💫Episode12

4.6K 344 11
                                    


#ភាគទី12 (ខ្ញុំក៏ចេះសម្តែងដូចគ្នា)

មួយភ្លេតសោះក៏ដល់ម៉ោងចេញទៅផ្ទះទៀតហើយថេយ៉ុងក៏ជូនជីមីនទៅផ្ទះតាមទម្លាប់ ប៉ុន្តែថ្ងៃនេះថេយ៉ុងមិនបាននៅញុាំបាយផ្ទះជីមីនទេគឺលោកប៉ាគេខលមកអោយប្រញាប់ត្រឡប់ទៅផ្ទះព្រោះមានរឿងត្រូវដោះស្រាយ

គ្រាន់តែគិតក៏ឈឺក្បាលជំនួសដែលមិនដឹងជាស្ទេសុីទៅនិយាយអីទូលពិតប្រាប់លោកប៉ាគេខ្លះទេ

គ្រាន់តែថេយ៉ុងឈានជើងចូលដល់ក្នុងផ្ទះភ្លាមទទួលស្វាគមន៍ដោយក្រសែរភ្នែកពិឃាតរបស់លោកអាន់ផេណាមើលទៅគាត់ខឹងខ្លាំងណាស់មិនដឹងជាត្រូវអ្នកណាផ្លុំត្រចៀកអ្វីខ្លះទេ

"ថេយ៉ុង ឯងធ្វើអីមានដឹងខ្លួនខ្លះទេ"លោកអាន់ផេណានិយាយកំហកដាក់ថេយ៉ុងទាំងភ្នែកក្រហមឆ្អាល

"ខ្ញុំធ្វើអី "ថេយ៉ុង

"មិចបានឯងធ្វើបាបប្អូន ឯងមើលទៅឯងជាប្រុសមក វៃស្រីចឹងសមទេ បើឯងមិនចូលចិត្តប្អូនក៏ដើរជៀសទៅចាំបាច់ប្រើហឹង្សាដែរ"ម្តងនេះលោកអាន់ផេណាតម្លើងសម្លេងកាន់តែខ្លាំង អ្នកណាក៏ដឹងដែលថាគាត់ស្រឡាញ់ម្តាយកូនពីរនាក់នឹងណាស់ត្រូវពីរនាក់នឹងពូកែមាយាពូកែសម្តែងទៀត

"លោកប៉ាបានហើយ"ជីនដែលឈរក្បែរនោះនិយាយទៅលោកប៉ាព្រោះមើលទៅថេយ៉ុងខឹងខ្លាំងជាងប៉ាគេទៅទៀតក្តាប់ដៃឡើងចង់ចេញឈាមហើយ

"បើខ្ញុំធ្វើវាយ៉ាងមិច លោកប៉ាចង់ធ្វើអីខ្ញុំ"ថេយ៉ុងងើយមុខសម្លឹងមើលលោកប៉ាខ្លួនទាំងភ្នែកក្រហមឆ្អាលព្រោះខំទប់មិនអោយយំនៅចំពោះគ្រប់គ្នា

"ឯង..ផាច់"មួយដៃចំថ្ពាល់បង្ហាញស្នាមម្រាមដៃយ៉ាងច្បាស់ៗបែកឈាមតាមមាត់ធ្វើអោយថេយ៉ុងញញឹមទាំងទឹកភ្នែកព្រោះទប់លែងជាប់ហើយ នេះប្រហែលជាមកពីអារម្មណ៍ម្ចាស់រាងកាយដើមផងក៏មិនដឹង

ឯជីនវិញគ្រាន់តែឃើញលោកប៉ាគេវៃប្អូនភ្លាមក៏រត់មកឈរពាំងពីមុខ កែវភ្នែកសម្លក់មើលម្តាយកូនពីរនាក់ដែលឈរអោបដៃមើលមិនលែង

"លោកប៉ាហួសហេតុពេកហើយណា មិចក៏វាយប្អូន"ជីនសម្លឹងមើលឪពុកទាំងមុខអស់សង្ឃឹមនាយអស់សង្ឃឹមនឹងឪពុកខ្លាំងណាស់ ហ៑ានលើកដៃវាយកូនបង្កើតព្រោះតែការពារកូនចុង

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now