Episode 1 : ផ្លាស់ប្តូរ

6.1K 415 8
                                    

#ភាគទី1

ថេយ៉ុងក្រោយអង្គុយគិតរឿងមួយសន្ទុះគេក៏នឹកឃើញថា គេមានម្តាយចុងម្នាក់ទៀតដែលមានកូនស្រីម្នាក់

ដែលក្នុងសាច់រឿងដែលគេសរសេរបញ្ជាក់ថាថេយ៉ុងមិនត្រូវគ្នាជាមួយប្រពន្ធថ្មីរបស់ប៉ាគេឡើយ ឈ្លីគ្នារាល់លើកដែលជួបមុខគ្នា

"មែនហើយម៉ោងប៉ុន្មានហើយ? មែនហើយៗនាឡិការៗ ម៉ោងជិត8ហើយ ឃ្លានបាយណាស់ ចទៅក្រោមល្អទេ"ថេយ៉ុងអង្គុយនិយាយម្នាក់ឯងចង់ចុះទៅក្រោមតិចអត់តិច

"ហ៉ើយ~ធុញណាស់ គិតអីមិនចេញទេ ដេកវិញល្អជាង"រៀបនឹងដាក់ខ្លួនដេកទៅលើពូកវិញស្រាប់តែមានអកនកមកគោះទ្វាបន្ទប់

"អ្នកប្រុសៗភ្ញាក់ឡើងដល់ម៉ោងទៅរៀនហើយ"អ្នកបម្រើ

"ដឹងហើយ ធុញមែន ~នេះយើងត្រូវទៅរៀនវិទ្យាល័យម្តងទៀតហើយ គ្រាន់តែគិតក៏ធុញដែល ធុញៗណាស់"ថេយ៉ុងអង្គុញញីសក់ក្បាលខ្លួនឯងឡើងកន្ទ្រើងរួចក៏ចូលបន្ទប់ទឹករៀបចំខ្លួន

"ងាប់ៗងាប់ហើយមុខអ្នកណាមិចក៏អាក្រក់ម្លេះសិទ្ធតែស្នាម តែមិចក៏វារលុបពេលត្រូវទឹក "ថេយ៉ុងភ្ញាក់នឹងមុខអ្នកនៅក្នុងកញ្ចក់ដែលមានស្នាមអុចខ្មៅពេញផ្ទៃមុខ

"អាថេយ៍អើយមិចក៏ល្ងង់ម្លេះក្រែងឯងជាអ្នកសរសេរអោយថេយ៉ុង អាន់ផេណា មានមុខអាក្រក់ហេស តែថាមិចបានជាវារលប់ពេលត្រូវទឹកយើងមិនបានសរសេរឯណា"ដោយខ្ចិលគិតច្រើននាយក៏ងូតទឹកស្លៀកពាក់ចទៅក្រោម

"ថេយ៍ថ្ងៃនេះក្រោកលឿនម្លេះកូន អង្គុយចុះមកញុាំបាយអាងទៅសាលា "លោកអាន់ផេណានិយាយពាក្យសម្តីទន់ភ្លន់ដាក់កូនប្រុសបណ្តូរចិត្តទាំងដែលដឹងហើយថារាល់ថ្ងៃថេយ៉ុងមិនដែលនិយាយរកគាត់សោះតែម្តង ព្រោះខឹងរឿងដែលលោកយកប្រពន្ធថ្មី

ថេយ៉ុងដែលឮពាក្យផ្អែមចេញពិបបូរមាត់ឪពុកភ្លាមនាយហាក់ដូចជាល្ហល្ហេវធ្វើខ្លួនមិនត្រូវ ព្រោះតាំងពីតូចមកដល់ធំនាយមិនដែលបានលោកប៉ានិយាយបែបនេះដាក់ឡើង

"អរ...គឺមកពីកូនប្រញាប់ទៅរៀនណាលោកប៉ា ....អឺលោកប៉ាកើតអីមែនទេ"ថេយ៉ុងក្រោយនិយាយចប់ក៏ឃើញអ្នកផ្ទះខ្លួនស្ងាត់ជ្រៀប មិននិយាយអ្វីសោះ ម្នាក់ៗចំហមាត់ប៑ិសនឹងរុយហោះចូលហើយ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now