហើយ!"
ខ្ញុំអង្គុយនៅបន្ទាប់សម្រាកដើម្បីរៀបចំខ្លួនចូលប្រកួតតែ Ni-ki បានចូលមកលើកទឹកខ្ញុំទាំងដែលគាត់ក៏ត្រូវប្រកួតនៅបន្តិននេះដូចគ្នា។ខ្ញុំឮពាក្យលើកទឹកចិត្តគាត់ហើយក៏ងើយមុខក្នុងកញ្ចប់មកញញឹមដាក់គាត់វិញហើយក៏បានប្រទះភ្នែកនិងដៃដែលកំពុងញ័ររបស់គាត់។ ខ្ញុំចាប់ផ្តើមឆ្ងល់ហើយថានណាភ័យឲ្យពិតប្រាកដទៅ?
"អូនថាបងសម្រួលអារម្មណ៍សិនទៅ!!"
ខ្ញុំក្រោកពីកៅអីហើយចូលមកចាប់ដៃគាត់ទាំងពីរជាប់។"បងមិនអីទេ!!បងធម្មតាទេអូនមើលមកបងសមនិងមនុស្សដែរភ័យទេ?"
"តែដៃបងញ័រមិនទាន់បាត់ទេ!"
"វាញ័រព្រោះបងរំភើប..."
ខ្ញុំសើចហួសចិត្តនិងការប្រកែករបស់គាត់ នេះចំជាពូកែកុហកមែន។"ន៎ែ!!ដល់ម៉ោងប្រកួតហើយ! ឯងមិនទៅទេ? នេះហ៊ានឲ្យគូប្រកួតមកហៅទៀត!! អា៎!!!យើងធុញឯងដល់កំពូលហើយ!"
ខ្ញុំបែរអារម្មណ៍ទៅកាន់មាត់ទ្វារដែលមាន Jungwon គេដើរមកហៅ Ni-ki ចេញទៅប្រកួតព្រោះពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័តជាមួយគ្នាហើយ។
![](https://img.wattpad.com/cover/327615772-288-k333251.jpg)
YOU ARE READING
Love Toxic 2 ចប់
Romanceខ្ញុំ Kim Sunoo! ល្អគួរឲ្យស្រឡាញ់! អ្វីដែលមាន សង្សារ! គូដណ្តឹង! មិត្ត! តែ (មិត្តខ្ញុំស្រលាញ់សង្សារខ្ញុំ!) (សង្សាខ្ញុំស្រលាញ់ខ្ញុំ!) ( ខ្ញុំស្រលាញ់គូដណ្តឹងខ្ញុំ! ) (គូដណ្ដឹងខ្ញុំស្រលាញ់មិត្តខ្ញុំ!) ចប់។ Love Toxic 2