#ភាគទី67
៊
ល្ងាចដដែលនោះលោកឌីម៉ាត្រាបានបាននាំកូនចៅមក ពិភាក្សានៅផ្ទះកំពុងតែនិយាយគ្នាអេរីសក៏លើទឹកតែមកដើម្បីអោយពួកគេផឹកលោកឌីម៉ាត្រាមិនបានដឹងពីល្បិចរបស់នាងក៏លើកតែមកក្រេបម្តងបន្តិចៗរហូតដល់ត្រូវថ្នាំសន្លប់មិនដឹងខ្លួនទាំងបីអ្នកបានឱកាស ដានីញ៉ែលដែរលាក់ខ្លួននៅទីនោះក៏ចេញមកដៃពាក់ស្រោមដៃកាន់កាំភ្លើងដែរមិនលាន់សម្លេងទោះបីបាញ់ចេញក៏មិនឮដែរដើរញញឹមយ៉ាងកំណាចឡើងមក
រួចក៏បាញ់កូនចៅប៉ូលីសពីរនាក់របស់គាត់ស្លាប់បាត់ហើយក៏បាញ់លោកឌីម៉ាត្រាមួយគ្រាប់តែមិនត្រូវចំណុចសំខាន់ ចំត្រង់សៀតពោះបន្តិចរួចយកកាំភើងនាំដាក់នឹងដៃគាត់រៀបចំយ៉ាងណាអោយគ្រប់គ្នាគិតថាគាត់ជាអ្នកធ្វើ
គ្រប់យ៉ាងត្រូវបានធ្វើតាមផែនការយ៉ាងរលូនគ្មានអ្នកណាបានដឹងឡើយរួចរាល់អេរីសក៏ធ្វើជាឆោឡោរត់ចេញទៅក្រៅហៅអ្នកបម្រើខលប្តឹងប៉ូលីសបង្កជារឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង
មិនយូប៉ុន្មានប៉ូលីសក៏មកដល់ហើយយកអ្នករបួសទៅមន្ទីរពេទ្យអ្នកសើបអង្កេតក៏នៅអង្កេតមើលថតទុកភស្តុតាងអ្វីផ្សេងៗរៀបចំរបាយការណ៍បញ្ជូនទៅថ្នាក់លើព្រោះជនជាប់ចោទជា ឧត្តមសេនីយ៍ចឹងហើយធ្វើការត្រូវតែម៉ត់ចត់
ហើយក៏ហៅអ្នកនៅក្នុងផ្ទះទៅសួរចម្លើយនៅឯប៉ុស្តិ៍ប៉ូលីសរឿងនេះបានបង្កជាការភ្ញាក់ផ្អើលសារព័ត៌មឆនចុះផ្សាយពេញប្រទេស ចំណែកកញ្ញាអេរីសក៏បានផ្តល់បទសម្ភាសថានាងបានឃើញលោកឌីម៉ាត្រាជាអ្នកបាញ់ប៉ូលីស2នាក់នឹងអោយស្លាប់ពិតមែន
ជាហេតុធ្វើអោយអ្នកដែរគេងនៅមន្ទីរពេទ្យជាប់ទោសទាំងដែរខ្លួនឯងមិនដឹងអ្វីសោះជុងគុកដែរដឹងរឿងនេះក៏ប្រញាប់នាំម៉ាក់របស់គេមកមើលលោកប៉ានៅមន្ទីរពេទ្យ
មនោសញ្ចេតនាឪពុកនឹងកូនទោះយ៉ាងណាក៏មិនអាចកាត់ផ្តាច់បានដែរព្រោះគេដឹងថាប៉ាគេបា្រកដជាត្រូវគេចោទប្រកាន់ជាក់ជាមិនខាន
មកដល់ពេទ្យក៏ឃើញមានប៉ូលីសនៅឈរយាមមុខបន្ទប់ព្រោះពេលនេះគាត់ជាជនជាប់ទោសហើយ ដោយសារតែមានភស្តុតាងជាច្រើនចងគាត់អោយរើខ្លួនមិនរួចទេ
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
General Fictionអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?