#ភាគទី15ជីនបាននាំណាមហ្វីដើរលេងយ៉ាងសប្បាយនាំទៅលេងមិនអស់ចិត្តនាំទៅទិញអីញ៉ាំទៀត បន្តើរគ្នាមើលទៅដូចឪពុកនឹងកូន
ណាមហ្វីវិញលែងនឹងឃើញលោកប៉ាហើយរវល់តែសប្បាយចិត្តបានដើរលេងគេនាំទៅណាក៏ទៅដែល
"សប្បាយទេហ្វី"ជីនហៅឈ្មោះក្មេងតូចយ៉ាងស្និតស្នាលគេដូចជាមាននិស្ស័យជាមួយក្មេងម្នាក់នេះដល់ហើយទាំងដែលធម្មតាជាមនុស្សដែលមិនសូវជាចូលចិត្តក្មេងអីប៉ុន្មាន
"សប្បាយណាស់បងប្រុសយើងទៅដើរលេងតទៀតទៅ"ណាមហ្វីដែលអង្គុយញុាំការ៉េអោយបាត់ហត់នោះក៏បបួលជីនទៅដើរលេងតទាំងដែលទើបតែមកសម្រាកមិញនេះ
"មិនបានទេហ្វីត្រូវទៅរកលោកប៉ាមិនចឹងចង់ដើរលេងទៀតមិនខ្លាចលោកប៉ាបារម្ភទេហ៎"ជីនមើលមុខក្មេងតូចដែលអង្គុយនៅស្ងៀមមិននិយាយមើលទៅដូចជាដើរលេងមិនទាន់អស់ចិត្តនៅឡើង
"ហ្វីហា លោកប៉ាអូនប្រាកដជាបារម្ភពីអូនហើយណាមួយបងក៏ត្រូវរកប្អូនប្រុសបងដូចគ្នា បងប្រុសមិនអាចនៅកំដរអូនបានទេ"ជីននិយាយយ៉ាងទន់ភ្លន់នៅឆ្លៀតយកដៃអង្អែលក្បាលណាមហ្វីថ្នម
"តែអូនមិនដឹងលោកប៉ានៅឯណាទេបងប្រុស កុំទាន់ទៅចោលអូនអី"ដោយឃើញជីនដូចជាចង់ទៅចោលខ្លួនណាមហ្វីក៏ពេបមាត់រកយំឡើង
"បងមិនទាន់ទៅទេ បងនៅចាំលោកប៉ាអូនជាមួយគ្នាល្អទេ"ជីនញញឹមឡើងគេក៏មិនចង់ទៅចោលគេដែលតែមានការត្រូវធ្វើពិតមែន
"ល្អណាស់ៗបងប្រុសសន្យាហើយថានៅជាមួយអូន"ណាមហ្វី
"បាទមែនហើយតោះចូលទៅក្នុងហាងនោះសិនទៅនៅទីនេះមនុស្សច្រើនណាស់
ជីនរៀបនឹងដឹងដៃណាមហ្វីចូលហាងហើយក៏មានសម្លេងមួយស្រែកឡើង
"ឈប់សិន"
នៅសុខៗក៏មានមនុស្សយកកញ្ឆក់ដៃណាមហ្វីទៅម្ខាងហើយក៏មករុញជីនអោយដួលទៅម្ខាង
"នែលោកឆ្កួតមែនទេនេះនៅសុខមករុញខ្ញុំនឹងហើយចង់យកហ្វីទៅណា"ជីនងើយមើលមុខអ្នករុញខ្លួនហើយក៏និយាយថាអោយ
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
General Fictionអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?